Chapter 11: my innocent baby boy

4.4K 260 4
                                    

First kiss

« យើងថើបឯងបានទេ? » សម្លេងស្រាលៗដូចជាសម្លេងខ្សឹបបានបន្លឺឡើងសួរទៅកាន់រាងតូចល្អិតដែលនៅឱបជាប់នឹងទ្រូង ឯអ្នកម្ខាងទៀតក៏ងក់ក្បាលញាប់ៗបញ្ជាក់ថាយល់ព្រម ព្រោះតែគេភ័យមិនដឹងត្រូវធ្វើបែបណាឡើយ ទើបមានតែយល់ស្របតាមការសុំរបស់រាងក្រាសដើម្បីឲ្យរួចខ្លួនសិនទើបបាន។

បន្ទាប់ពីទទួលបានការអនុញ្ញាតពីម្ចាស់សមីខ្លួនហើយ Jungkook ក៏ឱនមុខយឺតៗទៅក្បែរផ្ទៃមុខរបស់រាងតូចរួចក៏ខិតទៅជិតបបូរមាត់តូចស្ដើងពណ៌ផ្កាឈូកមួយនោះ មុននឹងនាយក៏គ្រប់គ្រងលើវាតែម្ដងដោយមិនមានការរង់ចាំយូរឡើយ។ Taehyung បើកភ្នែកធំៗខណៈដែលរាងក្រាសស្រាប់តែថើបចំបបូរមាត់របស់គេ ធ្វើឲ្យគេភ្ញាក់ផ្អើលព្រោះគេមិននឹកស្មានថាលោកម្ចាស់របស់គេមកឆក់យកស្នាមថើបលើកដំបូងនៅលើបបូរមាត់របស់គេនោះទេ។

« ហឹមមមម » សម្លេងក្រហឹមផុសឡើងតាមបំពង់ករ របស់ Jungkook ពេលការថើបកាន់តែយូរទៅនិងកាន់តែស៊ីជម្រៅ។ Taehyung មិនធ្លាប់មានបទពិសោធន៍ក្នុងការថើបនរណាម្នាក់ឡើយ ព្រោះនេះជាលើកទីមួយនិងជាស្នាមថើបលើកដំបូងរបស់គេផង ទើបធ្វើឲ្យគេរៀងឆ្គាំឆ្គងក្នុងការតបតស្នាមថើបទៅកាន់ Jungkook វិញ។ ដៃតូចៗទាំងគូលើកឡើងទៅទប់ដើមទ្រូងហាប់ណែនរបស់ Jungkook ឯដៃរបស់ Jungkook ទាំងសងខាងវិញក៏ឱបចង្កេះតូចអង្ក្រងមួយនោះដូចគ្នាដែរ។

« បបូរមាត់របស់ឯងផ្អែមណាស់ kitten » Jungkook បញ្ឈប់សកម្មភាពដែលថើបរាងតូចមុននេះ រួចងាកមកសសើរពីរសជាតិផ្អែមនៃបបូរមាត់មួយនោះ ដែលអ្នកម្ខាងទៀតបានត្រឹមតែនៅស្ងៀមឲ្យរាងក្រាសធ្វើអ្វីមកលើគេតាមតែអំពើចិត្ត។

« ផ្អែមជាងបបូរមាត់ផ្សេងៗដែលយើងធ្លាប់បានថើបមកពីមុនទៅទៀត » Jungkook បន្តពាក្យសម្ដីនិងលើកម្រាមដៃអង្អែលបបូរមាត់ដែលនាយបានប៉ះពាល់មុននេះ។

« ឯងដឹងទេ? ពេលដែលថើបនរណាម្នាក់យើងមិនដែលសុំការអនុញ្ញាតឡើយ! មានតែពួកគេមកថើបយើងមុនប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឯងវិញ....! » Taehyung ក៏ងើបមុខឡើងទៅសម្លឹងមុខរាងក្រាសភ្លឹសៗបន្ទាប់ពីបានឮពាក្យសម្ដីរបស់នាយនាពេលអម្បាញ់មិញនេះ។ Jungkook ក៏សម្លឹងមុខរាងតូចវិញដូចគ្នា ដោយក្រសែរភ្នែកស្រទន់មិនកោងកាចមិនគួរឲ្យខ្លាចដូចជាពេលមុនៗនោះទេ។ នាយដាក់ភ្នែកសម្លឹងសម្រស់ដ៏ស្រស់ផូផង់របស់គេ ទាំងមិនចង់បញ្ឈប់ការគយគន់នូវសម្រស់ដ៏ស្រស់ស្អាតមួយនេះឡើយ វាស្អាតហួសថ្លែងស្អាតរហូតដល់ថ្នាក់រកពាក្យមកសរសើរពុំបាន។

MR BADBOY // j.jk x k.thWhere stories live. Discover now