Jungkook បោះជំហានចូលទៅរកនារីនៅចំពោះមុខមុននឹងលើកដៃម្ខាងដែលនៅសល់ទៅឱបនាងឯដៃម្ខាងទៀតក៏ជាប់ពរកូនប្រុស ឯនាងតូចក៏លើកដៃឱប Jungkook ដូចគ្នាដូចជានឹកនាខ្លាំងណាស់អញ្ចឹង។
« នេះអូនក៏មកចូលរួមដែរ ហេតុអីមិនប្រាប់បងឲ្យបានដឹងមុនផង? » Jungkook លែងនាងតូចចេញពីការឱបវិញទើបចាប់សួរតែម្ដង។
« គឺអូនចង់ surprise ហ្នឹងណាយ៉ាងម៉េចដែរភ្ញាក់ផ្អើលខ្លាំងមែនទេ? » សម្លេងស្រួយស្រឹបរបស់ក្រមុំតូចនិយាយឡើងតបទៅកាន់រាងក្រាស។
« អូនមកដល់តាំងពីពេលណា? ហើយនរណាប្រាប់អូន? » Jungkook បន្តសួរនាងនិងរលាក់កូនប្រុសនៅក្នុងដៃតិចៗផងដែរព្រោះខ្លាចគេយំ។
« គឺអូនឡើងពី កាលីហ្វ័រញ៉ា (California USA) មកដល់ កូរ៉េ នេះតាំងពី ២ ថ្ងៃមុនមកម្ល៉េះដើម្បីមក surprise ក្នុងថ្ងៃពិធីមង្គលការរបស់បងនិងបងថ្លៃហើយរឿងនេះគឺអូនបានដំណឹងមកពីម្ចាស់តាគាត់បានអញ្ជើញអូនមកចូលរួម ព្រោះឃើញបងមមាញឹកនឹងរៀបចំកម្មវិធីប្រហែលជាមិនអាចអញ្ជើញមកអស់ទេ ទើបម្ចាស់តាគាត់ចេញមុខមកអញ្ជើញអូនដោយផ្ទាល់ » បបូរមាត់ក្រហមញញឹមឡើងស្រស់បំព្រង ទាំងទម្រង់មុខ កែវភ្នែកបបូរមាត់ ទាំងរូបរាង គឺស្អាតឈ្នះអស់មនុស្សស្រីក្នុងកម្មវិធីនេះទាំងមូលតែម្ដង។
« អញ្ចឹងអូនរកកន្លែងអង្គុយសិនទៅឈរនិយាយគ្នាយូរច្បាស់ជាចុកជើងស្លាប់ហើយ » Jungkook ញញឹមតបដែលវាគឺជាស្នាមញញឹមនៃក្ដីរីករាយ។
« កូនរបស់បងមែនទេ? ឈ្មោះអីគួរឲ្យស្រលាញ់ដល់ហើយ » នាងតូចលូកដៃចូលទៅច្បិចថ្ពាល់របស់ Jaehyun តែអាល្អិតនោះក៏បែរមុខគេចចេញទៅខ្ទប់មុខនឹងស្មាប៉ាៗរបស់គេ។
« ឈ្មោះ Jaehyun ទើបតែអាយុ ៥ ខែប៉ុណ្ណោះគេមិនស្គាល់អូនទេអញ្ចឹងច្បាស់ជាមិនរាក់ទាក់នឹងមនុស្សប្លែកមុខឡើយកុំខឹងអីណា »
« ខឹងធ្វើអីទៅក្មួយរបស់ខ្ញុំសោះហ្នឹង អញ្ចឹងពួកយើងឆាប់ទៅរកម្ចាស់តាសិនទៅ » នាងតូចក៏លូកដៃស៊កចូលចន្លោះដៃរបស់ Jungkook ដើម្បីឱបដើមដៃរបស់នាយបណ្ដើរទៅរកម្ចាស់តារបស់ពួកគេ។
ខណៈនោះ Taehyung ក៏ត្រឡប់មកពីជួបអ្នកម៉ាក់របស់គេវិញក៏បានឃើញនារីដ៏ស្រស់ស្អាតម្នាក់បានបណ្ដើរស្វាមីរបស់ខ្លួនដើរចេញទៅដោយមិនបានចាប់អារម្មណ៍នឹងវត្តមានរបស់គេនោះឡើយក៏បានធ្វើឲ្យនាយតូចអន់ចិត្តតែក៏ព្យាយាមធ្វើឲ្យសប្បាយចិត្តវិញព្រោះវាជាថ្ងៃពិសេសរបស់គេ គេមិនត្រូវមកអង្គុយកើតទុក្ខអញ្ចឹងទេគេត្រូវតែទៅសួររាងក្រាសឲ្យបានដឹងច្បាស់លាស់សិនថាតើនាងគឺជានរណា?
YOU ARE READING
MR BADBOY // j.jk x k.th
Romance"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...! Main characters: J.jk x K.th