Chapter 54: បងចង់ចាញ់កូនជំនួសអូន

3.3K 206 8
                                    

« ឈប់សិន! » Taehyung ក៏បញ្ឈប់រាល់សកម្មភាពទាំងអស់លែងកម្រើកទៅណាបន្តទៀត។

« ហេតុអី? អូនឈប់ធ្វើអី? »

« ទ្រូងខាងឆ្វេងរបស់បង? តើវាកើតអីហេតុអីអូនមិនចាប់អារម្មណ៍? បងកើតអី Jung? » Taehyung សួរទាំងជ្រួញចិញ្ចើមចូលគ្នាព្រមទាំងបញ្ចេញទឹកមុខនិងអាការៈបារម្ភឡើងមកភ្លាមៗ។

« របួសបន្តិចបន្តួចប៉ុណ្ណោះ » ថាបានលាក់ជិតទៅហើយចុងក្រោយភ្លេចខ្លួនតែបន្តិចសោះ រាងតូចក៏ចាប់អារម្មណ៍ដឹងដដែលទើបនាយក៏ប្រាប់គេតាមការពិតតែម្ដងទៅ បើសម្លៀកបំពាក់អស់ពីខ្លួនទៅហើយហេតុអ្វីមិនចាប់អារម្មណ៍នោះ បើបង់រុំរបួសឃើញយ៉ាងច្បាស់ៗបែបនេះអញ្ចឹង!

« បងមានរឿងជាមួយនរណារហូតមានរបួសបែបនេះហេតុអីបងលាក់បាំងនឹងអូន? ក្រែងធ្លាប់និយាយគ្នាហើយថាទោះមានរឿងអ្វីក៏មិនកុហកគ្នាដែរ » Taehyung លើកដៃម្ខាងក្រសោបមុខរបស់នាយនិងវែកសក់របស់នាយចេញពីមុខព្រមទាំងសម្លឹងកែវភ្នែកមួយគូនោះដោយទឹកមុខបារម្ភមិនរលុប។

« បងមិនចង់ឃើញអូនយំនិងបារម្ភពីបងទេ »

« ប៉ុន្តែបងមិនគួរលាក់បាំងនឹងអូនទេមានរឿងអីបងត្រូវតែប្រាប់អូនឈប់ធ្វើបែបនេះទៀតណា! អូនស្រលាញ់បងអូនត្រូវតែបារម្ភពីបង » Taehyung លើកដៃទាំងសងខាងទៅក្រសោបមុខរបស់រាងក្រាសនិងឱនទៅថើបបបូរមាត់របស់នាយមួយខ្សឺតផងដែរ។

« បងស្រលាញ់អូនជាង! ដូច្នេះបន្តបានហើយមែនទេប្រពន្ធសម្លាញ់? » Jungkook ញញឹមចុងបបូរមាត់មុននឹងចាប់ត្រគាករាងតូចលើកដាក់ពីលើភាពរឹងមាំរបស់នាយធ្វើឲ្យ Tae ភ្លាត់សម្លេងស្រែកលឺៗតែជាសំណាងដែលបន្ទប់របស់ Jungkook ធ្វើមកពីជញ្ជាំងក្រាសមិនលេចលឺទៅដល់អ្នកខាងក្រៅ។

****

ឈានចូលដល់ព្រឹកនៃថ្ងៃថ្មី ព្រឹកនេះមេឃរៀងស្រទុំនិងមានធ្លាក់ទឹកសន្សើមផងដែរ។ កាយទទេស្អាតមួយគូកំពុងគេងឱបគ្នាយ៉ាងស្អិតរមួតនៅក្នុងភួយតែមួយដើម្បីផ្ដល់ភាពកក់ក្ដៅឲ្យគ្នា ឯទឹកសន្សើមនៅតែបន្តធ្លាក់ធ្វើឲ្យអាកាសធាតុកាន់តែត្រជាក់ឡើងៗ។

MR BADBOY // j.jk x k.thWhere stories live. Discover now