Ch1: សត្វចិញ្ចឹម 🐶

8.3K 238 26
                                    

នៅក្នុងពិភពលោកមួយដែលអ្នកខ្លាំងជាអ្នកដែលមានសិទ្ធិអំណាចគ្រប់បែបយ៉ាង សូម្បីតែច្បាប់ក៏មិនអាចធ្វើអ្វីពួកគេបានដែរ។ ដូចនេះមនុស្សដែលទន់ខ្សោយត្រូវបានគេមើលងាយ ធ្វើបាបគ្រប់សព្វបែបយ៉ាង គ្មានឡើយពាក្យថាយុត្តិធម៌សម្រាប់មនុស្សតូចទាប។
ប្រជាជននៅក្នុងពិភពមួយនេះភាគច្រើនគឺពោរពេញដោយកម្លាំងថាមពលដ៏អស្ចារ្យដែលទទួលបានតាំងពីកំណើត។ អ្នកខ្លះមានសមត្ថភាពជាអ្នកប្រយុទ្ធ អ្នកខ្លះជំនាញក្នុងការប្រើយុទ្ធសិល្ប៏និងមានខ្លះទៀតមានជំនាញព្យាបាល ហើយជំនាញទាំងអស់នេះពួកគេយកវាមកប្រើប្រាស់ក្នុងការកំចាត់បិសាចដោយសារតែពេលនេះពិភពលោកត្រូវបានយាយីរដោយពពួកបិសាច ហេតុនេះហើយមានតែក្រុមអ្នកកម្ចាត់បិសាចដែលមានសមត្ថភាពខ្លាំងៗតែប៉ុណ្ណោះដែលអាចកម្ចាត់បិសាចអស់ទាំងនោះបាន។
ក្រុមកម្ចាត់បិសាចត្រូវបានបែកចែកឋានៈពី E, D, C, B, A ដល់ S ហើយពេលដែលម្នាក់ៗឡើងដល់កម្រិត S ពួកគេក៏ក្លាយជាពពួកមនុស្សដែលមានអំណាច និងទទួលបានការគោរពកោតក្រែងបំផុតសូម្បីតែច្បាប់ប្រទេសក៏ពួកគេមិនខ្លាចដែរ។ ដូច្នេះអ្នកដែលមានឋានៈតូចទាបគឺត្រូវគេមើលងាយ មើលថោកជាងប្រជាជនធម្មតាទៅទៀត។
ចំណែកឯអំបូរមនុស្សកាត់សត្វគឺរឹតតែទទួលបានការរើសអើងពីមនុស្សធម្មតាទ្វេរដងព្រោះពួកគេកកម្រមានអ្នកដែលមានសមត្ថភាពខ្លាំងណាស់ ភាគច្រើនគឺសុទ្ធតែមានកម្រិត E ហើយទោះព្យាយាមហាត់យ៉ាងណាក៏មិនអាចឡើងកម្រិតបានដែរ។
បើរស់នៅក្នុងនាមជាពូជមនុស្សកាត់សត្វកញ្ជ្រោងដែលអសមត្ថភាពត្រូវគេធ្វើបាប មើលងាយជារៀងរាល់ថ្ងៃបែបនេះ តើត្រដររស់ដើម្បីអ្វីទៀតទៅ?
"ជុងហ្កូក! នៅស្ងៀមដល់ណា ម៉េចមិនប្រញាប់ទៅប្រមូលចាន?"
"បាទ ខ្ញុំទៅហើយ"
ក្មេងប្រុសអាយុប្រមាណ១៦ឆ្នាំរូតរះចេញទៅធ្វើការតាមបញ្ជាមេការត្បិតថាពេលនេះខ្លួនជាអ្នកបម្រើនៅក្នុងភូមិគ្រិះដ៏ធំមួយដែលជារបស់សម្ដេចខាន់ណាដិ។ ហើយថ្ងៃនេះក៏ជាពិធីជប់លាងដែលសម្ដេចបានរៀបចំឡើងដើម្បីអបអរដល់កូនប្រុសច្បងរបស់ទ្រង់ដែលទទួលបានកម្រិត S ក្នុងសមត្ថភាពព្យាបាលគ្រប់ប្រភេទនៅថ្ងៃខួប១៨ឆ្នាំ។ គាត់ជាមនុស្សមានចិត្តសណ្ដោសប្រណីថែមទាំងមានមុខមាត់និងជាប្អូនថ្លៃរបស់ព្រះអង្គផ្ទាល់តែម្ដង។
ជុងហ្គុកដែលពាក់អាវចាស់ស្រម៉េកស្រម៉ក សក់ក្បាលកន្រ្ទីងកន្រ្ទើងលួចឈរមើលកូនប្រុសច្បងរបស់សម្ដេចមិនដាក់ភ្នែក ជាពិសេសពេលគេសើចសប្បាយកណ្ដាលចំណោមមនុស្សគ្រប់គ្នា មើលទៅគេស្រស់ស្អាត លេចធ្លោជាងនរណាទំាងអស់។
"រីករាយថ្ងៃកំណើត អ្នកប្រុសថេយ៉ុង"
ពាក្យនេះនាយបានត្រឹមនិយាយប្រាប់គេពីចម្ងាយព្រោះដឹងថាបើគេឃើញវត្តមាននាយនៅក្នុងពិធីខួបកំណើតរបស់គេ គេប្រាកដជាមិនពេញចិត្តនោះទេទើបបានត្រឹមលួចមើលនិងធ្វើការរបស់ខ្លួនដោយការប្រមូលចានស្ងាត់ៗ។
"អ្នកណាហ៊ានមកលួចអាហាររបស់យើង?"
ដុងហាដែលមិត្តម្នាក់របស់ថេយ៉ុងដើរមកស្រែកដាក់ជុងហ្គុកទាំងកំហឹងពេលឃើញគេប្រើដៃកខ្វក់ចង់ប៉ះចាននិងកែវរបស់ខ្លួន។
"គឺសុំទោសផងអ្នកប្រុស ខ្ញុំស្មានថាចានកែវអស់នេះអ្នកប្រុសឈប់ប្រើប្រាស់ហើយ សុំទោសផង"
"អ្នកណាឲ្យឯងទៅ?"
កំលោះតូចសុំទោសរួចរៀបនឹងដើរត្រឡប់ទៅតុផ្សេងទៅហើយក៏ត្រូវដុងហាស្ទាក់មិនឲ្យទៅណា បន្ទាប់មកក៏ទាញកែវទឹកក្រូចដែលជុងហ្គុករៀបនឹងប៉ះពាល់អម្បាញ់មិញយកទៅចាក់លើក្បាលគេតែម្ដង។
"មានរឿងអីហ្នឹងដុងហា?"
ថេយ៉ុងប្រញាប់រត់មករកអ្នកទាំងពីរដើម្បីសួរនាំពេលបានឃើញសកម្មភាពអស់ទាំងនោះពេញភ្នែក។
កែវភ្នែកស្រទន់ដែលជុងហ្គុកបានឃើញអម្បាញ់មិញប្រែក្លាយជារឹងកំព្រឹសពេលដែលមើលមកខ្លួន វាធ្វើឲ្យនាយចាប់ផ្ដើមមានចិត្តភ័យខ្លាចឡើងមកព្រោះដឹងថាមុខមាត់ខាងក្រៅរបស់អ្នកប្រុសខ្លួនគឺខុសឆ្ងាយពីចរិតពិតដាច់ស្រឡះ។
"គឺក្មេងបម្រើរបស់ឯង វាចង់លួចម្ហូបដែលនៅសល់យកទៅស៊ី ទើបយើងទើសភ្នែកពេកក៏ជួយប្រដៅគេឲ្យឯងទៅ"
សម្ដីរបស់ដុងហាធ្វើឲ្យថេយ៉ុងខឹងក្រោធនិងយល់ថាអាម៉ាសមុខជាខ្លាំងដែលអ្នកបម្រើរបស់ខ្លួនធ្វើចរិតគ្មានមាយាទ លួចម្ហូបភ្ញៀវ។
"ឯងប្រហើនណាស់ដែលហ៊ានចូលមកក្នុងពិធីជប់លៀងរបស់យើង? ហើយធ្វើរឿងផ្ដេសផ្ដាសទៀត?"
"មិនមែនទេ ខ្ញុំមិនបានធ្វើអ៊ីចឹងទេ គឺអ្នកប្រុសដុងហា..."
"ឯងចង់ថាគេបោកយើងអ៊ីចឹងហេស?"
"ទេ! អ្នកប្រុស..."
"ពួកឯង ចាប់គេមកនេះ!"
ថេយ៉ុងនិយាយតែប៉ុន្មានម៉ាត់ កូនចៅរបស់ប៉ាខ្លួន២-៣នាក់ក៏ចូលមកចាប់ខ្លួនជុងហ្គុកអូសគេទៅតាមការចង់បានរបស់អ្នកប្រុសតូច។
~ផាច់
"អឹក អ្នកប្រុសតូច?"
"មួយកំភ្លៀងនេះសម្រាប់ឯងដែលមិនស្ដាប់សម្ដីហ៊ានចូលក្នុងពិធីជប់លៀងរបស់យើង"
ស្នាមម្រាមដៃលើថ្ពាល់របស់កំលោះតូចវាសបង្ហាញយ៉ាងច្បាស់ថាម្ចាស់តូចម្នាក់នេះស្អប់ខ្លួនប៉ុណ្ណាសូម្បីតែពិធិជប់លាងខួបកំណើតរបស់គេក៏គេហាមមិនឲ្យនាយចូលក្បែរដែរ។
~ផាច់
"ហើយមួយនេះវិញសម្រាប់ឯងដែលធ្វើឲ្យភ្ញៀវយើងទាស់ចិត្ត"
"ខ្ញុំសុំទោស អ្នកប្រុស"
"យើងប្រាប់ឯងម្ដងទៀត អាក្មេងចោលម្សៀតដូចជាឯងនេះហាមចូលមកជិតយើងទៀតជាដាច់ខាតបើយើងមិនបានប្រើទេនោះ ស្ដាប់លឺទេ?"
"លឺហើយៗ"
ជុងហ្គុកខាំមាត់ទប់ទឹកភ្នែកមិនឲ្យហូរនោះទេទោះត្រូវរបស់ម្ចាស់តូចទះ២កំភ្លៀងហើយត្រូវគេចាប់បោចសក់គម្រាមក្ដីក៏នាយសុខចិត្តអត់ទ្រាំ មិនយំទៀតឡើយ។
"ចង់ស៊ីណាស់ហេស អាកាកសំណល់ហ្នឹង ម៉ោះចាំយើងបំពេញបំណងឯង"
និយាយហើយរាងតូចក៏ឲ្យអ្នកបម្រើយកអាហារសល់មួយចានដែលមានលាយបាយផងសម្លផង ផ្លែឈើផងលាយគ្រប់មុខដូចជាបាយជ្រូកយកទៅចាប់បញ្ច្រកគេឲ្យគេរាងចាល លែងហ៊ានលួចរបស់សល់នៅក្នុងកម្មវិធីរបស់នាយ ធ្វើឲ្យបាក់មុខតទៅទៀត។
"អឹក បានហើយ"
"កុំឈប់! ឲ្យគេស៊ីឲ្យអស់ទៅ!"
មិនដឹងហេតុអីឲ្យតែឃើញមុខក្មេងម្នាក់នេះ ថេយ៉ុងមានអារម្មណ៍ថាងាយក្ដៅក្រហាយមួយរំពេចហើយគេធ្វើអីក៏នាយយល់ថាទាស់ចិត្ត គួរឲ្យរអើម គួរឲ្យស្អប់បំផុត។
"វាយគេ! វាយឲ្យបាក់ជើង កុំឲ្យគេហ៊ានអុកឡុកកម្មវិធីយើងទៀត"
"បាទ អ្នកប្រុសតូច"
"អា៎! កុំអីអ្នកប្រុស ខ្ញុំដឹងខុសហើយ ខ្ញុំមិនធ្វើទៀតទេ"
មិនថាគេចង់ស្រែកអង្វរយ៉ាងណាក៏ថេយ៍នៅតែបែខ្នងដើរចេញទាំងគ្មានចិត្តអាណិតអាសូរ ចង់គេត្រូវវាយស្រែកដោយការឈឺចាប់យ៉ាងណាក៏នាយមិនខ្វល់ដែរ។
"ចង្រៃយ៍! អាក្មេងនរក"
នាយតូចដើរបណ្ដើរ ខឹងគុំជុងហ្គុកបណ្ដើរដល់ថ្នាក់ច្របាច់កែវទឹកដល់ប្រេះបែកចេញឈាមរហាចស្រោចប្រអប់ដៃតែនាយបែជាគ្មានអារម្មណ៍ឈឺចាប់សូម្បីបន្តិចព្រោះមិនយូរប៉ុន្មានរបួសនៅលើដៃរបស់ខ្លួនក៏ត្រូវបានជះសះស្បើយ គ្មានសូម្បីតែស្នាម។ នោះក៏ព្រោះតែថាមពលព្យាបាលពីកំណើតដែលបានពីម្ដាយរបស់ខ្លួន នាយកម្រមានភាពឈឺចាប់ខ្លាំងណាស់ ព្រោះរបួសទាំងអស់ធ្វើអីនាយមិនបានទេ ហើយកាន់តែពិសេសជាងនោះទៅទៀតគឺនាយអមតៈ មិនចេះស្លាប់។
ប៉ុន្មានថ្ងៃក្រោយពីហេតុការណ៍ថ្ងៃនោះកើតឡើង ជុងហ្គុកមិនហ៊ានចេញទៅណាផ្ដេសផ្ដាសឲ្យម្ចាស់តូចឃើញទៀតឡើយព្រោះឲ្យតែឃើញមុខនាយពេលណាគេក៏ក្ដៅក្រហាយ ជេរស្ដីតិះដៀលមិនចេះតិចព្រោះតែពេលនាយត្រូវរបួស បាក់ជើងសម្ដេចបានចាត់មនុស្សឲ្យជួយព្យាបាលនាយដោយផ្ទាល់ហើយគេក៏ត្រូវសម្ដេចស្ដីប្រដៅទៀត។
គិតហើយ កំលោះតូចក៏ដកដង្ហើមធំរួចលើកពូថៅកាប់ដើមឈើនៅចំពោះមុខដើម្បីរំសាយអារម្មណ៍តែថាកម្លាំងរបស់នាយមានកំណត់ហើយណាមួយពេលនេះជើងក៏បាក់ផងសូម្បីតែដើមឈើក៏កាប់មិនរំលំតែបែជាចិត្តធំហ៊ានលួចស្រលាញ់ម្ចាស់តូច។
"ល្ងង់មែន! ឯងល្ងង់ខ្លាំងណាស់ថែមទាំងមិនចេះប្រមាណខ្លួនទៀត"
ដំបូងនាយគ្រាន់តែចង់មកទីនេះបម្រើសម្ដេចដើម្បីបានប្រាក់ខ្លះផ្ញើឲ្យមន្ទីពេទ្យដែលកំពុងព្យាបាលម្ដាយតែយូរៗទៅនាយក៏លួចចាប់ចិត្តនឹងកូនប្រុសរបស់គាត់។ បើនាយមានសមត្ថភាពជាងនេះ គេអាចនឹងចាប់អារម្មណ៍នឹងនាយទេ?
"ហ៊ឹម? កូនទន្សាយ? ម៉េចក៏មកនៅត្រង់នេះ?"
ជុងហ្គុកចាប់កូនទន្សាយពណ៌សលើកឡើងនិងបំបោសអង្អែលគេដោយក្ដីស្រលាញ់។ វាមើលទៅដូចកំពុងភ័យខ្លាចនិងរត់គេចពីអ្វីមកទើបអ្នកកំលោះចាប់ឱបវាតិចៗលួងលោមមិនឲ្យបាត់ភ័យ។
"ឯណាកូនទន្សាយនោះ?"
លួងលោមវាមិនទាន់បានប៉ុន្មានផង ថេយ៉ុងនិងបក្សពួករបស់គេបួនប្រាំនាក់ក៏មកដល់ស្រែករកទន្សាយនៅក្នុងដៃនាយដោយពួកគេម្នាក់ៗសុទ្ធតែកាន់ធ្នូរម្នាក់មួយជាប់ដៃ។ កុំប្រាប់ណាថា...?
"គឺឯងទៀតហើយ? ឆាប់លែងទន្សាយនោះភ្លាម!"
ដុងហាចូលមកសម្លុតនាយដែលហ៊ានប៉ះពាល់សត្វប្រមាញ់ក៏ដូចជាឧបករណ៍លេងរបស់ពួកគេ។
"កុំអី! កុំធ្វើបាបវាអី ទន្សាយជាសត្វគួរឲ្យស្រលាញ់ណាស់"
"សត្វនៅតែជាសត្វ! យើងចង់ធ្វើដាក់វាយ៉ាងម៉េចក៏បាន!"
ពាក្យសម្ដីរបស់ថេយ៉ុងមិនមែនសម្ដៅតែលើទន្សាយនោះតែមួយមុខទេ គឺគេក៏ចង់សម្ដៅលើនាយដែលជាកូនកាត់សត្វដូចគ្នា។
"ខ្ញុំសុំអ្នកប្រុសទៅចុះ លើកលែងឲ្យវាផងទៅ"
"ហឹស! បើចង់ឲ្យយើងលើកលែងឲ្យវា ទាល់តែឯងមកជំនួសកន្លែងឲ្យវា"
"ខ្ញុំ..."
"ក្រែងឯងក៏ជាអំបូរសត្វដែរតាស ត្រូវទេឆ្កែអនាថា?"
ពាក្យថាឆ្កែអនាថានេះហើយដែលនាយតែងតែលឺចេញពីមាត់មនុស្សដែលស្រស់ស្អាតដូចទេវបុត្រម្នាក់នេះ។ គេមិនដែលចាត់ទុកនាយជាមនុស្ស គេទុកនាយត្រឹមសត្វចិញ្ចឹមមួយក្បាលប៉ុណ្ណោះ។

To be continue 💗😘

# សួស្ដីអ្នកទាំងអស់គ្នា😂😂 admin មកបែបស្លន់ម៉ង អត់បានត្រៀមទុកអីទាំងអស់🙄 និយាយទៅ admin ផុសសាកល្បងទេ បើមានអ្នកគាំទ្រទើបតភាគទៀត🥺❤️

ស្អប់បងដល់ឆ្អឹង ❤️‍🔥 [ENDED ✅]Where stories live. Discover now