Ch21: សូកប៉ាន់

2.7K 164 11
                                    

"អឹម ហឹម"
នាយតូចធ្ងន់ត្របកភ្នែកបើកមិនចង់រួចក្នុងពេលដែលរាងកាយក៏កំពុងត្រូវគេជិះជាន់មិនស្រាកស្រាន្ត។ មកដល់ពេលពេលនេះ នាយលែងប្រកែកមាត់កអ្វីទាំងអស់ សូម្បីតែកម្លាំងកម្រើកដៃតិចតួចក៏គ្មានដែរ។
"អា៎ ប្រពន្ធសម្លាញ់ សឺតៗ"
បន្ទាប់ពីបញ្ជូលកាកសំណល់ទៅក្នុងខ្លួនរាងតូចគ្រប់ដំណក់រួច ជុងហ្គុកក៏បន្តថែថើបអ្នកនៅក្រោមទ្រូងមិនជិនណាយមិនថាគេគេចងាកឆ្វេងស្ដាំមិនឲ្យនាយប៉ះពាល់យ៉ាងណាក៏នាយមានះតាមថើបទាល់តែបាន។
"ចាំបាច់ប្រឹងគេចធ្វើអី បើគេចមិនបាន"
គេប្រហែលជាហត់ណាស់ហើយបានជាលែងតបតពេលនាយនិយាយឌឺដង។ ថាហត់ក៏ត្រូវដែរព្រោះពេលនេះវាចូលដល់ពេលព្រឹកទៅហើយ។ នាយអាណិត ស្រលាញ់ប្រពន្ធណាស់តែគេចូលចិត្តជេរស្ដីឲ្យនាយទ្រាំមិនបាន ទើបប្រដៅគេខ្លះទៅ។
បន្ទាប់ពីសម្រេចដោះលែងគេហើយ រាងក្រាស់ក៏ក្រោកងូតទឹក រៀបចំសម្លៀកបំពាក់ដើម្បីទៅជួបចៅហ្វាយក្រុងនៅថ្ងៃនេះ តែក៏ឆ្លៀតមើលថែភរិយាដោយការយកទឹកក្ដៅអ៊ុនៗជូតមុខជូតខ្លួនឲ្យគេ។
"អាស កុំអី"
ពេលនាយលើកជើងស្រឡូនដើម្បីចង់ជូតគល់ភ្លៅនិងចំណុចសំខាន់ឲ្យគេ គេក៏បើកភ្នែកព្រឹមៗ ស្រែកហាមនាយទាំងទឹកមុខចង់យំ។
"បងគ្រាន់តែចង់ជូតសម្អាតខ្លួនឲ្យអូនប៉ុណ្ណោះ"
"ហឹក ចេញទៅ"
ទោះនិយាយបែបណាក៏ថេយ៉ុងមិនស្ដាប់ នៅប្រើកម្លាំងដែលនៅសល់តិចតួចចង់ធាក់នាយទៀតផង តែសំណាងហើយដែលនាយចាប់ជើងជាប់ទាន់។
"លែង! លែងខ្ញុំ"
"នៅមិនទាន់រាងចាលទៀតហេស?"
"អាយ៎ ហឹកៗ"
ថេយ៉ុងស្រែកយំម្ដងទៀតដោយការឈឺចាប់ពេលត្រូវស្វាមីចិត្តខ្មៅឱនខាំមួយទំហឹងលើគល់ភ្លៅរហូតចេញឈាមរឹមៗ។ របួសមុននេះ នាយមិនទាន់អាចព្យាបាលខ្លួនឯងបានផង ពេលនេះគេក៏មកថែមរបួសថ្មីឲ្យនាយកាន់តែឈឺស្រកៀរពេញខ្លួនមួយកម្រិតទៀត។
"អាមនុស្សអាក្រក់"
"អូនជាអ្នកទាក់ទាញបងខ្លួនឯងទេណា៎"
"អាស កុំអីៗ អូនលែងហ៊ានហើយ"
"និយាយម្ដងទៀត"
លើកនេះនាយមិនលែងគេងាយៗបែទាញអ្នកដែលកំពុងគេងឲ្យងើបឡើងមកប្រឈមមុខនឹងខ្លួនទៅវិញ។ គេគ្មានចិត្តមេត្តាដល់ប្រពន្ធដែលខំកំដរគេអស់ពេញមួយយប់ហើយទេហេស? ហេតុអីក៏នឹកចង់បន្តទៀត?
"បានហើយលោកប្ដី អូនឈឺ ហឹកៗ"
ឃើញគេស្រក់ទឹកភ្នែកអង្វរនាយទៅហើយ នាយក៏គ្មានអីត្រូវខឹងទៀតដែរទើបព្រមលើកដៃជូតទឹកភ្នែកប្រពន្ធឲ្យស្ងួតអស់ពីថ្ពាល់មុននឹងថើបផ្ដិតថ្នមៗដោយក្ដីស្នេហា។
"បងមានធ្វើបាបអូនឯណា គ្រាន់តែចង់មានក្ដីសុខជាមួយអូនប៉ុណ្ណោះ"
"..."
ថេយ៉ុងងាកមុខចេញមិននិយាយអ្វីទាំងអស់ព្រោះគេគិតតែឯង មានក្ដីសុខតែម្នាក់ឯងក្នុងពេលដែលនាយឈឺផង ក្ដៅផងដោយសារតែវត្ថុរឹងកំព្រឹសនោះ។ វាមានការឈឺចាប់ជាងសុខស្រួលឆ្ងាយណាស់។
"បើអូនមិនកាចឆ្នាស់ហើយទាក់ទាញបងទេ បងក៏មិនជ្រុលដៃធ្វើដល់ថ្នាក់នេះដែរ?"
សរុបទៅវិញទៅមកគឺនាយតូចជាអ្នកខុសទាំងអស់។ ក្រែងគេក៏ដឹងដែរថានាយកាចឆ្នាស់តាំងពីណាណីមកម្ល៉េះហើយរឿងទាក់ទាញនេះ នាយចូលចិត្តស្លៀកសិចស៊ីចេញសាច់តិចតួច ក៏គេយកមកនិយាយជាលេសធ្វើបាបនាយដែរ។
"ឆ្កួត អឹម"
ជេរគេតែមួយម៉ាត់សោះ គេក៏ចាប់នាយថើបមិនដកមាត់ មិនដឹងជាកម្មពារអ្វីទេ ម៉េចក៏នាយបានស្វាមីត្រេកកាមដល់ថ្នាក់នេះ។
"ថ្ងៃនេះបងចេញទៅក្រៅធ្វើការ អូនមិនបាច់ទៅជាមួយទេតែក៏មិនត្រូវចេញទៅណាពីបន្ទប់នេះដែរ"
"ហួសហេតុពេកហើយ អឹម"
"ចាំបងឲ្យគេលើកអាហារយកមកឲ្យ នៅក្នុងបន្ទប់នេះហើយដឹងទេ កុំឲ្យបងនិយាយពីរទៅបីដង"
គិតថានាយនឹងស្ដាប់តាមបញ្ជារគេងាយៗហេស ចាំមើលទៅថ្ងៃនេះនាយលួចចេញទៅផ្ទះខ្លួនវិញ មិននៅឲ្យគេធ្វើបាបទៀតទេ។
"ហើយកុំគិតចង់រត់ទៅផ្ទះវិញដរាបបងមិនទាន់អនុញ្ញាត បើឲ្យបងចាប់បានលទ្ធផលវាមិនល្អចំពោះអូនទេ"
មនុស្សចង្រៃ! គួរឲ្យស្អប់! ធ្វើបាបនាយហើយចង់គម្រាមឲ្យនាយនៅជាមួយទៀត គួរស្អប់ណាស់។
"បងនឹងប្រញាប់មកវិញ សឺត"
ក្រោយពីថើបថ្ពាល់ទន់ៗរបស់ប្រពន្ធអស់មួយដង្ហើមធំ នាយក៏រៀបចំខ្លួនយ៉ាងរៀបរយមុននឹងចេញទៅខាងក្រៅ។ ដោយសារតែចៅហ្វាយក្រុងថ្មីនិងថេយ៍ធ្លាប់មានទំនាក់ទំនងជាមួយគ្នា អ៊ីចឹងហើយទើបនាយមិនចង់នាំគេទៅ បើអាចទុកឲ្យគេនៅក្នុងបន្ទប់ល្អជាង។
...
គម្រោងការរបស់ថេយ៍ គឺដំបូងចង់រត់គេចពីគេត្រឡប់ទៅផ្ទះវិញ តែក្រោយពេលញ៉ាំអាហារពេលព្រឹករួចស្រាប់តែចាប់ផ្ដើមក្អួតយកៗឡើងទន់ខ្លួន ទាល់តែបានឡើងមកសម្រាកលើគ្រែវិញទើបបានធូរ។ មិនថាញ៉ាំច្រើនអស់ប៉ុណ្ណា ក៏នាយនៅតែល្ហិតល្ហៃគ្មានកម្លាំង ហើយក៏សម្ងំគេងបន្តទៀតរហូតដល់ថ្ងៃត្រង់ទើបបានលឺសម្លេងក្រុមពួកគេត្រឡប់មកវិញ។
"ជុងហ្គុក"
នាយតូចបើកភ្នែកឡើងក៏ឃើញស្រមោលរបស់គេព្រាលៗដែលចូលមកមើលថែនាយដោយការស្ទង់កម្ដៅ ជូតមុខជូតមាត់ធ្វើឲ្យនាយបានធូរស្រាល ស្រលះមុខអាចបើកភ្នែកឡើងវិញបាន។
"អូនយ៉ាងម៉េចហើយ? ម៉េចក៏ទៅជាបែបនេះ?"
ជុងហ្គុកក៏ភ័យស្លន់ស្លោដែរដែលមកឃើញថេយ៍គេងឈឺក្រោកមិនរួច មុខមាត់ក៏ស្លេកស្លាំងទាំងដែលធម្មតាគេគួរតែអាចព្យាបាលខ្លួនឯងឲ្យធូរស្បើយជាងនេះ។
"អូនញ៉ាំអីមិនចូល"
"សុំទោសដែលទុកអូនចោល បងមិនដឹងថាអូនមិនស្រួលខ្លួនខ្លាំងទេ"
ខ្លួនប្រាណតូចល្អិតត្រូវស្វាមីបីបម បំបោសអង្អែលរហូតស្វាងដឹងខ្លួនសាជាថ្មីម្ដងទៀត។ ពេលទទួលបានភាពកក់ក្ដៅពីគេ អាការៈឈឺក្បាលរបស់នាយក៏បាត់ទៅបន្តិចម្ដងៗ។
"ចាំបងជូនអូនទៅពេទ្យ"
"អត់ទេ មិនទៅទេ អូនជាពេទ្យស្រាប់ហើយតាស"
"តែពេលនេះអូនព្យាបាលខ្លួនមិនបាន"
"ធម្មតាទេ តែពេលមាននេះ គឺវាអ៊ីចឹងឯង"
"ហាស? មានអី?"
ថេយ៉ុងចាប់ផ្ដើមធ្វើមុខអេះអុញ ធុញទ្រាន់នឹងសំណួរគេបែបមិនចង់ឆ្លើយហើយគេក៏តាមសួរមិនឈប់ទើបប្រឹងនិយាយបន្លប់។
"គ្មានអីទេ ងងុយគេង ចង់គេង"
"កុំទាន់គេង ងើបញ៉ាំអីទ្រាប់ពោះសិន"
"ញ៉ាំមិនចូលទេ ចង់ក្អួត"
"អ៊ីចឹងញ៉ាំបបរទេ បងទៅធ្វើឲ្យ"
"ធ្វើបានដែរហេស?"
នេះជាកន្លែងស្នាក់មិនមែនផ្ទះរបស់ពួកគេផង តើចង់ទៅធ្វើអាហារដោយខ្លួនឯងបានយ៉ាងម៉េច?
"បាន! ឲ្យតែអូនព្រមញ៉ាំ"
"អឹម អូនញ៉ាំ"
បើប្រពន្ធចង់ញ៉ាំទៅហើយ ជុងហ្គុកមានតែប្រើអំណាចដើម្បីខ្ចីផ្ទះបាយចុងភៅនៅទីនេះសិនទុកគ្រាន់ចំអិនអាហារឲ្យប្រពន្ធ។
ក្រោយរៀបចំអាហារទាំងប៉ុន្មានដាក់លើតុរួចរាល់អស់ហើយ នាយក៏បីរាងតូចចេញមកខាងក្រៅបន្ទប់ទទួលភ្ញៀវដើម្បីបានជុំគ្នាជាមួយអ្នកដទៃផង។
"ចាំបងបញ្ចុកល្អទេ?"
"អឹម"
អ្នកដែលកំពុងអង្គុយជំនុំគ្នាធ្វើការនៅជិតនេះ ឃើញសកម្មភាពផ្អែមល្ហែមទាំងនេះហើយក៏ស្រៀវឆ្អឹងក្នុងជំនួស។ នរណាអាចរកបានស្វាមីពូកែថ្នម ពូកែយកចិត្តដូចប្រធានក្រុមបានទៀត?
"បងទៅនិយាយរឿងការងារជាមួយពួកគេទៅ"
"មិនសូវសំខាន់ទេ ពួកគេអាចចាត់ការដោយខ្លួនឯងបាន។ តែចំពោះអូន បងត្រូវទទួលខុសត្រូវព្រោះបងជាអ្នកធ្វើឲ្យអូនឈឺ"
"ហឹស! បើដឹងថាអូនឈឺត្រូវមើលថែ បងគួរតែចេះថ្នមដៃ"
"បងសុខចិត្តមើលថែអូនបែបនេះ ល្អជាងផ្ដាច់របបខ្លួនឯង"
"មុខក្រាស់! ថោកទាប!"
ថេយ៉ុងស្រែកជេរប្ដីក្ដែងៗ ក្នុងចិត្តចង់តែលោតទៅទះតប់មុខសង្ហាឲ្យណាណី បើកុំតែមិនទាន់ញ៉ាំអស់មានកម្លាំងកំហែងពេញលេញមកវិញទេនោះ។
"ញ៉ាំឲ្យអស់សិនទៅ ទើបមានកម្លាំងជេរប្ដីទៀត"
ក្រោយញ៉ាំឆ្អែត ថេយ៉ុងក៏ដេកលើសាឡុងកើយភ្លៅស្វាមីស្ដាប់គេនិយាយពីការប្រគល់ត្រាជូនចៅហ្វាយក្រុងថ្មីនៅថ្ងៃស្អែក។ នាយតូចទើបតែដឹងទេថាប៉ារបស់ល្វីសឈឺធ្ងន់ទើបបង្ខំប្រគល់តំណែងចៅហ្វាយក្រុងអោយទៅគេហើយពេលនេះគ្មានអ្នកប្រឆាំងជាមួយគេទេ គេនឹងទទួលបានតំណែងនេះយ៉ាងងាយ។
"បងមិនមែនស៊ីសំណូកហើយព្រមប្រគល់ត្រាឲ្យមនុស្សដូចគេទេដឹង?"
សម្ដីរបស់ថេយ៍ធ្វើឲ្យគ្រប់គ្នាងាកមើលរាងក្រាស់ដោយមិនហ៊ានមាត់កព្រោះដឹងថាបើមនុស្សធម្មតានិយាយលើគេដូចនេះ ប្រហែលគ្មានដង្ហើមដកទេ។
"ទុកចិត្តចុះ គេមិនបានសូកប៉ាន់ដោយការយកខ្លួនមកប្ដូរទេ"
"អូន... អូនមិនបានគិតបែបហ្នឹង"
ដំបូងគ្រាន់តែចង់និយាយឌឺដង ដេញជើងគេតែនរណាទៅដឹងថាគេឡកឡឺយឲ្យនាយវិញ។
"មិនគិតល្អហើយ គ្រាន់តែចង់បញ្ជាក់ប្រាប់ថាបងជាមន្ត្រីស្មោះត្រង់ មិនចេះស៊ីសំណូកផ្ដេសផ្ដាស"
"បោកប្រាស់"
និយាយចំពោះមុខគ្រប់គ្នាសុទ្ធតែថាមិនស៊ីសំណូក តែគេក៏ស៊ីនាយសឹងតែសុះខ្លួន ទើបព្រមប្រគល់ត្រាឲ្យ។
"អូនចោទបងបោកប្រាស់ ប្រយ័ត្នប្អូនៗរបស់អូនគិតថាអូនសូកប៉ាន់បងដើម្បីបានតំណែងចៅហ្វាយក្រុងណា៎?"
"គឺ..."
"នេះបងប្រុសស៊ីសំណូកបងថ្លៃពិតមែនហេស?"
"និយាយស្អីហ្នឹងថេរី? បង... បងមិនបានធ្វើទេ"
បើប្រាប់ការពិត នាយខ្លាចថាថេរីទទួលការពិតមិនបាន។ ការពិតដែលនាយលក់ខ្លួនដើម្បីឲ្យនាងបានឡើងកម្រិតS និងរឿងប្រកួតយកតំណែងចៅហ្វាយក្រុងនោះទៀត។
"ខ្ញុំដឹងហើយក៏បងគ្មានថ្ងៃធ្វើរឿងបែបនោះទេ"
ពាក្យសម្ដីរបស់នាងធ្វើឲ្យនាយតូចរអៀសខ្លួនខ្លាំងណាស់។ ប៉ុន្តែពេលនោះគឺនាយទាល់ច្រកពិតមែន បើកុំតែនាយត្រូវគេរំលោភផងដែរនោះ នាយក៏មិនទៅដោះដូរខ្លួនប្រាណជាមួយគេដាច់ខាត។
ប៉ុន្តែទៅគិតរឿងនោះឡើងវិញដើម្បីអីទៀត ដល់ពេលនេះគ្រប់យ៉ាងវាហួសពេលហើយ ស្ដាយក្រោយក៏គ្មានន័យ។ នាយបកក្រោយលែងបានក្រោយដើរខុសមួយជំហានធ្លាក់ក្នុងអន្ទាក់របស់គេ។ នាយក្លាយជាមនុស្សរបស់គេ ជាប្រពន្ធគេ ហើយពេលនេះក៏ជិតក្លាយជាម្ដាយកូនរបស់គេទៀតផង។

To be continued 💗

ស្អប់បងដល់ឆ្អឹង ❤️‍🔥 [ENDED ✅]Where stories live. Discover now