Chapter 78: កុំប៉ះពាល់ Appa របស់យើង

2.3K 197 9
                                    

៣ ថ្ងៃក្រោយមក៚ ថ្ងៃនេះដល់គំរប់ខួប ១៤ ឆ្នាំរបស់ Heerin ហើយទើប Taehyung ត្រូវឡើងទៅផ្សារទំនើបដើម្បីទិញកាដូឲ្យកូនស្រីតែម្នាក់របស់ខ្លួន។ ឯ Jaehyun ជាកូនបងក៏ស្នើរសុំជូន Appa ទៅកាន់ផ្សារទំនើបហើយក៏ដើម្បីរើសកាដូឲ្យប្អូនស្រីរបស់គេផង។ ឡានរបស់ Jaehyun ក៏បានធ្វើដំណើរមកដល់ផ្សារទំនើបដ៏ធំមួយកន្លែងក្នុងទីក្រុង សេអ៊ូល។ នាយយកឡានទៅចតទុកនៅផ្លូវខាងក្រោមដីរួចទើបជិះជណ្ដើរយន្តប្រអប់ឡើងទៅកាន់ជាន់ខាងលើជាមួយ Appa របស់គេ។

Appa តូចរូបស្រស់និងកូនប្រុសរូបសង្ហាបោះជំហានចេញពីក្នុងជណ្ដើរយន្តប្រអប់ភ្លាមក៏បានទទួលនូវចំណាប់អារម្មណ៍ពីក្រសែរភ្នែករបស់មនុស្សជាច្រើនភ្លែត ព្រោះតែពួកគេកម្រនឹងឡើងមកផ្សារបែបនេះដោយខ្លួនឯងណាស់ យូរៗទើបមកខ្លួនឯងម្ដងក៏ទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួនមិនតិចនោះឡើយ ព្រោះតែរូបសម្រស់ដែលនៅក្មេងជាងវ័យហើយថែមទាំងមានកូនប្រុសដ៏សែនខ្ពស់ជាងខ្លួននិងសង្ហាមកជាមួយបែបនេះទៀត នរណាក៏ចាប់អារម្មណ៍តាមមើលមិនដកភ្នែកនោះដែរ។

« Appa ខ្ញុំចង់ទិញស្បែកជើងមួយគូនោះឲ្យ Heerin! Appa គិតយ៉ាងម៉េចដែរស្អាតឬអត់? » ពេលដើរមកដល់ខាងមុខហាងលក់ស្បែកជើងរបស់ក្មេងស្រីក៏មានស្បែកជើងមួយគូទាក់ទាញភ្នែករបស់ Jaehyun មុនគេទើបនាយបញ្ឈប់ដំណើរនិងបែរទៅសួរប៉ាតូចរបស់នាយដើម្បីឲ្យគាត់ផ្ដល់យោបល់អំពីស្បែកជើងមួយគូនោះ។

« មានអីស្អាតតើ! បើកូនគិតថាសាកសមនឹងប្អូនអញ្ចឹងពួកយើងឆាប់ចូលទៅខាងក្នុងទៅ » ទាំង Appa និងកូនប្រុសក៏នាំគ្នាចូលទៅក្នុងហាងលក់ស្បែកជើងនោះរួច Jaehyun ក៏បានយកស្បែកជើងមួយគូនោះទុកជាកាដូសម្រាប់ថ្ងៃខួបកំណើតរបស់ Heerin។ បន្ទាប់ពីទិញនិងគិតលុយរួចរាល់ទើបប៉ាតូចនិងកូនប្រុសបន្តដំណើរចេញទៅកាន់ហាងមួយកន្លែងទៀត។

***

« Jaehyun! Appa ទៅបន្ទប់ទឹកសិនកូនចាំទីនេះហើយ »

« Appa ប្រយ័ត្នប្រយែងផងមានរឿងអីត្រូវស្រែកប្រាប់ខ្ញុំភ្លាម »

« Appa ដឹងហើយ » Taehyung ដាក់ថង់កាដូទៅលើកន្លែងទំនេរសម្រាប់ទុកឥវ៉ាន់ រួចនាយតូចក៏ដើរចូលទៅកាន់បន្ទប់ទឹកដើម្បីធ្វើធុរៈផ្ទាល់ខ្លួន។

MR BADBOY // j.jk x k.thWhere stories live. Discover now