Juyeon បានបើកឡានជូន Taehyung មកផ្ទះម្ដាយរបស់គេវិញដោយមាន Jungkook មកជាមួយផងដែរ។ ពេលដែលមកដល់ Jungkook ក៏បានចុះចេញពីក្នុងឡានទៅតាមរាងតូចដល់ក្នុងផ្ទះរបស់គេ ដោយទុកអោយនាយ Juyeon រង់ចាំក្នុងឡានម្នាក់ឯង។
« អ្នកម៉ាក់! Tae មកវិញហើយ »
« អរ...នេះកូន Tae មកវិញហើយហេស៎? » អ្នកស្រី Kim ចេញមកពីចម្អិនម្ហូបនៅឯផ្ទះបាយបន្ទាប់ពីបានឮសម្លេងកូនប្រុសត្រឡប់មកផ្ទះវិញ តែខណៈនោះគាត់ក៏រៀងគាំងជំហរបន្តិចពេលដែលឃើញវត្តមានរបស់ Jungkook នៅទីនេះជាមួយនឹងកូនប្រុសរបស់គាត់ដែរ។
« អូ...លោក Jeon អញ្ជើញអង្គុយលេងសិនចាស៎ ចាំខ្ញុំទៅយកទឹកមកជូនលោក »
« មិនអីទេអរគុណហើយ ខ្ញុំគ្រាន់តែមកមើល Taehyung ប៉ុណ្ណោះ » Jungkook
« បើមិនប្រកាន់ទេលោក Jeon អាចនៅពិសារអាហារពេលល្ងាចមួយពេលនៅទីនេះបានទេ? »
« អឹម! »
« អ្នកម៉ាក់កូនទៅប្ដូរសម្លៀកបំពាក់សិន »
« ទៅចុះម៉ាក់ទៅធ្វើម្ហូបហើយ » អ្នកស្រី Kim ញញឹមដាក់កូនប្រុសរួចទើបដើរត្រឡប់ទៅផ្ទះបាយវិញ ឯនាយតូចក៏ចូលទៅបន្ទប់របស់គេដោយមាន Jungkook តាមទៅជាមួយជាប់ជានិច្ច។
« លោកម្ចាស់មិនថាអីទេមែនទេ? ព្រោះបន្ទប់របស់ខ្ញុំរៀងតូចចង្អៀតបន្តិចហើយ មិនសាកសមនឹងឲ្យលោកម្ចាស់មកជាន់នោះទេ » Taehyung បន្លឺសម្ដីឡើងស្រាលៗព្រោះខ្លាចរាងក្រាសនឹងស្ដីបន្ទោសឲ្យគេទៀត។
« បិទមាត់ហើយប្ដូរសម្លៀកបំពាក់ទៅ! រួចប្រមូលខោអាវទៅវិមានរបស់យើងវិញ » Jungkook ដាក់ខ្លួនអង្គុយលើពូករបស់រាងតូចនិងចេញបញ្ជាដោយទឹកមុខកំណាចសម្លេងមុតមាំធ្វើឲ្យនាយល្អិតលែងហ៊ានតបតនឹងនាយបន្តទៅទៀត។
« អឺ...គឺ...ខ្ញុំ » Taehyung កាន់សម្លៀកបំពាក់ជាប់ខ្លួនធ្វើរឹកពារអេះអុញ ភ្នែកក្រឡេក្រឡាប់ដូចជាភ័យៗនិងមិនហ៊ានផ្លាស់ប្ដូរសម្លៀកបំពាក់ថ្មីនោះឡើយ ក៏ដោយសារតែ Jungkook នៅនឹងមុខនោះអី នរណាទៅហ៊ានស្រាតនៅនឹងភ្នែករបស់គេទៅ?
« ប្ដូរទៅយើងមិនមើលទេ » Jungkook និយាយរួចក៏បែរមុខចេញព្រោះនាយអាចស្មានមើលដឹងតាមអាការៈរឹកពាររបស់គេបាន ច្បាស់ណាស់ថាគេអៀនមិនហ៊ានផ្លាស់ប្ដូរសម្លៀកបំពាក់ចំពោះមុខនាយនោះទេ។ បន្ទាប់ពីឃើញថារាងក្រាសបានបែរមុខចេញហើយ Taehyung ក៏បែរខ្នងរួចសើចអាវឡើងដើម្បីប្ដូរថ្មី។
YOU ARE READING
MR BADBOY // j.jk x k.th
Romance"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...! Main characters: J.jk x K.th