ពេលបានដំណឹងថាស្វាមីរបស់ខ្លួនត្រូវឪពុកចាប់អូសទៅក្នុងព្រៃជាមួយទាន់ហន់ ថេយ៍ក៏ចេញមុខមកសួរនាំហាក់មិនពេញចិត្តនឹងគំនិតគាត់បន្តិចសោះឡើយ។ ទាំងដែលគម្រោងការទាំងអស់បាននិយាយគ្នា រួចហើយតែលើកនេះថេយ៍បែជាទាមទារចង់ទៅជាមួយទៅវិញ។
"ប៉ាចង់ចេញទៅពេលនេះហេស?"
"ត្រូវហើយ! លើកនេះឯងមិនបាច់តាមទេ"
សម្ដេចខាណាដិបោះសម្ដីឲ្យកូនប្រុសក្នុងន័យឲ្យគេយល់ថាលើកនេះ គាត់ជាអ្នកចាត់ការគេដោយខ្លួនឯង មិនចាំបាច់ខ្ចីដៃគេប្រើទៀតនោះទេ។ គាត់ក៏យល់ខ្លះដែរថាពេលនេះពួកគេជាប្ដីប្រពន្ធនឹងគ្នា លើកដៃសម្លាប់ស្វាមីខ្លួនឯង ប្រាកដជាពិបាកបន្តិចហើយ។
"បាទ លោកប៉ា"
ថេយ៍ទម្លាក់ទឹកមុខយ៉ាងសោកសៅជាពិសេសពេលសម្លឹងមើលទៅស្វាមីដែលញញឹមខ្សោះដាក់នាយ ប្រៀបដូចវាជាការញញឹមចុងក្រោយដែលគេនឹងផ្ដល់ឲ្យនាយយ៉ាងអ៊ីចឹង។
"បងចេញទៅហើយ"
"គឺ... បាទ សំណាងល្អ"
មិនដឹងយ៉ាងម៉េច នាយធំបែជាចង់ឲ្យគេឃាត់ខ្លួនទុកណាស់ មិនមែនមកនិយាយជូនពរទាំងចិត្តមិនចង់ទេ។ តើគេពិតជាមានគម្រោងអីមែនហេស? ហេតុអី? ហេតុអីទៅ?
រាងតូចបានត្រឹមតែមើលគេដើរចេញបណ្ដើរអង្អែលកូនដែលនៅក្នុងពោះបណ្ដើរ តើនាយអាត្មានិយមពេកឬអត់ដែលសុខជ្រើសរើសកម្ចាត់កូនខ្លួនឯងដើម្បីការពារសម្ដេចប៉ា? នាយមិនចង់ឲ្យប៉ាខ្លួនមានគ្រោះថ្នាក់ដោយសារជុងហ្គុក ចុះកូនរបស់នាយ បើពួកគេកើតមកដឹងថាពួកគេគ្មានប៉ាហៅ តើគេនឹងមានអារម្មណ៍បែបណាវិញ?
...
មកដល់ក្នុងរូងភ្នំមួយ សម្ដេចក៏ទទូចចង់ឲ្យកូនប្រសាខ្លួនចូលទៅខាងក្នុងដើម្បីបញ្ចេញថ្វីដៃ ត្បិតថាគាត់បាននាំកូនក្រុមមកយ៉ាងច្រើន ដូចនេះក៏ចង់ឲ្យគេបញ្ហាញឲ្យពួកគាត់បានឃើញថាមពលរបស់គេ។
"ខ្ញុំថាកុំចូលទៅអី ក្នុងរូងភ្នំនេះប្រាកដជាមានបិសាចកាចសាហាវមិនខានទេ"
"មិនបានទេ មកហើយត្រូវតែចូលទៅណាមួយប៉ាគិតថានៅក្នុងនេះប្រាកដជាមានរបស់មានតម្លៃច្រើនណាស់"
ដោយសារតែជំនះចិត្តប៉ាក្មេកមិនបាន ជុងហ្គុកមានតែកាន់ដាវបើកមុខចូលទៅក្នុងរូងភ្នំទាំងចិត្តមិនចង់។ មិនមែនខ្លាចបិសាចនេះនោះទេ គ្រាន់តែគិតថាបើមានបិសាចណាសាហាវជាងនាយមែន នាយម្នាក់ឯងប្រហែលជាអាចគេចខ្លួនរួច តែមានអ្នកផ្សេងទៀតប្រហែលមិនអាចទេ។
"បិសាចនោះប្រហែលកំពុងដេកលក់ មិនទាន់ដឹងខ្លួនទេ ពួកយើងលួចយកត្បូងមានតម្លៃនៅទីនេះឲ្យអស់ទៅហើយឆាប់ចេញទៅវិញ"
"ល្អណាស់"
សម្ដេចញញឹមចុងមាត់បន្តិចក្រោយលឺសម្ដីរបស់រាងក្រាស់តែក៏មិនទាន់បញ្ចេញសកម្មភាពអ្វីក្រៅពីធ្វើតាមសម្ដីរបស់គេសិន។ ជាធម្មតាទេឲ្យតែពួកបិសាចលាក់ខ្លួននៅត្រង់ណា ត្បូងមានតម្លៃក៏នៅទីនោះដែរហើយបើអាចសម្លាប់វាបានទៀត យើងប្រាកដជាអាចយកបានត្បូងដ៏អស្ចារ្យចេញពីក្នុងខ្លួនវាមួយតង់ទៀត។
ក្នុងកំឡុងពេលធ្វើការ គាត់បានមើលឃើញកែវភ្នែកដ៏ព្រួយបារម្ភរបស់ជុងហ្គុកហើយគាត់ក៏សន្មត់ថាត្រឹមបិសាចមួយនេះ វាប្រាកដជាអាចកម្ចាត់វាបាន។ ហើយក្រោយជញ្ជួនបានត្បូងមួយចំនួនធំ គាត់ក៏ស៊ីញ៉ូប្រាប់គ្នីគ្នាឲ្យចេញទៅបណ្ដើរៗមុននឹងឲ្យគេប្រើកូនក្រុមលួចប្រើវេទមន្តដាស់បិសាចនោះឲ្យភ្ញាក់។
~ប្រាវ
សម្លេងរង្គោះរង្គើនៅក្នុងរូងភ្នំធ្វើឲ្យម្នាក់ៗចាប់ផ្ដើមរត់ចែកជើងគ្នាចាកចេញនៅសល់តែជុងហ្គុកប៉ុណ្ណោះដែលនៅចាំតទល់ជាមួយនឹងបិសាចឲ្យទុកឱកាសឲ្យពួកគេរត។
"ប៉ាទៅមុនចុះ ទីនេះទុកឲ្យខ្ញុំចាត់ការ"
ពេលគ្រប់គ្នាចេញទៅអស់ នាយធំក៏នៅប្រយុទ្ធតទល់ជាមួយបិសាចដែលមានរូបរាងដូចជាមនុស្សខ្លួនពណ៌ខៀវ មានកន្ទុយប្រៀបដូចជាសត្វចម្លែក។ ម៉េចក៏បិសាចដែលនាយជួបកាន់តែខ្លាំងទៅៗអ៊ីចឹង?
ដំបូងជុងហ្គុកគ្រាន់តែចង់វាយការពារដើម្បីរកឱកាសរត់តែប៉ុណ្ណោះព្រោះនៅទីនេះមានបិសាចច្រើនដែរប៉ុន្តែនាយរកច្រកចេញលែងឃើញក្រោយត្រូវគ្រប់គ្នាក្បត់ ធ្វើការបិទច្រកភ្នំនេះទាំងអស់។
"អឹក! នេះមែនទេជាផែនការរបស់អូន?"
រាងក្រាស់ក្អួតឈាមមកទាំងថ្លុកទម្រាំតែអាចកម្ចាត់បិសាចនៅក្នុងរូងភ្នំនេះបានសម្រេច។ របួសនៅពេញរាងកាយ វាមិនឈឺស្មើរនឹងឈឺចិត្ត ហួសចិត្តដែលគេដាច់ធម្មមេត្តាសម្លាប់នាយទាំងដែលទើបរួមសុខទុក្ខជាមួយគ្នា ផ្អែមល្ហែមជាមួយគ្នាកន្លងមក។
"គ្រប់យ៉ាងគ្រាន់តែជាការបោកប្រាស់ អូនមិនដែលប្ដូរចិត្ត អូនមិនដែលទុកបងក្នុងភ្នែកទេ"
នាយដឹងថាខ្លួនទោះមិនស្លាប់ពេលនេះ ក៏ត្រូវសម្ដេចស្ទាក់សម្លាប់ក្រោយចេញពីរូងភ្នំនេះដែរតែមិនអាចសម្ងំនៅទីនេះបានយូរទេ នាយត្រូវតែប្រញាប់ចាកចេញមុននឹងវារលំ។
"ជុងហ្គុក!"
ថេយ៉ុងធ្វើដំណើរឡើងភ្នំទាំងប្រញាប់ប្រញាល់តែមកដល់ក៏មិនបានឃើញស្រមោលរបស់គេ បានឃើញត្រឹមតែរូងភ្នំដែលកំពុងរលំតែប៉ុណ្ណោះ។
"កូនថេយ៍មកធ្វើអី?"
"ប៉ាបានហើយ! ពួកយើងទៅវិញទៅ"
"ឯងនិយាយស្អី? យើងដើរដល់ដំំណាក់កាលនេះហើយមិនអាចបកក្រោយបានទេ"
នាយតូចហូរទឹកភ្នែកសស្រាក់ និយាយអីមិនចេញ ដឹងត្រឹមថាមិនចង់បាត់បង់គេ តែវាហួសពេលហើយមែនទេ?
"គេប្រហែលស្លាប់បាត់ហើយ ពួកយើងដកថយទៅ"
"ទេ! លើកនេះប៉ាត្រូវតែបានឃើញសាកសពរបស់វាទើបប៉ាអស់ចិត្ត"
"ប៉ុន្តែប៉ា..."
"ហាហា"
ថេយ៍និយាយមិនចប់ពីមាត់ផង ពួកគេក៏លឺសម្លេងសើចយ៉ាងរន្ធាន់ចេញពីរូងភ្នំដែលកំពុងធ្លាក់បាក់បែកនោះ។
នោះគឺវត្តមានរាងក្រាស់ដែលដើរចេញមកទាំងមិនត្រង់ផ្លូវហើយវាក៏ដូចនាយគិតមិនខុសព្រោះទាំងភរិយាជាទីស្រលាញ់ ពុកក្មេកនិងក្រុមរបស់គាត់កំពុងតែត្រៀមអាវុធរង់ចាំនាយល្មម។
"ឯងពិតជានៅរស់មែន! ជីវិតថ្លៃគ្រាន់បើ!"
"ហេតុអី? ហេតុអីសម្ដេចចង់សម្លាប់ខ្ញុំម្ដងហើយម្ដងទៀត?!"
ថេយ៍ត្រូវឪពុកចាប់ទៅខាងក្រោយដោយខ្លាចថាគេនៅទើសដៃទើសជើង ចិត្តទន់បំផ្លាញគម្រោងការរបស់គាត់។
"ព្រោះឯងជាគ្រោះរបស់យើងនិងទីក្រុងមួយនេះទៅថ្ងៃអនាគត យើងមិនអាចទុកឯងបានទេ!"
ថាគាត់អាត្មានិយមក៏ថាបាន តែអ្វីដែលថេយ៉ុងមើលឃើញពីអនាគតនោះគាត់ត្រូវតែជឿ។ ចចកភ្លើងដែលថេយ៉ុងមើលឃើញថាបំផ្លាញទីក្រុងមួយនេះនិងមនុស្សដែលប្រើថាមពលភ្លើងវាយ ប្រឆាំងជាមួយគាត់គឺជាគេតែម្នាក់គត់។
"អនាគត? នោះជាថ្វីដៃរបស់ថេយ៍ហេស?"
មិនស្មានសោះថាថេយ៍អាចមើលឃើញអនាគត តែទោះយ៉ាងណានាយម៉េចនឹងអាចកម្ទេចទីក្រុងមួយនេះបានទៅ នាយមិនដែលធ្លាប់គិតឡើយ!
"មានតែលះបង់ជីវិតឯងទេ ទើបអាចរក្សាទីក្រុងមួយនេះបាន"
"ខ្ញុំមិនដែលគិតប្រឆាំងនឹងសម្ដេច មិនដែលគិតចង់ធ្វើបាបនរណាទេ"
"វាហួសពេលហើយ យើងជឿការមើលឃើញរបស់ថេយ៍ជាជាងជឿឯង មួយវិញទៀតកូនថេយ៍ក៏ប្រហែលមិនជឿឯងដែរ មិនអ៊ីចឹងមិនមែនព្រមរួមដៃសម្លាប់ឯងទេ"
រាងក្រាស់ព្យាយាមសម្លឹងមើលទៅមុខភរិយាគិតថានឹងទទួលបានការបកស្រាយពីគេខ្លះ តែអត់ទេ គេមិននិយាយអ្វីសោះ ចុងក្រោយគេនៅតែមិនជឿនាយ។
"រយៈពេលកន្លងមក អូននៅតែមិនដឹងទៀតហេសថាបងជាមនុស្សបែបណា? បងសមថាសម្លាប់មនុស្សដោយគ្មានហេតុផលដែរទេ?"
"គឺអូន... អូន..."
"បងដឹងច្បាស់ថាអូនរៀបគម្រោងការមួយនេះយូរមកហើយ អូនគ្រាន់តែរង់ចាំឱកាសល្អមកដល់ប៉ុណ្ណោះ"
"បងដឹងថាអូនចង់សម្លាប់បង តែបងនៅតែមកទៀតហេស?"
"បងគ្មានជម្រើសទេ"
"ហេតុអីថាគ្មាន?"
"បើរស់បន្តត្រូវអូនស្អប់ដល់ឆ្អឹង បងព្រមស្លាប់ក្នុងដៃអូនទៅចុះ"
ទឹកភ្នែកដែលខំទ្រាំទប់ទាំងប៉ុន្មានក៏ស្រក់ហូរចុះដូចបាក់ទំនប់។ នាយស្ដាយក្រោយ ស្ដាយដែលអាចមើលអនាគតបាន មិនអ៊ីចឹងនាយក៏មិនបានឃើញគេប្រែក្លាយជាបែបនោះដែរទាំងដែលពីមុននិងពេលនេះ គេល្អ ស្មោះត្រង់ ស្រលាញ់នាយខ្លាំង។ តើការមើលឃើញរបស់នាយពិតជាមិនខុសមែនហេស? ថេយ៍ចាប់ផ្ដើមសង្ស័យសមត្ថិភាពខ្លួនឯងហើយ។
"កុំនិយាយច្រើន! ទោះយ៉ាងណាក៏ឯងគេចមិនផុតដែរ"
"ហឹស! បើប៉ាក្មេកថាអ៊ីចឹងទៅហើយ ខ្ញុំក៏គ្មានពាក្យអីត្រូវតវ៉ាទៀតដែរ"
រាងក្រាស់កាន់ដាវទាំងញ័រដៃទទ្រើកព្រោះមានរបួសនៅដើមដៃ ឯក្នុងខ្លួនក៏របួសគ្រាំក្នុងឲ្យតែបញ្ចេញកម្លាំងខ្លាំងបន្តិច អាចនឹងក្អួតឈាមបានគ្រប់ពេល។
"ពួកឯងចូលទៅ!"
ទោះជាគេខ្លាំងប៉ុណ្ណា តែពេលមកជួបអ្នកកម្រិតSជាច្រើនក្នុងពេលត្រូវរបួសធ្ងន់ថ្នាក់នេះ ពិតជាពិបាកទប់ទល់ណាស់។
"ស្លាប់ទៅ!"
"ប៉ាឈប់សិន!"
ថេយ៍ចង់ឃាត់លោកប៉ាដែរពេលគាត់កាន់ដាវស្ទុះទៅរកស្វាមីខ្លួនតែឃាត់មិនទាន់បានត្រឹមតែបិទភ្នែក លែងហ៊ានមើលលទ្ធផលបន្ត។
"អាក៎ ពួកឯង!"
សម្ដេចភ្ញាក់ផ្អើលមិនតិចទេដែលឃើញវត្តមានមិត្តរួមក្រុមរបស់គេបីនាក់ទៀតបង្ហាញខ្លួននៅទីនេះដែរ។
"លោកចៅហ្វាយក្រុងពិតជាហ៊ានមែនបែជាលើកគ្នាមកជាច្រើនចង់ធ្វើឃាតមនុស្សជំនិតព្រះអង្គ!"
អ៊ុនវូបោះសម្ដីឡើងក្រោយពេលវាយបកគ្នីគ្នារបស់គាត់ឲ្យត្រូវរបួសខ្ទាតទៅម្ខាងៗ។ ចំណែកមីនឃ្យូពេលនេះក៏កំពុងតែគ្រាមិត្តដែលត្រូវរបួសឡើងទាំងអារម្មណ៍តក់ស្លុត។ នាយសឹងមិនគួរឲ្យជឿ ថាពួកគេហ៊ានធ្វើបែបនេះ។
"មិនបាច់និយាយទៀតទេ លួចធ្វើឃាតមនុស្សរបស់ព្រះអង្គគឺមានទោសស្លាប់ យើងសម្លាប់ពួកគេចោលតែម្ដងទៅ"
ជេយ៉ុនបោះជំហានទៅជិតពួកគេម្ដងបន្តិចៗដែលធ្វើឲ្យទីនេះចាប់ផ្ដើមរុំព័ទ្ធដោយទឹកកក សាងភាពភ័យខ្លាចឲ្យសម្ដេចមិនតិចដែរ។
គាត់ដឹងច្បាស់ណាស់ថាខ្លួនមិនអាចប្រយុទ្ធឈ្នះពួកគេទេ។
"ឈប់ភ្លាម! ឈប់ទៅ!"
"មនុស្សក្បត់ដូចជាម្ចាស់តូចគ្មានសិទ្ធិហាមពួកយើងទេ"
ថេយ៍ចង់ឃាត់ពួកគេឲ្យដោះលែង ទុកជីវិតឲ្យបក្សពួកប៉ារបស់ខ្លួនតែគ្មាននរណាស្ដាប់ ជាពិសេសជុងហ្គុកក៏បិទភ្នែកលែងចង់ស្ដាប់សម្ដីនាយទៀតដែរ។
"កុំធ្វើអីផ្ដេសផ្ដាសឲ្យសោះ!"
ម្ដងនេះ ថេយ៍លើកកាំបិតប្រុងអារកខ្លួនឯងដើម្បីគម្រាមដែលធ្វើឲ្យរាងក្រាស់អស់សំណើចជាខ្លាំង គេគិតថាជីវិតគេមានតម្លៃសម្រាប់នាយទៀតហេស?
"អូនមិនចេះស្លាប់ទេ តែទោះអូនកើតអីគិតថាបងខ្វល់ពីអូនទៀតហេស?"
"មែន! អូននឹងមិនកើតអីទេហើយបងចង់មិនខ្វល់ពីអូនក៏បាន ប៉ុន្តែ... ចុះកូនរបស់បងវិញនោះ បងថាទៅមើលវាអាចនៅទេបើអូនចាក់វាមួយកាំបិត?"
ពេលថេយ៍លើកពាក្យនេះមកនិយាយហើយថែមទាំងលើកកាំបិតប្រុងចាក់ពោះខ្លួនឯងទៀតនោះ ម្នាក់ៗក៏ចាប់ផ្ដើមភ្នែកសលែងហ៊ានកម្រើកអ្វីទាំងអស់។
លើកទីមួយហើយដែលថេយ៍ប្រកាសថាខ្លួនឯងមានផ្ទៃពោះ តើនាយគួរតែសប្បាយចិត្តដែរទេ?
"អូនហ៊ានយកកូនបងមកគម្រាមបង? អូនពិតជាសាហាវណាស់!"
មិនមែនតែជុងហ្គុកទេ តែមិត្តរបស់គេក៏មិនដាច់ចិត្តចាត់ការដែរ។ ចុះបើសង្គ្រាមនេះប៉ះពាល់ដល់ក្មេងតើគិតយ៉ាងម៉េច?
"បងចាញ់អូនហើយ អឹក"
"ជេខេ!"
មិត្តម្នាក់ៗរហ័សទៅមើលគេ ក្រោយឃើញគេក្អួតចេញមកសុទ្ធតែឈាមមុននឹងសន្លប់បាត់ស្មារតី។ គេក្លាយជាបែបនេះទៅហើយ ពួកនាយក៏មិនអាចនៅយូរបានដែរមានតែចាកចេញប្រញាប់យកគេទៅព្យាបាលដែលបន្សល់ទុកឲ្យមនុស្សក្បត់ទាំងអស់នោះបានរស់រានមានជីវិតបន្ត។To be continued 💗
Admin ទើបតែសរសេរហើយ🥲 សង្ឃឹមថាមានអ្នកនៅចាំ 😐 ជួយ cmt ផង បើអត់ cmt អត់ដឹងសរសេរធ្វើអីទៀតទេ និយាយមែន😂💕
YOU ARE READING
ស្អប់បងដល់ឆ្អឹង ❤️🔥 [ENDED ✅]
Fanfiction"យើងស្អប់ឯង!" នោះជាពាក្យសម្ដីដែលរាងក្រាស់តែងតែលឺចេញពីមាត់មនុស្សដែលខ្លួនស្រលាញ់អស់ពីបេះដូង។ បើជាជុងហ្គុកពីមុនប្រហែលជាអាចឈឺចាប់នឹងពាក្យនេះ តែពេលនេះឲ្យតែលឺថាអូននិយាយថាស្អប់បង បងកាន់តែចង់ចូលទៅជិតអូនលើសដើម ហើយចង់ដឹងថាអូននៅស្រែកថាស្អប់បងទៀតបានទេ ពេលនៅក្រ...