ថ្ងៃប្រកួតបានមកដល់ ទីក្រុងមួយនេះក៏ប្រែក្លាយជាទីលានដ៏ស្វិតស្វាញមានអ្នកមកចូលរួមក៏ដូចជាមកទស្សានារាប់រយនាក់។ អ្នកដែលនៅទីនេះ ភាគច្រើនសុទ្ធតែគាំទ្រគ្រួសារខាណាដិព្រោះនរណាក៏ដឹងថាសម្ដេចជាអ្នកគ្រប់គ្រងដ៏អស្ចារ្យថែមទាំងបានបង្កើតស្នាដៃនិងកេរ្តិ៍ឈ្មោះរាប់ឆ្នាំមកហើយ។
ទោះលើកនេះជាធ្វើតេស្តសាកល្បងក្មេងៗជំនាន់ក្រោយតែពួកយើងក៏បានដឹងថាអ្នកនៅទីក្រុងនេះគ្មាននរណាមានកម្រិតSក្រៅពីថេយ៉ុង ថេរីនិងបងប្រុសរបស់ជូរីឡើយគ្រាន់តែរាងតូចមិនមែននៅក្នុងប្រភេទអ្នកប្រយុទ្ធដូចពួកគេ។
"មនុស្សចង្រៃនោះនៅឯណាទៅ?"
ចេញឆ្ងាយពីទីក្រុងដែលមានសុរត្ថិភាព គ្រប់គ្នាក៏មកដល់ផ្លូវចូលព្រៃស្ងាត់មួយដែលសម្បូរដោយបិសាចលាក់ខ្លួន ប៉ុន្តែថេយ៍បែជារកមិនឃើញអ្នកដែលបានធ្វើបាបខ្លួនកាលពីយប់មិញទាល់តែសោះ ឃើញតែគ្នីគ្នារបស់គេតែប៉ុណ្ណោះ។
"លក្ខខណ្ឌរបស់ពួកយើងគឺងាយទេ ក្រុមណាដែលសម្លាប់បិសាចបានច្រើនទទួលបានត្បូងពីបិសាចច្រើនជាងគេគឺចាត់ទុកថាជាអ្នកឈ្នះ"
អ៊ុនវូឡើងទៅប្រកាសជាហូរហែហើយគ្រប់គ្នាក៏ងក់ក្បាលយល់ស្របតែទាស់ត្រង់ថានៅក្នុងព្រៃនោះមានបិសាចខ្លាំងក្លាច្រើនណាស់ហើយក៏គ្រោះថ្នាក់ណាស់ដែរ។
"ត្រូវចាំទៀតថា អ្នកទាំងអស់គ្នាមិនអាចចេញផុតពីខ្សែក្រហមដែលយើងបានដាក់នោះទេ មិនអ៊ីចឹងអាចនឹងជួបបិសាចដែលយើងស្មានមិនដល់"
"មុនព្រះអាទិត្យលិច ត្រូវតែត្រឡប់មកទីនេះវិញ"
ដើម្បីឲ្យកាន់តែច្បាស់មីនឃ្យូនិងជេយ៉ុនក៏ឡើងទៅបកស្រាយបន្ថែមហើយគ្រប់គ្នាក៏យល់ស្របនិងត្រៀមខ្លួនរួចជាស្រេចដើម្បីយកឈ្នះរៀងៗខ្លួន។
"មុននឹងចូលទៅត្រូវពាក់ខ្សែកត្បូងក្រហមនេះម្នាក់មួយសិន បើមានបញ្ហាអីត្រូវគ្រាន់តែបំបែកវាទៅ ពួកយើងនឹងទៅជួយឲ្យបានលឿនប៉ផុត"
ទោះខ្សែកនេះមានផលល្អមែនតែបើនរណាហ៊ានតែបំបែកនោះ គឺមានន័យថាពួកគេត្រូវបានដកចេញពីការប្រកួតហើយ។
"ជេខេៗ!"
ថេយ៉ុងងាកទៅតាមសម្លេងចេចចាចរបស់ស្រីៗក៏ឃើញវត្តមានរបស់គេដើរមកជាមួយនឹងខ្សែកនៅក្នុងដៃជាច្រើនហើយស្រីៗអស់នោះក៏អ៊ីចឹងទៀត មិនចេះពាក់ខ្លួនឯងទេយ៉ាងម៉េច ចាំបាច់ឲ្យគេពាក់ឲ្យ។
"អរគុណលោកគ្រូ"
នាយតូចតាមសម្លក់គេមិនដាក់ភ្នែកពេលឃើញគេចេះតែមកស្និទ្ធស្នាលនឹងថេរីទាំងដែលពួកគេបានដោះដូរនឹងគ្នារួចហើយ។ ចំណែកជុងហ្គុកក៏ដឹងថាគេមិនពេញចិត្តនឹងខ្លួនដែរតែមិនបានតបតអ្វីក្រៅពីទាញខ្សែកមួយទៀតឲ្យមនុស្សកំពុងង៉ក់ងរ។
"ពេលមានរឿងអីត្រូវធ្វើតាមការណែនាំលឺទេ? កុំចង់ឈ្នះពេក"
មិនមែននាយកំពុងស្ដីថាឲ្យគេទេ តែកំពុងបារម្ភខ្លាចថាគេចង់ឈ្នះរហូតមិនគិតពីខ្លួនឯង ធ្វើឲ្យខ្លួនរងរបួស។
"យកពាក្យនេះទៅនិយាយប្រាប់ស្រីលោកឯងទៅ!"
និយាយហើយ ថេយ៍ក៏ក្រលាស់សក់ដើរចេញទាំងមិនខ្វល់ពិការណែនាំរបស់គេ មិនដឹងយ៉ាងម៉េចនាយដូចក្ដៅក្រហាយណាស់ឲ្យតែឃើញស្នាមញញឹមផ្អែមល្ហែមដែលគេផ្ដល់ឲ្យស្រីផ្សេង។ ថាមិនត្រូវផែនទីដែលនាយទទួលបានពីគេ ស្រីៗអស់នោះក៏បានដូចគ្នា មិនគួរនាយល្ងង់ជឿគេទេ។
"ថោកទាប! តណ្ហាក្រាស់!"
អ្នកដែលត្រូវគេជេរបានត្រឹមលួចមើលគេដើរចេញទៅទាំងមិនអស់ចិត្ត។ បើមិនមែននាយបារម្ភពីគេ នាយមិនបង្ហាញខ្លួននោះទេ សុខចិត្តសម្ងំក្នុងព្រៃដើម្បីតែចាំជួយគ្រប់គ្នាតែម្យ៉ាងបាត់ទៅហើយ។
ការប្រកួតបានចាប់ផ្ដើម ក្រុមនីមួយៗក៏ចាប់ដើរបំបែកគ្នាដោយនៅតាមផ្លូវពួកគេក៏ព្យាយាមតាមសម្លាប់បិសាចជាហូរហែដើម្បីយកពិន្ទុចំណែកក្រុមខាណាដិក៏ទទួលបានត្បូងពីបិសាចជាច្រើនព្រោះពួកគេដើរតាមការដឹកនាំរបស់ថេយ៍ដែលជួបបិសាចធន់ល្មមតែមានត្បូងតម្លៃខ្ពស់ក្នុងខ្លួន។
"នៅតាមមើលគេមិនឈប់ទៀតហេស?"
ក្រុមណាយទាំងប៉ុន្មាននាំគ្នាសម្ងំនៅលើដើមឈើខ្ពស់ដើម្បីលាក់ខ្លួននិងមើលសកម្មភាពពួកគេពីចម្ងាយតាមកញ្ចក់វេទមន្តប្លែកអីតែជេខេដែលតាមមើល យកចិត្តទុកដាក់លើថេយ៍តែម្នាក់គត់។
"រាងកាយរបស់គេទន់ខ្សោយមិនដូចអ្នកផ្សេងទេ យើងខ្លាចគេមិនអាចទ្រាំបានពេលត្រូវដើរឆ្ងាយបែបនេះ"
រាងតូចល្វត់ល្វន់យ៉ាងហ្នឹងឲ្យទៅដើរព្រៃជាមួយពួកអស់នោះ នាយសែនអាណិតសំណព្វចិត្តមែនទែន។
"បារម្ភថ្នាក់ហ្នឹងទៅតាមគេតែម្ដងទៅ"
"បើយើងទៅមែនខ្លាចថាបិសាចភ័យរត់អស់ គេរឹតតែពិបាក"
"អ៊ីចឹងឲ្យគេឈ្នះតែម្ដងទៅ"
"យើងចង់ធ្វើបាបគេ មិនឲ្យគេឈ្នះស្រួលៗ"
លឺហើយមិត្តម្នាក់ៗបានត្រឹមឈ្ងកមុខហាក់សុញគំនិតមិនដឹងនិយាយអ្វីជាមួយគេទៀត។ មិនដឹងថាកំពុងធ្វើបាបគេឬធ្វើបាបខ្លួនឯងទេ បើធ្វើបាបគេហើយនៅមិនសុខបក់មិនល្ហើយ។
គ្រប់យ៉ាងដំណើរទៅយ៉ាងរលូន រហូតដល់ល្ងាចថ្ងៃជិតលិចទៅហើយ គ្រប់យ៉ាងប្រែជាចលាចលដោយសារតែមានបិសាចកម្រិតខ្ពស់មួយចូលមកអុកឡុកក្នុងបរិវេណកន្លែងប្រកួត។
"ឆាប់រាយការណ៍ប្រាប់គ្រប់គ្នាឲ្យចាកចេញពីទីនេះជាបន្ទាន់"
ត្រឹមមួយពព្រិចភ្នែក ជុងហ្គុកក៏បាត់ខ្លួនភ្លែតតាមដោយសមាជិកដទៃដើម្បីចែកជើងគ្នាទៅការពារក្រុមនីមួយៗដែលកំពុងមានគ្រោះថ្នាក់។
"ថេរី! ឆាប់រត់ទៅ!"
វាប្រាកដជាក្រុមរបស់ជូរីជាអ្នកដើរហួសព្រំដែនហើយ មិនអ៊ីចឹងមិនមែនទាក់ទាញបានបិសាចពស់មួយក្បាលនេះទេ។ ពេលនេះអ្នកបង្កររឿងរត់យករួចខ្លួនអស់ទៅហើយ នៅសល់តែនាយនិងប្អូនស្រីប៉ុណ្ណោះ។
"បងប្រុសឆាប់ទៅមុនទៅ!"
ក្នុងនាមជាអ្នកប្រយុទ្ធដ៏កំពូលម្នាក់ នាងម៉េចនឹងអាចរត់ចោលក្រុមបានទៅ។ ដូច្នេះ មានតែប្រើវិធីគ្រប់យ៉ាងសម្លាប់ពស់នេះដោយលំពែងរបស់ខ្លួន។
"អាក៎"
"ថេរីប្រយ័ត្ន!"
នាយតូចប្រញាប់រត់ទៅជួយប្អូនស្រីពេលឃើញនាងដេកដួលក្អួតឈាមដោយសារតែត្រូវពស់នោះវាត់មួយកន្ទុយ។ តែវាមិនព្រមឈប់ត្រឹមប៉ុណ្ណឹងទេ នៅបង្អិលខ្លួន រួចហាមាត់បញ្ចេញចង្កូមសស្នាចប្រុងបញ្ចប់ជីវិតបងប្អូនអ្នកទាំងពីរ។
"អាយ៎!"
នាយតូចគិតថាខ្លួនឯងប្រហែលមិនអាចនៅត្រឡប់ទៅវិញដោយប្រក្រតីនោះទេពេលឃើញវាស្ទុះមកត្របាក់ តែពេលបើកភ្នែកឡើងមកគ្រប់យ៉ាងក៏ផ្ទុយស្រឡះ ពស់ត្រូវក្រុមណាយរួមគ្នាសម្លាប់បានត្រឹមមួយពព្រិចភ្នែក។
"មានកើតអីដែរទេ?"
លឺសម្លេងមួយនេះ ថេយ៉ុងក៏ដឹងថាខ្លួនបានរួចផុតពីគ្រោះថ្នាក់និងមានសុវត្ថិភាពហើយ។
"មិន... មិនអីទេ"
~អឹប
រាងកាយតូចត្រូវគេទាញទៅឱបយ៉ាងណែនប្រៀបដូចខ្លាចបាត់បង់ណាស់អ៊ីចឹងឯនាយក៏យល់ថាដើមទ្រូងរបស់គេកក់ក្ដៅ បាននៅក្បែរហើយក៏បាត់ភ័យខ្លាចរឿងដែលបានកើតឡើងមុននេះទើបស្រវាឱបគេវិញទាំងភ្លេចខ្លួន។
តែក្ដីសុខរបស់ខ្លួនត្រូវបំផ្លាញមួយរំពេច ក្រោយរាងតូចឃើញថាព្រៃព្រឹក្សានៅជុំវិញនេះចាប់ផ្ដើមឆេះដោយភ្លើងកម្ចាត់បិសាចរបស់គេ។
"អ៎ា លែង!"
ជុងហ្គុកក៏មិនយល់ពីសកម្មភាពរបស់ថេយ៍ដែរ នាយគិតថាគេមានអារម្មណ៍ល្អជាមួយនឹងនាយទៅហើយតែផ្ទុយទៅវិញគេនៅតែរុញច្រាននាយ មើលមកនាយដោយខ្សែភ្នែកស្អប់ខ្ពើម។
"ថេយ៍ អូន..."
"រវាងពួកយើងគ្មានអូនបងទេ!"
"ហឹស! អូនចង់ទាត់បងចោលនៅត្រង់នេះហេស? បងអស់តម្លៃឲ្យអូនប្រើប្រាស់ហើយ?"
នាយនឹកស្មានថាការបង្ហាញខ្លួនរបស់នាយអាយនឹងធ្វើឲ្យគេមើលមកនាយក្នុងផ្លូវល្អខ្លះ ប៉ុន្តែគ្រប់យ៉ាងវានៅដដែល គ្មានការផ្លាស់ប្ដូរ។
"មែនហើយ! ហើយពេលគ្រប់យ៉ាងចប់សព្វគ្រប់ សង្ឃឹមថាឯងមិនបង្ហាញខ្លួនក្នុងទីក្រុងនេះទៀត"
ដឹងថាបន្ទាប់ពីជ្រើសរើសចៅហ្វាយក្រុងនៅទីនេះរួច គេប្រាកដជាផ្លាស់ទៅក្រុងថ្មីមួយទៀតដើម្បីគោលបំណងដូចគ្នា។ បែបនេះ ពួកគេមិនចាំបាច់ជួបគ្នាទៀតទេ ឲ្យតែគេទៅឲ្យបាត់ៗ នាយមិនចាំបាច់រកវិធីសម្លាប់គេឡើយ។
"សួរតាមត្រង់ បងបានធ្វើអីខ្លះទើបអូនស្អប់បងថ្នាក់នេះ?"
រៀបនឹងនាំប្អូនស្រីដែលសន្លប់ស្ដូកស្ដឹងដើរចេញពីទីនេះទៅហើយ គេក៏បោះមួយសំណួរដែលធ្វើឲ្យនាយតបតលែងបាន។
"វត្តមានរបស់ឯងធ្វើឲ្យយើងស្អប់ឯង ស្អប់រហូតចង់ឲ្យឯងរលាយបាត់ចេញពីមុខពីមាត់"
ពាក្យសម្ដីចុងក្រោយដែលចេញពីមាត់គេ វានៅតែលងបន្លាចរាងក្រាស់ឥតល្ហែ។ ពេលបើកភ្នែក បិទភ្នែកពេលណាក៏លឺតែពាក្យស្អប់ ពាក្យមើលងាយ ចង់តែឲ្យនាយស្លាប់បាត់ពីពិភពលោក។
ហើយក្នុងកម្មវិធីទទួលតំណែងម្ចាស់ក្រុងអណត្តិថ្មីរបស់សម្ដេចខាណាដិ នាយធំក៏សម្ងំផឹកស្រានៅនឹងតុមិនព្រមងើបទៅណាព្រោះតែដំបៅក្នុងទ្រូង។
"បងឈឺដល់ថ្នាក់នេះ បងមិនព្រមឲ្យអូនមានក្ដីសុខតែម្នាក់ឯងទេ"
ឃើញគេញញឹមញញែមដាក់ចំពោះគ្រប់គ្នានិងសើចយ៉ាងមានក្ដីសុខជាមួយគ្រួសារ នាយក៏យល់ថាវាអយុត្តិធម៌ចំពោះខ្លួនណាស់។ គ្រួសារក៏ស្លាប់អស់ មនុស្សជាទីស្រលាញ់តែម្នាក់ក៏គ្មានថ្ងៃយកភ្នែកមើលនាយ តើនាយនៅសល់អ្វី?
"ប្រុងធ្វើយ៉ាងម៉េចបន្ត? មើលទៅគេធ្វើដូចភ្លេចរឿងគ្រប់យ៉ាងអស់ទៅហើយ"
"បើគេភ្លេច ចាំយើងរំលឹកគេ!"
"ហឺយ ឈឺតែខ្លួនឯង"
អ៊ុនវូចង់ឃាត់ដែរតែគេនៅមិនព្រមឈប់ងាយៗ ដរាបណាគេមិនបានរបស់ដែលគេត្រូវការ។
"ស្អែកនេះព្រះអង្គយាងមកប្រគល់ត្រាឲ្យសម្ដេចដោយផ្ទាល់ត្រូវទេ?"
"អឺ មានគម្រោងការអីទៀតហើយ?"
"អឹម! គេស្អប់អី យើងនឹងឲ្យគេជួបហ្នឹង គេស្អប់យើង យើងនឹងយកគេធ្វើប្រពន្ធឲ្យបាន"To be continued 💗💕
YOU ARE READING
ស្អប់បងដល់ឆ្អឹង ❤️🔥 [ENDED ✅]
Fanfiction"យើងស្អប់ឯង!" នោះជាពាក្យសម្ដីដែលរាងក្រាស់តែងតែលឺចេញពីមាត់មនុស្សដែលខ្លួនស្រលាញ់អស់ពីបេះដូង។ បើជាជុងហ្គុកពីមុនប្រហែលជាអាចឈឺចាប់នឹងពាក្យនេះ តែពេលនេះឲ្យតែលឺថាអូននិយាយថាស្អប់បង បងកាន់តែចង់ចូលទៅជិតអូនលើសដើម ហើយចង់ដឹងថាអូននៅស្រែកថាស្អប់បងទៀតបានទេ ពេលនៅក្រ...