Chapter 66: My bride

2.2K 158 2
                                    

ភ្លើងនៅក្នុងកម្មវិធីទាំងមូលត្រូវបានបិទនិងជំនួសមកវិញនូវភ្លើងរាត្រីតូចៗបើកលម្អនិងភ្លើងហ្វាដែលបញ្ចាំងទៅលើកម្រាលព្រំពណ៌ក្រហែមដែលជាមាត់ច្រកនិងផ្លូវដើរសម្រាប់កូនក្រមុំ។ ខណៈនោះស្នូរទះដៃខ្លាំងៗនិងសម្លេងហូរកញ្ជ្រៀវឮៗពីទស្សនៈភ្ញៀវកិត្តិយសរាប់រយនាក់ដែលបានមកចូលរួមបានបន្លឺឡើងយ៉ាងរំពងបន្ទាប់ពីរាងតូចស្ដើងក្នុងឈុតរៀបអាពាហ៍ពិពាហ៍ពណ៌សធ្វើដំណើរដើរចូលមកដោយមានម្ដាយរបស់គេជាអ្នកកាន់ដៃដើរនាំមុខនិងនាំដំណើររបស់គេទៅរកកូនកម្លោះដែលកំពុងតែឈររង់ចាំនៅផ្លូវខាងមុខជាមួយនិងលោកអាចារ្យព្រមទាំងលោកតាក្មេករបស់គេផងដែរ។ ម្ចាស់តារបស់ពួកគេញញឹមបិទមាត់មិនជិតឡើយ ពេលបានឃើញចៅប្រសារដ៏ស្រស់ស្អាតរបស់គាត់ដើរចូលមករក Jungkook ដោយជំហានមួយៗសមសួនជាមួយនឹងស្នាមញញឹមលើផ្ទៃមុខ។

ភ្ញៀវជាច្រើននាំគ្នាស្រែកហូរនិងបានបាចស្រទាប់ផ្កាកុលាបក្រហមទៅលើ Taehyung ធ្វើឲ្យគេកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀតហើយ។ Jungkook តាមសម្លឹងមើលដំណើរភរិយារបស់ខ្លួនទាំងភ្លឹកភ្លាំង ភាំងស្មារតីនឹងសម្រស់របស់រាងតូចនៅក្នុងឈុតរៀបការមួយនោះ។ មួយឆាកជីវិតនេះពួកគេបានឃើញនិងបានស្គាល់ហើយថាអ្វីជាការរៀបការ ហើយអ្វីដែលស្រស់ស្អាតបំផុតនៅក្នុងថ្ងៃពិសេសនិងមិនអាចបំភ្លេចបានមួយនេះ។

« My bride » បបូរមាត់ស្ដើងបន្លឺសម្ដីឡើងស្រាលៗព្រមមកជាមួយនឹងស្នាមញញឹមនៃសេចក្ដីសុខនិងភាពរីករាយពេលដែល Taehyung ដើរចូលមកដល់។ Jungkook ឈោងដៃទៅទទួលរាងតូចពីម្ដាយរបស់គេពេលគាត់ហុចដៃ Taehyung ទៅឲ្យ Jungkook ដើម្បីទទួលយកគេទៅឈរក្បែរ។

« ផ្ញើផងណាកូន »

« បាទអ្នកម៉ាក់ » សម្ដីពីរោះភាសាបន្លឺឡើងបូក
រួមនឹងស្នាមញញឹមដ៏ស្រស់សង្ហាលើផ្ទៃមុខមិនរលុប ពេលអ្នកម៉ាក់ក្មេករបស់គេយកកូនតែមួយគ្រាប់របស់គាត់មកផ្ញើខ្លួនផ្ញើប្រាណនឹងនាយ។

« អូនស្អាតណាស់ Kim Taehyung » ពួកគេទាំងពីរឈរទល់មុខគ្នានិងញញឹមដាក់គ្នាទៅវិញទៅមកដោយមានសម្លេងទះដៃខ្លាំងៗពីភ្ញៀវកិត្តិយសជាច្រើនរូប។ ឯរាងតូចក៏អៀនក្រហមថ្ពាល់ព្រឿងៗពេលដែល Jungkook សរសើរគេ។

MR BADBOY // j.jk x k.thWhere stories live. Discover now