Ch32: ត្រូវនិយាយថាស្រលាញ់អូនរាល់ថ្ងៃ

3.2K 178 24
                                    

ធ្លាប់គិតថាពេលមានកូនហើយ ស្វាមីនឹងយោគយល់ព្រមបន្ធូរបន្ថយរឿងលើគ្រែខ្លះ តែនេះមានឯណាមិនថាមានកូន៣ ៤ អីក៏ដោយឲ្យតែគេចង់ហើយ ឃាត់មិនឈ្នះនោះទេប្រៀបដូចជាពេលនេះអ៊ីចឹង។
"លែងអូនបានហើយ"
ថេយ៍ដោលខ្លួនទៅមុខប្រឹងគេចពេលគេទម្លាក់ខ្លួនគេងក្បែរនិងឱបពីក្រោយស្អិតរមួតបេះមិនចេញ។ ចំពោះនាយមិនអីទេតែកូនកុំបិទភ្នែកចង់គេងបន្ត ប៉ុន្តែគេបែជានៅមិនស្ងៀមនិងរើមិនឈប់។
"បងដេកឱបធម្មតា មិនបានធ្វើអីទេ"
"នរណាទៅជឿបងទៅ! ងើបមើស៎ អូនស្រកៀរខ្លួនណាស់"
ចង់ថា ចង់ស្ដីយ៉ាងណាក៏នាយមិនព្រមងើបបែមកថើបខ្នងសខ្ចី ខាំផងលិតប្រៀបបាននឹងចំណីឆ្ងាញ់ពិសារ។ តាមថាបើគ្មានកូនមករំខានទេ នាយប្រហែលបានឡើងឋានសួគ៌ជាមួយប្រពន្ធតូចរបស់ខ្លួនបានប៉ុន្មានជាន់ទៀតមិនខានទេ។
"អូនកុំលំអៀងពេក កូនដេកទីនេះបាន បងក៏ចង់ដេកដែរ"
"កុំប្រៀបធៀបខ្លួនឯងជាមួយកូន ទោះយ៉ាងណាក៏កូនស្ដាប់បង្គាប់ជាងបងដែរ"
"អូនបង្អាប់បង តែលើកជើងអាកូនក្បាលខូចនេះហើយ"
ពេលដឹងថាម៉ាម៉ាកំពុងសរសើរខ្លួន វូវូក៏ញឹមៗទាំងភ្នែកនៅបិទនៅឡើយ កូននេះអីក៏ចេះម្ល៉េះពេលសរសើរអ៊ីចឹងស្ដាប់បានណាស់ បើពេលនាយស្ដីឲ្យធ្វើភ្នែកឡេងឡង់ដូចមិនចេះស្ដាប់ភាសាមនុស្ស។
"មិនដឹងថាពេលណាពួកគេអាចប្រែជាមនុស្សវិញទេ"
"ប្រហែលអាយុ៥ ៦ឆ្នាំ"
"យូរយ៉ាងនេះហេស?"
"អឹមអូនមានទ្រាំបន្តិចទៅ ពួកគេរំពឹសបន្តិចហើយ"
"គេរំពឹសមិនជាអីទេ តែសំខាន់អូនបារម្ភខ្លាចពួកគេធ្វើឲ្យអ្នកដទៃមានរបួស បងក៏ដឹងថាពួកគេមិនមែនជាចចកធម្មតា"
កាលពីលើកមុន ពួកគេលួចដុតផ្ទះលោកប៉ាហើយរត់ចេញបានម្ដងហើយ ពេលនេះទើបនាយខ្លាចថាអាចមានលើកក្រោយៗទៀតក៏ថាបាន។
"អ៊ីចឹងចាំបងបិទថាមពលពួកគេមិនឲ្យប្រើប្រាស់បានផ្ដេសផ្ដាសទៀតទេ"
"ពិតជាបានមែនហេស?"
"អឹមព្រោះបងក៏ធ្លាប់ត្រូវបិទថាមពលដែរទាល់តែអាយុ១៦ឆ្នាំទើបទទួលបានថាមពលគ្រប់យ៉ាងមកវិញ"
តាមដែលគេនិយាយគឺមានន័យថាក្រោយពេលដែលគេធ្លាក់ចូលភ្នំភ្លើងនោះ គេក៏ទទួលបានថាមពលខ្លួនឯងវិញ?
"ចុះកូនរបស់ពួកយើងអាចខ្លាំងពូកែដូចជាបងដែរទេ? អូនមិនសប្បាយចិត្តទេពេលគ្រប់គ្នានិយាយថាគេជាពូជអម្បូរសត្វមិនអាចឡើងកម្រិតបានទេ"
"មិនមែនអ៊ីចឹងទាំងអស់ទេ វាស៊ីសងលើការខំប្រឹង បើពួកគេអាចជំនះខ្លួនឯងបានដូចជាបង ពួកគេប្រាកដជាខ្លាំងជាងមនុស្សធម្មតាទៅទៀត"
កាលដែលនាយធ្លាក់ចូលទៅក្នុងភ្នំភ្លើងនោះ វាក្ដៅឆេះឆួលស្ឬើរតែធ្វើឲ្យនាយរលាយខ្លួនក្លាយជាផេះ។ បើកុំតែនាយអាចយកឈ្នះការឈឺចាប់បាននិងបញ្ចេញថាមពលកម្ដៅដែលក្ដៅជាងភ្នំភ្លើងមួយនេះរាប់សិបដង កុំអីនាយប្រហែលមិនអាចរស់រានមានជីវិតបន្តទៀតទេ។
"បើអ៊ីចឹងមែន អូនក៏លែងសូវបារម្ភទៀតដែរ"
ពេលមានកូន នាយក៏ចេះបារម្ភលិចបាម្ភកើត មួយថ្ងៃៗគិតតែពីកូន គិតពីអនាគតកូនគ្រប់ពេល។ ទទួលស្គាល់ថាមើលកូននេះពិតជាពិបាកមែន បើមិនបានជុងហ្គុកជួយប្រាប់និងជួយដោះស្រាយខ្លះ ប្រហែលជានាយម្នាក់ឯងរត់មិនរួចទេ។
ក្រោយពីឲ្យវូវូបីរួចរាល់ហើយ កូនៗឯទៀតក៏រត់តម្រង់មករកនាយដូចគ្នា នាយអាចមើលបានមិនជាអ្វីទេសម្រាប់កូនចចកអស់នេះ ចំណែកវីវីក៏ត្រូវប៉ារបស់នាងបីចេញទៅខាងក្រៅ ទៅធ្វើម្ហូបជាមួយគ្នា។
គេជាស្វាមីល្អ ប៉ាល្អមិនថាកំពុងចងកូនជាប់នឹងក្រោយខ្នងក៏ដោយក៏គេឆ្លៀតធ្វើម្ហូបពេលល្ងាចសម្រាប់នាយព្រោះមិនចង់ហៅអ្នកបម្រើឲ្យមករញ៉េរញ៉ៃពេលវេលាគ្រួសាររបស់ខ្លួននៅកំឡុងពេលនេះ។
"អូនញ៉ាំអីសិនទៅថេយ៍"
នាយតូចដាក់បង្គុយនៅលើកៅអីដែលនៅចំពោះមុខសុទ្ធតែអាហារឆ្ងាញ់ៗតម្រៀបគ្នាពេញតុហើយប្រាកដណាស់ថាវាជាស្នាដៃរបស់គេទាំងអស់។
"បងមិនញ៉ាំទេហេស?"
"បងជួយមើលកូនឲ្យ អូនញ៉ាំមុនទៅ"
ពេលគេអះអាងបែបនេះ ថេយ៍មានតែប្រញាប់ញ៉ាំម្ហូបឆ្ងាញ់ៗទាំងនេះ ទុកឲ្យប្ដីជាអ្នកមើលកូន ប្រលែងលេងជាមួយកូន មើលទៅគ្រួសារនាយមានក្ដីសុខណាស់។ មើលតែពួកគេពីចម្ងាយក៏មានសុភមង្គលណាស់ដែរ រើសស្វាមីត្រូវគឺល្អបែបនេះ។ នាយពិតជាមិនចង់បាត់បង់គ្រួសារមួយនេះទេ តើអាចទេដែលពួកយើងនឹងមានពេលវេលាជាមួយគ្នាបែបនេះអស់មួយជីវិត?
ពេលគិតដល់អនាគត រូបភាពសង្គ្រាមក៏លោតឡើងពេញខួរក្បាលរបស់នាយហើយអ្វីដែលគួរឲ្យខ្លាចជាងនេះទៀតគឺនាយឃើញច្បាស់ផ្ទាល់នឹងភ្នែកថាជុងហ្គុកក្នុងរាងកាយជាចចកបានប្រើថាមពលភ្លើងរបស់គេដុតកម្លោចទីក្រុងមួយនេះទាំងមូល។ តើនោះម៉េចនឹងអាចទៅរួចទៅ? ស្វាមីនាយល្អយ៉ាងនេះ គេមិនធ្វើរឿងទាំងអស់នោះទេ មិនអាចទេ!
...
ប៉ុន្មានថ្ងៃចុងក្រោយនេះ ទំនាក់អ្នកទាំងពីរក៏ផ្អែមល្ហែមស្អិតរមួតជាមួយគ្នាពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យមនុស្សមិនតិចទេដែលច្រណែកនិងពួកគេហើយក៏មានខ្លះដែរដែលកំពុងច្រណែកឈ្នាននីស បំណងចង់ឲ្យពួកគេទាំងពីរបែកបាក់គ្នា។
ក្រោយបាយថ្ងៃត្រង់ថេយ៉ុងក៏នាំកូនៗទៅរកស្វាមីរបស់ខ្លួនដល់អគារស្នាក់របស់ក្រុមណាយតែពេលទៅដល់ក៏ឃើញវត្តមានមិត្តចាស់របស់នាយនៅទីនោះដែល មិនដឹងថាពួកគេមានការសំខាន់អីហេតុអីក៏មកអង្គុយចាំប្ដីនាយមុខបន្ទប់ធ្វើការទាំងថ្ងៃ។
"មុខក្រាស់ខ្លាំងណាស់"
ថេយ៉ុងផ្ញើកូនទៅអ្នកបម្រើឲ្យជួយមើលក្នុងពេលដែលមាត់កំពុងហាស្ដីថាឲ្យពួកគេបញ្ឆិតបញ្ឆៀងក្រោយឃើញភ្នែកទាំងពីរគូនោះសម្លឹងមកនាយដូចសត្រូវស្លាប់រស់។ ប្រហែលជាឃ្នើសចិត្តណាស់ហើយដែលនាយមិនបានលែងប្ដីដូចដែលពួកគេបានលឺ។
"ធ្វើខ្លួនឯងហ្នឹងថ្លៃថ្នូរណាស់អ៊ីចឹងតាមពិតប្រើកូនជាលេសចង់ចាប់គេឲ្យនៅជាមួយសោះ"
"បើឯងមិនប្រើល្បិចជេខេ លែងលះនឹងឯងយូរហើយ"
អ៊ែនណានិងជូរីបោះសម្ដីម្នាក់មួយឃ្លាដើម្បីឲ្យថេយ៍ដឹងខ្លួននិងស្លាប់ចិត្តតែមនុស្សដូចជាម្ចាស់តូចខាណាដិនេះមិនចេះចាញ់នរណាស្រាប់ទៅហើយ?
"មិនមែនព្រោះតែកូនទើបគេនៅជាមួយយើងទេ តែព្រោះតែគេលង់នឹងយើងទៅវិញទេទើបគេមានកូនជាមួយយើង"
ពាក្យសម្ដីដែលនិយាយចេញមកទាំងភាពជឿជាក់ដូច្នោះ វាធ្វើឲ្យពីរនាក់នោះឈឺចិត្តស្អិតទ្រូងមមិនស្ទើរទេ។
"ឯងគិតថាគេស្រលាញ់ឯងអ៊ីចឹងហេស?"
"មែន! ជួយមិនបានទេព្រោះយើងវាស្អាត"
ចម្លើយមួយនេះធ្វើឲ្យគ្រប់គ្នាបដិសេធមិនបានព្រោះគេពិតជាស្រស់ស្អាតដល់ថ្នាក់ចាំងភ្នែកមែនតែចរិតវិញក្រអើតក្រទមមិនសមឲ្យគេស្រលាញ់សូម្បីតែបន្តិច។
"មុខស្អាតតែអន់ចរិត គិតថាគេស្រាលាញ់ឯងមែន?"
នរណាមិនដឹងទេតែមិត្តរបស់នាយដឹងថាគេជាមនុស្សបែបណាថែមទាំងដឹងថាជេខេម្នាក់នេះជាជុងហ្គុកដែកថេយ៍ធ្លាប់ធ្វើបាប មើលងាយមើលថោកកាលពីមុនៗទៀតផង។
"ចុះចរិតល្អហ្នឹងស៊ីកើតហេស? គេចូលចិត្តយើងទោះពួកឯងខំយ៉ាងណាក៏មិនអាចទៅរួចដែរ យល់ល្អដកខ្លួនទៅ"
និយាយហើយថេយ៍ក៏ក្រលាស់សក់ដើរចេញធ្វើមិនដឹងមិនខ្វល់ថាពួកគេកំពុងឈរខូចចិត្តយ៉ាងណានោះទេ។ ហើយពេលដើរទៅដល់មុខបន្ទប់ធ្វើការរបស់ស្វាមី ទ្វារបន្ទប់ក៏ត្រូវបើកឡើងដោយមិនចាំបាច់មកអង្គុយរង់ចាំដូចអ្នកខ្លះ ទើបព្រមងាកទៅរកពួកគេទាំងញញឹមតិចៗបែបឌឺដង។ សូមទោសផង ទោះជាមិត្តក៏ដោយបើមានបំណងចង់ដណ្ដើមប្ដីជាមួយនាយ ដឹងតែត្រូវខ្ទាតហើយ។
~ផាំង
ថេយ៍បោះកាបូបមួយទំហឹងទៅតុធ្វើការរបស់ស្វាមីពេលឃើញគេនៅស្ងៀមធ្វើដូចមិនដឹងមិនលឺពីរឿងដែលនាយឈរឈ្លោះគ្នាជាមួយស្រីកំណាន់របស់គេ។
"អូនកើតអី?"
"បងមិនដឹងទេឬថាស្រីរបស់បងមករកដល់មុខបន្ទប់?"
និយាយដល់រឿងនេះទើបគេព្រមងើបមុខពីឯកសារមកនិយាយជាមួយនាយទាំងធ្វើមុខស្មើរមិនខ្វល់មិនអីទាំងអស់។
"ដឹងតាសទើបបងមិនព្រមជួបពួកគេ"
"បងមិនដឹងខុសខ្លះទេហេស?"
"បងមានបានធ្វើអីខុស បងមានទំនាក់ទំនងជាមួយពួកគេតាំងពីមិនទាន់រៀបការជាមួយអូន"
គេនិយាយបែបនេះក៏ត្រូវដែរកាលនោះពួកគេមិនបានស្និទ្ធស្នាលអីទេថែមទាំងឈ្លោះគ្នាបែកផ្សែងទៀតផង ប៉ុន្តែនាយនឹងនៅមិនពេញចិត្ត។
"ឲ្យតែមានស្រីច្រើនគឺខុសហើយ"
"បងគ្មានទៀតទេ ពីមុនគ្រាន់តែធ្វើឌឺអូនព្រោះដឹងអូនមិនចូលចិត្ត"
"បង! គួរឲ្យស្អប់"
យកខ្លួនទៅប្រឡូកប្រឡាក់ជាមួយស្រីផ្សេងព្រោះតែចង់បញ្ឈឺនាយតាស៎ គិតហើយក៏រិតតែក្ដៅចិត្ត។
ឃើញថេយ៍លែងមាត់លែងក បែមុខឈប់និយាយរកនាយទើបទើបនាយងើបចេញពីកៅអីដើរទៅរកនិងឱបប្រពន្ធតូចជាប់ ចង់លួងគេកុំឲ្យខឹងច្រើន។
"បានហើយអូនសម្លាញ់ កុំរំលឹកពីរឿងអតីតអី វាកន្លងហួសអស់ហើយក្រែងពួកយើងសន្យានឹងគ្នាហើយហេសថានឹងចាប់ផ្ដើមសារជាថ្មី?"
"អូនក៏មិនចង់ដែរតែហាមចិត្តមិនបានចេះតែខឹង មួម៉ៅនឹងបង"
ថេយ៉ុងបូញមាត់ពេប ង៉ក់ងរចង់យំផងអីផងពេលនឹកដល់រឿងទាំងអស់នោះ។ ឯរាងក្រាស់វិញដឹងថាថេយ៍អន់ចិត្តដូច្នេះ នាយក៏ចាប់គេឲ្យមកប្រឈមមុខជាមួយខ្លួនមុននឹងឱនទៅផ្ដល់ស្នាមថើបដ៏ទន់ភ្លន់លើបបូរមាត់ទ្រលុកទ្រលុនរបស់គេដើម្បីជាការលួងចិត្ត។
"អ៊ីចឹងឲ្យបងសុំទោស តែបងលែងធ្វើបែបហ្នឹងទៀតហើយ អូនក៏ដឹងថាក្នុងចិត្តបងមានតែអូនម្នាក់គត់"
"អ៊ីចឹងបងត្រូវតែមានតែអូនម្នាក់ហើយត្រូវស្រលាញ់អូនឲ្យខ្លាំងៗ"
"បាទ យល់ព្រម"
"ត្រូវនិយាយថាស្រលាញ់អូនរាល់ថ្ងៃ"
"អូខេ"
"ហាមមានប្រពន្ធចុងពីរបី"
"ប្រាកដណាស់"
"ហើយនៅមាន..."
"បងព្រមគ្រប់យ៉ាងមិនថាអូនចង់បានអីទេ ឲ្យតែធ្វើឲ្យអូនស្រលាញ់បង បងព្រមនឹងអូនទាំងអស់"
មិនថានាយត្រូវលះបង់ច្រើនប៉ុណ្ណានោះទេ ឲ្យតែអាចយកបេះដូងម្ចាស់តូចមាត់ដាច ឆ្នាស់ឆ្នើមម្នាក់នេះបាន ឲ្យនាយធ្វើអីក៏ព្រម។
"ល្អហើយ! បងត្រូវតែស្ដាប់តាមអូនព្រោះបងជារបស់អូន ដឹងដែរទេ?"
"បាទអ្នកប្រុសតូច"
ពេលឃើញគេចូលអន្ទាក់ ស្រលាញ់តាមចិត្ត ថេយ៍ក៏បញ្ចេញចរិតពិតរបស់ខ្លួនដែលចូលចិត្តចេញបញ្ជានិងត្រួតត្រាឲ្យគេស្ដាប់តាមនាយ។ ទោះគេប្រែប្រួលទៅជាក្លាំងពូកែយ៉ាងណាក៏ដោយ ក៏គេចមិនផុតពីអន្លង់ស្នេហ៍របស់នាយដែរ នាយនឹងធ្វើឲ្យគេស្រលាញ់ងប់ងល់រហូតគ្មានគំនិតទៅមើលស្រីផ្សេង។

To be continued 💗

ថ្ងៃនេះមកលឿន ខ្លាចអ្នកមើលអន់ចិត្ត ឈប់តាមដាន 🥺🥺

ស្អប់បងដល់ឆ្អឹង ❤️‍🔥 [ENDED ✅]Where stories live. Discover now