Chapter 60: គ្រប់យ៉ាងនឹងត្រូវបានបកស្រាយ

2.1K 180 10
                                    

@Paris France

ចូលមកដល់ព្រឹកថ្ងៃថ្មី Jungkook ត្រូវរៀបចំខ្លួនរូតរះប្រញាប់ចេញទៅកាន់មន្ទីពេទ្យដើម្បីមើលម្ចាស់តារបស់នាយដែលឮដំណឹងមកថាគាត់បានដឹងខ្លួនវិញហើយនៅព្រឹកនេះ ទើបនាយត្រូវប្រញាប់ចេញដំណើរទៅ តែមុននឹងទៅមន្ទីពេទ្យក៏នាយមិនភ្លេចទិញផ្លែឈើយកទៅសួរសុខទុក្ខគាត់ផងដែរ។

មន្ទីពេទ្យ៚

Jungkook ធ្វើដំណើរតាមជណ្ដើរយន្តប្រអប់ដើម្បីជិះឡើងទៅកាន់ជាន់ខាងលើដែលជាជាន់បន្ទប់សម្រាករបស់គាត់។ នាយកាន់កន្ត្រកផ្លែឈើដើម្បីយកទៅជូនគាត់បន្ទាប់ពីគាត់បានដឹងខ្លួនឡើងវិញ។ ទ្វារបន្ទប់អ្នកជំងឺក៏បានបើកឡើងអ្វីដែលធ្វើឲ្យលោកម្ចាស់ Jeon រំភើបមុនគេនោះគឺវត្តមានចៅប្រុសធំរបស់គាត់នេះឯង។ Jungkook ដើរចូលទៅរកគាត់ដោយស្នាមញញឹមស្រាលស្រទន់តែជាស្នាមញញឹមពិតចេញពីចិត្តរបស់នាយ។ នាយដាក់កន្ត្រកផ្លែឈើទៅលើតុរួចទើបដើរចូលទៅមើលអ្នកជាម្ចាស់តាដែលកំពុងគេងសម្លឹងមកកាន់ចៅប្រុស។

« ម្ចាស់តាដឹងខ្លួនហើយមែនទេ? ម្ចាស់តាសុខសប្បាយឬអត់? » Jungkook ដាក់ខ្លួនអង្គុយលើកៅអីក្បែរគ្រែអ្នកជំងឺនិងលូកដៃកាន់ដៃរាងចំណាស់ដែលមានស្បែកជ្រាវជ្រួញអង្អែលថ្នមៗព្រមទាំងសួរសុខទុក្ខពីគាត់ផងដែរ។

« តាមិនអីទេបានចៅៗរបស់តាមករកបែបនេះ តាសប្បាយចិត្តឡើងជាដាច់បាត់ទៅហើយ » ម្ចាស់តារបស់ពួកគេនិយាយទាំងញញឹមសប្បាយចិត្តនិងងាកសម្លឹងមុខចៅប្រុសទាំងបីដែលមានវត្តមាននៅទីនេះជុំគ្នា។ Minho និង hyunjin អង្គុយនៅក្បែរគ្រែម្ខាងទៀតរបស់គាត់ដូចគ្នាដើម្បីចាំមើលថែគាត់។

« ម្ចាស់តា! ខ្ញុំចង់មានរឿងប្រាប់ម្ចាស់តា »

« រឿងអីទៅចៅ Jung » Jungkook សម្លឹងមុខម្ចាស់របស់នាយដោយមិនទាន់និយាយអ្វីចេញមកនោះទេ បន្តិចក្រោយមកទើបនាយក៏ហារមាត់និយាយឡើង។

« ខ្ញុំចង់នាំភរិយារបស់ខ្ញុំមកទីនេះណែនាំឲ្យម្ចាស់តាបានស្គាល់! »

« ចៅនិយាយថាម៉េច? »

« គឺខ្ញុំចង់នាំភរិយារបស់ខ្ញុំមកណែនាំឲ្យម្ចាស់តាបានស្គាល់! » Jungkook តបទៅកាន់រាងចំណាស់ម្ដងទៀតទាំងក្នុងចិត្តកំពុងជ្រួលច្របល់និងភ័យតិចៗ។

MR BADBOY // j.jk x k.thWhere stories live. Discover now