តាំងតែពីជួបគេថ្ងៃនោះមក រាងតូចហាក់នៅមិនស្ងប់ទាល់តែសោះ ជាពិសេសគឺស្រមៃឃើញតែមុខរបស់គេ ចេះតែយល់ថាដូចធ្លាប់ជួបគេនៅកន្លែងណាមួយតែចាំមិនបានទាល់តែសោះ។
"តើគេជានរណាឲ្យប្រាកដ?"
គិតពីគេធ្វើឲ្យនាយនៅមិនសុខ បក់មិនល្ហើយទើបងើបរៀបចំខ្លួនចេញទៅក្រៅទាំងយប់។
បើសិនជាគ្មានសង្គ្រាមកើតឡើង អ្នកនៅក្នុងទីក្រុងរបស់នាយរស់នៅដោយមានក្ដីសុខខ្លាំងណាស់។ ពេលថ្ងៃចេញរកស៊ី ពេលយប់ក៏មកសប្បាយនៅតាមដងផ្លូវ នៅកន្លែងកំសាន្តនានា។
"ថេយ៉ុង!"
"ដុងហា? ម៉េចក៏នៅទីនេះ?"
នាយមិននឹកស្មានទេថានឹងបានមកជួបមិត្តចាស់នៅទីនេះ ថាទៅពួកគេក៏ខានជួបគ្នាយូរណាស់ដែរហើយ។
"មកដើរលេង ចុះឯងចង់ទៅផឹកជាមួយគ្នាបន្តិចទេ?"
"ល្អតាស!"
"មកនេះមក គ្នាពួកយើងនៅទីនោះច្រើនណាស់"
ថាហើយដុងហាក៏ចាប់ដៃរាងតូចបណ្ដើរចូលក្នុងផាប់មួយកន្លែងដែលមានពួកគេកំពុងនៅទីនោះស្រាប់តែម្ដងប៉ុន្តែរឿងដែលថេយ៍នឹកស្មានមិនដល់គឺបានជួបប្រុសម្នាក់នោះនៅទីនេះដែរ។
"ជួបគ្នាទៀតហើយ"
មីនឃ្យូដែលអង្គុយផឹកស្រាដោយមានស្រីៗកំដរឆ្វេងស្ដាំរាដៃដាក់នាយជាការរាក់ទាក់ហើយនាយក៏ញញឹមតបគេវិញតិចៗតែក៏ក្រលាសភ្នែកមើលទៅមនុស្សមុខមាំបន្តិចដែលកំពុងផឹកស្រាមានស្រីអង្គុយលើភ្លៅផង ចាក់ស្រាឲ្យផងនៅមានអ្នកម៉ាស្សាឲ្យទៀត។
"*មិនត្រឹមតែពាលទេ នៅល្មោភកាមទៀត គួរឲ្យស្អប់់"
នាយបានត្រឹមតែលួចជេរគេនៅក្នុងចិត្តហើយដើរហួសទៅតុមិត្តខ្លួនបាត់ មិនខ្ចីញញឹមរាក់ទាក់ដាក់។
~ ផាំង
ជេខេទម្លាក់កែវស្រាមួយទំហឹងទៅលើតុពេលបានឃើញរូបភាពស្និទ្ឌស្នាលរបស់ពួកគេពេញៗភ្នែក។ ពួកគេនៅកាន់ដៃគ្នា និយាយគ្នាសើចសប្បាយដូចបានភ្លេចពីទង្វើរបស់ខ្លួនឯងអស់រលីង។ មានក្ដីសុខណាស់ទៅហេស ក្នុងពេលដែលនាយឈឺចាប់ស្ទើរតែស្លាប់?
"យ៉ាងម៉េចហើយ? មិនមែនចង់ដុតផាប់នេះចោលទេដឹង?"
"ចង់បើកបន្ទប់"
គ្រាន់តែលឺថាគេចង់បើកបន្ទប់ស្រីៗដែលនៅជិតក៏នាំគ្នាអរត្រហេបត្រហបប្រឹងឱបដៃជើង យកចិត្តគេដើម្បីចង់ឲ្យគេនាំទៅបន្ទប់។ សកម្មភាពរបស់គេត្រូវបានក្រុមរបស់ថេយ៉ុងមើលមិនដាក់ភ្នែកជាពិសេសគឺជូរីនិងអេណា មើលបែបដូចច្រណែនស្រីៗទាំងនោះដែលមានសំណាងបានឡើងគ្រែជាមួយនឹងប្រុសដូចជាគេ។ ប្រាប់ត្រង់ទៅចុះ ការដែលបានបម្រើអ្នកប្រយុទ្ឌកម្រិតS សង្ហាៗដូចជាគេ ទោះមានពេលតែមួយយប់ក៏យល់ថាល្អណាស់ដែរ។
"មើលក៏ដឹងថាមិនមែនជាមនុស្សល្អ!"
ឃើញពួកស្រីៗចូលចិត្តគេយ៉ាងនេះ ដុងហាហាក់មិនពេញចិត្តភ្លាមពេលគិតថាមានអ្នកដែលទទួលបានចាប់អារម្មណ៍ជាងខ្លួន។ មិនត្រឹមតែកម្រិតគេនោះទេ សូម្បីមុខមាត់ក៏សង្ហាជាងនាយដែរ។
"តែគេទាក់ទាញខ្លាំងណាស់ឯងមិនយល់ថាអ៊ីចឹងទេហេស?"
ជូរីនិយាយទាំងខាំមាត់ផងអីផង រួចក៏កាន់កែវស្រារបស់ខ្លួនសម្ដៅទៅរកគេតែម្ដង រកតែអេនណាដែលគិតតែនៅអឹមអៀនដណ្ដើមមិនទាន់។
"សួស្ដីប្រុសសង្ហា ជេខេមែនទេ? ចំណែកខ្ញុំគឺជូរី"
"សួស្ដី ស្រីស្អាត"
រាងក្រាស់ងើបឈរពេញកម្ពស់លើកកែវជល់ជាមួយស្រីស្អាតដែលនៅចំពោះមុខ។ បើនាយចាំមិនខុសគឺម្នាក់នេះហើយដែលបានធ្វើឲ្យជើងនាយមានរបួសដោយសារតែធ្នូរបស់នាង។
"ពួកយើងធ្លាប់ជួបគ្នាដែរទេ?"
"មិនធ្លាប់ទេ"
"ពិតមែនហេស?"
"បើធ្លាប់ជួបមែន ខ្ញុំម៉េចនឹងអាចភ្លេចស្រីស្អាតដូចជាអ្នកនាងទៅ?"
"ហិហិ មិនស្មានថាលោកប្រសព្វនិយាយយ៉ាងនេះសោះ" មិនត្រឹមតែសើច រាយមន្តស្នេហ៍ដាក់គេនោះទេ ជូរីថែមទាំងលើកដៃអង្អែលដើមទ្រូងរឹងមាំរបស់គេដោយចេតនារហូតធ្វើឲ្យស្រីៗនៅជិតនេះខឹងទៀតផង។
"ខ្ញុំសង្ឃឹមថាពួកយើងអាចស្គាល់គ្នាបានច្រើនជាងនេះ"
"ប្រាកដជាបាន"
នាងអង្អែលស្មារបស់គេម្ដងទៀតមុននឹងស៊កក្រដាសតូចមួយឲ្យគេដែលនោះគ្មានអ្វីក្រៅពីលេខទូរស័ព្ទនាងទេ។ នាងក៏ចង់ឡើងគ្រែជាមួយគេដែរតែថាមិនចង់ឲ្យគេថានាងចិត្តងាយដូចស្រីៗអស់នោះ។
ចំណែកអេនណាមិនហ៊ានចូលទៅជិតគេនោះទេ បានត្រឹមតែលួចមើលពីចម្ងាយ ហើយពេលគេបណ្ដើរស្រីៗទាំងនោះឡើងទៅបន្ទប់ គេក៏លួចញញឹមដាក់នាងធ្វើនាងសឹងតែគាំងបេះដូង។ តើគេចាប់អារម្មណ៍នាងទេដឹង?
"យើងថាពួកឯងបើមិនទាន់ស្គាល់គេច្បាស់ កុំព្យាយាមចូលទៅជិតគេអី"
"ថេយ៉ុង នេះឯងកើតអី? មិនមែននិយាយនេះព្រោះចង់បានគេដែរទេដឹង?"
"ជូរី! យើងនិយាយការពិត ប្រុសម្នាក់នោះមិនគួរឲ្យទុកចិត្តអីបន្តិច"
ពេលនឹកឃើញទឹកមុខព្រានដែលគេមើលមកមិត្តខ្លួនទាំងពីរអម្បាញ់មិញ នាយក៏យល់ថាគេមិនមែនធម្មតាទេហើយនៅមាននាំស្រីឡើងគ្រែម្ដង៣-៤នាក់។
"មិនមែនព្រោះគេមិនចាប់អារម្មណ៍ឯង ទើបឯងច្រណែនពួកយើងទេដឹង?"
នរណាក៏ដឹងថាថេយ៉ុងជាមនុស្សស្អាត ទាក់ទាញ គេតែងជាទីគយគន់សម្រាប់គ្រប់គ្នា តែពេលជេខេមិនយកភ្នែកមើលគេបែបនេះ គេអាចនឹងមិនពេញចិត្តក៏ថាបាន។
"ប្រាប់ហើយថាមិនមែន! បានៗ តាមចិត្តឯងចុះ ចង់ទាក់ទងនរណាក៏ស្រេចចិត្ត!"
"ល្អណាស់! ឯងចាំមើលចុះ យើងនឹងទាក់គេឲ្យបាន"
ជូរីលើកកែវស្រាមកក្រវីថែមទាំងសម្លឹងមើលទៅខាងលើមិនដាក់ភ្នែក ហាក់សោកស្ដាយដែលបណ្ដោយឲ្យសាច់របូតពីមាត់។
ចំណែកមិត្តជុងហ្គុកវិញ នៅតុពេលនេះគឺមានតែអ៊ុនវូនិងមីនឃ្យូប៉ុណ្ណោះដែលមិនទាន់បើកបន្ទប់ព្រោះហេតុផល...
"បើឯងចង់បើកបន្ទប់មែន ធានាថាឯងនឹងរស់មិនដល់ថ្ងៃស្អែកនោះទេ"
ស្ដាប់សម្ដីដាស់តឿនរបស់មិត្តហើយ មីនឃ្យូបានត្រឹមតែដាក់ខ្លួនដេកលើសាឡុងទាំងដកដង្ហើមធំ ព្រោះរឿងនោះសុទ្ធសឹងតែជាការពិត។
"ជីវិតយើងដូចគ្មានសេរីភាពសោះ ពេលណាទើបគេគេព្រមដោះលែងយើងទៅ?"
"ចុះឯងពេលណាទើបព្រមត្រឡប់ទៅរកគេវិញ?"
"គ្មានផ្លូវទេ!"
មីនឃ្យូប្រកែកដាច់អហង្ការនឹងសំណើរបស់មិត្តទាំងមិនទាន់ដឹងឡើយថាពួកគេកំពុងសន្ទនាគ្នាពីអ្វីឲ្យប្រាកដ។ ដឹងត្រឹមថាពេលអ្នកទាំងអស់គ្នាសប្បាយមិនទាន់បានប៉ុន្មានផង ក្នុងទីក្រុងក៏ស្រាប់តែលឺសម្លេងកណ្ដឹងប្រកាសអាសន្នហើយច្បាស់ណាស់ថាទីក្រុងកំពុងតែស្ថិតក្នុងការគំរាមកំហែង។
"ទំនប់ជិតបាក់ហើយ"
គ្រាន់តែឮថាទំនប់ទឹកដែលទប់ទឹកដ៏ធំបំផុតនៅក្នុងប្រទេសខ្លួនត្រូវបាក់ មនុស្សម្នាចាប់ផ្ដើមភ័យរត់ចែកជើងគ្នា មានតែក្រុមដែលមានសមត្ថភាពពិសេសប៉ុណ្ណោះដែលនាំគ្នាទៅទំនប់នោះ។
"ឆាប់ឡើង! ឆាប់ជួយជម្លៀសប្រជាជនចេញទៅ"
ឃើញស្ថានការណ៍មិនល្អ ព្រោះទំនប់ថ្មធំខ្ពស់នោះរៀបបាក់ធ្លាក់ជាដុំៗកិនលើផ្ទះប្រជាជនស្លូតត្រង់ ដែលសង់ក្បែរ ថេយ៉ុងមិនគិតពីខ្លួនឯងក៏រត់ចូលទៅជួយពួកគេ។
"អ្នកមីងឆាប់មកនេះមក"
"កូនប្រុសខ្ញុំ កូនខ្ញុំមិនដឹងបាត់ទៅណាទេ ហឹកៗ ម្ចាស់តូចជួយគេផង"
"មីងមកតាមកក្រុមសង្គ្រោះសិនមក ចាំខ្ញុំទៅរកគេឲ្យ"
ក្នុងសភាពចលាចល រាងតូចក៏មិនដឹងត្រូវរកគេនៅឯណាដែរតែពេលរកយូរទៅទើបដឹងថាគេកំពុងនៅក្នុងផ្ទះចាំម្ដាយ។
"មកជាមួយបងមក ម៉ាក់ប្អូនកំពុងតែរង់ចាំ"
"ហឹកៗ បាទ អូយ!"
ដោយសារតែជើងគេមានរបួសហូរឈាមខ្លាំងពេក ទើបថេយ៍ធ្វើអីមិនបានក្រៅពីជួយព្យាបាល ឃាត់ឈាមឲ្យគេសិន។
"*ខ្ញុំត្រូវតែជួយគេឲ្យបាន"
~ប្រាវ
ថ្មបន្តធ្លាក់មកជាហូរហែរតែនាយតូចនៅតែមិនព្រមឈប់ មិនខ្វល់ឡើយថាផ្ទះនេះកំពុងជិតត្រូវបានរលំដោយសារការបាក់សង្កត់។
"ឆាប់រត់ចេញទៅ! អាស!"
ជួយក្មេងនោះឲ្យធូរស្បើយហើយ នាយក៏ដេញគេឲ្យរត់ចេញទៅ ប៉ុន្តែខ្លួនឯងបែរជាអស់កម្លាំង រត់មិនកើត វិះនឹងត្រូវផ្ទះរលំលើទៀតផងបើមិនបានមនុស្សមាឌមាំចាប់កញ្ឆក់លើកបីទៅកន្លែងដែលមានសុវត្ថិភាព។
ដៃដែលឱបក្រសោបខ្លួនប្រាណនាយពេលនេះ នាយហាក់ចាំច្បាស់ណាស់ថាគ្មាននរណាក្រៅពីគេទេ។
"លោក អឺ..."
ថេយ៉ុងប្រែជាគាំងលែងហ៊ានកម្រើកក្រោយបើកភ្នែកមកក៏មើលឃើញផ្ទៃមុខសង្ហានៅជាប់នឹងមុខរបស់ខ្លួន។ ច្រមុះគេនៅជិតច្រមុះ ឯបរបូមាត់គេរៀបទម្លាក់លើមាត់នាយទៅហើយ នាយក៏ដឹងខ្លួនទាន់ ទើបប្រវេប្រវាចុះពីលើដៃគេភ្លាម។
"មនុស្សឆ្លៀតឱកាស!"
"មិនស្មានសោះថាមនុស្សដូចជាម្ចាស់តូចហ៊ានលះបង់ជីវិតជួយអ្នកដទៃ"
"លោកនិយាយអី?"
"ខ្ញុំចង់ថាមនុស្សដូចជាម្ចាស់តូចចេះខ្វល់ពីអ្នកដទៃដែរឬ?"
"មនុស្សដូចខ្ញុំយ៉ាងម៉េច? កុំធ្វើដូចស្គាល់ខ្ញុំច្បាស់ពេក"
មនុស្សម្នាក់នេះ អស់ពីកេញចំណេញលើនាយមិនបានសម្រេចក៏ឆ្លៀតនិយាយឌឺដង?
"ប្រឹងធ្វើល្អជួយក្មេងប្រុសម្នាក់នោះដើម្បីចង់លុបលាងកំហុសរបស់ខ្លួនមែនទេ?"
សម្ដីរបស់គេធ្វើឲ្យរាងតូចឈរធ្មឹងលែងតបតប្រៀបដូចកំពុងត្រូវគេចាក់មួយកាំបិតចំចំណុចសំខាន់។
"លោក? លោកចង់បានន័យថាម៉េច?"
"ខ្ញុំគ្រាន់តែនិយាយលេង មិនគិតថាម្ចាស់តូចមានខ្លួន"
ពេលគេដើរចេញ ថេយ៉ុងទើបមានស្មារតីឡើងមកវិញ នឹកចង់ហៅគេមកតទល់តែក៏ឃើញថាគេកំពុងនៅជាមួយអេនណា កំពុងតែជួយគ្រានាងដោយកាយវិការទន់ភ្លន់ហើយនាយក៏លែងហ៊ានទៅរំខានមិត្ត។
ប៉ុន្តែហេតុអីពេលត្រូវគេបីជាប់ទ្រូង នាយដូចជាបានឃើញស្លាកស្នាមរបួសនៅទ្រូងខាងឆ្វេងរបស់គេតាមប្រលោះអាវ? ស្នាមនោះវាដូច... ដូចទៅនឹងរបស់ជុងហ្គុកខ្លាំងណាស់។ នាយចាំច្បាស់ គឺនាយបានចាក់គេដោយផ្ទាល់ដៃ!To be continued 💗
#ដឹងថាគេស្អប់ហើយ នៅស្រលាញ់គេទៀត? 🥹
YOU ARE READING
ស្អប់បងដល់ឆ្អឹង ❤️🔥 [ENDED ✅]
Fanfic"យើងស្អប់ឯង!" នោះជាពាក្យសម្ដីដែលរាងក្រាស់តែងតែលឺចេញពីមាត់មនុស្សដែលខ្លួនស្រលាញ់អស់ពីបេះដូង។ បើជាជុងហ្គុកពីមុនប្រហែលជាអាចឈឺចាប់នឹងពាក្យនេះ តែពេលនេះឲ្យតែលឺថាអូននិយាយថាស្អប់បង បងកាន់តែចង់ចូលទៅជិតអូនលើសដើម ហើយចង់ដឹងថាអូននៅស្រែកថាស្អប់បងទៀតបានទេ ពេលនៅក្រ...