Chapter 14: my kitten, my good boy ⚠️

4.6K 223 2
                                    

A little smut warning

ព្រឹកថ្ងៃថ្មី Taehyung ក្រោកពីព្រឹកធ្វើការតាមធម្មតា ព្រោះវាជាភារ:កិច្ចរបស់គេស្រាប់ហើយ។ Tae ឈរជូតតុកៅអីក្នុងបន្ទប់ទទួលភ្ញៀវ ខណៈនោះក៏បានឃើញ Jungkook ចុះមកខាងក្រោមដោយស្លៀកពាក់ជាឈុតនៅផ្ទះធម្មតា។

« អរុណសួស្ដីលោកម្ចាស់ » អ្នកបម្រើដែលត្រូវ Jungkook ដើរកាត់ពួកគេក៏បានឱនគំនាបគោរពនាយយ៉ាងសមរម្យ។

« kitten! មកនេះ » Jungkook ដើរទៅដាក់ខ្លួនអង្គុយក្នុងតុអាហាររួចក៏ហៅរាងតូច ទើបនាយល្អិតប្រញាប់ដើរចូលទៅរកនាយតាមការហៅនៅឯក្នុងបន្ទប់ទទួលទានអាហារ។

« លោកម្ចាស់មានការអ្វីមែនទេ? » Taehyung

« ឯងចេះឆុងកាហ្វេទេ? »

« បាទខ្ញុំចេះ »

« អញ្ចឹងទៅឆុងកាហ្វេមកឲ្យយើង »

« សូមចាំបន្តិច » Taehyung ឱនគំនាបដាក់នាយបន្តិចមុននឹងដើរចេញទៅផ្ទះបាយ ដើម្បីរកម៉ាស៊ីននិងបានរៀបចំសម្ភារៈសម្រាប់ឆុងកាហ្វេ ព្រោះគេក៏ធ្លាប់ធ្វើការនៅឯក្នុងភោជនីយដ្ឋានដែរ ដូច្នេះគេប្រាកដជាយល់ពីរបៀបនៃការឆុងកាហ្វេហើយ។

មួយសន្ទុះក្រោយកាហ្វេខ្មៅឆុងដោយដៃរបស់ Kim Taehyung ក៏ហើយរួចរាល់។ Tae លើកកាហ្វេមួយកូនកែវយកមកឲ្យលោកម្ចាស់របស់គេដែលកំពុងអង្គុយរង់ចាំ។

« នេះកាហ្វេរបស់លោកម្ចាស់ » Taehyung រៀបចំដាក់លើតុជូននាយយ៉ាងរៀបរយរួចក៏ឈរស្ងៀមរង់ចាំឲ្យនាយភ្លក់រសជាតិកាហ្វេស្នាដៃរបស់គេផ្ទាល់។

« មានអី គ្រាន់បើ! » បន្ទាប់ពីក្រេបរសជាតិនៃកាហ្វេរួច Jungkook ក៏បានសរសើរគេបន្តិចដែរធ្វើឲ្យ Tae មានអារម្មណ៍ថាសប្បាយចិត្ត ទោះជាសរសើរបានបន្តិចក្ដី ប៉ុន្តែពាក្យដែលលោកម្ចាស់របស់គេសរសើរធ្វើឲ្យគេមានកម្លាំងចិត្តនិងលួចញញឹមត្រេកអរ។

« អឹមមមម...និយាយអញ្ចឹងមុខរបួសរបស់លោកម្ចាស់យ៉ាងម៉េចទៅហើយ? » Taehyung សួរទាំងស្ទាក់ស្ទើនិងប្រថុយប្រថាន ព្រោះគេតាំងចិត្តក្លាហានបានតែប៉ុណ្ណឹងទេ បើលោកម្ចាស់របស់គេស្ដីបន្ទោសដែលចេះសួរនាំទាំងខ្លួនជាអ្នកបម្រើ ក៏មានតែចាំទទួលយកពាក្យស្ដីបន្ទោសប៉ុណ្ណោះ។

MR BADBOY // j.jk x k.thWhere stories live. Discover now