ក្រឡេកមកមើលរាងតូចរបស់យើងឯណេះវិញ ទោះជាគ្មានស្បែកជើងជាប់មកតាមក៏ដោយក៏គេនៅតែតស៊ូព្យាយាមរត់គេចពីកន្លែងដែលគួរឲ្យខ្លាចមួយនោះឲ្យបានដែរ។ ក្នុងព្រៃសម្បូរទៅដោយដុំថ្មនិងអំបែងជាច្រើនដែលអាចធ្វើឲ្យបាតជើងដែលមានស្បែកស្ដើងឆាប់មុតធ្លុះធ្លាយបានយ៉ាងងាយ។
« ឈឺជើងណាស់ » Taehyung រកកន្លែងអង្គុយដើម្បីមើលពីស្ថានភាពបាតជើងរបស់ខ្លួនក៏ឃើញថាមានឈាមជ្រាបមករឹមៗកាន់តែធ្វើឲ្យគេពិបាកក្នុងការធ្វើដំណើររត់គេចពីទីតាំងមួយនេះ។
« ខ្ញុំទៅមុខលែងរួចហើយ » Tae សម្រូតខ្លួនចុះក្រោមអង្គុយរាបនឹងដី ឱបក្បាលជង្គង់យំអណ្ដើតអណ្ដក់ទាំងអស់សង្ឃឹម។ បន្តិចក្រោយមកគេក៏គេងលង់លក់នៅក្នុងព្រៃមួយនោះដោយឱបខ្លួនឯងជាប់។
***
« គេចទៅណាក៏មិនផុតពីតំបន់របស់យើងដែរ កូនឆ្មាតូច » Jungkook ញញឹមចុងបបូរមាត់យ៉ាងសង្ហារមុននឹងបញ្ឈប់ឡានខាងមុខវិមានរបស់ខ្លួននិងនាំអង្គរក្សចូលទៅក្នុងព្រៃខាងក្រោយវិមានដ៏សែនធំដើម្បីទៅរក Taehyung ត្រឡប់មកវិញ។ ទីនេះជាតំបន់ជាកន្លែងរស់នៅ និងជាទឹកដីរបស់នាយដូច្នេះនាយស្គាល់ពីទីនេះច្បាស់ណាស់ ច្បាស់ជាងនរណាៗទាំងអស់ ហើយក៏ស្មានដឹងដូចគ្នាដែរថា Taehyung នឹងរត់ទៅមិនឆ្ងាយប៉ុន្មានឡើយ។
ពួកគេបំបែកផ្លូវគ្នាចូលទៅក្នុងព្រៃដោយ Jungkook ចេញទៅតាមរករាងតូចជាមួយនាយ Juyeon និងអ្នកផ្សេងទៀតទៅតាមផ្លូវរៀងខ្លួន។
***
« អ្នកម៉ាក់...ហ្អឹក » សម្លេងយំខ្សឹកខ្សួលបន្លឺឡើងចេញពីផ្លូវខាងមុខដែលមានដើមឈើធំមួយបាំងនៅខាងមុខនោះ។ Jungkook ងាករកប្រភពសម្លេងដែលបានឮក៏ប្រញាប់រត់ទៅរកភ្លាមៗដោយមាននាយ Juyeon រត់ទៅតាមពីក្រោយ។ ពេលរត់មកដល់ខាងមុខបន្តិចក៏បានឃើញ Taehyung កំពុងគេងឱបខ្លួនឯងទាំងរងារញ័រញាក់និងយំរវើរវាយក្នុងសុបិន្តអាក្រក់របស់គេ។ Jungkook បន្ទន់ជង្គង់ចុះអង្គុយក្បែររាងតូច លើកដៃទៅវែកសក់ដែលធ្លាក់មកបាំងមុខរបស់គេចេញ ក៏ឃើញថាគេកំពុងតែគេងយំពិតមែន ឃើញហើយមានអារម្មណ៍ថាអត់នឹងមិនអាណិតមិនបាន។ រាងក្រាសសម្លឹងមុខគេបន្តិចក៏ស៊កដៃម្ខាងចូលក្រោមជើងទាំងពីររបស់គេនិងម្ខាងទៀតទ្រពីក្រោមខ្នង មុននឹងលើកបីគេឡើងដើរចេញទៅទាំងទឹកមុខមិនរីកមិនញញឹមអ្វីទាំងអស់។
YOU ARE READING
MR BADBOY // j.jk x k.th
Roman d'amour"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...! Main characters: J.jk x K.th