Ch13: បងនៅតែមិនគ្រប់គ្រាន់សម្រាប់អូន

3K 153 19
                                    

សម្លេងរង្គោះរង្គើនៅក្នុងបន្ទប់ធ្វើឲ្យអ្នកខាងក្រៅបានត្រឹមបិទភ្នែកបិទត្រចៀក ធ្វើមិនដឹងមិនលឺអ្វីទាំងអស់។ គ្រប់យ៉ាង ជេយ៉ុនក៏បានផ្ដាំគ្រប់គ្នាជំនួសជុងហ្គុករួចហើយថាបើម្ចាស់តូចមក គេចង់ធ្វើអីក៏បណ្ដោយទៅ មួយទៀតគឺធ្វើមិនដឹងមិនលឺពីទំនាក់ទំនងពួកគេ។
"ធ្វើមិនលឺបានយ៉ាងម៉េច បើក្ដុងក្ដាំងដល់ថ្នាក់ហ្នឹង?"
មីនឃ្យូក្រវីក្បាលជាប់ខណៈអង្គុយទំពារអាហារនៅបន្ទប់ទទួលភ្ញៀវតែសម្លេងអស់នោះនៅតែរំខានពួកនាយមិនស្រាកស្រាន្ត។
"ពេលបាននៅជិតគេម្ដងៗដូចដំរីចុះប្រេង"
ដឹងហើយថាស្រលាញ់គេខ្លាំង តែពេលបានមកឃើញមកស្ដាប់ផ្ទាល់ បានដឹងថាងប់នឹងគេប៉ុណ្ណា។
បើបានមកមើលទិដ្ឋភាពនៅក្នុងបន្ទប់ទៀតនោះនិងកាន់តែដឹងថា មនុស្សដូចជាជុងហ្គុកនេះញៀនរាងកាយថេយ៉ុងប៉ុណ្ណា។ ថ្នាក់នាយតូចប្រកែកហើយគេនៅធ្វើមិនដឹងមិនលឺ ទីបំផុតនៅលើតុធ្វើការក៏រប៉ាត់រប៉ាយ ធ្លាក់អីវ៉ាន់អស់នៅសល់តែរាងកាយសស្អាតប្រឡាក់ដោយកាកសំណល់។
"យប់នេះនៅជាមួយគ្នាទៅ ចាំព្រឹកស្អែកបងជូនអូនទៅវិញ"
ជុងហ្គុកខំរៀបរាប់បណ្ដើរ យកចិត្តទុកដាក់ស្លៀកពាក់ឲ្យថេយ៍បណ្ដើរតែរាងតូចនៅតែមានះមិនព្រមតាមគេងាយៗ ចូលចិត្តតែហិង្សាហើយបង្ខំ។
"នរណាចង់នៅជាមួយឯង!"
មាឌតូចទេតែចូលចិត្តប្រើកម្លាំងរុញគេចេញណាស់ ទោះងើបខ្លួនឯងមិនត្រង់ផ្លូវក៏ខំដើរចេញពីបន្ទប់គេឲ្យផុតដែរ។
"ម្ចាស់តូចប្រញាប់ទៅណា? មិននៅគេងទីនេះមួយយប់សិនទេហេស?"
ថេយ៉ុងចាប់ធ្វើខ្លួនមិនត្រូវពេលមិត្តទាំងបីរបស់គេចូលមករកនាយទាំងលើខ្លួនមានខោចាប់ចង្កេះបង្ហាយសាច់ដុំគួរឲ្យឈ្លក់វង្វេង។ ថេយ៍មិនបានរំជើបរំជួលជាមួយតែខ្លាចទៅវិញទេពេលពួកគេដើរចូលមកជិត។
"ជៀស... ជៀសចេញ អុ៎"
ជេយ៉ុនស្រវាចាប់ដៃនាយតូចជាប់ហើយពីរនាក់ទៀតក៏ព្យាយាមចូលមកកាន់តែជិតធ្វើឲ្យនាយមិនស្រួលចិត្តលើសដើម។
"នៅញ៉ាំអីជាមួយពួកយើងសិនដែរទេ?"
"អត់ទេ! លែងខ្ញុំ!"
"ប្រញាប់ទៅណា?"
"អាស លែង! ជុង! ជួយផង!"
ឃើញសភាពការណ៍មិនស្រួល នាយតូចក៏រត់ទៅរកឲ្យអ្នកកំលោះជួយវិញហើយគេក៏ចិត្តល្អដោយចាប់ត្រកងលើកបីនាយឡើងឲ្យរួចផុតពីដៃមិត្តរបស់ខ្លួន។
"ប្រាប់ហើយថាឲ្យនៅជាមួយបង ពួកនេះទុកចិត្តមិនបានទេ"
ស្ដាប់ហើយ ថេយ៉ុងបានត្រឹមជ្រប់មុខនឹងដើមទ្រូងរបស់គេព្រមឲ្យគេបីទៅបន្ទប់តាមសម្រួលដោយមិនប្រកែក។ ចំណែករាងក្រាស់ក៏ញញឹមបិទមាត់មិនជិត ញាក់ចិញ្ចើមឌឺដងដាក់មិត្តបន្តិចមុននឹងនាំចំណីរបស់ខ្លួនឡើងទៅ។
"សុទ្ធតែទុកចិត្តមិនបាន យើងគ្រាន់តែឃើញគេរកដួលទើបជួយទៅកាន់ដៃសោះ"
តាមពិតពួកគេគ្មានគំនិតអាក្រក់អីទេ ឃើញគេដើរចេញមកទាំងត្រដាបត្រដួស ពួកនាយក៏ចង់ចូលជួយយកអាសារ នរណាទៅដឹងថាគេយល់ច្រលំហើយមិត្តក៏មិនជួយបកស្រាយនៅជាន់ថែមទៀត។
អ្នកនៅខាងលើឯណេះវិញមិនបានខ្វល់ខ្វាយអីច្រើនទេ សំខាន់ឲ្យតែបានរាងតូចមកថ្នាក់ថ្នមក្នុងយប់នេះ លះបង់មិត្តប៉ុណ្ណឹងគ្មានទៅស្កៀបទេ។
"អាស យើងប្រាប់ឲ្យដកចេញលឺទេ?"
គេចាប់នាយគេងឱបពីក្រោយជាប់មិនលែងតែជាក់ស្ដែង គេបានដោតរបស់នោះចូលមកក្នុងខ្លួននាយហើយបិទភ្នែកគេងលក់ធ្វើមិនដឹង។
"បើអូនព្រមគេងស្ងៀមៗ បងមិនកម្រើកទេ"
ឲ្យនាយគេងស្ងៀមទាំងដែលប្រលោះជើងកំពុងមានឈាមហូរអ៊ីចឹងហេស គេប្រសៃប្រសាទឬយ៉ាងម៉េច? នាយឈឺសឹងតែស្ពឹកខ្លួនទៅហើយ!
"យើងឈឺ ហឹក"
"បើបងកម្រើក អូនប្រាកដជាឈឺជាងហ្នឹង"
ដោយសារតែរាងតូចនៅខ្សឹកខ្សួលក្បែរទ្រូងរបស់ខ្លន នាយក៏អាណិតព្រមយោគយល់ជួយដកភាពរឹងមាំរបស់ខ្លួនចេញពីគេពាក់កណ្ដាលដើម្បីឲ្យគេអាចស្រណុកខ្លួនបានខ្លះ។
"សាច់អូនត្រជាក់ណាស់ ក្រអូបណាស់មិនដូចស្រីៗដែលបងបានឡើងគ្រែជាមួយសោះ"
បន្ទាប់ថើបបំបោសអង្អែលនាយអស់ចិត្ត គេក៏លើកសរសើរនាយដោយយកទៅប្រៀបធៀបនឹងស្រីរបស់គេ។ នាយគួរតែសប្បាយចិត្តទេពេលដឹងបែបហ្នឹង?
បន្ទប់នេះហើយដែលគេយកស្រីមកដេករាប់ភ្លេច ហើយនាយក៏មិនខុសអីពីពួកនាងៗនោះប៉ុន្មានដែរ។ គេគ្រាន់តែធ្វើដើម្បីសងសឹក ចង់បំបាក់មុខនាយតែប៉ុណ្ណោះ។
...
តាំងពីត្រឡប់ពីបន្ទប់គេវិញ ថេយ៍ក៏ព្យាយាមពង្រឹងខ្លួនឯងនិងសមត្ថភាពសមាគមន៍របស់ខ្លួនទាំងមូល។ នាយដឹងថាខ្លួនឯងខ្សោយខ្លាំងទើបធ្វើអីគេពេលនេះមិនបាន។ មិនដឹងថាគេពូកែដល់កម្រិតណា តែត្រឹមសៀវភៅវេទមន្តមួយក្បាលដែលនាយបានយកខ្លួនទៅប្ដូរនោះ វាបានធ្វើឲ្យថេរីហាត់បានដល់កម្រិតSក្នុងរយៈពេលខ្លី។
បន្តិចទៀតព្រះអង្គនឹងរៀបចំជ្រើសរើសចៅហ្វាយក្រុងនីមួយៗម្ដងទៀត បើក្រុមនាយមានកម្រិតSច្រើន ក៏នឹងមានសង្ឃឹមច្រើនដូចគ្នា។
"ថេរី! ការប្រកួតលើកនេះ ប៉ាសង្ឃឹមលើឯងហើយ ឯងត្រូវតែយកត្រាចៅហ្វាយក្រុងមកឲ្យបាន"
"ខ្ញុំប្រាកដជាធ្វើបាន"
ឃើញមនុស្សក្នុងគ្រួសារសប្បាយចិត្ត នាយតូចក៏សប្បាយចិត្តដែរ ប៉ុន្តែលើកនេះគឺការតេស្តសមត្ថភាព តម្រូវឲ្យថេរីចូលទៅប្រកួតជាមួយក្រុមណាយរបស់ព្រះអង្គ ទោះនាយច្រមក់នេះខ្លាំងណាស់ដែរ តែមានបទពិសោធន៍តិច ម៉េចនឹងអាចឈ្នះគេទៅ។
"កុំតែបានបងប្រុងទេ កុំអីខ្ញុំមិនអាចមានឈ្មោះទៅប្រកួតឡើយ"
"មែនហើយ! សំណាងហើយដែលកូនថេយ៍មានសៀវភៅមួយក្បាលនោះ"
គ្រាន់តែលឺឪពុករំលឹកដល់រឿងសៀវភៅដែលខ្លួនបានមក ថេយ៉ុងចាប់ផ្ដើមប្រែទឹកមុខនិងធ្វើខ្លួនលែងត្រូវត្បិតថាខ្លាចគ្រប់គ្នាចាប់បានថាខ្លួនបានធ្វើអីខ្លះ។
"គឺខ្ញុំសុំទៅបន្ទប់សិនហើយ ខ្លាចថាថ្ងៃស្អែករៀបចំខ្លួនទៅកន្លែងប្រកួតមិនទាន់"
"កុំបង្ខំខ្លួនឯងពេកអីថេយ៍ គ្រួសារខាណាដិពួកយើងប្រាកដជាអាចធ្វើបាន"
"បាទសម្ដេចប៉ា"
ក្រោយពីលាគ្រប់គ្នាចូលបន្ទប់រួច ថេយ៉ុងក៏រត់ទៅសម្ងំក្នងបន្ទប់ទឹកជាយូរទម្រាំអាចធ្វើចិត្តបានងើបចេញពីក្នុងអាងទឹក។ មើលរូបរាងនាយនៅក្នុងកញ្ចក់់ពេលនេះយល់ថាគួរឲ្យសង្វេគជាខ្លាំង នាយមិនគួរថាជ្រុលខ្លួនលះបង់កេរ្តិ៍ខ្មាសទៅកំដរប្រុសតណ្ហាក្រាស់ម្នាក់នោះដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនសោះ។
"ខ្ញុំស្អប់គេ គួរណាស់តែរកវិធីកម្ចាត់គេម្ដងទៀត មិនមែនមកសម្ងំទួញសោកបែបនេះទេ! តើថេយ៉ុងដែលក្លាហានពីមុនបាត់ទៅណា?"
បើនាយមិនអាចសម្លាប់គេបាន រឿងទាំងអស់ដែលនាយបានឃើញនឹងប្រែក្លាយជាការពិត នាយមិនអាចឲ្យរឿងនោះកើតឡើងបានទេ។
ថេយ៍គិតថាខ្លួនអាចនឹងតាំងស្មារតី ធ្វើខ្លួនរឹងមាំដើម្បីប្រឈមមុខនឹងគេម្ដងទៀតដោយមិនឲ្យចាញ់ច្រាប ប៉ុន្តែពេលបើកទ្វារចេញមកក៏ស្រាប់តែដឹងពីវត្តមានមនុស្សម្នាក់ទៀតដែលកំពុងនៅគ្រែខ្លួនទៅហើយ។
"គឺឯង! ចូលមកយ៉ាងម៉េចបាន?"
ផ្ទះនាយយាមកាមរឹងយ៉ាងនេះ មិនសមណាមានមនុស្សអាចលួចចូលបានទាល់តែសោះ។ បើមនុស្សធម្មតាប្រហែលជាមែន តែបើសម្រាប់ជុងហ្គុកវិញ វាគ្រាន់តែជារឿងងាយៗ។
"ចូលតាមបង្អួច"
មាត់ហាស្ដី ចំណែកភ្នែកគិតតែពីសម្លឹងដើមទ្រូងនិងជើងវែងស្រឡូនដែលលេចចេញពីអាវឃ្លុំ។ នាយមិនធ្លាប់ឃើញជើងនរណាស្រស់ស្អាតដល់ថ្នាក់នេះទេ។
"ឆាប់ចេញទៅវិញទៅ! មុននឹងយើងស្រែកហៅមនុស្សឲ្យចាប់អូសកឯងចេញ!"
"អូនមិនហ៊ានទេ!"
"យើងនឹងស្រែកឲ្យ... អាស"
ត្រូវនាយតូចគម្រាមប៉ុណ្ណឹងទៅហើយ គេនៅមិនញញើតអ្វីបន្តិចថែមទាំងឆ្លៀតឱកាសចាប់នាយផ្ដូលទៅលើគ្រែទៀតផង។ ពេលគេដើរចូលមកជិត ថេយ៍មិនដឹងត្រូវធ្វើយ៉ាងម៉េចទើបលើកជើងចង់ធាក់គេចេញតែបែជាត្រូវគេចាប់ជើងជាប់លើកយកទៅថើបផងលិតផងដូចជាមនុស្សរោគចិត្ត។
"ឯងឆ្កួតហើយ!"
ត្រូវហើយនាយប្រហែលឆ្កួត! មិនដូច្នោះទេ មិនអាចរំជើបរំជួលពេលគេប្រើជើងមកធាក់ខ្លួននោះទេ។ នាយប្រហែលចូលចិត្តឲ្យគេជេរ ឲ្យគេធាក់វាយដំពិតមែនហើយ មិនអ៊ីចងនាយមិនមែនមកលង់ស្រលាញ់មនុស្សឆ្នាស់ គ្មានហេតុផលដូចជាថេយ៍ទេ។
"អូនជាអ្នកធ្វើឲ្យបងក្លាយជាបែបនេះ"
"ឯងចង់បានអី?"
"បងគួរតែសួរអូនទៅវិញទេ ថាអូនចង់បានអីទើបព្រមធ្វើជាមនុស្សរបស់បង"
"យើងគ្មានថ្ងៃទៅបន្ទាបខ្លួនយកមនុស្សដូចឯងទេ អាក៎"
ថេយ៉ុងរើបម្រះប្រឹងតដៃពេលគេប្រើក្រសែភ្នែករាបស្មើរមើលមកខ្លួនក្នុងពេលចាប់ច្របាច់កនាយទាំងរស់ផ្អឹបនឹងគ្រែ។
"ក្នុងភ្នែកអូនបងនៅមិនទាន់គ្រប់គ្រាន់ទៀតហេស?"
មួយថ្ងៃៗនាយនឹកគេស្ទើរឆ្កួតទើបដាច់ចិត្តលួចមករកគេដល់បន្ទប់តែពាក្យដែលចេញពីមាត់គេគ្រប់ម៉ាត់គ្មានមួយណាដែលអាចធ្វើឲ្យនាយយល់ថាសាកសមនឹងការលះបង់របស់ខ្លួនទាល់តែសោះ។ នាយដឹងថាកន្លងមកគេមករកនាយព្រោះចង់បោកនាយប្រើតែនាយក៏ព្រមឲ្យគេបោកព្រោះពាក្យមួយម៉ាត់ថាស្រលាញ់ពេលបានគ្រប់យ៉ាងគេប្រាកដជាលែងត្រូវការនាយទៀតហើយ។
"បងមករកអូនហើយ អូនគួរតែចាប់យកឱកាសនេះឲ្យបានល្អ បើអូននៅចង់ធ្វើជាម្ចាស់តូចនៅទីនេះទៀត"
ទោះគេចិត្តរឹងយ៉ាងណា ក៏នាយនៅតែដឹងថាគេនៅលោភលន់ មិនដែលគិតចង់បាត់បង់អំណាចនិងមុខមាត់របស់ខ្លួនហើយប្រាកដណាស់គេត្រូវតែរកនាយឲ្យជួយ។
"បើយើងប្រគល់ខ្លួនឲ្យឯង ឯងនឹងឲ្យពួកយើងឈ្នះមែនទេ?"
"វាត្រូវមើលលើសមត្ថភាពរបស់អូន ថាអូនអាចធ្វើឲ្យបងពេញចិត្តឬអត់?"
គ្រាន់តែកំដរគេត្រឹមមួយយប់នេះទៀតប៉ុណ្ណោះ នាយប្រាកដជាអាចប្រើជីវិតជាម្ចាស់តូចដូចដើមហើយនឹងមិនទៅពាក់ព័ន្ធនឹងគេទៀតឡើយ។ ក្រោយទទួលបានងារជាម្ចាស់ទីក្រុងនេះ នាយនឹងពង្រឹងឥទ្ធិពលរបស់ខ្លួន ហើយមិនត្រូវការមនុស្សរបស់ព្រះអង្គចូលមកជ្រៀតជ្រែកទៀតឡើយ។

To be continued 💗

#បាត់យូរហើយ មកវិញរាងភ្លាវ🫠🫠 និយាយអារម្មណ៍សរសេរវាតាមភាគ 🤧 ខ្លះល្អ ខ្លះក៏អត់ អធ្យាស្រ័យផង🥹💚

ស្អប់បងដល់ឆ្អឹង ❤️‍🔥 [ENDED ✅]Where stories live. Discover now