មួយសន្ទុះក្រោយមក Jungkook ចេញមកពីបន្ទប់ទឹកវិញបន្ទាប់ពីងូចទឹកសម្អាតខ្លួនរួចរាល់ ពេលដែលចេញមកនាយឃើញរាងតូចនៅអង្គុយឱបក្បាលជង្គង់លើគ្រែដដែល មិនឃើញគេកម្រើកខ្លួនចុះទៅណានោះឡើយ។
« ហេតុអីមិនទៅងូតទឹក? » Jungkook ដើររើសសម្លៀកបំពាក់របស់នាយយកមកពាក់វិញនិងបានសួរទៅកាន់ Taehyung ដែលអង្គុយស្ងៀមលើគ្រែ។
« គឺ...ខ្ញុំ...ឈ...ឈឺ » Taehyung អេះអុញៗមិនហ៊ាននិយាយចំៗព្រោះអៀនមាត់ ឯរាងក្រាសមិននិយាយអ្វីច្រើនក៏ទាញខោយកមកស្លៀកមុននឹងយកកន្សែងទៅរុំពីមុខរាងតូចរួចចាប់លើកបីគេយកតែម្ដងធ្វើឲ្យ Taehyung ភ្ញាក់តែក៏មិនហ៊ាននិយាយស្ដីអ្វី។
កន្លះម៉ោងក្រោយមកទាំងពីរនាក់ក៏បានរួចរាល់ទើបនាំគ្នាចេញពីបន្ទប់គេងដើម្បីញ៊ាំអាហារពេលព្រឹកដែលអ្នកម៉ាក់របស់ Taehyung បានធ្វើអោយពួកគេ។ ពេលដែលញ៊ាំរួចរាល់ហើយ Jungkook បានប្រាប់ឲ្យរាងតូចរៀបចំសម្លៀកបំពាក់របស់គេដើម្បីត្រឡប់ទៅកាន់វិមានរបស់នាយវិញ។
***
ឡានបានធ្វើដំណើរមកដល់ខាងមុខវិមានយ៉ាងធំរបស់ Jungkook វិញដែលបើកបរដោយនាយ Juyeon ។ អង្គរក្សនៅបរិវេណខាងក្នុងចេញមកទទួលពួកគេនិងបានបើកទ្វារឡានឲ្យពួកគេទាំងពីរ។
« យកសម្លៀកបំពាក់របស់គេទៅទុកទៅ » Jungkook ចេញបញ្ជាទៅកាន់អ្នកបម្រើទើបគ្រប់គ្នាប្រមូលយកឥវ៉ាន់របស់ Taehyung ទាំងប៉ុន្មានទៅទុកក្នុងបន្ទប់ដើមរបស់គេដដែល។
Taehyung ចុះចេញពីឡានដោយខ្លួនឯងនិងធ្វើដំណើរមួយៗ តែក៏ខំប្រឹងដើរឲ្យដូចធម្មតាព្រោះគេមិនចង់ឲ្យអ្នកផ្សេងមើលមកថាគេជាមនុស្សរំអួយ ឈឺបន្តិចបន្តួចក៏ដើរខ្លួនឯងមិនបានអីបែបនេះ។
« ដើរមិនបានហេតុអីមិនប្រាប់? » Jungkook ដែលដើរមកតាមក្រោយឃើញអាការៈរបស់គេរួចមិនចាំយូរក៏ចូលទៅលើកបីរាងតូចឡើង រួចដើរឆ្ពោះទៅខាងលើដោយមិនខ្វល់ពីភ្នែករបស់នរណាឡើយ ព្រោះនេះមិនមែនជាលើកទីមួយដែលនាយបី Taehyung ចូលផ្ទះឲ្យអ្នកបម្រើឃើញនោះទេ កាលពីលើកដំបូងក៏នាយធ្លាប់បីគេចូលផ្ទះបែបនេះដែរ។
ចូលមកដល់ខាងក្នុងបន្ទប់របស់ Taehyung រាងក្រាសក៏ដាក់នាយល្អិតទៅលើពូកយឺតៗដើម្បីកុំឲ្យប៉ះពាល់ដល់ផ្នែកខាងក្រោមនិងឆ្អឹងខ្នងរបស់គេដែលកំពុងឈឺដោយសារតែនាយ។ Jungkook ទាញភួយយកទៅដណ្ដប់ឲ្យគេរួចលើកខ្នងដៃស្ទាបស្ទង់ថ្ងាស់របស់ Taehyung ក៏ឃើញថាគេរៀងឡើងកម្ដៅដូចជាចង់ឈឺអញ្ចឹង។
YOU ARE READING
MR BADBOY // j.jk x k.th
Romansa"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...! Main characters: J.jk x K.th