Chapter 7: ខ្ញុំ...ខ្ញុំសុំទោស!

4.1K 209 1
                                    

តុក~តុក៚

« មីង! អាហារដែលមីងឲ្យខ្ញុំយកមក »

« ទុកត្រង់ហ្នឹងហើយពួកនាងទៅធ្វើការបន្តចុះ »

« ចាស៎ »

« ប្រុសតូចក្រោកឡើងមកញ៊ាំអាហារសិន ហើយត្រូវទៅងូតទឹកប្ដូរសម្លៀកបំពាក់ចេញ » មីង Yun ហៅរាងតូចឲ្យក្រោកមកញ៊ាំអាហាររបស់គេនិងបានណែនាំឲ្យគេទៅងូតទឹកប្ដូរខោអាវដូចជាម្ដាយរបស់គេមួយរូបអញ្ចឹង។

« មីងត្រូវជូនខ្ញុំទៅផ្ទះវិញណា៎! »

« ចា៎...និយាយអញ្ចឹងប្រុសតូចឈ្មោះអីដែរ ? »

« ខ្ញុំឈ្មោះ Kim Taehyung » Tae និយាយតិចៗព្រោះគ្មានកម្លាំងនឹងនិយាយស្ដីអ្វីឡើយ គេខានញ៊ាំបាយពីរថ្ងៃមកហើយបូករួមនិងការរត់គេចនិងយំថែមទៀតនោះគឺថាបាក់ស្បាតតែម្ដង។ Taehyung ទាញស្លាបព្រាទាំងញ័រដៃទទ្រើកព្រោះគេគ្មានកម្លាំងនឹងកាន់អ្វីទាំងអស់ បន្តិចក្រោយមកក៏ជ្រុះស្លាព្រាចេញពីដៃរបស់គេ ធ្វើឲ្យគេពិបាកក្នុងការញ៊ាំ។

« ហារមាត់ទៅ » មីង Yun លើកស្លាព្រាដួសបាយបញ្ចុកគេទាំងញញឹមតិចៗព្រោះមានអារម្មណ៍ថាដូចជាកំពុងតែមើលថែកូនពេលកូនកំពុងឈឺអញ្ចឹង។ មីង Yun គឺជាស្រ្តីមួយរូបដែលគ្មានប្ដីគ្មានកូននោះទេ ហើយគាត់ធ្វើការក្នុងវិមាននេះជាយូរណាស់មកហើយតាំងពីលោកម្ចាស់របស់គាត់នៅក្មេងៗមកម្ល៉េះ អញ្ចឹងគាត់ស្គាល់ច្បាស់ណាស់ពីចរិតរបស់ពួកគេ គាត់ដូចជាម្ដាយមួយរូបដែលនៅក្នុងផ្ទះនេះអញ្ចឹង ចាំមើលថែយកចិត្តទុកនៅទីនេះគ្រប់សព្វតែម្ដង។

« ចុះអ្នកមីងវិញឈ្មោះអី ? » ញ៊ាំបានប្រហែលពីរបីម៉ាត់ Taehyung ក៏សួរទៅគាត់វិញនិងសម្លឹងមុខគាត់ភ្លឹសៗរង់ចាំចម្លើយ។

« ហៅថាមីង Yun ទៅ » គាត់ឆ្លើយតបទាំងញញឹមដាក់ Tae ព្រោះមើលទៅគេស្លូតបូតនិងគួរឲ្យស្រលាញ់ម្យ៉ាងដែរ។ ក្រោយពីញ៊ាំឆ្អែតហើយមីង Yun ក៏រៀបចំទុកដាក់ថាសអាហារនៅម្ដុំនិងយកថង់សម្លៀកបំពាក់ចេញមកឲ្យ Taehyung ដើម្បីផ្លាស់ប្ដូរ។

« នេះខោអាវថ្មី Tae យកទៅប្ដូរទៅ មីងយកថាសអាហារទៅក្រោមសិនណា » មីង Yun ហុចថង់សម្លៀកបំពាក់ឲ្យគេនិងលើកថាសយកចេញក្រៅ។

MR BADBOY // j.jk x k.thWhere stories live. Discover now