Ch20: ល្មោភកាម 😑

3.1K 168 20
                                    

ល្ងាចបន្តិច ថេយ៉ុងក៏ក្រឡេកឃើញរថយន្តធន់ធំ បើកមកក្នុងព្រៃជាច្រើនគ្រឿងដោយមួយក្នុងចំណោមនោះមានវត្តមានមនុស្សដែលនាយស្គាល់ដើរចេញមក។ បើនាយចាំបានគេដូចជាកូនចៅហ្វាយក្រុងរបស់ទីក្រុងមួយនេះ? ដំណើរគេហមហានណាស់ មើលតាមការស្លៀកពាក់ក៏ដឹងថាគេជាមនុស្សមានអំណាចនិងមានឥទ្ធិពលខ្លាំងក្នុងក្រុងមួយនេះដែរ។ ការដែលគេមកទីនេះធ្វើឲ្យអ្នកភូមិមិនសូវសប្បាយចិត្តប៉ុន្មានទេ តែក៏ត្រូវឱនគោរពដោយអត់ខានមិនបាន។
"គឺជាថេយ៉ុង ខាណាដិមែនទេ?"
"ល្វីស?"
នាយតូចចាំបានហើយតាមពិតគេគឺជាមនុស្សប្រុសម្នាក់ក្នុងចំណោមរាប់រយនាក់ដែលតាមស្រលាញ់នាយសោះ។ តែមើលទៅគេចុះ ចរិតមិនប្រែនៅតែពូកែអាខាងអួត យកមុខយកមាត់។
"ពេលនេះខ្ញុំក្លាយជាចៅហ្វាយក្រុងល្វីសហើយ"
ថេយ៍ភ្ញាក់ផ្អើលបន្តិចដែរដែលនៅសុខៗគេឡើងធ្វើជាចៅហ្វាយក្រុងទាំងវ័យក្មេង បើតាមនាយដឹងគេដូចជាមិនខ្លាំងប៉ុន្មានទេ។
"សូមជួយត្រេកអរផង"
"ថេយ៉ុងមិនស្ដាយក្រោយទេហេសដែលបាត់បង់ឱកាសក្លាយជាភរិយាចៅហ្វាយក្រុង?"
"ហឹស! ចៅហ្វាយក្រុងដែលមិនគិតពីសុខទុក្ខប្រជាជន រឿងបញ្ចប់ហើយទើបតែបង្ហាញខ្លួន ហ្នឹងហេសចង់ឲ្យខ្ញុំស្ដាយ?"
មិនចាំបាច់គិតពីរូបសម្បតិ្តនោះទេ ត្រឹមចរិតរបស់គេមិនបានស្វាមីនាយមួយចំណិតផង មានរឿងអីដែលនាយស្ដាយមនុស្សបែបហ្នឹង។
"ចុះស្វាមីដែលរត់ចោលមង្គលការទាំងពាក់កណ្ដាលទីរបស់ថេយ៉ុងវិញនោះជាមនុស្សបែបណា ល្អជាងខ្ញុំណាស់ណា?"
"ថេយ៍ អូនមានរឿងអីជាមួយគេ?"
ល្អណាស់! ពេលនិយាយដល់ស្វាមី ជុងហ្គុកក៏លេចមុខមកតែម្ដងទើបរាងតូចប្រញាប់ចូលទៅក្រៀកដៃគេជាប់បង្ហាញឲ្យល្វីសមើលឲ្យបានពេញភ្នែក។
"គាត់នេះហើយជាស្វាមីរបស់ខ្ញុំ"
ជុងហ្គុកធ្វើភ្នែកឡេងឡង់ សុខៗប្រពន្ធជាទីស្រលាញ់ចាប់អូសនាយមកណែនាំឲ្យមនុស្សប្លែកមុខស្គាល់។ តែនាយមិនបានប្រកែកអ្វី មានតែសប្បាយចិត្តពេលគេហៅនាយប្ដីៗពេញមាត់។
"ខោមិនខោ អាវមិនអាវ សាកសមនឹងម្ចាស់តូចខាណាដិដែលហេស?"
"ល្អជាងលោក!ប្ដីខ្ញុំចេញពីពិធីមង្គលការពាក់កណ្ដាលទីព្រោះប្រញាប់មកជួយអ្នកភូមិនៅទីនេះ ចុះក្នុងនាមលោកជាចៅហ្វាយក្រុងរបស់ពួកគេ លោកបាត់ខ្លួនទៅណា? ឬខ្លាចហើយសម្ងំសុខតែខ្លួនឯង?"
គេជាអ្នកមកជួយប្រជាជនទីនេះ អ៊ីចឹងមានន័យថាគេជាក្រុមកម្ចាត់បិសាចដែលព្រះអង្គបញ្ជូនមក។
"គេ... គេជាសាមាជិកក្រុមណាយ?"
"មិនមែនសមាជិក! ស្វាមីខ្ញុំជាប្រធានក្រុម លោកគួរតែចាំទុកផងទៅ!"
លេងជាមួយនរណាមិនលេងមកលេងជាមួយថេយ៍ គ្មានថ្ងៃមកនិយាយចាញ់ប្រុសមាត់អត់គម្របហ្នឹងទេ។ ចំណែកអ្នកដែលត្រូវលើកជើងក៏ញញឹមបិទមាត់មិនជិត ពេលត្រូវមនុស្សជាទីស្រលាញ់លើកសរសើរនៅចំពោះគេមុខឯងបែបនេះ។
ក្រោយដឹងថាខ្លួនកំពុងប្រឈមមុខនឹងនរណាហើយ ល្វីសក៏ធ្វើជានិយាយយកល្អព្រមទាំងអញ្ជើញក្រុមណាយទាំងមូលទៅភូមិគ្រិះរបស់គេទៀតផង។ នាយដឹងគេមកក្នុងគោលបំណងអ្វី បើនាយទទួលគេមិនដិតដល់ ខ្លាចថាគេមិនប្រគល់ត្រាចៅហ្វាយក្រុងឲ្យនាយឡើយ។
ពេលធ្វើដំណើរចេញពីក្នុងព្រៃ រាងតូចអង្គុយសម្រាកនៅលើឡានមិនបានស្រណុកទាល់តែសោះ ចេះតែយល់ថាវិលមុខចង់ក្អួត ធីងធោងចង់សន្លប់ម្ដងៗទើបជុងហ្គុកលើករាងកាយស្រាលស្ញើកដាក់លើភ្លៅរបស់ខ្លួនឲ្យគេបានអង្គុយនិងគេងនៅដើមទ្រូងឲ្យបានស្រួលខ្លួនខ្លះ។
"ញញឹមអី?"
នៅតាមផ្លូវចេញពីព្រៃនេះ នាយតូចឃើញទឹកមុខគេស្រស់បស់ជាប់ មិនដឹងជាមានរឿងអីធ្វើឲ្យគេសប្បាយចិត្តយ៉ាងនេះ។
"បងសប្បាយចិត្តដែលអូនទុកបងជាប្ដី អូនលែងស្អប់បងហើយហេស?"
"ស្អប់! ស្អប់ខ្លាំងទៀតផង"
លឺថានាយស្អប់គេហើយ គេមិនខឹងបែសើចកាន់តែស្រស់ថែមទាំងឱនមកថើបថ្ងាសនាយដោយភាពកក់ក្ដៅចេញពីបេះដូង។ ហេតុអីគេធ្វើទង្វើរទាំងអស់នេះ?
"ស្អប់យ៉ាងណាក៏អូនត្រូវនៅជាមួយបងដែរ បងជាប្ដីអូន"
"ថ្ងៃស្អែក ខ្ញុំនឹងប្រាប់លោកប៉ាឲ្យគាត់មកយកខ្ញុំទៅវិញ មិននៅជាមួយលោកទេ"
"បងថ្នមអូនដល់ថ្នាក់នេះហើយ អូនគិតចង់ទៅវិញទៀតហេស?"
"ថ្នមឆ្កួតស្អី ខ្ញុំឈឺសឹងស្លាប់ទៅហើយ"
"ឈឺត្រង់ណា?"
នាយដឹងហើយនៅតែសួរធ្វើពើរ។ តែក៏មិនចិត្តអាក្រក់ពេលលឺថាប្រពន្ធឈឺខ្លួនក៏លើកដៃម៉ាស្សា ច្របាច់ចង្កេះនិងស្មាឲ្យនាយតូចថ្នមៗរហូតធ្វើឲ្យអ្នកម្ខាងទៀតស្រួលខ្លួន បាត់មាត់បាត់ក សម្ងំដេកនៅលើដើមទ្រូងរបស់នាយ។ ជេរនាយសុខៗក៏គេងលក់បាត់ គួរឲ្យខ្នាញ់ណាស់!
ដោយសារតែយប់ផងហើយថេយ៉ុងគេងលង់លក់បាត់ទៅហើយ នាយក៏មិនបានទៅជួបនឹងចៅហ្វាយក្រុងជាផ្លូវការអីដែរ គ្រាន់តែនិយាយគ្នាគួរសមតិចតួចហើយក៏បំបែកគ្នាចាំជួបនៅថ្ងៃស្អែក។ នាយធំបានជួលបន្ទប់នៅក្នុងអគារមួយដែលខាងក្រោមមានទាំងក្លឹប កន្លែងកំសាន្តរួមទាំងភោជនីយដ្ខានផ្សេងៗ។ គ្រាន់តែដាក់ប្រពន្ធឲ្យគេងនៅបន្ទប់រួចរាល់ នាយក៏ចុះទៅខាងក្រោមផឹកស៊ីជាមួយមិត្តនិងកូនក្រុមដទៃទៀតយ៉ាងរំភើយ។
"មិនខ្លាចមេខ្លារបស់ឯងរករឿងទេហេស?"
ជេយ៉ុនដាក់សំណួរទៅមិត្តក្រោយឃើញគេហ៊ានចុះមកផឹកស្រានៅខាងក្រោមជាមួយខ្លួន។
"គេនឹងមិនដឹងទេបើពួកឯងមិននិយាយ! ហើយឯងមិនថាឲ្យមីនឃ្យូដែរទៅ?"
"វ៉ុនវូគេងលក់បាត់ហើយ"
"អឹម! ដូចគ្នា"
ថារួច ពួកគេក៏ជល់កែវជាមួយគ្នាលើកដាច់ៗក្នុងពេលក្រសែភ្នែកស្រីៗដែលនៅជិតនេះតាមសម្លឹងពួកគេមិនដាក់ភ្នែក។ ធម្មតាទេ រូបរាងម្នាក់ៗសង្ហាដល់ថ្នាក់ហ្នឹង គ្រប់គ្នាចាប់អារម្មណ៍គឺជារឿងគួរណាស់។
"ពួកយើងសុំចូលរួមផងបានទេ?"
មិនទាន់ដឹងអីផង ក៏មានស្រីបួនប្រាំនាក់មកសុំពួកនាយរួមតុជាមួយដោយអ៊ុនវូប្រញាប់ក្រវីក្បាលបដិសេធមុនគេ ឯជេយ៉ុនវិញក៏ត្រដាងដៃទាំងគូឲ្យស្រីៗចូលមកម្ដងមួយចំណែកពីរនាក់ទៀតគ្រាន់តែស្រីៗដើរមកជិតក៏មានដាវមួយហោះឆាបសក់ស្រីៗអស់នោះតែម្ដង។
"សុំទោសផង កន្លែងនេះមានអ្នកអង្គុយហើយ"
ដំណើរខ្ពស់សង្ហាមុខមាត់កាចសាហាវ ជាមួយនឹងសម្លេងមុតថ្លាចាក់ដល់បេះដូង ធ្វើឲ្យមីនឃ្យូអង្គុយលែងជាប់កៅអី ចាប់ផ្ដើមបែកញើសជោគថ្ងាស។ ម៉េចក៏នាយស៊យម្ល៉េះ ហេតុអីគេបង្ហាញខ្លួននៅពេលនេះ ក្រែងគេងលក់បាត់ហើយ?
"ឯងជានរណា?"
"យើងជាម្ចាស់របស់ប្រុសម្នាក់នេះ!"
វ៉ុនវូឈរនៅចំពោះមុខមនុស្សស្រីអស់នោះ មុននឹងចាប់ទាញក្រឡឹងកដែលខ្លួនបានពាក់លើរាងក្រាស់បង្ហាញពួកនាងឃើញ។កុំតែនាយមកដោយការបន្លំខ្លួនទេ កុំអីពួកនាងនេះមានទោសប្រហារជីវិតយូរហើយដែលហ៊ានចង្អុលមុខអនាគតស្ដេចគ្រប់គ្រងប្រទេស។
"ចុះប្រុសសង្ហានេះវិញ?"
ពេលឃើញថាវ៉ុនវូកាចយ៉ាងនេះថែមទាំងមានដាវជាប់ខ្លួនទៀត ស្រីៗក៏បង្វែរទិសដៅទៅរកជុងហ្គុកទាំងអស់តែចៃដន្យអីប្រពន្ធតូចរបស់នាយក៏មកដាក់ខ្លួនអង្គុយក្បែរនិងកាងជាប់។
"ម្នាក់នេះក៏មិនទំនេរដែរ មានប្រពន្ធរួចហើយ"
មិនត្រឹមតែនិយាយទេ ថេយ៉ុងនៅលើកជើងទាំងគូដាក់លើភ្លៅស្វាមីដើម្បីឲ្យស្រីៗនិងមនុស្សប្រុសទាំងឡាយដែលចង់ទាក់ប្ដីខ្លួនមើលពេញភ្នែកទៀតផង។
"អូនចុកជើង ចង់ដាក់បែបនេះបានទេ"
"ប្រាកដជាបាន"
រាងក្រាស់ក៏មិនបានទៅចាប់អារម្មណ៍អ្នកដែលចង់មកស្ទូចខ្លួនទៀតដែរក្នុងពេលដែលមានប្រពន្ធនៅជិតទៅហើយនោះ។ ចំណែកឯស្រីៗដែលមករកពេលឃើញ នាយសង្ហាមិនខ្វល់ពីខ្លួនបែយកចិត្តទុកដាក់ ច្របាច់ជើងឲ្យកំលោះតូចដែលនៅក្បែរ ពួកនាងក៏ដើរចេញទៅរកកន្លែងខ្លួនវិញទៅ។
"ស្អប់ណាស់អាមនុស្សមានមួយមិនស្កប់មានដប់មិនស្កល់"
"អូយ ថេយ៍!"
មិនត្រឹមតែដៀលទេ ថេយ៉ុងនៅលើកដៃមួលត្រចៀកប្ដីសឹងតែដាច់ទាំងមិនទាន់បានស្ដាប់ពាក្យបកស្រាយអ្វីទាំងអស់។
"ស្អប់ដូចគ្នាអាមនុស្សឃើញស្រីមិនបាន"
"អក៎"
មីនឃ្យូត្រូវព្រះបុត្រាអុកមួយកែងចំដើមទ្រូងដេកឆ្អល់នៅនឹងកៅអីទាំងមិនដឹងរឿងអីសោះ។ នាយផ្ទាល់មិនមានរណាឡើយក្រៅពីគេ។
"កម្មហើយពួកឯង! ស្រលាញ់រកតែកាចៗ ឆ្នាស់ៗ ប៉ះមិនបាន មិនដូចយើងទេចូលចិត្តតែមនុស្សទន់ភ្លន់ ស្ដាប់បង្គាប់"
សភាពរបស់មិត្ត ធ្វើឲ្យជេយ៉ុនក្រវីក្បាល ស្បថក្នុងចិត្តថាគ្មានថ្ងៃយកប្រពន្ធកាចៗឲ្យមកត្រួតលើឡើយ នាយគ្មានថ្ងៃស្ដាប់បង្គាប់ប្រពន្ធជាដាច់ខាត។ មើលតែមនុស្សស្រីទាំងពីរដែលនៅក្នុងរង្វង់ដៃនាយជាគំរូទៅដឹងហើយ នាយចូលចិត្តបែបឲ្យទៅឆ្វេងទៅឆ្វេង ឲ្យទៅស្ដាំទៅស្ដាំ។
~ផាំង
"ងើបចេញឲ្យអស់ទៅ"
"អាយ៎ ជួយផង"
និយាយមិនទាន់ផុតពីមាត់ផង វត្តមានមនុស្សស្រីកាន់លំពែងម្នាក់ដែលទើបមកដល់ក៏ធ្វើឲ្យស្រីៗរបស់ជេយ៉ុនត្រូវរត់ចែកជើងគ្នាទាំងដែលរាងក្រាស់មិនទាន់មានក្ដីសុខជាមួយពួកនាងផង។
"ថេរី ឯងមកធ្វើអី?"
"នៅបន្ទប់អផ្សុកណាស់ ខ្ញុំក៏ចង់មកសប្បាយម្នាក់ដែរ! លោកពូហា៎ ជួយខិតទៅខាងស្ដាំបន្តិចទៅ"
ពេលតបជាមួយបងប្រុសរួច ថេរីក៏សម្លក់សម្លឹងដេញជេយ៉ុនឲ្យខិតដើម្បីឲ្យខ្លួនបានចូលអង្គុយរួមសាឡុងដែរ។
"ហ៊ឹម! ចង្រៃយ៍!"
ជេយ៉ុនបិទភ្នែករម្ងាប់អារម្មណ៍ ប្រឹងខិតទៅតាមអ្វីដែលក្មេងត្រូវការ ទាំងដែលខ្លួនទើបនិយាយអម្បាញ់មិញថាមិនចង់ស្ដាប់បញ្ជានរណាទាំងអស់។
"បងគ្រាន់តែមកផឹកហើយជជែកគ្នាប៉ុណ្ណោះ មិនដូចជាអូនគិតទេ"
ជុងហ្គុកនៅតែបកស្រាយដដែលៗ តែមិនបានធ្វើឲ្យនាយតូចជឿនោះទេ វាប្រៀបដូចជាសាំងដែលកំពុងជះលើភ្លើង។
"ខ្ញុំធ្លាប់ឃើញច្បាស់នឹងភ្នែក នៅប្រកែកទៀតហេស?"
"កាលនោះពួកយើងមិនទាន់ជាអីហ្នឹងគ្នាទេ បងមានសិទ្ធិ"
"ល្មោភទៅវិញទេ! ដូរមុខស្រីរាល់តែថ្ងៃ"
"គ្រាន់តែជារឿងលើគ្រែ អូនកុំប្រកាន់ពេក"
"ហឹស! ចុះបើសិនជាខ្ញុំធ្វើបែបហ្នឹងវិញ?"
"កុំសូម្បីតែគិត!"
នាយសង្ហាឆ្លើយម៉ាត់ៗទាំងមិនគិតច្រើនហើយក៏ជ្រុលដៃពីច្របាច់ថ្នមៗលើភ្លៅស្រឡូនទៅជាច្របាច់ខ្លាំងៗតាមចិត្តខឹង។
"អា៎ ឈឺ! លែងភ្លាម"
ថេយ៉ុងធាក់ដៃគេចេញមិនព្រមឲ្យប៉ះពាល់ខ្លួនទៀតពេលដឹងថាគេជាមនុស្សអាត្មានិយម ទុករឿងអស់នោះគ្រាន់តែជាល្បែង។ នាយខឹងដល់ថ្នាក់ដើរចេញ ត្រឡប់ទៅបន្ទប់ខ្លួនវិញព្រោះមិនចេះនៅជាមួយមនុស្សបែបហ្នឹង។
"តាមមកធ្វើអី?"
"មិនចង់ឲ្យបងតាមអូនឬចង់ឲ្យបងទៅរកស្រី?"
~ភឹប
រាងស្ដើងទាញខ្នើយនៅជិតដៃគប់គេចំកណ្តាលមុខគ្រាន់តែលឺពាក្យថាស្រីមួយម៉ាត់។ នាយស្អប់មនុស្សក្បត់ខ្លាំងណាស់។
"អូនដូចជាភ្លេចខ្លួនហើយ"
"ភ្លេចស្អី?"
"ភ្លេចថាពេលមកដល់ក្នុងបន្ទប់ អូនគ្មានសិទ្ធិមកតម្លើងឬកដាក់បងនោះទេ"
"ខ្ញុំគ្មានសិទ្ធិប្រដៅប្ដីដែលគិតថារឿងមានស្រីគឺជារឿងធម្មតាទេហេស?"
"បងមិនបានគិត! តែនេះជាច្បាប់ប្រទេសស្រាប់ ច្បាប់ចែងមកថាប្ដីចង់មានប្រពន្ធប៉ុន្មានក៏បាន មិនថាព្រះអង្គឬប៉ាអូនក៏ធ្វើបែបហ្នឹងដែរ"
មើលសម្ដីរបស់គេចុះ គឺគេចង់បញ្ឃឺនាយច្បាស់ណាស់ ដឹងហើយថានាយមិនពេញចិត្តតែគេនៅលើកមកនិយាយ។
"មែន! ច្បាប់ចែងបែបនោះ តែច្បាប់មិនបានបញ្ជាក់ថាហាមប្រពន្ធប្ដឹងលែងលះប្ដីដែលមានស្រីនោះទេ "
"អូនគម្រាមបងហេស?"
"ខ្ញុំនិយាយរួចហើយ! បើលោកមានស្រី ខ្ញុំនឹងលែងលោកចោល"
"ចង់យកហេតុផលនេះលែងលះជាមួយបងផងហេស?"
"ហើយយ៉ាងម៉េច?"
"បានតាស! កុំបារម្ភអី បងមិនឲ្យអូនលែងលះបានស្រួលៗទេ"
ទម្រាំតែបានរៀបការជាមួយគេ នាយចំណាយកម្លាំងមិនតិចទេ។ គ្រាន់តែរឿងបញ្ចុះបញ្ចូលឲ្យព្រះអង្គប្រទានមង្គលការមួយនេះ នាយក៏ព្រមធ្វើការឲ្យទ្រង់យ៉ាងច្រើន រឿងអីដែលថាត្រូវបោះបង់វាងាយៗ។
"ចូលមកធ្វើអីហាស?"
"បើមិនចង់ឲ្យប្ដីមានស្រី អូនគួរតែរៀនបម្រើប្ដីឲ្យល្អ"
"គ្មានថ្ងៃទេ អា៎"
មាឌគេធំជាងនាយឆ្ងាយណាស់ គ្រាន់តែទម្លាក់ខ្លួនលើនាយបន្តិច ខ្លួនប្រាណតូចល្អិតក៏លេចកប់សាច់ពូកបាត់ទៅហើយ។
"បងថាចង់លើកលែងឲ្យអូនមួយថ្ងៃដែរតែអូនរករឿងបងមុន"
"កុំណា អាយ៎"
សុខៗសម្លៀកបំពាក់លើខ្លួនក៏ដាច់រហែកអស់ នរណាមិនខ្លាច។ គេមិនមែនចង់ធ្វើវារាល់ថ្ងៃទេដឹង?
"អាឆ្កួត! អាល្មោភកាម! កុំដាក់ចូលណា៎!"
គិតថាខ្លួនប្រាណនាយជាកៅស៊ូឬយ៉ាងម៉េច ចង់ដាក់ក៏ប្រឹងទម្លុះចូលគ្មានថ្នាក់ថ្នមអីបន្តិច។
"ឈឺតែមួយភ្លែតប៉ុណ្ណោះហើយក៏ស្រួលទាំងអស់គ្នា"
"អាស ហឹកៗ ខ្ញុំនឹងប្ដឹងលែងលះ ហាស"
ពាក្យគម្រាមរបស់ថេយ៍នេះ មិនមែនជាការបារម្ភរបស់នាយព្រោះនាយមិនបានធ្វើខុស។ អ្វីដែលនាយធ្វើគ្រាន់តែជាតួនាទីស្វាមីភរិយាថ្មីថ្មោងប៉ុណ្ណោះ គ្មានអីខុសច្បាប់ដែលគេអាចលើកយកមកជាលេសបាននោះទេ។

To be continued 💗

ចាំយូរនៅ? Admin ចង់សរសេរឲ្យវែងតិច បានយូរចឹង 🫠 សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តមួយភាគនេះ 😚💖

ស្អប់បងដល់ឆ្អឹង ❤️‍🔥 [ENDED ✅]Where stories live. Discover now