Ch22: កូនចចកតូច 🐺

3.1K 179 23
                                    

ចប់ភារកិច្ចនៅទីក្រុងមួយនេះ ពួកគេក៏បន្តធ្វើដំណើរទៅទីក្រុងជាប់នេះទៀតដែលក្រុងនេះហ៊ុំព័ទ្ធទៅដោយទឹកសមុទ្រជុំវិគទាំងអស់ទើបពេលនេះពួកគេក៏ត្រូវជួលទូកធំមួយដើម្បីឆ្លងទៅកាន់ទីនោះ។
ទេសភាពនៅក្រុងនេះពិតជាស្រស់ស្អាត ត្រជាក់ភ្នែកខ្លាំងណាស់ហើយថេយ៍ក៏ចូលចិត្តទីនេះដូចគ្នា។ បានមកដល់កន្លែងស្រស់ស្រាយដល់ម្ល៉ឹង វាក៏ល្អចំពោះកូនដែរតែនាយនៅតែបាម្ភរឿងគ្រោះថ្នាក់ ខ្លាចថាមានរឿងអីមកប៉ះពាល់ដល់កូន។
បានមកជិះទូកលេងមើលទេសភាពផងអីផង គ្នាគេ៥ ៦នាក់ ក៏មានអ្នកខ្លះអង្គុយមើលទេសភាព អ្នកខ្លះក៏ឈរស្ទូចត្រី មានតែស្វាមីនាយតូចប៉ុណ្ណោះដែលគិតតែអង្គុយបិទភ្នែក ស្មឹងស្មាធ មិននិយាយអ្វីទាំងអស់នៅក្នុងទូក។
"យ៉ាងម៉េចហ្នឹង ម៉េចមិននិយាយស្ដី?"
ថេយ៍ចាប់ផ្ដើមជ្រួញចិញ្ចើមពេលឃើញទឹកមុខស្វាមីដូចមិនសូវស្រួល គេស្លេកស្លាំង ខ្លួនប្រាណក៏ត្រជាក់ល្ហឹមខុសធម្មតាឬមួយក៏គេពុលទឹកពុលរលក។
"ប្រហែលបងមិនត្រូវធាតុគ្នានឹងទឹកដីនៅទីនេះ"
រាងតូចដាក់បង្គុយលើភ្លៅគេហើយត្រកងមុខគេឡើងក៏ឃើញថាកែវភ្នែករបស់គេប្រែជាពណ៌ខ្មៅ ក្រែងរាល់ដងវាមានពណ៌អណ្ដាតភ្លើងតាស។ ឬមួយគ្រាន់តែមកដល់ទីក្រុងទឹកនេះ គេក៏ប្រែជាថមថយកម្លាំងហើយ?
"កុំឈឺឲ្យសោះ! បើមានបិសាចមកបាននរណាការពារអូន?"
នាយមានកូនជាប់ខ្លួនផង ដូចនេះវាកាន់តែធ្វើឲ្យបារម្ភលើសដើម។ ដឹងហើយថាក្រុមគេក៏ខ្លាំងពូកែដូចគ្នា តែបើបាត់បង់អ្នកដឹកនាំទៅហើយ តើអ្នកផ្សេងគិតយ៉ាងម៉េច?
"កុំបារម្ភអី! សម្រាកបន្តិចលែងអីហើយ"
"នរណាថាបារម្ភ? គ្រាន់តែខ្លាចបងឈឺ គ្មាននរណាការពារពួកយើងប៉ុណ្ណោះ"
"គ្រាន់តែវិលមុខ ឈឺក្បាលតិចតួច មិនអីទេ"
ទោះគេប្រាប់ថាមិនអីក៏ដោយក៏មនុស្សមាត់រឹងដូចជាថេយ៉ុងនៅតែបារម្ភខ្វល់ខ្វាយពីគេ។ នៅទីក្រុងមួយនេះមានធាតុទឹកខ្លាំងណាស់ គេប្រាកដជាមានបញ្ហាមិនខានទេបើនាយមិនជួយ។
ប្រាប់មិនស្ដាប់ ថេយ៍មានតែចាប់ក្រសោបមុខគេជាប់ដោយផ្អឹបថ្ងាសអ្នកទាំងពីរជាប់គ្នារួចពន្លឺពណ៌បៃតងក៏បញ្ចេញរស្មីភ្លឺចិញ្ចាញ ដែលវាសាយភាពស្រោបពេញរាងកាយជុងហ្គុកធ្វើឲ្យគេបានធូរស្បើយ កែវភ្នែកក៏ប្រែមានពន្លឺអណ្ដាតភ្លើងតិចៗចេញពីភ្នែកខាងស្ដាំ។
"ម៉េចក៏បែបនេះ? បងប្រហែលជាឈឺធ្ងន់ហើយ"
ថាមពលរបស់នាយហេតុអីក៏ជួយគេបានតែប៉ុណ្ណឹង? មិនមែនទេដឹង?
"ចាំអូនយកថ្នាំឲ្យ"
"មិនចាំបាច់ទេ"
"ប៉ុន្តែ អឹម..."
ចង្កេះតូចត្រូវគេត្រកង សង្កត់ជាប់ឲ្យនៅលើភ្លៅរឹងមាំ ចំណែកថ្ពាល់សងខាងក៏ត្រូវគេចាប់ច្របាច់ឲ្យបង្ហើបមាត់ទទួលអណ្ដាតដ៏ក្ដៅគគុករបស់គេ។ គេប្រហែលជាបាត់បង់ស្មារតីហើយ បានជាមនុស្សនៅជុំវិញខ្លួនច្រើនយ៉ាងនេះ គេបែជាមកចាប់នាយថើប បឺតមាត់គ្មានប្រណី មិនចេះខ្មាសគេទាល់តែសោះ។
"អាស បានហើយ ចេះខ្មាសគេផង"
"ខ្មាសអី? ពួកយើងរៀបការរួចហើយ ឲ្យបងថើបបន្តិចទៀតមក បងយល់ថាបើមិនបានថើបអូនពេលនេះ បង... បងមិនអាច..."
"អឹម ជុង ហឹម"
ឃើញគេនិយាយអង្វរកទាំងទឹកមុខគួរឲ្យអាណិត រាងតូចក៏ព្រមថើបតបស្នងទៅគេវិញទាំងអារម្មណ៍ពុះកញ្ជ្រោល។ អណ្ដាតទាំងសងខាងបានរត់រកគ្នា ប្រទាក់ក្រឡាគ្នាស្អិតរមួត ផ្ដោះផ្ដងទៅវិញទៅមកលែងខ្មាសភ្នែកញាតិ តែផ្អែមល្ហែមមិនបានប៉ុន្មានរាងក្រាស់ស្រាប់បាត់ខ្លួនឈឹងធ្វើឲ្យថេយ៍ត្រូវនៅង៉េមង៉ាមតែម្នាក់ឯង។
"ជុង! លោកប្ដី?"
សម្លេងស្រែករបស់ថេយ៍របស់ធ្វើឲ្យគ្រប់គ្នាប្រែមកចាប់អារម្មណ៍និងមកមើលទាំងអស់គ្នាប៉ុន្តែពេលមកដល់គឺបាត់វត្តមានជុងហ្គុកបាត់ទៅហើយ នៅសល់តែកូនចចកតូចពណ៌ប្រផេះតូចមួយដែលនៅលើដៃថេយ៍ប៉ុណ្ណោះ។
"បងប្រុសបានកូនឆ្កែមកពីណា?"
"គេហេស? គេជាបងថ្លៃរបស់ឯងហ្នឹងហើយ"
"បងថ្លៃ? មិនអាចទេ! បងចង់ប្រាប់ថាគាត់ជាចចកភ្លើង?"
គ្រប់គ្នាដែលនៅទីនេះគ្មាននរណាភ្ញាក់ផ្អើលដូចជាថេរីនោះទេដែលនាងមិនដឹងថាស្វាមីរបស់បងប្រុសគឺជាជុងហ្គុកដែលធ្លាប់រស់នៅជាមួយនាងតាំងពីតូច។
"មែនហើយ"
"តែសម្ដេចប៉ាបានប្រាប់ថាចចកភ្លើងផុតពូជហើយនៅសល់តែបងប្រុសជុងហ្គុកម្នាក់ប៉ុណ្ណោះហើយបងប្រុសក៏ស្លាប់បាត់ទៀត ម៉េចនឹងអាចទៅ? លុះត្រាតែ..."
"ឯងគិតត្រូវហើយ ជេឃេនិងជុងហ្គុកជាមនុស្សតែម្នាក់"
"ម៉េចក៏ទៅជាបែបនេះ? ចុះប៉ានិងម៉ាក់យើងដឹងដែរទេ?"
"ហាមប្រាប់នរណាឲ្យសោះពីរឿងនេះ! ជាពិសេសគឺសម្ដេចប៉ា"
"ហេតុអី?"
"បងនឹងពន្យល់ឯងនៅពេលក្រោយ ពេលនេះឯងត្រូវស្ដាប់តាមបងសិន"
"បាន ខ្ញុំមិនប្រាប់នរណាទេ"
ថេយ៉ុងសម្លឹងមើលមុខមិត្តរបស់គេនិងប្អូនជីដូនមួយដូចចង់ប្រាប់ឲ្យពួកគេជួយលាក់រឿងនេះដែរ។ នាយមិនចង់ឲ្យនរណាដឹងថាចចកភ្លើងនៅមានជីវិតទេ នាយខ្លាច ខ្លាចថាគេអាចនឹងមានគ្រោះថ្នាក់ម្ដងទៀត។
ក្រលេកមើលទៅត្រើយម្ខាងទៀត ថេយ៍ក៏ឃើញថាពួកគេបានមកដល់លើកោះដែលជាទីកក្រុងមួយទៀតទៅហើយ អ៊ីចឹងបានជាកម្លាំងជុងហ្គុករឹតតែចុះខ្សោយ? នៅទីនេះមានរបាំងការពាររឹងមាំតាស អ៊ីចឹងហើយបានជាមិនដែលលឺថាទីក្រុងមួយនេះមានបិសាចមកអុកឡុកហើយក៏មានសុវត្ថិភាពណាស់ដែរ។ របាំងការពារមួយនេះ បើមនុស្សធម្មតាប្រាកដជាអាចឆ្លងចូលបានដោយងាយ តែបើអ្នកដែលរបាំងការពារយល់ថាគេមានឥទ្ធិពលនិងមានគ្រោះថ្នាក់ ពួកគេមិនអាចឆ្លងបានដាច់ខាត។
"ត្រូវចាំថាពេលឆ្លងរបាំងនេះ ត្រូវធ្វើចិត្តឲ្យស្ងប់ គិតថាពួកយើងមកទីនេះមិនមែនដើម្បីសម្លាប់បិសាចតែមកជួយមនុស្ស"
"យល់ហើយ/ដឹងហើយ"
ពេលប្រាប់ពួកគេរួច ម្ចាស់តូចក៏បីកូនចចករបស់ខ្លួនធ្វើដំណើរចូលទីក្រុងបានយ៉ាងស្រូលទើបគ្រប់គ្នាចូលមកតាមក្រោយ។
"អ្នកដែលបង្កើតរបាំងការពារមួយនេះបាន មិនមែនជាមនុស្សធម្មតាទេ"
មីនឃ្យូអាចមើលដឹងព្រោះតាមកម្លាំងរបស់នាយក៏អាចបង្កើតបានដូចគ្នាគ្រាន់តែត្រូវការជំនួយបន្តិចបន្តួច។
"ប្រធានក្រុមបានប្រាប់ឲ្យពួកយើងលាក់អត្តសញ្ញាណសិន ប្រសិនជានៅទីនេះគ្មានអ្វីប្លែកទេ ពួកយើងគ្រាន់តែមកប្រគល់ត្រាជូនចៅហ្វាយក្រុងចាស់ទៅបានហើយ"
"ល្អណាស់! អ៊ីចឹងប្រហែលជាគ្មានការកាប់សម្លាប់ទេលើកនេះ"
លឺជេយ៉ុននិយាយហើយ ថេរីក៏ញញឹមញញែមរីកមុខ ត្បិតថាទីក្រុងនេះស្រស់ស្អាតទាំងមនុស្សនិងទេសភាព នាងមិនចង់បង្ករសង្គ្រាមនៅទីនេះសោះ។
"ពួកយើងជួលកន្លែងស្នាក់នៅសិនទៅ"
"អូខេ"
កំឡុងពេលដែលរកន្លែងស្នាក់នៅ រាងតូចក៏ឃើញថាទីក្រុងនេះមានក្មេងៗនិងមនុស្សចាស់ឈឺច្រើនមែនទែនទោះមើលទៅពួកគេគ្មានអ្វីមកយាយីក៏ដោយតែមេរោគក្នុងខ្លួនកំពុងធ្វើទុក្ខពួកគេជារៀងរាល់ថ្ងៃ។
"ឈប់សិន! អ្នកទាំងអស់គ្នាជាអ្នកដំណើរមែនទេ?"
"ត្រូវហើយ មានបញ្ហាអី?"
វ៉ុនវូមិនចូលចិត្តមាននរណាមករាំងដំណើរនោះទេ ហ៊ាននាំកងទាហានច្រើននាក់មកស្កាត់មុខអនាគតព្រះអង្គដូចជានាយពិតជាមិនស្គាល់ស្លាប់មែន។
"ពួកយើងគ្រាន់តែមកសាកសួរពត៌មានផ្ទាល់ខ្លួនរបស់អ្នកទាំងអស់គ្នាខ្លះៗ ដើម្បីការពារសុវត្ថិភាពទីក្រុងប៉ុណ្ណោះ"
តឹងតែងយ៉ាងនេះ អ៊ីចឹងបានជាគ្មានការវឹកវរឬសង្គ្រាមនៅទីក្រុងមួយនេះទាល់តែសោះ។ តែឲ្យពួកគេនិយាយប្រាប់ថាម៉េចបើម្នាក់ៗចង់មកទីនេះដោយចង់លាក់ប្រវត្តិនោះ?
"ខ្ញុំជាអ្នកព្យាបាល មកទីនេះព្រោះឃើញថាទីនេះត្រូវការអ្នកជួយ គ្មានបំណងអាក្រក់អ្វីទេ"
គ្រាន់តែលឺពាក្យថាអ្នកព្យាបាលទាហានទាំងអស់ក៏មើលមុខគ្នា បានមួយសន្ទុះក៏មានគ្រូវេទមន្តម្នាក់បង្ហាញខ្លួននិងព្យាយាមពិនិត្យថេយ៍តាំងពីក្បាលដល់ចុងជើង។
"មានអ្វីបញ្ជាក់ទេថាជាអ្នកព្យាបាលពិតមែន?"
"ហឹម បានតាស៎"
បើចង់ដឹងទៅហើយ រាងតូចក៏មិនខ្លាចនឹងបញ្ចេញឥទ្ធិពលខ្លួនឲ្យគេគ្រប់គ្នាបានភ្លឺភ្នែកដែរ។ ពន្លឺបៃតងដៃលចាប់ផ្ដើមចេញពីខ្លួនរាងតូច ធ្វើឲ្យគ្រប់គ្នាបានឃើញច្បាស់នឹងភ្នែកថាគេជាអ្នកព្យបាលកម្រិតS ថែមទាំងមានកែវភ្នែកបៃតងពេលបញ្ចេញពន្លឺទៀតផង។
"អ្នកប្រុសជាគ្រូពេទ្យទេវតាដែលគេនិយាយតគ្នានោះហេស?"
"បើដឹងហើយ ពួកខ្ញុំអាចចូលទីក្រុងបានឬនៅ?"
"បានតែពួកគេគឺ..."
"ពួកគេជាអ្នកបម្រើនិងអង្គរក្សរបស់ខ្ញុំ"
"គឺបាទបាន ចាំពួកយើងជួយរកកន្លែងស្នាក់នៅជូន"
"ខ្ញុំចង់ជួលផ្ទះមួយដាច់ដោយឡែកតែម្ដង"
"បាទបាន"
ដោយសារតែថេយ៉ុងត្រូវបានគ្រូវេទមន្តប្រចាំទីក្រុងទទួលដោយផ្ទាល់ដូច្នេះពួកគេក៏រកកន្លែងស្នាក់នៅយ៉ាងគួរសមមួយនៅទីនេះ។ នៅផ្ទះជាយក្រុងបែបនេះ វាងាយស្រូលត្រង់ថានាយមិនបាច់ដើរកៀងស្វាមី ខ្លាចគេទៅបារឬទៅក្លឹបរកស្រី។ ក៏ល្អម្យ៉ាងដែរដែលគេក្លាយជាបែបនេះ នឹងគ្មានស្រីណាមកចាប់អារម្មណ៍ទៀត។
"មកនេះមកអាប្ដីជើងល្អ"
ពេញមួយថ្ងៃហើយ គេគិតតែដេកហើយនិងដេកមិនធ្វើអ្វីទាល់សោះ។ រាល់ដងគឺគេបម្រើនាយ ដល់ពេលគេក្លាយជាបែបនេះ នាយតូចក៏ត្រូវបម្រើគេវិញម្ដង។
"សមមុខហើយដែលក្លាយជាបែបនេះ យប់នេះកុំសង្ឃឹមថាអូនឲ្យគេងគ្រែជាមួយ"
គេប្រែក្លាយជាកូនចចកមួយមែន តែពេលថេយ៍និយាយអីគេក៏ស្ដាប់បានទើបទម្លាក់ទឹកមុខចុះ។ ហើយពេលរាងតូចថ្នមបីបមជាប់ទ្រូងឡើងវិញគេក៏ឆ្លៀតលិតមាត់លិតកញ្ចឹងកថេយ៍ ឯថេយ៍មិនបានប្រកែក មានតែលើកគេមកថើបថែមព្រោះចូលចិត្តសភាពគេនៅពេលនេះ ទន់ៗ តូចៗ គួរឲ្យស្រលាញ់ មិនដូចជាពេលនៅលើភ្នំតែពីរនាក់នោះទេ គួរឲ្យខ្លាចណាស់។
"ទុកថាថ្ងៃនេះបងធ្វើខ្លួនគួរឲ្យស្រលាញ់ ចាំអូននាំបងញ៉ាំអាហារឆ្ងាញ់ៗ"
ជុងហ្គុកមិនសូវពេញចិត្តនឹងសម្ដីប្រពន្ធប៉ុន្មានទេព្រោះដឹងថាគេចូលចិត្តពេលនាយក្លាយជាកូនឆ្កែប៉ុណ្ណោះបើនាយបន្លំគេពេលនៅរូបរាងជាមនុស្សវិញគេប្រាកដជាទះនាយបែកមុខ ក្ដិចនាយជាំសាច់។
ពេលរៀបចំអីវ៉ាន់ទុកដាក់ក្នុងបន្ទប់រួចរាល់ គ្រប់គ្នាក៏ចេញមកញ៉ាំអាហារនិងដើរលេងនៅខាងក្រៅ។ ទេសភាពពេលយប់នៅទីនេះក៏ទាក់ភ្នែកមួយកម្រិតទៀតព្រោះអ្នកនៅទីនេះជាចូលចិត្តរាំរែកខ្លាំងណាស់ គ្រាន់តែមានតន្រីតិចៗក៏មានអ្នកភូមិ ជាពិសេសស្រីៗក្រមុំជាច្រើនមករាំតាមមាត់សមុទ្រ។
"នៅទីនេះហើយ ចាំអូនយកអាហារមកឲ្យ"
ថេយ៉ុងទុកកូនចចករបស់ខ្លួននៅលើតុហើយក៏ទៅកម្មង់អាហារជាមួយប្អូនៗ ប៉ុន្តែនរណាទៅដឹងថាពេលត្រឡប់មកវិញក៏ឃើញប្ដីក្បត់នឹងមុខ។ ស្រីៗអស់នេះពិតជាមុខក្រាស់មែន ហ៊ានមកឱបថើបស្វាមីនាយផង។
"ពួកនាងធ្វើអី?"
"អ៎ ឃើញកូនឆ្កែនេះគួរឲ្យស្រលាញ់ពេក ពួកយើងក៏លេងជាមួយវាបន្តិចទៅ"
"ឲ្យមកខ្ញុំវិញ! កូនឆ្កែខ្ញុំមានចៃច្រើនណាស់ កុំប៉ះពាល់អីប្រយ័ត្នឆ្លង"
"ពិតមែនហេស? គឺពួកយើងមិនដឹង"
ថេយ៉ុងព្រមទទួលកូនឆ្កែខ្លួនមកវិញទាំងញញឹមមិនសូវសមទៅកាន់ពួកនាង។ បន្ទាប់ពីពួកនាងចេញទៅ ទើបនាយតូចដាក់ជុងហ្គុកនៅលើតុហើយក៏ចង់ចាប់ច្របាច់កគេតែម្ដង។
"ព្រាននារី! ក្លាយជាបែបនេះហើយនៅឆ្លៀតទាក់ស្រីទៀត"
"បងប្រុសស្រាលដៃផង បងច្របាច់កបងថ្លៃស្លាប់ឥឡូវហើយ"
"កុំចេះ! យើងកំពុងប្រដៅមនុស្សខូច"
"គាត់ក្លាយជាបែបនេះទៅហើយ បងកុំធ្វើបាបគាត់ទៀតអី"
"បាន! ចាំបងធ្វើល្អដាក់គេបន្តិច ឲ្យគេញ៉ាំអាហារដែលគេគួរញ៉ាំ"
មិនចាំយូរ ថេយ៉ុងក៏ប្រាប់ចុងភៅរៀបចំអាហារសម្រាប់សុនកមួយចានផ្សេងឲ្យទៅរាងក្រាស់ មិនឲ្យមកលូកអាហាររបស់ពួកនាយដាច់ខាត។
បន្ថែមពីនេះទៀត យប់ឡើងថេយ៍ក៏ចាប់គេចងជាប់ជាមួយនឹងមាត់ទ្វារបន្ទប់ មិនព្រមឲ្យគេបានឡើងគេងលើគ្រែជាមួយឡើយ ទុកគេប្រៀបដូចជាឆ្កែយាមបន្ទប់ទៅហើយ។
"យប់នេះ បងគេងលើឥដ្ឋឲ្យស្រួលខ្លួនចុះណាប្ដីសម្លាញ់"

To be continued 💗

នឹក admin នឹករឿង admin អត់? 😛❤️

ស្អប់បងដល់ឆ្អឹង ❤️‍🔥 [ENDED ✅]Where stories live. Discover now