Chapter 43: អូនស្រវឹងហើយ Tae

3K 232 5
                                    

Seungcheol ដើរចូលមករកមិត្តរបស់នាយបន្ទាប់ពីទទួលភ្ញៀវចូលមកកាន់កម្មពីធីរបស់ខ្លួនរួចរាល់។

« ហេសម្លាញ់! ផឹកទេវើយថ្ងៃពិសេសរបស់យើង » Seungcheol ចូលមកទះស្មា Jungkook ដែលអង្គុយភ្លឹកភ្លាំងសម្លឹងរាងតូច។

« មិនផឹកយ៉ាងម៉េចយើងត្រូវតែផឹក! មួយឆ្នាំខួបម្ដងសប្បាយឲ្យណាណីទៅមើល » Jungkook ភ្ញាក់ស្មារតីរួចក៏បែរមកតប Seungcheol និងនិយាយលេងជាមួយគ្នា បន្តិចក្រោយមកអ្នករត់តុក្នុងកម្មពីធីក៏លើកស្រាក្រហមមួយដបដែលមានតម្លៃថ្លៃយកមកចាក់ដាក់កែវឲ្យគ្រប់គ្នាដែលនៅក្នុងតុនោះ។

« surprise! Happy birthday Mr seungcheol សុំទោសណាមកយឺតបន្តិចហើយ » Bangchan ក៏បានមកចូលរួមក្នុងកម្មពីធីខួបកំណើតក្នុងនាមជាអ្នករួមការងារហើយក៏ជាមិត្តម្នាក់របស់ Seungcheol ផងដែរ។

« អីយ៉ាសម្លាញ់យើងស្មានថាឯងមិនមកហើយតើ! ឆាប់ចូលមក ប្អូនជួយចាក់ស្រាឲ្យមួយកែវទៀតមក »

« មិនមកមិនបានទេថ្ងៃពិសេសពួកម៉ាករបស់យើង យើងត្រូវតែមកចូលរួម » Bangchan

« និយាយអញ្ចឹងដូចជាមិនឃើញ Jisung? »

« គេមកតើ! នោះកំពុងនៅនិយាយគ្នាជាមួយ Felix និង hyunjin » Bangchan ក៏ចង្អុលទៅកាន់កន្លែងដែលពួកគេកំពុងឈរពិភាក្សាគ្នាហើយក៏ឃើញថា hyunjin មានការចែចង់ជាមួយ Felix ជាខ្លាំង។

« ប្អូនអា Jung ទុកចិត្តមិនបានទេ » Seungcheol បែរមុខនិយាយទៅកាន់ Jungkook ដែលកំពុងលើកកែវស្រាក្រហមក្រលែងតិចៗផឹកតែម្នាក់ឯង។

ក្រឡេកមកមើល Minho ឯណេះក្រោយពីឮឈ្មោះរបស់ Jisung ភ្លាមនាយក៏ងាករកមើលគេភ្លែតតែម្ដង ព្រោះតាំងពីថ្ងៃដែលត្រឡប់មកពី Busan មើលការងារជាមួយគ្នាវិញនាយមិនដែលបានជួបមុខគ្នាទៀតនោះទេ ទើបតែបានឃើញម្ដងទៀតក្នុងថ្ងៃនេះប៉ុណ្ណោះ។

« Attention please Mr Lee Minho! សម្លឹងប្អូនរបស់យើងបែបនេះលួចស្រលាញ់គេមែនទេ? » Bangchan ក្អកក្រហេមបន្តិចរួចនិយាយដាស់សតិអារម្មណ៍ Minho ឲ្យភ្ញាក់ពីការភ្លឹកភ្លាំងនឹងសម្រស់របស់នាយតូច Jisung ដែលជាប្អូនជីដូនមួយរបស់នាយ។ Bangchan សង្កេតឃើញ Minho លួចសម្លឹងប្អូនរបស់នាយតាំងពីថ្ងៃដែលជួបគ្នាដំបូងម្ល៉េះ ទើបនាយក៏សួរទៅកាន់ Minho ដោយការចង់ដឹង។

MR BADBOY // j.jk x k.thWhere stories live. Discover now