បន្ទាប់ពីរៀបចំខ្លួនរួចរាល់ទាំង Jungkook និង Taehyung ក៏បាននាំគ្នាចេញពីបន្ទប់គេងដើម្បីទៅញ៊ាំអាហារជុំគ្នាជាមួយនឹងម្ដាយរបស់ Taehyung ព្រោះគាត់បានធ្វើអាហារបន្ថែមនិងបានស្នើរសុំឲ្យ Jungkook នៅញ៊ាំអាហារជាមួយគាត់និងកូនប្រុសរបស់គាត់មួយពេលទៀតផង។
« អញ្ជើញលោក Jeon ពិសារ! » អ្នកស្រី Kim រៀបចំអាហារដាក់ជូន Jungkook ឯនាយតូចជាកូនក៏ជួយរៀបចំបន្ថែមដើម្បីឲ្យមានសណ្ដាប់ធ្នាប់។
« ឯងមិនញ៊ាំទេហេស៎? » Jungkook ក៏បានងាកទៅសួររាងតូចដែលកំពុងឈរអោបដៃស្របមកដងខ្លួនខាងមុខយ៉ាងសុភាពរៀបសារ ពេលដែលខ្លួនដាក់គូទអង្គុយក្នុងតុដើម្បីញ៊ាំបាយ ប៉ុន្តែមិនឃើញនាយល្អិតនិងម្ដាយចូលមកញ៊ាំជាមួយទើបសួរឡើង
« មិនអីទេលោកម្ចាស់អាចពិសារមុនខ្ញុំនិងអ្នកម៉ាក់បាន » Taehyung
« លោក Jeon ពិសារមុនទៅពួកខ្ញុំមិនអីទេ ណាមួយឋានៈពួកខ្ញុំទាំងពីរមិនសមអង្គុយរួមតុជាមួយនឹងលោក Jeon នោះទេ... »
« អ្នកទាំងពីរនិយាយច្រើនខ្លាំងណាស់ ឆាប់ចូលមកអង្គុយមក ក្រែងអ្នកស្រីស្នើរសុំឲ្យខ្ញុំនៅបាយមួយពេលនៅទីនេះហេស៎? ប៉ុន្តែម្ចាស់ផ្ទះបែរជាឲ្យភ្ញៀវអង្គុយញ៊ាំបាយតែម្នាក់ឯងអញ្ចឹងមែនទេ? » Jungkook ងើយទៅសម្លឹងមុខម្ដាយកូនទាំងពីរដែលឱនមុខចុះមិនហ៊ានងើបមកសម្លឹងមុខរបស់នាយចំៗនោះឡើយ។
« សូមអធ្យាស្រ័យផងលោក Jeon » អ្នកស្រី Kim និង Taehyung ឱនគំនាបដាក់ Jungkook ជាការសុំទោសមុននឹងនាំកូនប្រុសចូលក្នុងតុអាហារដើម្បីញ៊ាំអាហារពេលល្ងាចជុំគ្នា។
ការញ៊ាំអាហារជុំគ្នាជាលើកដំបូងជាមួយ Jungkook គឺមានសភាពស្ងប់ស្ងាត់គ្មាននរណានាំនិយាយឡើយ ហើយក៏គ្មាននរណាហ៊ាននិយាយអ្វីផ្ដេសផ្ដាសនៅចំពោះមុខ Jeon Jungkook នោះដែរ។
Taehyung ឈ្ងោកមុខញ៊ាំបាយរបស់គេយ៉ាងស្ងៀមស្ងាត់ ក្រោយមក Jungkook ក៏បានចាប់សាច់ដាក់ឲ្យគេធ្វើឲ្យរាងតូចងើបមុខសម្លឹងមុខនាយទាំងញញឹមតិចៗមុននឹងនិយាយប្រយោគមួយឃ្លាទៅកាន់នាយ
« អរគុណលោកម្ចាស់ » Taehyung
« និយាយអញ្ចឹងការសិក្សាយ៉ាងម៉េចហើយ? យើងខានទៅសួរអំពីការសិក្សារបស់ឯងយូរដែរហើយ »
YOU ARE READING
MR BADBOY // j.jk x k.th
Romance"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...! Main characters: J.jk x K.th