Ch27: លិខិតលែងលះ 💔

2.7K 175 36
                                    

នៅក្នុងបន្ទប់ពេលនេះមានតែភាពតានតឹង ព្រោះអ្នកដែលគ្រប់គ្នាអាណិតស្រលាញ់កំពុងដេកឈឺធ្ងន់មិនទាន់ដឹងខ្លួន។ មិត្តម្នាក់ៗ ព្រមទាំងកូនសិស្សរបស់គេបារម្ភពីគេណាស់ព្រោះគេជាមនុស្សល្អតែងតែប្ដូរជីវិតខ្លួនឯងជួយអ្នកដទៃ។ មនុស្សល្អហើយខ្លាំងពូកែបែបនេះ ចុងក្រោយបែជាចាញ់ក្នុងដៃមនុស្សដែលខ្លួនស្រលាញ់។
"ថេយ៍!"
"គេដឹងខ្លួនហើយហេស?"
ជេយ៉ុនរហ័សចូលទៅមើលពេលលឺសម្លេងរបស់មិត្ត គិតថាគេដឹងខ្លួនតាមពិតគេគ្រាន់តែមមីមមើស្រែកហៅឈ្មោះម្នាក់នោះប៉ុណ្ណោះ។
"ចង្រៃយ៍! យើងចង់តែសម្លាប់ពួកវាទេ!"
~ផាំង
"ជេយ៉ុនស្ងប់អារម្មណ៍សិនទៅ"
ធម្មតាគេជាមនុស្សចិត្តត្រជាក់ណាស់តែពេលមានរឿងកើតឡើងលើមិត្តខ្លួនឯងគឺប្រែជាទប់អារម្មណ៍មិនបានទៅវិញ។ នាយបានឃើញផ្ទាល់នឹងភ្នែកគឺពួកនោះរួមគំនិតគ្នាសម្លាប់ជេខេ។
"បងថ្លៃមិនអីទេមែនទេ?"
"នាងនៅមានមុខមកនិយាយទៀតហេស? បើកុំតែប៉ារបស់នាង បងប្រុសរបស់នាង បងប្អូនខ្ញុំអាចធ្លាក់ក្នុងសភាពបែបនេះទេ?"
"កុំបន្ទោសថេរីអី"
អ៊ុនវូរហ័សចាប់មិត្តរបស់ខ្លួនចេញពេលឃើញគេកម្រោលចោល ទៅចាប់អង្រួនថេរីខ្លាំងៗតាមកំហឹង។ នាយក៏ដឹងដែរតែមិនអាចបន្ទោសអ្នកមិនដឹងអីបានទេ។
"អ៊ីចឹងបណ្ដេញនាងទៅវិញទៅ នរណាទៅដឹងថានាងអាចមានគំនិតក្បត់ពួកយើងដូចម្ចាស់តូចក៏ថាបាន"
"ខ្ញុំគ្មានគំនិតបែបហ្នឹងទេ"
"បានហើយ! ពួកលោកឈប់ទៅ បើរឿងនោះបងប្រុសនិងលោកពូជាអ្នកធ្វើមែន ខ្ញុំនឹងទូលបិតាឲ្យដាក់ទោសពួកគាត់"
"មិនចាំបាច់ទេ! រឿងនោះឲ្យវាចប់ទៅ"
ម្ដងនេះគឺមីនឃ្យូជាអ្នកចេញមុខបដិសេដមិនចង់ឲ្យមានរឿងវែងឆ្ងាយព្រោះនាយដឹងថាជុងហ្គុកក៏មិនដាច់ចិត្តធ្វើបែបនេះដែរ។
"ហេតុអី? បើវាជាការពិតម៉េចមិនហ៊ាន?"
"បងជីដូនមួយអូនកំំពុងតែមានកូន អូនចង់ឲ្យក្មួយពួកយើងកើតនៅក្នុងគុកហេស?"
បន្ទាប់ពីប្រកែកគ្នាអស់ចិត្ត គ្រប់គ្នាក៏បានដឹងហេតុផលនិងរឿងគ្រប់យ៉ាងដែលធ្វើឲ្យជុងហ្គុកក្លាយជាបែបនេះ។ ហើយរឿងដែលហួសចិត្តមួយទៀតគឺថេយ៍ហ៊ានយកកូនខ្លួនឯងមកគម្រាមដើម្បីតែឲ្យបានរួចខ្លួន។ គិតទៅគេមានចិត្តសាហាវនិងអាត្មានិយមខ្លាំងណាស់។
ក្រោយពីបកស្រាយរឿងគ្រប់យ៉ាងបានរួចរាល់អស់ហើយ ពួកគេក៏ត្រឡប់ទៅបន្ទប់វិញរៀងខ្លួនលើកលែងតែថេរីប៉ុណ្ណោះដែលសម្រេចចិត្តលួចមើលជេយ៉ុនអង្គុយផឹកស្រាតែម្នាក់ឯងទាល់តែគេស្រវឹងលែងដឹងខ្លួនទើបព្រមទៅមើលនិងជួយជូនគេដល់បន្ទប់។
"នាងចូលមកក្នុងបន្ទប់ខ្ញុំទាំងយប់ធ្វើស្អី?"
"ខ្ញុំចេញទៅវិញឥឡូវហើយ អាស"
នាងចង់ចេញទៅវិញដែរតែមនុស្សស្រវឹងនោះស្រាប់តែមានកម្លាំងទាញនាងឲ្យដេកដួលលើគ្រែជាមួយថែមទាំងឱបជាប់មិនព្រមរបេះទៀតផង។
"នាងចង់លេងល្បិចអី? ចង់ទាក់ទាញ់ខ្ញុំហើយក៏បោកប្រើហេស?"
"អត់ទេ! មិនមែនទេ បើខ្ញុំចង់បោកលោកមែនខ្ញុំមិនមែននៅទីនេះទៀតឡើយ"
ថ្ងៃនោះសម្ដេចប៉ាបានបញ្ជូនមនុស្សឲ្យនាំនាងទៅវិញដែរតែនាងមិនព្រមទៅជាមួយទើបកើតចិត្តសង្ស័យនិងប្រាប់ពួកគេឲ្យទៅរកបងថ្លៃ។ បើនាងចង់ក្បត់មែន នាងមិនធ្វើបែបនោះទេ។
"ពេលនេះខ្ញុំទើបតែយល់ថាហេតុអីជេខេដឹងថាត្រូវគេបោកហើយតែនៅតែព្រម"
"ហេតុអី?"
"ព្រោះតែប្រភេទដូចជានាងហ្នឹងហើយស្រីធ្មប់!"
"អេ៎ លោកអឹម"
ថេរីចង់ប្រកែកចង់តបតតែធ្វើមិនបានពេលគេស្រាប់តែសង្គ្រប់ចាប់នាងថើបឯនាងក៏ងងឹតងងុលជ្រុល ផុងខ្លួនតាមការអូសទាញរបស់គេទាំងមិនប្រកែកអ្វីបន្តិច។ ពេលនេះនាយក៏ចាប់ផ្ដើមច្បាស់ក្នុងចិត្តហើយថាហេតុអីចិត្តនាងមិនចង់ត្រឡប់ទៅវិញសោះគឺព្រោះតែគេ នាងចង់នៅជាមួយគេ។
...
ប៉ុន្មានថ្ងៃក្រោយមក បន្ទាប៉ពីរឿងរ៉ាវគ្រប់យ៉ាងបានកើតឡើង សម្ដេចខាណាដិក៏នៅតែមិនទាន់ស្ងប់ចិត្តព្រោះតែកម្ចាត់ជុងហ្គុកមិនទាន់បាននៅឡើយហើយនៅមានកូនប្រុសច្បងដែលកំពុងពោរពោះឲ្យកូនរបស់គេ និងកូនស្រីដែលរត់តាមគេមិនព្រមត្រឡប់មកវិញ។ រឿងទាំងអស់នេះធ្វើឲ្យគាត់ស្មុគស្មាញខ្លាំងណាស់ បើកុំតែក្នុងទីក្រុងចាប់ផ្ដើមមានបិសាចអុកឡុក គាត់ប្រហែលត្រូវរៀបផែនការកម្ចាត់គេម្ដងទៀតហើយ។
"សម្ដេច! ពួកយើងទទួលបានសំបុត្រមួយដែលផ្ញើរមកពីក្រុមណាយ"
"សំបុត្រអី?"
គ្រាន់តែលឺថាសំបុត្រនោះផ្ញើរមកពីស្វាមីថេយ៉ុងក៏រហ័សកញ្ឆក់យកទៅទុកខ្លួនឯងដោយមិនឲ្យនរណាចូលមកប៉ះពាល់ដាច់ខាត។
"លិខិតលែងលះទេដឹង?"
បោះពាក្យសម្ដីមុតស្រួចដូចចុងកាំបិតនេះហើយ សម្ដេចក៏ដើរចេញទៅបន្សល់ទុកតែរាងតូចដែលកាន់សំបុត្រនោះដោយដៃញ័រទទ្រើកមុនបើកវាយកមកមើលទាំងស្ទាក់ស្ទើរ។
"លិខិតលែងលះ?"
ពិតជាដូចប៉ានាយស្មានមិនខុសមែន នៅលើលិខិតមួយនេះថែមទាំងមានស្នាមមេដៃរបស់គេផ្ដិតយល់ព្រមលែងលះទៀតផង។
"ម៉េចនឹងអាចទៅ? បងម៉េចនឹងអាចសុំអូនលែងលះ? ឬបងឈប់ស្រលាញ់អូនពិតមែន?"
គ្រាន់តែគិតថាគេឈប់ស្រលាញ់ នាយក៏ហាក់មានអារម្មណ៍ថាផែនដីទាំងមូលកំពុងតែបាក់ធ្លាក់ចុះមកជាបន្តបន្ទាប់។ នេះមិនមែនជារឿងដែលនាយគួរតែសោកស្ដាយទេ វាសមមុខហើយបើនាយជាគេក៏នាយសុំគេលែងលះដែរមិនអ៊ីចឹង? តែបើបែកបាក់គ្នាមែន ចុះកូនគិតយ៉ាងម៉េច?
ថេយ៍លើកសំបុត្រមួយដែលគេផ្ញើរភ្ជាប់មកជាមួយទាំងចិត្តរារែកទោះសប្បាយចិត្តដែលដឹងថាគេប្រហែលបានជះស្បើយហើយទើបទាក់ទងមក តែមិនស្មានថាការទាក់ទងមកលើកនេះ វាគ្រាន់តែដើម្បីផ្ដាច់ចំណងប្ដីប្រពន្ធប៉ុណ្ណោះ។

ស្អប់បងដល់ឆ្អឹង ❤️‍🔥 [ENDED ✅]Where stories live. Discover now