That blonde haired boy is so pretty
ការទស្សនៈកិច្ចក្នុងសារមន្ទីក៏បានបញ្ចប់នូវរសៀលម៉ោង ២ ដែលវាគឺជាពេលសម្រាកពីការសិក្សាស្វែងយល់ពីវត្ថុបុរាណនិងវត្ថុធាតុដើមផ្សេងៗទៀត។ គ្រប់គ្នាបានជិះឡានសាលាត្រឡប់មកកាន់កន្លែងបោះតង់វិញដែលដឹកនាំដោយលោកគ្រូអ្នកគ្រូរបស់ពួកគេផ្ទាល់។ មកដល់គ្រប់គ្នាក៏ទៅសម្រាកព្រោះអស់កម្លាំង ឯខ្លះទៀតក៏ទៅរកអ្វីញ៊ាំមុនព្រោះឃ្លាន។
« Tae! ញ៊ាំអីទេយើងទៅយកមកឲ្យ » Jeonghan ដែលរៀបនឹងចេញទៅរកអ្វីញ៊ាំក៏បានសួរទៅកាន់មិត្តរបស់ខ្លួនក្រែងលោគេត្រូវការអ្វីសម្រាប់ញ៊ាំដូចគ្នា។
« អីក៏បានដែរអរគុណច្រើនណា៎ hannie » Taehyung ស្ញេញដាក់មិត្តរបស់ខ្លួនបន្ទាប់មកអ្នកជាមិត្តក៏ចេញទៅរកអ្វីមកឲ្យគេញ៊ាំ។
« សួស្ដី! ខ្ញុំ Xu Minghao យប់នេះខ្ញុំចង់ឲ្យ team របស់ពួកយើងលេងទឹកជុំគ្នា តើឯងគិតយ៉ាងម៉េចដែរ? » Minghao ចូលមកសួរ Taehyung ដោយញញឹមដាក់គេនិងបានបបួលគេទៅលេងជាមួយគ្នាទៀតផងដោយគិតថានៅក្នុងក្រុមតែមួយជាមួយគ្នា។
« មានអីម្យ៉ាងដែរតើ! » Taehyung តបនិងញញឹមដាក់គេវិញតាមអត្តចរិតរួសរាយរបស់ខ្លួន។
« ល្អខ្លាំងណាស់ផ្ដាំជួយប្រាប់ Jeonghannie hyung ជំនួសខ្ញុំផងណា អរគុណ » Minghao ឱនគំនាបអរគុណទៅកាន់ Taehyung និងញញឹមស្ទើររីកបបូរមាត់ដាក់គេ រួចក៏បានចាកចេញទៅវិញដើម្បីទៅប្រាប់សមាជិកផ្សេងៗទៀតដែលនៅក្នុងក្រុមជាមួយគ្នា។
Taehyung អង្គុយលើដុំឈើធំមួយដែលនៅក្បែរតង់របស់ខ្លួនរង់ចាំឲ្យ Jeonghan ត្រឡប់មកវិញជាមួយរបស់ញ៊ាំនិងបានញ៊ាំជុំគ្នាតែម្ដង។ បន្តិចក្រោយមក Jeonghan ក៏បានត្រឡប់មកវិញដោយក្នុងដៃមានកាន់អាហារពីរប្រអប់ដែលវាបានមកពីខាងសាលាជាអ្នករៀបចំនិងចែកជូនពួកគេ។
« នេះរបស់ឯង! » Jeonghan ហុចមួយប្រអប់ទៅឲ្យ Taehyung និងដាក់គូទអង្គុយក្បែរគ្នា។
« អរគុណ! មែនហើយមុននេះ Minghao បានមកប្រាប់យើងថាគេចង់លេងទឹកយប់នេះជុំគ្នាជាមួយសមាជិកក្នុងក្រុមរបស់ពួកយើង គេក៏ផ្ដាំថាឲ្យជួយប្រាប់ឯងផងដែរ ឯងគិតយ៉ាងម៉េច? » Taehyung ញ៊ាំបណ្ដើរនិងនិយាយប្រាប់ Jeonghan បណ្ដើរ។
YOU ARE READING
MR BADBOY // j.jk x k.th
Romance"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...! Main characters: J.jk x K.th