មួយរយៈក្រោយមកនេះ គ្រួសារដែលថេយ៍ព្យាយាមមើលថែនិងរក្សាកន្លងមក វាក៏បានជាផ្លែផ្កាដោយពួកគេរស់នៅចុះសម្រុងនឹងគ្នាហើយក៏មានក្ដីសុខខ្លាំងណាស់។ ក្ដីសុខដែលទទួលបានពីមេគ្រួសារដែលស្រលាញ់ប្រពន្ធ គោរពប្រពន្ធ។ ដោយចិត្តស្មោះរបស់ជុងហ្គុកនេះធ្វើឲ្យប្រុសស្រីនៅក្នុងទីក្រុងនិងប្រទេសកោតសរសើរគេខ្លាំងណាស់រហូតដល់ប្រពន្ធខ្លះចាប់ផ្ដើមរករឿងប្ដីមិនសុខចិត្ត និងមិនព្រមលើកលែងរឿងមានស្រី មានប្រពន្ធពីរបីបន្តទៀតឡើយ។
ព្រឹកនេះដែរ នេះថេយ៍ធ្វើដំណើរកាត់ផ្សារដោយមានប្រជាជនជាច្រើនហៅផង ចូលមករាក់ទាក់ផងព្រោះតែនាយតូចបានជួយស្ដារស្ថានភាពក្នុងទីក្រុងឲ្យប្រសើរឡើងវិញ ធ្វើឲ្យគ្រប់គ្នាគោរពស្រលាញ់ពេញបេះដូង។ ចំណែកឯស្វាមីវិញក៏ត្រូវព្រះអង្គចាត់ឲ្យធ្វើជាមេអង្គរក្សនៅក្នុងរាជវាំងវិញ ព្រមទាំងមានតួនាទីបង្រៀនវិធីសាស្រ្តប្រយុទ្ធដល់មនុស្សជំនាន់ក្រោយដើម្បីការពារក្រែងមានបិសាចមកអុកឡុកសារជាថ្មី។
ដើរមកយូរហើយ តែមានតែហាងសម្លៀកបំពាក់ប៉ុណ្ណោះតែធ្វើឲ្យនាយតូច រារែកចង់ចូលបន្តិចចេញបន្តិច។
"គួរទិញសម្លៀកបំពាក់ថែមឬអត់?"
ឲ្យតែដើរកាត់កន្លែងលក់ខោអាវ ថេយ៍ចេះតែទប់អារម្មណ៍ខ្លួនឯងមិនបាន ចេះតែចង់ចូលទិញថែមទោះបីជាខោអាវនៅផ្ទះគរដឹងតែលេចក្បាលហើយក៏ដោយ។
មកដើរផ្សារនេះមិនមែនគ្មានបំណងអីទេ មកនេះព្រោះចង់ទិញអីវ៉ាន់ប្រើប្រាស់មួយគំនរធំដើម្បីទុកប្រើពេលទៅនៅផ្ទះលើភ្នំជាមួយស្វាមីក្នុងថ្ងៃឈប់សម្រាកដ៏វែងអន្លាយរបស់គេ។
"ថ្មើរនេះគាត់ប្រហែលជាមកផ្ទះវិញហើយ"
ក្រោយទិញអីកាន់បានពេញដៃហើយ ថេយ៍ក៏រូតរះត្រឡប់ទៅផ្ទះវិញដើម្បីធ្វើម្ហូបឲ្យគេនិងទៅមើលកូនក្បាលខូចដែលកំពុងផ្ញើរអ្នកបម្រើឲ្យជួយមើលថែ។
~ក្រាក
"ម៉ាៗ មកវិញហើយ"
មកដល់ផ្ទះ ថេយ៍ក៏ចាប់អារម្មណ៍ថាដូចជាស្ងាត់ជាងរាល់ដង មិនលឺសម្លេងកូនៗប្រលែងគ្នាឬយំសោកបោកខ្លួនទាល់តែសោះតែពេលចូលមកដល់ក្នុងបន្ទប់ទើបឃើញថាពួកគេកំពុងគេងបៅទឹកដោះគោដែលប៉ាពួកគេឆុងឲ្យ។
"បងមកតាំងពីពេលណា? ម៉េចមិនប្រាប់អូន?"
នាយគិតថានឹងធ្វើម្ហូបអាហារឲ្យរួចរាល់មុនគេមកដល់តែមានឯណា គេមកផ្ទះលឿនជាងការគិតរបស់នាយទៅទៀត។
"បងទើបតែមកដល់ដែរទេ អូនមកពីផ្សារហើយហេស ទិញបានអីខ្លះ?"
"ទិញច្រើនណាស់"
"ប្រហែលជាហត់ណាស់ហើយ អ៊ីចឹងនៅមើលកូនចុះ ចាំបងធ្វើម្ហូបឲ្យ"
"អរគុណ! ប្ដីនរណាអីក៏ល្អយ៉ាងនេះ?"
"ប្ដីអូនហ្នឹងហើយ"
ថេយ៉ុងញញឹមខ្ជឹបលួចព្រិចភ្នែកឲ្យគេ ឯគេក៏សើចអៀនប្រៀនមុននឹងមកថើបថ្ពាល់ថើបថ្ងាស់ប្រពន្ធមួយដង្ហើមធំទើបដើរចេញទៅចង្ក្រានបាយ។
នាយមិនធ្លាប់គិតទាល់តែសោះថាអាចមានថ្ងៃនេះជាមួយនឹងគេ ពេលមើលដំណើរគេចេញទៅ រាងតូចក៏គិតដល់រឿងចាស់ដែលធ្លាប់ឆ្លងកាត់ជាមួយគ្នា តាំងពីស្អប់គេដល់ឆ្អឹងរហូតដល់ស្រលាញ់បាត់មុខមិនបាន។ ប្រហែលដូចពាក្យគេថា"ស្អប់ជំពប់លើ" ទើបបានជានាយលង់នឹងគេយ៉ាងនេះ។
មួយសន្ទុះក្រោយមក ក្លិនអាហារដ៏ឈ្ងុយឈ្ងប់ក៏ហើរចូលមកដល់ក្នុងបន្ទប់សម្រាក នាយតូចមិនទាន់ទាំងងើបខ្លួនរួចផង កូនចចកតូចៗក៏រត់ទៅរកប៉ាៗមុនបាត់ទៅហើយ។
"រពឹសខ្លាំងណាស់! មានតែវីវីទេដែលល្អជាងគេ"
"តាតា"
"អុ៎ វីវីចេះនិយាយ! លោកប្ដីវីវីនិយាយបានហើយ"
មិនទាន់មួយខួបផង កូនស្រីរបស់នាយក៏ចេះនិយាយពាក្យដំបូងរបស់នាង តែទាស់ត្រង់ថានាងនិយាយមិនទាន់ច្បាស់ថែមទាំងហៅប៉ានាយជំនួសឲ្យអ្នកដែលខំពរពោះនាងទៅវិញ។
"ថាម៉េច? នាងនិយាយបានហើយ?"
"អឹម វីវីនិយាយម្ដងទៀតទៅមើល៎ ម៉ាៗ"
ជុងហ្គុកខំទុកអាហារនៅលើតុចោលរត់មករកកូនស្រីដែលនៅនឹងដៃប្រពន្ធតែនាងតូចបែជាគិតតែសើចដាក់នាយ មិនព្រមនិយាយអីសោះ។
"និយាយម្ដងទៀតមកណា៎វីវី ម៉ាៗ ម៉ាៗ"
ទោះថេយ៍ខំបង្គាប់យ៉ាងម៉េចក៏នាងមិនព្រមនិយាយ គិតតែពីសើចនិងសម្លឹងមើលឪពុករបស់នាងមិនព្រិចភ្នែក។
"ថាតាមប៉ាវិញ ប៉ាៗ ប៉ាៗ!"
"តាតា"
"អីយ៉ា! វីវីឆ្លាតណាស់ វីវីកូនសំណព្វរបស់ប៉ា"
ជុងហ្គុកទាញកូនយកទៅពរហើយថើបថ្ពាល់ប៉ោងៗទន់ៗរបស់នាងមិនដកមាត់។ ក្នុងចិត្តនាយពេលនេះរីកដូចផ្កា រំភើបជាងពេលណាទាំងអស់ ទោះយកមាសប៉ុនភ្នំក៏នាយមិនដូរនឹងកូនស្រីម្នាក់នេះដែរ។ គួរឲ្យស្រលាញ់ពេកហើយ!
រវល់តែអររំភើប ហក់លោតជាមួយនឹងកូនស្រី នាយក៏ភ្លេចពីប្រពន្ធដែលកំពុងឈរច្រត់ចង្កេះសម្លក់មកកាន់ខ្លួន មើលទៅខឹងនាយរឿងអីទៀតហើយ?
"កូនយើងឆ្លាតណាស់ អូនឃើញទេ?"
"អូនខំបង្កើតអស់ឈាមទាំងថ្លុក រឿងអីត្រូវចេះហៅបងមុនទៅវិញ?"
ថាកូនប្រុសទៅ ដូចគេគ្មានខុសតែបានកូនស្រីហើយ ក៏គ្មានកាត់មកនាយសោះ ស្រលាញ់និងតាមតែប៉ារបស់គេ។
"កុំខឹងអី! លើកក្រោយកូនប្រាកដជាចេះហៅអូនវិញម្ដងហើយ ពិតមែនទេកូនប៉ា?"
"តាតា"
"ហិហិ *សឺត ចេះណាស់កូនប៉ា"
បានកូនហៅប៉ាពេញមាត់បែបនេះ គេក៏អង្គុយញញឹម ដើរញញឹមពេញមួយថ្ងៃ។ នាយតូចមិនមែនមិនសប្បាយចិត្តទេដែលកូនចេះនិយាយ គ្រាន់តែចង់ឲ្យកូនហៅម៉ាៗដែរប៉ុណ្ណោះ។ តែមិនអីទេ ឲ្យតែកូននិងប្ដីសប្បាយចិត្ត នាយក៏មានក្ដីសុខដូចគ្នា។
...
បន្ទាប់ពីស្រស់ស្រូបអាហារជាមួយគ្នារួចហើយ ល្ងាចបន្តិចពួកគេក៏ចេញទៅផ្ទះលើភ្នំជាមួយគ្នា ដោយលើកនេះថេយ៍ក៏បានយកកូនៗមកជាមួយដែរ។ នាយចង់មកទីនេះដើម្បីជួយរំលឹកការចងចាំរបស់ជុង សង្ឃឹមថាគេនឹងចាំបានកាន់តែច្រើនទៅ ចាំបានរឿងល្អៗដែលពួកគេធ្លាប់មានជាមួយគ្នា។
"លែងពួកគេទៅថេយ៍ ពួកគេមិនអាចរត់ទៅណាឆ្ងាយក្រៅពីរង្វង់ដែនដែលបងបានកំណត់ទេ"
"អូនដឹងហើយ"
ជុងហ្គុកហាក់ចាំបានបន្តិចម្ដងហើយ តាមពិតកន្លែងនេះគឺជាពិភពមួយទៀតដែលនាយបានរកឃើញក្រោយពីធ្លាក់ចូលទៅក្នុងភ្នំភ្លើងហើយវាក៏ជាកន្លែងដែលនាយបានហ្វឹកអស់រយៈពេលជាច្រើនឆ្នាំទើបអាចកើនបានដល់ទៅកម្រិតS តែពេលត្រឡប់ទៅពិភពពិត វាកន្លងហួសទៅត្រឹម១០ឆ្នាំប៉ុណ្ណោះ។ លើភ្នំនេះ គ្មានកន្លែងណាដែលថាអាចឆ្លងផុតពីក្រសែភ្នែករបស់នាយនោះទេ ដូច្នេះទើបគ្មាននរណាអាចចេញចូលកន្លែងរបស់នាយបានតាមចិត្តឡើយ។
"បងចាំបានច្បាស់យ៉ាងនេះហេស?"
"អឹម បងចាំបានថាបងបានត្រៀមផ្ទះនេះសម្រាប់ឃុំអូនទុកឲ្យរស់នៅមួយជីវិតជាមួយបងទៀតផង"
"គំនិតអាក្រក់ណាស់"
"ដើម្បីសងសឹកដែលអូនចង់សម្លាប់បងនោះអី"
ថាហើយ នាយក៏លើកដៃទាញចង្កេះភរិយាជាប់ឲ្យមកកៀកកិតក្បែរទ្រូងរបស់ខ្លួន។ សារភាពថាក្រោយពេលដែលឃើញថេយ៍មានក្ដីសុខបំភ្លេចនាយព្រមទាំងមិនដឹងកំហុសដែលបានសាង នាយពិតជាចង់ឃុំគេទុកទីនេះរហូតមែនតែ...
"ចុះហេតុអីបងព្រមដោះលែងអូន?"
"ព្រោះបងស្រលាញ់អូន! បងចិត្តមិនដាច់ទេ"
នាយមិនបានចង់ចាប់គេមកធ្វើបាបធ្ងន់ធ្ងរអ្វីនោះទេ គ្រាន់តែចង់នៅជាមួយគេតែប៉ុណ្ណោះ តែនាយជ្រើសរើសត្រូវហើយដែលបានដោះលែងគេទៅវិញ។
"ចុះបើបងមិនបានដោះលែងអូន អូនស្រលាញ់បងដូចថ្ងៃនេះទេ?"
"ប្រាកដជាស្រលាញ់ហើយ!"
"មែនហេស? ម៉េចក៏អូនច្បាស់យ៉ាងនេះ?"
"ហឹម! តាមពិតទៅ អូនធ្លាប់មើលឃើញអនាគតពួកយើង ឃើញបងនិងអូនបានរស់នៅជុំគ្នានៅទីនេះដោយមានសុភមង្គល តែពេលនោះអូននៅស្អប់បងនៅឡើយទើបមិនព្រមទទួលស្គាល់ការពិត"
"ហឹសៗ អូនចង់ប្រាប់ថាទោះបងជ្រើសរើសបែបណា ក៏អូននៅតែក្លាយជារបស់បងហេស?"
"ថាអ៊ីចឹងក៏បាន! ព្រោះវាជាព្រហ្មលិខិត អូននិងបងត្រូវតម្រូវឲ្យក្លាយជាគូនឹងគ្នា មិនអាចកែប្រែទេ"
ពេលនិយាយដល់ត្រឹមនេះ ជុងហ្គុកក៏បែចាប់ប្រពន្ធតូចឱបពីក្រោយ ឱបទាំងកូនដែលកំពុងនៅក្នុងដៃរបស់គេដើម្បីផ្ដល់ភាពកក់ក្ដៅនិងក្ដីស្រលាញ់ឲ្យបន្ថែមទៀត។
"ស្រលាញ់អូនណាស់ប្រពន្ធសម្លាញ់ ស្រលាញ់តាំងពីជួបលើកដំបូង បងមិនដែលប្រែចិត្តពីអូនម្ដងណាទេ ដឹងទេ?"
"អូនក៏ស្រលាញ់បងដែរ ទោះមិនដឹងថាលង់ស្នេហ៍នឹងបងតាំងពីពេលណា តែចង់ប្រាប់ថាពេលនេះអូនរស់ខ្វះបងមិនបានទេ"
រាងតូចអង្អែលថ្ពាល់គេជាប់ហើយក៏ងាកកបន្តិចបែរកគេ ឯជុងហ្គុកដឹងចិត្តក៏ឱនមកថើបបបូរមាត់ភរិយាយយ៉ាងទន់ភ្លន់អស់ពីបេះដូង។
បឺតផង ថើបថ្ពាល់ទាំងសងខាងផង រាលដល់កញ្ចឹងក ចុះមកដល់សាច់ស្មា នាយចូលចិត្តគ្រប់កន្លែងលើដងខ្លួនរបស់ថេយ៍។
"លើកនេះ ចាំបងថ្នមអូន មិនឲ្យអូនឈឺខ្លាំងទេ"
"ជុង ប៉ុន្តែ..."
ថេយ៍ដឹងខ្លួនច្បាស់ថាពេលមកដល់ទីនេះខ្លួននឹងជួបអ្វី ប៉ុន្តែនាយមិនបានប្រកែកនឹងចំណង់របស់គេទេ ផ្ទុយទៅវិញថេយ៍មានតែត្រៀមខ្លួនរួចជាស្រេចសម្រាប់កំដរស្វាមី ហើយសង្គ្រាមស្នេហារបស់ពួកគេក៏កើតឡើងនៅកណ្ដាលព្រៃលើវាលស្មៅខៀវស្រងាត់។
"អឹម លោកប្ដី?"
រាងតូចដែលបិទភ្នែករកគេងជាមួយកូនស្រីក្រោយសង្គ្រាមស្នេហាដ៏វែងអន្លាយ ចាប់ផ្តើមបើកភ្នែកទាំងមមីមមើពេលស្វាមីចចករបស់ខ្លួនចូលមកលិតមាត់ លិតខ្លួននាយសាជាថ្មីទាំងដែលទើបស្អិតរមួតនឹងគ្នាអម្បាញ់មិញហើយ។
"កូនពួកយើងនៅឯណា?"
ជុងហ្គុកពាំកូនចចកតូចៗដាក់នៅលើពោះប្រពន្ធដែលពួកគេក៏កំពុងគេងលក់អស់ទៅហើយ ទើបនាយចូលទៅគេងក្បែរថេយ៍ដែរ ព្រមទាំងសុខចិត្តធ្វើជាខ្នើយទន់ៗសម្រាប់កូននិងប្រពន្ធគេងបានស្រួលខ្លួន។
"កក់ក្ដៅណាស់"
ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ថេយ៍ក៏គេងលង់លក់ជាមួយនិងកូនៗអស់ទៅនៅតែជុងហ្គុកដែលបើកភ្នែកភ្លឹសៗនៅចាំមើលថែគ្រួសារមួយនេះ។
ទីបំផុត នាយក៏អាចរកក្ដីសុខឲ្យខ្លួនឯងឃើញហើយ ក្ដីសុខដែលកើតចេញពីគ្រួសារតូចមួយដែលនាយបានបង្កើតជាមួយមនុស្សជាទីស្រឡាញ់។ ទោះដំបូងឡើយជាចាប់ផ្ដើមពីការស្អប់ដល់ឆ្អឹង តែពេលនេះវាប្រែប្រួលហើយ ប្រែក្លាយជាការស្រលាញ់ ស្រលាញ់ដល់ឆ្អឹង។ចប់ដោយបរិបូណ៌ ☺️💋💗
អរគុណអ្នកទាំងអស់គ្នាដែលបានតាមដានតាំងពីដើមដល់ចប់ 😘 ឃើញមានអ្នកស្រលាញ់រឿងនេះច្រើនដែរ តែវាត្រូវចប់ត្រឹមហ្នឹងហើយ 😂♥️
រឿងនេះក្លាយជារឿងដែល admin ស្រលាញ់ជាងគេហើយពេលនេះ សង្ឃឹមទាំងអស់គ្នាក៏ចូលចិត្តដែរ ♥️កុំភ្លេច follow acc មួយនេះដើម្បីតាមដានរឿងថ្មីៗទៀតណា៎ 💚 អរគុណច្រើន 💚
YOU ARE READING
ស្អប់បងដល់ឆ្អឹង ❤️🔥 [ENDED ✅]
Hayran Kurgu"យើងស្អប់ឯង!" នោះជាពាក្យសម្ដីដែលរាងក្រាស់តែងតែលឺចេញពីមាត់មនុស្សដែលខ្លួនស្រលាញ់អស់ពីបេះដូង។ បើជាជុងហ្គុកពីមុនប្រហែលជាអាចឈឺចាប់នឹងពាក្យនេះ តែពេលនេះឲ្យតែលឺថាអូននិយាយថាស្អប់បង បងកាន់តែចង់ចូលទៅជិតអូនលើសដើម ហើយចង់ដឹងថាអូននៅស្រែកថាស្អប់បងទៀតបានទេ ពេលនៅក្រ...