កំឡុងពេលដែលគ្រួសារតូចដែលថេយ៍ព្យាយាមថែរក្សាកំពុងមានក្ដីសុខ ប្ដីប្រពន្ធយល់ចិត្តគ្នា កូនក៏ត្រូវបានមើលថែបានយ៉ាងល្អ នៅក្នុងទីក្រុងក៏ចាប់ផ្ដើមមានបញ្ហាពេលបិសាចចូលមកអុកឡុកម្ដងបន្តិចៗធ្វើឲ្យមានការកាប់សម្លាប់សឹងតែរៀងរាល់ថ្ងៃ។
អ្នកផ្ទះផ្សេងប្រហែលជាមិនអីនោះទេតែនាយមានស្វាមីជាប្រធានក្រុមទាំងមូល គេក៏ចាប់ផ្ដើមរវល់លែងសូវមកអឺតនាយនិងកូន។ តែនោះមិនមែនជាបញ្ហាទេ បញ្ហាគឺនាយខ្លាចគេមានគ្រោះថ្នាក់ ខ្លាចបាត់បង់គេនៅក្នុងសង្គ្រាមដ៏ធំខាងមុខនេះ។
នឹកដល់សម្ដីប្លែកៗដែលគេសន្ទនាជាមួយនាយមុនពេលចាកចេញពីផ្ទះ វាធ្វើឲ្យអត់នឹងគិតមិនបាន...
"មួយរយៈនេះបងរវល់ណាស់ឬ?"
"ត្រូវហើយ! បិសាចលេចឡើងគ្រប់ទីកន្លែង បងមិនសូវមានពេលនៅជាមួយអូននិងកូនទេ"
"បើមិនជាប់កូន អូនគួរតែជួយបងបានច្រើនណាស់"
តាំងពីយល់ចិត្តគ្នាមក ជុងហ្គុកក៏ឈប់ឲ្យនាយចូលរួមជាមួយក្រុមកម្ចាត់បិសាចព្រោះកូនៗក៏ច្រើនហើយរពឹសទៀតសូម្បីតែអ្នកបម្រើក៏ក្រវីក្បាលដែរទើបមានតែថេយ៍ទេដែលអាចបង្រ្កាបពួកគេបាន។ ការងារនៅក្នុងក្រុងមាននាយនិងមនុស្សរបស់នាយច្រើនហើយទើបមិនចង់ឲ្យគេទៅលូកដៃ។
"មិនអីទេ ពួកយើងមានអ្នកព្យាបាលកម្រិតSម្នាក់ដែលព្រះអង្គបញ្ជូនមកដែរ អូនមិនចាំបាច់បារម្ភទេ"
"លោកប្ដី! តែអូនមានអារម្មណ៍មិនស្រួលសោះ"
ឃើញភរិយាទឹកភ្នែករលីងរលោង ពេបមាត់ចង់យំ រាងក្រាស់ក៏ទាញគេមកឱបណែនដៃ។ អ្នកទាំងពីរឆ្លងកាត់រឿងច្រើនណាស់ទម្រាំមកដល់ពេលនេះ នាយមិនចង់ទៅចោលគេទេ មិនចង់ឃ្លាតពីគេឡើយ។
"បើមានរឿងអីកើតឡើង អូននាំកូនចាកចេញមុនចុះ ដឹងទេ?"
"ហឹកៗ ក្រែងថាមិនឲ្យអូនបារម្ភហេស? ម៉េចក៏និយាយបែបនេះ?"
"មិនមែនអ៊ីចឹងទេ បងគ្រាន់តែខ្លាចអូននិងកូនមានគ្រោះថ្នាក់"
"មិនពិត! បងមានរឿងអីលាក់បាំងនឹងអូនមែនទេ ហឹកៗ?"
"គ្មានទេ នៅទីនេះបងអាចគ្រប់គ្រងបាន ប្រាកដជាគ្មានរឿងអីកើតឡើងទេ អូនត្រូវតែជឿបង"
"អឹម អូនជឿ អូនជឿជាក់លើបង"
ទឹកភ្នែកដែលស្រក់ហូរដាមលើថ្ពាល់ត្រូវបុរសជាស្វាមីជូតថ្នមៗនិងថើបផ្ដិតទាល់តែថ្ពាល់រលោងស្អាតស្ងួតទឹកភ្នែក។
"បងស្រលាញ់អូន ស្រលាញ់ណាស់ទើបបងចង់ថែរក្សាទាំងអូន ទាំងគ្រប់យ៉ាងដែលអូនស្រលាញ់ បងមិនព្រមឲ្យទីក្រុងមួយនេះត្រូវបិសាចគ្រប់គ្រងទេ"
"តែបងត្រូវដឹងថាអូនក៏ស្រលាញ់បងណាស់ដែរ បងត្រូវតែខ្វល់ពីខ្លួនឯងជាងអ្វីទាំងអស់ដឹងទេ? ព្រោះបងសំខាន់ចំពោះអូនណាស់"
"អឹម បងនឹងមើលថែខ្លួនឯងឲ្យបានល្អ"
"បើបងមិនគោរពសម្ដី អូននឹងស្អប់បងហើយ"
ពេលលឺថាប្រពន្ធគិតស្អប់នាយម្ដងទៀត ជុងហ្គុកក៏ចាប់ច្របាច់ ក្រញិចថ្ពាល់ប៉ោងៗនោះដោយដៃម្ខាងរួចក៏ទម្លាក់បបូរមាត់ថើប បឺតគេដូចចង់ស្រូបវិញ្ញាណ។
"អឹម បង..."
"បងមិនព្រមឲ្យអូនស្អប់បងទៀតទេ"
"អ៊ីចឹង បងត្រូវតែត្រឡប់មករកអូនវិញ"
"បងដឹងហើយ"
បន្ទាប់ពីនិយាយហើយ គេក៏ឱនមកថើបនាយម្ដងទៀតដែលការថើបលើកនេះ វាទន់ភ្លន់ ជ្រាលជ្រៅបង្កប់ដោយក្ដីស្រលាញ់ធំធេងរកអ្វីប្រៀបផ្ទឹមមិនបាន។ មាត់ផ្អែមដូចទឹកឃ្មុំរបស់គេ ខ្យល់ដង្ហើមកក់ក្ដៅរបស់គេ វាធ្វើឲ្យនាយតូចចង់តែក្រសោបគេទុកក្បែរខ្លួនមិនឲ្យទៅណា។ ឯរង្វង់ដៃកក់ក្ដៅដែលកំពុងឱបចង្កេះនាយណែន វាក៏ធ្វើឲ្យនាយតូចមានក្ដីសុខក្រៃលែង មិនអស់ចិត្តនឹងឲ្យគេលែងដៃទាល់តែសោះ។
...
"ឆាប់រត់ទៅៗ"
សម្លេងឡូឡានៅខាងក្រៅធ្វើឲ្យរាងតូចដែលកំពុងមើលកូនភ្ញាក់ក្រញ៉ាងប្រឹងអើតមើលទៅខាងក្រៅក៏ឃើញប្រជាជនកំពុងឈូរឆ រត់យករួចខ្លួនរៀងៗខ្លួនព្រោះតែតក់ស្លុតនឹងពួកបិសាចតូចៗជាច្រើនដែលមានរូបរាងជាសត្វស្លាប ប្រភេទដូចនឹងប្រចៀវដែរកំពុងតែចូលមកអុកឡុកទីនេះ។
"ព្រះអើយ! តើមានរឿងអី?"
នាយតូចនៅផ្ទះមិនហ៊ានចេញទៅណាដោយឱបកូនស្រីជាប់នៅដៃតែបេះដូងនៅឯប្ដី បារម្ភលិចបារម្ភកើតខ្លាចថាគេមានរឿងអីកើតឡើងណាស់។
"ម្ចាស់តូចៗ!"
សម្លេងនៅមាត់ទ្វារគឺជាសម្លេងរបស់មីនឃ្យូទើបរាងតូចមិនបានគិតអីច្រើនក៏ប្រញាប់ទៅបើកទ្វារឲ្យគេប៉ុន្តែថា គេមកទីនេះធ្វើអី? ចុះជុងហ្គុកនោះ?
"មានរឿងអីមែនទេ?"
"ឆាប់នាំកូនៗចេញមក ខ្ញុំនាំម្ចាស់តូចរត់ចេញពីទីក្រុងនេះ"
"ថា... ថាម៉េច? ចេញពីទីក្រុង?"
នាយតូចស្លុតចិត្តណាស់ក្រោយលឺសំណើររបស់គេត្បិតថានេះជាទីក្រុងធំជាងគេនៅក្នុងប្រទេសម៉េចនឹងអាចថារត់ក៏រត់ បោះបង់ទីនេះចោល?
"ត្រូវហើយ! នេះជាបញ្ជារបស់ជេខេហើយព្រះអង្គក៏អនុញ្ញាតហើយដែរ ពួកយើងឆាប់ទៅៗ"
"ម៉េចក៏មានរឿងបែបនេះកើតឡើង? ចុះលោកប្ដីវិញនោះ"
"គេនៅទប់ទល់ជាមួយបិសាចនៅឡើយ ពួកវាមានគ្នាច្រើនណាស់ថែមទាំងមានថាមពលខ្លាំងក្លាទៀតផង បើយើងមិនជម្លៀសប្រជាជនចេញឲ្យទាន់ពេលទេ ខ្លាចថាពួកយើងទប់ទល់មិនជាប់"
មើលទៅអ្វីដែលនាយមើលឃើញ វាមិនអាចកែប្រែបាននោះទេ ទីក្រុងមួយនេះមុននិងក្រោយក៏នឹងត្រូវបាត់បង់ដដែល។ តើគ្មានដំណោះស្រាយផ្សេងពីនេះទៀតទេឬ? តើក្រុមកម្ចាត់បិសាចធ្វើអីបិសាចអស់នោះមិនបានទេហេស?
"មិនអាចទេៗ ពួកយើងម៉េចនឹងអាចបោះបង់ទីក្រុងនេះចោលទៅ?"
"ជីវិតគឺសំខាន់ជាង"
"ប៉ុន្តែ..."
"ជេខេផ្ដាំមកហើយឲ្យម្ចាស់តូចនាំកូនៗជម្លៀសខ្លួនជាមួយប្រជាជនផ្សេងទៀតទៅមុន ពួកគេនឹងទៅតាមក្រោយ"
សរុបមក ក្រុមណាយត្រូវបែកចែកជាពីរក្រុមដោយមួយផ្នែកនៅចាំទប់ទល់នៅក្នុងទីក្រុងឯមួយក្រុមទៀតត្រូវនាំប្រជានជនទៅតាំងលំនៅក្បែរជើងភ្នំភ្លើងដែលក្រុមនាយបានរៀបចំរបាំងការពារមកជាស្រេចរួចហើយ។ មើលទៅបិសាចអស់នេះខ្លាចកម្ដៅណាស់ហើយអាចចេញមកបានតែពេលអាកាសធាតុត្រជាក់នេះប៉ុណ្ណោះ។
"ខ្ញុំ... ខ្ញុំទៅជាមួយលោក"
បើតាមបេះដូង នាយមិនអាចរត់យករួចខ្លួនទៅចោលម្ចាស់ស្នេហ៍នោះទេតែនេះដើម្បីតែកូនៗ នាយត្រូវតែចាកចេញព្រោះអ្វីដែលសំខាន់បំផុតពេលនេះគឺកូនៗ ពួកគេនៅតូចៗណាស់ មិនអាចឲ្យមានរឿងអីកើតឡើងទេ។
ក្រោយពីធ្វើដំណើរមកបានឆ្ងាយបន្តិច ថេយ៍ក៏ងាកក្រោយមើលពីចម្ងាយឃើញមានកម្លាំងភ្លើងឆេះឡើងសន្ធោសន្ធៅនៅកណ្ដាលក្រុងថែមទាំងលឺសម្លេងចចកស្រែកលូទៀតផង ហើយសម្លេងនោះដែរវាដូចបង្កប់ដោយការឈឺចាប់ មានន័យថាគេកំពុងមានគ្រោះថ្នាក់ជាមិនខាន។ តើនោះមែនទេជាអ្វីដែលនាយបានមើលឃើញពីអនាគត? នាយយល់ច្រលំគ្រប់យ៉ាងថាទីក្រុងនេះត្រូវខ្ទិចខ្ទីដោយសារតែស្នាដៃគេតែផ្ទុយទៅវិញគេធ្វើវាដើម្បីការពារទីក្រុងប៉ុណ្ណោះ។
"លោក... លោកប្ដី? លោកប្ដី!"
"ម្ចាស់តូច?"
នាយតូចគិតចង់រត់បកទៅក្រោយវិញចង់ដឹងថាគេកើតរឿងអីឡើងមកឬអត់តែក៏ត្រូវមីនឃ្យូនិងវ៉ុនវូចាប់មិនឲ្យត្រឡប់ទៅវិញជាដាច់ខាតព្រោះទីនោះគ្រោះថ្នាក់ខ្លាំងណាស់។
"ហឹកៗ លែងខ្ញុំទៅ! លែងខ្ញុំ!"
"ស្ងប់អារម្មណ៍សិនទៅ ក្នុងទីក្រុងកំពុងចលាចល ពួកយើងមិនអាចទៅបានទេ"
"គេកំពុងមានគ្រោះថ្នាក់ ខ្ញុំចង់ទៅមើលគេ ខ្ញុំត្រូវទៅព្យាបាលគេ"
បើគេកំពុងមានរបួសធ្ងន់ធ្ងរ នាយក៏អាចជួយព្យាបាលគេបានដែរ ហេតុអីមិនឲ្យនាយទៅ?
"ពួកយើងមិនអាចត្រឡប់ទៅវិញបានទេ នេះជាបញ្ជារបស់ប្រធានក្រុម"
បើយកឈ្មោះជាប្ដីនិយាយមិនស្ដាប់ មីនឃ្យូមានតែលើកសម្ដីរបស់គេជាបញ្ជាដាច់ខាតត្រូវតែឃាត់គេទុកមិនឲ្យទៅវិញ។
"ហេតុអី? ពួកលោកដឹងហើយថាគេកំពុងមានគ្រោះថ្នាក់ ហេតុអីមិនជួយគេ? ហេតុអីយើងត្រូវសម្ងំយករស់តែខ្លួនឯងបែបនេះ?"
"ព្រោះ... ព្រោះតែ..."
"ពួកយើងមកហើយ!"
និយាយមិនទាន់ចប់ផង ក្រុមកម្ចាត់បិសាចទាំងអស់ក៏ត្រឡប់មកពីទីក្រុងជុំគ្នានៅទីនេះតែប្លែកអីតែស្វាមីរបស់នាយដែលមិនឃើញស្រមោលគេទាល់តែសោះក្នុងពេលដែលទីក្រុងទាំងមូលកំពុងឆាប់ឆេះកាន់តែខ្លាំងទៅ មើលឃើញតែអណ្ដាតភ្លើងនិងផ្សែង។
"ចុះប្ដីរបស់ខ្ញុំនៅឯណា? ម៉េចក៏មិនឃើញគេមកដែរ?"
ម្នាក់ៗនាំគ្នាអេះអុញពេលបានស្ដាប់សំណួររបស់ម្ចាស់តូច។ គ្រប់យ៉ាងមិនមែនពួកនាយរត់យករួចខ្លួន គិតតែពីខ្លួនឯងទេតែវាជាគម្រោងប្រធានក្រុមទាំងអស់។
"ជេខេនិងអ៊ុនវូ ពួកគេនៅក្នុងក្រុងនៅឡើយដើម្បីបញ្ឆោតមេបិសាចនិងបក្សពួករបស់វាឲ្យចេញមក រួចនឹងដុតពួកវាទាំងអស់ជាមួយទីក្រុងនេះ"
ជេយ៉ុនចាប់ផ្ដើមបកអាក្រាតផែនការគ្រប់យ៉ាងដែលពួកគេបានធ្វើរួមគ្នា។ តាមពិត ពួកគេដឹងថាគោលដៅរបស់បិសាចនោះគឺជាទីក្រុងដែលសម្បូរថាមពលមួយនេះទើបរៀបផែនការឲ្យមេវាបង្ហាញខ្លួននិងកម្ចាត់ពួកវាទាំងអស់ក្នុងពេលតែមួយដល់ពេលនោះ នឹងគ្មានបិសាចណាហ៊ានមកអុកឡុកទៀតទេបើមេបិសាចត្រូវបានកម្ចាត់អស់ទៅហើយនោះ។
"លោកនិយាយអី? វាមិនពិតទេមែនទេ?!!"
ថេយ៉ុងរន្ធត់ផងខឹងផង មិនស្មានថាស្វាមីរបស់ខ្លួនសម្រេចធ្វើរឿងល្ងង់ខ្លៅបែបហ្នឹងដោយមិនពិភាក្សាជាមួយនាយសូម្បីតែបន្តិច។ ក្រែងសន្យាហើយថានឹងចាប់ផ្តើមសាជាថ្មីជាមួយគ្នា និយាយរួចហើយក៏បងនឹងមិនទៅណាចោលអូនទៀតទេ ពួកយើងនឹងមិនបែកគ្នាទេ តែហេតុអីគេសម្រេចចិត្តបែបហ្នឹង?
"លោកប្រធានធ្វើដើម្បីជួយជីវិតប្រជាជននិងការពារទីក្រុងប៉ុណ្ណោះ!"
"មែនហើយៗ បើសម្លាប់មេបិសាចនោះបាន គាត់នឹងត្រឡប់មកវិញ"
ដល់ដំណាក់កាលនេះនាយស្ដាប់អ្វីលែងចូល នាយមិនចង់ស្ដាប់គ្រប់ហេតុផលទាំងអស់ ចង់បានតែគេមកវិញប៉ុណ្ណោះ។
"ហេតុអីក៏ជាគេ? ហេតុអីជាស្វាមីរបស់ខ្ញុំ? គេដើម្បីទីក្រុង ចុះខ្ញុំនិងកូននោះ?"
នាយតូចដួលក្រឹបទាំងគ្មានជំហនៅក្នុងខ្លួន ដៃឱបកូនស្រីយំសស្រាក់ក្នុងពេលដែលកូនចចករបស់ខ្លួនទាំងបីក៏លោតហក់ឡើងលើភ្លៅនាយដោយទឹកមុខសោកសៅដូចគ្នា។
បេះដូងនាយពេលនេះវាផុយស្រួយអាចនឹងបាក់បែកគ្រប់ពេលជាពិសេសពេលឃើញអណ្ដាតភ្លើងនៅក្នុងទីក្រុងកាន់តែឆាប់ឆេះខ្លាំងឡើង។ បើគេមិនចេញមកវិញឆាប់ៗនេះទេ នាយនឹងបាត់បង់គេរហូតហើយ?To be continued 💗😘
Sad ចឹង យកខ្លីៗទៅបានហើយ 🥹
YOU ARE READING
ស្អប់បងដល់ឆ្អឹង ❤️🔥 [ENDED ✅]
Hayran Kurgu"យើងស្អប់ឯង!" នោះជាពាក្យសម្ដីដែលរាងក្រាស់តែងតែលឺចេញពីមាត់មនុស្សដែលខ្លួនស្រលាញ់អស់ពីបេះដូង។ បើជាជុងហ្គុកពីមុនប្រហែលជាអាចឈឺចាប់នឹងពាក្យនេះ តែពេលនេះឲ្យតែលឺថាអូននិយាយថាស្អប់បង បងកាន់តែចង់ចូលទៅជិតអូនលើសដើម ហើយចង់ដឹងថាអូននៅស្រែកថាស្អប់បងទៀតបានទេ ពេលនៅក្រ...