Chapter 4: រត់ទៅបើគិតថាអាចរត់រួច!

4.2K 230 3
                                    

ព្រះអាទិត្យនៃថ្ងៃថ្មីចាប់ផ្ដើមរះឡើងបញ្ចេញនូវរស្មីពណ៌មាសដ៏ស្រស់ចែងចាំងដាស់ឲ្យមនុស្សទាំងពួងក្រោកពីការគេងលង់លក់ដ៏សែនស្កប់ស្កល់។ ពន្លឺនៃព្រះអាទិត្យទាំងនោះរះឡើងយ៉ាងខ្ពស់ត្រដែតចាំងចូលទៅតាមចន្លោះបង្អួចក្នុងបរិវេណបន្ទប់គេងដ៏ធំទូលាយ ធ្វើឲ្យវារះទៅប៉ះជាមួយនឹងផ្ទៃមុខស្រស់ស្អាតរបស់រាងតូច Taehyung ដែលគេងលក់យ៉ាងភ្លឹងនោះក៏ភ្ញាក់ឡើងដោយពន្លឺជាអ្នករំខាន។ Taehyung កម្រើកត្របកភ្នែកម្ដងបន្តិចៗឲ្យស៊ាំនឹងពន្លឺថ្ងៃមុននឹងគេក៏បើកវាឡើងទទួលយកនូវព្រឹកថ្ងៃថ្មី។

នាយតូចក្រោកអង្គុយទាំងឈឺស្ពឹកពេញខួរក្បាលទាំងមូលដោយមូលហេតុនោះគឺគេបានត្រូវទឹកភ្លៀងកាលពីយប់មិញនេះឯង។ Tae ងាកសម្លឹងជុំវិញខ្លួនទាំងងឿងឆ្ងល់និងប្លែកអារម្មណ៍ជាខ្លាំង ឃើញថាទីនេះពិតជាធំខ្លាំងណាស់ការ design ពោពេញទៅដោយពណ៌មាសយ៉ាងស្រស់ចែងចាំងពេញៗភ្នែក នៅខាងមុខរបស់គេគឺមានទូរទស្សន៍ដ៏ធំមួយ ចំណែកឯខាងស្ដាំដៃរបស់គេគឺជាតុសម្អាងដែលមានកញ្ចក់យ៉ាងធំ និងខាងឆ្វេងដៃគឺមានសាឡុងនិងតុសម្រាប់អង្គុយលេងព្រមជាមួយនឹងកញ្ចក់បង្អួចដ៏ធំមួយផងដែរ។

« ទីនេះជាកន្លែងណា? បន្ទប់របស់ស្ដេចមែនទេហេតុអីក៏ធំខ្លាំងម្ល៉េះ ? » Taehyung និយាយជាមួយខ្លួនឯងតិចៗទាំងនៅឆ្ងល់មិនទាន់បាត់។ បន្តិចក្រោយមកគេក៏ភ្ញាក់ខ្លួនទើបនឹងចាប់អារម្មណ៌ថាមានរឿងអ្វីកើតឡើងកាលពីយប់មិញនេះ? និងកាន់តែភ្ញាក់ផ្អើលនោះគឺសម្លៀកបំពាក់របស់គេក៏បានផ្ដូរថ្មីដោយមិនដឹងខ្លួនដូចគ្នា។ Taehyung លើកដៃឱបខ្លួនឯងនិងស្ទុះក្រោកចេញពីលើគ្រែ kingsize មួយនោះឈរទល់មុខនឹងកញ្ចក់ក៏ឃើញថានេះជាឈុតគេងរបស់មនុស្សប្រុស តែមិនដឹងថាជារបស់នរណាឡើយ។ Tae ងាកសម្លឹងជុំវិញខ្លួនក៏ប្រទាក់ភ្នែកជាមួយនឹងស៊ុមរូបថតដ៏ធំមួយដែលដាក់ភ្ជួរលើជញ្ជាំងលើក្បាលគ្រែបង្ហាញឲ្យឃើញមនុស្សប្រុសស្លៀកពាក់ឈុតខ្មៅម្នាក់ អង្គុយគងអន្ទាក់ខ្លាលើកៅអីដូចជាស្ដេចទាំងទឹកមុខកំណាចគួរឲ្យកោតខ្លាច។

« គាត់ជា...» Taehyung ព្យាយាមចងចាំមុខបុរសដែលនៅក្នុងរូបថតនោះ គេស្រាប់តែបើកភ្នែកធំៗបន្ទាប់ពីចាំបានថា...

MR BADBOY // j.jk x k.thWhere stories live. Discover now