Chapter 56: Happy Valentine's day

2.6K 191 5
                                    

Jungkook និង Taehyung ចុះមកខាងក្រោមជាមួយគ្នាដើម្បីញ៊ាំអាហារពេលល្ងាច។ រាងក្រាសកាន់ដៃរបស់ Taehyung ម្ខាងនិងម្ខាងទៀតឱបចង្កេះរបស់គេដើរចុះមកមួយៗដើម្បីកុំឲ្យរអិលដួល។

ចុះមកដល់ខាងក្រោម Taehyung រវល់តែមើលដៃរបស់ខ្លួនឱបពោះដែលទើបនឹងចាប់ផ្ដើមធំទាំងញញឹមតិចៗ ពេលដើរមកដល់តុបាយក៏បានលឺសម្លេងរបស់ស្រ្តីម្នាក់បានបន្លឺឈ្មោះរបស់គេឡើង....!

« Taehyung! » Taehyung ក៏រហ័សងើបមុខឡើងភ្លាមៗពេលបានស្គាល់ច្បាស់ពីសម្លេងមួយនោះ គ្រាន់តែលឺភ្លាមគឺគេដឹងដល់ម្ចាស់សម្លេងតែម្ដង។

« អ្នកម៉ាក់! » Taehyung បើកភ្នែកធំៗទាំងភ្ញាក់ផ្អើល កែវភ្នែកទាំងគូក៏ចាប់ផ្ដើមរលីងរលោងដក់ជាប់ទៅដោយតំណក់ទឹកភ្នែកជាច្រើនពាសពេញវង្វង់កែវភ្នែកទាំងគូ មុននឹងវាក៏ហូរស្រក់ចុះមកមួយតំណក់ព្រោះតែក្ដីរំភើបនិងក្ដីនឹកនាជាពន់ពេក។

មិនចាំយូរ Taehyung ក៏រហ័សចូលទៅរកអ្នកម៉ាក់របស់គេនិងឱបរឹតគាត់ជាប់ដោយក្ដីនឹករលឹកជាខ្លាំង ទឹកភ្នែកជាច្រើនតំណក់ក៏ស្រក់ចុះមកតក់ៗឥតដាច់។ នាយតូចខ្ទប់មុខយំនឹងស្មារបស់អ្នកជាម្ដាយរួចបន្តឹងកម្លាំងដៃឱបគាត់យ៉ាងណែនជាងមុនទ្វេដងព្រោះតែនឹកអ្នកម្ដាយជាខ្លាំង គេខានទៅលេងនិងសួរសុខទុក្ខគាត់អស់រយៈពេលយូរមកហើយ ដោយសារតែគេមិនហ៊ានសុំការអនុញ្ញាតពី Jungkook និងមិនចង់រំខានអារម្មណ៍របស់នាយធ្វើការផងដែរទើបអាកខានមិនបានទៅលេងអ្នកម៉ាក់របស់គេជាង ២ ខែទៅហើយដែរ។

« កូននឹកអ្នកម៉ាក់ខ្លាំងណាស់ » Taehyung លែងអ្នកម៉ាក់របស់គេចេញពីការឱបរួចពេបមាត់យំដូចជាកូនក្មេងដាក់អ្នកជាម្ដាយដែលកំពុងរលីងរលោងនឹកនាដល់កូនប្រុសតែម្នាក់របស់គាត់ដូចគ្នា។

« ម៉ាក់ក៏នឹកកូនដែរ! យ៉ាងម៉េចហើយកូនក្នុងផ្ទៃរបស់កូនមិនអីទេមែនទេ? សុខភាពល្អដែរទេហើយកូនមិនមានបញ្ហាអ្វីទេហេស៎? » អ្នកស្រី kim សួរមិនដកមាត់ព្រោះតែបារម្ភឯ Taehyung ក៏ញញឹមសប្បាយចិត្តពេលបានឃើញម្ដាយនៅចំពោះមុខហើយថែមទាំងបារម្ភពីគេទៀតផង។

« កូននិងចៅរបស់ម៉ាក់មិនអីនោះទេ ប៉ុន្មានថ្ងៃទៀតនេះគ្រប់រយៈពេលបីខែហើយណាអ្នកម៉ាក់ » Taehyung ទាញដៃអ្នកស្រី kim ទាំងសងខាងយកមកកាន់និងញញឹមដាក់គាត់ទាំងក្ដីរីករាយ។

MR BADBOY // j.jk x k.thWhere stories live. Discover now