បរិវេណនៃវិមានទាំងមូលមានសភាពស្ងប់ស្ងាត់ គឺមានតែសម្លេងខ្យល់ដកដង្ហើមរបស់មនុស្សពីរនាក់ប៉ុណ្ណោះដែលកំពុងឱបរឹតគ្នាយ៉ាងកក់ក្ដៅ។
« kitten? ឯងមិនអីទេហេស៎? » Jungkook សួរទៅកាន់រាងតូចដែលអង្គុយនៅលើនាយនៅឡើយ។
« ហឹម? គេងហើយ? » ដោយមិនឃើញឮការឆ្លើយតប Jungkook ក៏ឱនសម្លឹងមុខរាងតូចទើបបានឃើញថាគេបានគេងលង់លក់បាត់ទៅហើយ។
Jungkook ស៊កដៃចូលប្រឡោះជើងខាងក្រោមរបស់គេ មុននឹងលើកបីរាងកាយតូចស្ដើងស្រាលដូចជាសំឡីក្រោកឈរ និងដើរឆ្ពោះឡើងទៅកាន់បន្ទប់គេងរបស់គេ។ ឡើងមកដល់ខាងលើ Jungkook ដាក់រាងតូចទៅលើពូកនិងទាញភួយមកគ្របដណ្ដប់ឲ្យគេ រួចនាយក៏ឱនទៅថើបថ្ងាស់របស់គេមួយខ្សឺត មុននឹងចាកចេញទៅវិញ។
Jungkook ដើរហួសចូលបន្ទប់របស់នាយដើម្បីរកអាវថ្មីមកពាក់ ព្រោះអាវដែលពាក់មុននេះបានប្រឡាក់បាត់ទៅហើយ នាយត្រូវតែយកវាទៅដាក់បោក។ ពេលដែលរួចរាល់ Jungkook ក៏ចុះមកខាងក្រោមវិញនិងដើរចូលទៅកាន់បន្ទប់ដាក់សៀវភៅរបស់នាយដើម្បីអានរឿងខ្លះៗបំបាត់ទុក្ខកង្វល់និងភាពស្មុគស្មាញចេញ។
អានសៀវភៅបានមួយសន្ទុះ Jungkook ទាញទូរស័ព្ទរបស់នាយចេញមកពីហោប៉ៅខោនិងបានខលទៅកាន់ Juyeon ដោយមានការ។ មិនយូរប៉ុន្មាននាយ Juyeon ក៏បានមកតាមការខលហៅរបស់លោកម្ចាស់របស់គេភ្លាមៗ។
« សូមគោរពលោកម្ចាស់! » នាយឱនគំនាបគោរពគេតាមទម្លាប់។
« ដឹងផ្ទះរបស់គេនៅឯណាទេ? »
« ផ្ទះនរណាទៅលោកម្ចាស់? » Juyeon សួរទាំងជ្រួញចិញ្ចើមឆ្ងល់ដែលលោកម្ចាស់របស់គេសួរមិនចំៗពីអ្វីដែលគាត់ចង់បាន។
« ផ្ទះ kitten របស់យើង! អឺ...យើងចង់បានន័យថាផ្ទះកូនបំណុលដែលទើបតែមកថ្មីៗនេះ! »
« ច្បាស់ជាស្គាល់ហើយ លោកម្ចាស់ចង់ឲ្យខ្ញុំចាត់ការរឿងអ្វីមែនទេបាទ? »
« អត់ទេ! យើងគ្រាន់តែចង់ឲ្យឯងទៅស៊ើបពីប្រវត្តិរបស់គេយកមកឲ្យយើងប៉ុណ្ណោះ ធ្វើបានទេ? »
« បាទ ទទួលបញ្ជាលោកម្ចាស់ » Juyeon ឱនគំនាបលា Jungkook បន្ទាប់ពីយល់សាច់ការណ៍និងយល់ពីអ្វីដែលលោកម្ចាស់របស់គេនិយាយនិងចង់បាន ទើបនាយចាកចេញទៅធ្វើតាមការបញ្ជាភ្លាមៗ។
YOU ARE READING
MR BADBOY // j.jk x k.th
Romance"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...! Main characters: J.jk x K.th