Ch25: អូនមានដឹងទេថាបងស្រលាញ់អូន?

1.7K 148 21
                                    

ពេញមួយថ្ងៃហើយដែលគេចេញទៅធ្វើការបាត់ៗមិនយកប្រពន្ធទៅជាមួយ។ ជាក់ស្ដែង គេចង់តែឃុំនាយទុកនៅក្នុងបន្ទប់មិនឲ្យលួចចេញទៅណាព្រមទាំងគេចមុខមិនព្រមមកជួបនាយ។
"បងគិតចង់គេចពីអូនរហូតហេស?"
នាយតូចអង្គុយតប់ម្សៅនៅនឹងមុខកញ្ចក់រង់ចាំដំណើរស្វាមីមកដល់ទាំងចិត្តអន្ទះអន្ទែង បើមិនមែនដើម្បីប្រយោជន៍គ្រួសារ នាយនឹងមិននៅចាំនិយាយជាមួយគេនោះទេ។ យប់ជ្រៅណាស់ហើយនៅមិនទាន់ត្រឡប់មកវិញទៀត សង្ស័យតែជាប់អន្ទាក់ស្រីណាទេដឹង?
~ក្រាក
គិតដល់គេ គេក៏មកដល់ល្មម មកក្នុងសភាពស្រវឹងសឿងៗ ឬមួយក៏គេទៅក្លឹបផឹកស៊ី រកស្រីទៀតហើយ?
"ហ៊ឹម ក្ដៅណាស់"
ជុងហ្គុកស្រវាដោះអាវក្រៅភ្លាមៗពេលមកដល់បន្ទប់ហើយក៏ចង់ទាញបណ្ដាច់ឡេវអាវសាមីរបស់ខ្លួនបន្តទៀតតែត្រូវថេយ៍ចាប់ដៃជាប់និងចូលខ្លួនជួយមកដោះតាមសម្រួលឲ្យនាយ។
"ចង់បានអី?"
"បងនិយាយអីហ្នឹង? ក្រែងអូនជាប្រពន្ធបងហេស អូនត្រូវតែបម្រើប្ដីអ៊ីចឹងហើយ! គិតច្រើនម្ល៉េះ?"
មនុស្សដូចជាម្ចាស់តូចនេះហេសព្រមស្ម័គ្រចិត្តមកបម្រើនាយងាយៗ។ តែងខ្លួនឡើងក្រអូប ឈុតដេកយប់ពណ៌ក្រហមនេះក៏ស្ដើងឆ្លុះសុះសាច់ ដល់ថ្នាក់ហ្នឹងហើយនៅថាមិនឲ្យគិតទៀត?
"មនុស្សទើបតែឈ្លោះប្រកែកគ្នាព្រឹកមិញ យប់ឡើងក៏មកធ្វើជាល្អដាក់បង មិនឲ្យបងសង្ស័យយ៉ាងម៉េច?"
"អ៊ីចឹងក៏ស្រេចចិត្ត អូនមិនប៉ះពាល់បងទេ អា៎"
"ចង់ទៅណា?"
"លែងអូន! អូនចូលគេងហើយ បងទៅងូតទឹកទៅ"
ពេលគេចាប់កដៃបាន រាងតូចក៏ធ្វើជាមាយា ក្រលែងខ្លួនចុះឡើងទាល់តែដៃអាវតូចនោះធ្លាក់ពីលើស្មា បញ្ចេញសាច់ទ្រូងជ្រងរៗបង្ហាញភ្នែកគេ។
"កុំចង់លេងសើចជាមួយបង!"
"លែងភ្លាម!"
"មិនលែង!"
"បើបងហ៊ានប៉ះពាល់អូន បងត្រូវតែធ្វើតាមអ្វីដែលអូនចង់បាន"
គេនៅស្ងៀមមិននិយាយស្ដី ថេយ៍ក៏គិតថាគេប្ដូរគំនិតលែងចង់ធ្វើអីលើនាយទៅហើយតែភ្លាមៗគេក៏ប្ដូរចិត្តចាប់នាយសង្គ្រប់ទៅលើតុសំអាង។
"អាស កុំ!"
~ឆ្វោក
ខោអាវដេកយប់តម្លៃថ្លៃរបស់នាយត្រូវរហែកខ្ទេចខ្ទីនៅក្នុងដៃគេត្រឹមមួយពព្រិចភ្នែកហើយវាជាអ្វីដែលនាយចង់បាន គ្រាន់តែស្រែកដើម្បីយកគួរប៉ុណ្ណោះ។
"អូនប្រាប់ថាមិនឲ្យបងទេ លុះត្រាតែ..."
"យល់ព្រម អូនចង់បានអីក៏បងព្រមដែរ បិទមាត់បានឬនៅ?"
"លោកប្ដី អឹម"
ម្ដងនេះគឺជារាងតូចដែលលោមុខទៅថើបគេមុនតែក៏ត្រូវប្រញាប់ដកមាត់មកវិញព្រោះតែល្វីងចុងអណ្ដាតពេលប៉ះជាមួយនឹងជាតិស្រាក្នុងមាត់របស់គេ។ តែគេមិនព្រមឲ្យនាយដកថយតាមតែចិត្តឡើយ នៅតាមមកថើប បឺតជញ្ជក់ទាល់តែនាយព្រមបើកមាត់ទទួលអណ្ដាតគេសារជាថ្មី។
"អាស មនុស្សប្រមឹក"
"បងផឹកមែនតែមិនបានរកស្រីទេ"
នេះជាចម្លើយសារភាពស្មោះត្រង់ដែលចេញពីចិត្តរបស់គេ។ ទោះយ៉ាងណាក៏សម្ដីរបស់គេធ្វើឲ្យនាយតូចរំភើបដោយមិនដឹងខ្លួន មិនដឹងហេតុអី ម៉េចក៏មកសប្បាយចិត្តពេលដឹងថាគេមិនបានទៅរកស្រីណាក្រៅពីខ្លួន។
"ហាស អឹក អឹស"
រវល់តែគិតភ្លេចខ្លួន ភាពមហិមានោះក៏លូនចូលមកក្នុងខ្លួននាយបានសម្រេចទៅហើយថែមទាំងកំពុងតែធ្វើចលនា ដោតចុះដោតឡើងមិនស្រាកស្រាន្ត ធ្វើឲ្យនាយស្រួលផងឈឺផងពិបាកពណ៌នា។ ថេយ៉ុងអង្គុយនៅលើតុសំអាង ប្រឹងចាប់ខ្ញាំតុជាប់ក្នុងពេលដែលតុមួយនេះកាន់តែរង្គើខ្លាំងទៅៗតាមកម្លាំងសម្រុករបស់គេ។ នាយដឹងថាការដែលទាក់ទាញគេបែបនេះគឺខុស តែនាយជ្រើសមិនបាន។
"មកនេះ!"
បន្ទាប់ពីបញ្ចប់នៅក្នុងខ្លួនរាងតូចម្ដងហើយ ជុងហ្គុកក៏ចាប់គេដាក់លើភ្លៅអង្គុយលើកៅអីបែមុខទៅកញ្ចក់មុខតុសំអាងវិញម្ដង។ ដែលសកម្មភាពបែបនេះ វាធ្វើឲ្យប្រពន្ធតូចខ្មាស់សឹងតែជ្រែកដីតែនាយមិនខ្វល់ សំខាន់គឺចង់មើលទឹកមុខគេ ពេលមានអីជាមួយគ្នា តើវាសិចស៊ីប៉ុណ្ណាទៅ?
"លើកត្រកៀកឡើងទៅ នៅចាំអីទៀត?"
គេប្រើឲ្យថេយ៍កម្រើកចង្កេះអុកលើភាពរឹងមាំដោយមានគេចាំចាប់លើកចង្កេះអុកបន្ថែម។ កាយវិការបែបនេះ ក្បាច់មួយនេះធ្វើឲ្យថេយ៍អួល ចុកដល់ក្រពះតែវាស្រួលសម្រាប់គេរហូតដល់នាយអាចលឺគេខាំធ្មេញ ក្រហឹមតិចៗនៅក្បែរកញ្ចឹងគេ។ គេចូលចិត្តឲ្យនាយនៅពីលើបែបនេះហេស?
"ខ្លាំងៗមកថេយ៍!"
ពេលនាយតូចយឺតយ៉ាវពេក អ្នកជាស្វាមីក៏បញ្ចេញកម្លាំងជួយដោលពីក្រោមឲ្យចលនារបស់អ្នកទាំងពីរកាន់តែស៊ីចង្វាក់លើសដើម ទាស់តែថេយ៍យល់ថាអួលខ្លាំងពេកទើបចេញទឹកភ្នែកដាបថ្ពាល់។
"ហឹកៗ អាស"
"កុំយំ! តិចលែងស្អាត"
ដៃក្រាស់ចាំច្របាច់ថ្ពាល់ទន់ៗឲ្យក្រឡេកមើលទៅកញ្ចក់ដែលជារូបភាពមនុស្សពីរនាក់កំពុងស្អិតរមួត ពពាក់ពពូនគ្នាបេះមិនចេញ។ នាយតូចមិនចង់ជឿថាខ្លួនឯងអាចទ្រាំជាមួយនឹងគេបានយូរដល់ថ្នាក់នេះ ទាំងដែលចរិតនិងរាងកាយពួកគេ វាមិនស៊ីគ្នាអីបន្តិច។
ពេលកំពុងប្រតិបត្តិការ ជុងហ្គកក៏ថើប បឺតជញ្ជក់ផែនខ្នងថេយ៍បណ្ដើរទាំងអារម្មណ៍ឈ្លក់វង្វេង។ នាយដឹងខ្លួនច្បាស់ណាស់ មិនមែនព្រមតាមគេព្រោះតែស្រវឹង។ ហើយមិនថា១០ឆ្នាំមុនឬក៏ពេលនេះ នាយនៅតែជាប្រុសល្ងង់ដែលគេងាយស្រួលប្រើប្រាស់ មិនថាលះបង់ជីវិតខ្លួនឯងក៏នាយមិនដែលខ្វល់ សំខាន់បំផុតគឺគេសប្បាយចិត្ត។
...
ប្រើត្រឹមតែមួយដង្ហើម ជុងហ្គុកក៏បាននាំភរិយាត្រឡប់ទៅក្នុងផ្ទះអាពាហ៍ពិពាហ៍របស់ខ្លួននៅក្នុងទីក្រុងខាណាដិវិញ។ នាយឈរបែខ្នងទៅបង្អួច ជក់បារីយ៉ាងសង្ហាសម្លឹងមើលរាងតូចដែលកំពុងគេងលក់ស្កប់ស្កល់ទាំងក្នុងចិត្តគិតរឿងជាច្រើន។ នាយមិនទាន់ដឹងគេមានហេតុផលអីដែលចង់ឲ្យនាយមកទីនេះទេ មិនដឹងថាវាជាបំណងល្អឬក៏អាក្រក់។ តែទោះមើលទៅគួរឲ្យសង្ស័យ នាយនៅតែជ្រើសជឿគេ ស្ដាប់តាមគេ មិនថាគេធ្លាប់មានប្រវត្តិក្បត់នាយក៏ដោយ។ មើលទៅវាសនានាយ គេចមិនផុតពីទីក្រុងមួយនេះឡើយ ដឹងហើយលឺហើយថាមកម្ដងនេះមានប្រផ្នូលមិនល្អតែនៅតែជ្រើសមកដើម្បីតែគេម្នាក់។
~ខឹកៗ
ឃើញថេយ៉ុងចាប់ផ្តើមឈ្លក់ផ្សែងបារី នាយធំក៏ប្រញាប់ឈប់ជក់និងញីវាចោល រួចដើរទៅមើលអ្នកដែលនៅលើគ្រែ។
"ពួកយើងនៅកន្លែងណា?"
"ពួកយើងមកដល់ទីក្រុងអូនហើយ"
សមត្ថភាពរបស់គេនៅតែធ្វើឱ្យនាយទៅស្មានមិនដល់។ យប់មិញពួកគេបានទៅដល់ឆ្ងាយណាណី ដល់ក្រោកឡើង នាយបែរជាមកនៅទីនេះទៅវិញ តើគេខ្លាំងកម្រិតណាទៅ?
"មិនស្មានថាបង ព្រមមែន"
"ពេលអូនចង់បានអ្វីមួយ បងដែលបដិសេធនឹងអូនតាំងពីពេលណា?"
ពេលគិតចុះគិតឡើង ថេយ៍ក៏នឹកឃើញថាគេមិនដែលហ៊ានប្រកែកនឹងសំណូមពរនាយទេតាំងពីដើមមកមិនថាត្រូវលះបង់ជីវិតខ្លួនឯងក៏ដោយ។
"ហេតុអី? បងដឹងហើយថាអូនប្រើប្រាស់បង បងនៅតែធ្វើទៀតហេស?"
"បងថាអូនមិនមែនមិនដឹងទេថាបងគិតបែបណា"
"អូន... អូនមិនដឹងទេ!"
ថេយ៍ស្ទុះក្រោកឡើងប្រុងគេចចេញទៅសម្អាតខ្លួនតែក៏ឃើញថាខ្លួនឯងត្រូវគេសម្អាត ងូតទឹកហើយរួចរាល់ទៅហើយ។ ឲ្យតែក្រោយពេលមានអីជាមួយគ្នា គេតែងតែយកចិត្តទុកដាក់ជាមួយនាយ មើលថែនាយបានយ៉ាងល្អសូម្បីតែនៅក្នងបន្ទប់ឥឡូវនេះ គេក៏បានលើកអាហារទុកឲ្យនាយរួចទៅហើយ។
"គិតថាមានមនុស្សល្ងង់ឯណាត្រូវគេសម្លាប់ម្ដងរួចទៅហើយ នៅទុកម្នាក់នោះឲ្យសោយសុខបានយូរយ៉ាងនេះទៀត?"
"ព្រោះបងមិនអាចសម្លាប់អូនបាន ទើបបងទុកអូនសងសឹក មិនអ៊ីចឹង?"
"បើបងចង់សងសឹកអូនមែនទោះសម្លាប់អូនមិនបានក៏បងមានវិធីផ្សេងដែរ កប់អូនទាំងរស់ក៏បាន ឬចាប់អូនចងបោះចូលក្នុងបាតសមុទ្រ"
"មនុស្សឆ្កួត!"
បានលឺការសងសឹកដ៏ឃោរឃៅរបស់គេ រាងតូចរន្ធត់ចិត្តណាស់ព្រោះទាំងអស់នោះហើយជារឿងដែលនាយខ្លាចបំផុត។
"បងអាចឲ្យអូនរស់ពិបាកជាងស្លាប់ តែបងមិនធ្វើ! ព្រោះអីឬអូននៅធ្វើមិនដឹងទៀត?"
"អូន..."
"អូនដឹងច្បាស់ថាបងមានចិត្តលើអូនទើបអូនបោកបង ប្រើប្រាស់បង សម្លាប់បងដោយសារតែផ្កាមួយទង"
នាយមិនដឹងហេតុផលច្បាស់លាស់របស់គេដែលតាំងចិត្តសម្លាប់នាយនោះទេ ហើយត្រឡប់មកលើកនេះគ្រាន់តែចង់បញ្ជាក់ឲ្យច្បាស់ថាគេមានផែនការដូចលើកមុនទៀតឬយ៉ាងណា។ នាយមិនមែនល្ងង់ដែលជឿថាសុខៗប៉ាក្មេកចង់ហៅនាយឲ្យឡើងភ្នំដែលមានសុទ្ធតែបិសាចសាហាវៗជាមួយនឹងគាត់នោះទេ។
"ហើយបើសិនលើកនេះអូនចង់សម្លាប់បងម្ដងទៀតក៏បងមិនថាអ្វីដែរ ព្រោះបងល្ងង់ខ្លួនឯងដែលស្រលាញ់មនុស្សដូចជាអូន"
ពេលសារភាពពាក្យនៅក្នុងចិត្តរួចហើយ ជុងហ្គុកក៏ឈានជើងដើរចេញមិនឲ្យគេមានអារម្មណ៍ទើសទាល់ទៀតនោះទេ។ ដឹងថាទោះសារភាពពេលនេះក៏គ្មានប្រយោជន៍អ្វីទៀតដែរ បើគេចង់តបស្នងការស្រលាញ់នាយវិញគេធ្វើយូរមកហើយ។ ធម្មតាទេ មនុស្សដែលគេស្អប់ ធ្វើយ៉ាងម៉េចក៏មិនត្រូវចិត្តគេដែរ កុំសង្ឃឹមខ្ពស់ដល់ថ្នាក់រំពឹងថាគេមកស្រលាញ់នាយវិញនោះ។
"ហឹកៗ ជុង"
ពេលគេដើរទៅបាត់ទើបថេយ៍ចាប់ផ្ដើមលត់ជង្គង់ស្រែកយំតែម្នាក់ឯងទាំងក្នុងទ្រូងឈឺចាប់ស្ទើរតែប្រេះធ្លាយ។ នាយមិនយល់ពីខ្លួនឯងទេគ្រាន់តែឃើញទឹកមុខស្រពាប់ស្រពោននិងពាក្យសារភាពដ៏អស់សង្ឃឹមនោះ នាយក៏យល់ថាឈឺណាស់ ចង់តែចូលទៅលួងលោម ចង់ឱបក្រសោបគេឲ្យជាប់រួចប្រាប់គេថានាយមិនចង់បាត់បង់គេទៀតនោះទេ នាយមិនចង់ឲ្យគេចាកចេញឡើយទោះគេនឹងក្លាយជាមនុស្សបែបណាក៏ដោយ នាយនៅតែចង់ធ្វើជាប្រពន្ធរបស់គេតែម្នាក់គត់។

To be continued

Admin ថាចង់ផុសយប់មិញដែរ តែមេជាភ្លៀងផង ខ្យល់ផងដាច់ wifi បើកអត់ចេញ🤧🤧
សរសេរបណ្ដើរ admin ជូតទឹកភ្នែកបណ្ដើរ 🥲💔

ស្អប់បងដល់ឆ្អឹង ❤️‍🔥 [ENDED ✅]Where stories live. Discover now