យប់ត្រជាក់ធ្លាក់ខ្យល់ បរិយាកាសក្នងបន្ទប់ក៏ប្រែប្រួលទៅជាត្រជាក់ដូចគ្នា។ អ្នកដែលគេងលក់ធ្លាប់មានស្វាមីឱបថ្នមថែ ផ្ដល់ភាពកក់ក្ដៅក៏ប្រែខ្លួនទៅវិញទៅមកគេងលែងលក់ព្រោះតែយល់ថាល្ហល្ហេវពេកនៅលើគ្រែតែម្នាក់ឯង។
ថេយ៉ុងប្រឹងបើកភ្នែកងើបក្រោសមើលជុំវិញបន្ទប់រកស្វាមីតែបែជាមិនឃើញសូម្បីស្រមោលរបស់គេ។ ដោយចង់ដឹងកាន់តែច្បាស់ នាយតូចក៏ដើរទៅជិតទ្វារដែលខ្លួនបានចងគេជាប់នៅត្រង់នោះប៉ុន្តែមិនដឹងគេបាត់ទៅណា ឃើញតែខ្សែដែលដាច់ប៉ុណ្ណោះ។
"គេបាត់ទៅណាហើយ?"
ពីមុនគេមិនស្រួលខ្លួនក៏ប្រែពីមនុស្សមកក្លាយជាកូនឆ្កែ ហើយអម្បាញ់មិញនាយមិនបានមើលថែគេទុកគេចោលលើឥដ្ឋដ៏ត្រជាក់ តិចកាន់តែធ្ងន់ធ្ងរ ឈឺប្រែជាកូនឆ្កែទៅជាចៃឆ្កែវិញទៅ?
"ជុង!"
ថេយ៉ុងគិតតែអង្គុយឈ្ងកមុខសម្លឹងខ្សែដែលខ្លួនបានយកទៅចងគេនោះមិនព្រិចរហូតមិនដឹងថាមានស្រមោលធំ ខ្ពស់មួយកំពុងតែនៅពីក្រោយខ្នងខ្លួន។
"នរណា? អុ៎"
ថេយ៉ុងភ្ញាក់ព្រើតទន់ជង្គង់ស្រឹបទៅនឹងឥដ្ឋក្រោយឃើញរូបរាងមនុស្សមាឌមាំ អាក្រាតកាយមើលមកខ្លួនទាំងក្រសែភ្នែកត្រេកកាមបំផុត។ កែវភ្នែករបស់គេប្រែជាពណ៌ភ្លើង ស្នាមញញឹមតិចៗនៅគែមមាត់របស់គេកាន់តែបញ្ជាក់យ៉ាងច្បាស់ពីលទ្ធផលរបស់នាយនៅពេលខាងមុខ។
"បង... បងប្រែជាបែបនេះតាំងពីពេលណា?"
គេមិនស្ដី មិននិយាយអ្វីទាំងអស់គ្រាន់តែដើរមកជិតធ្វើឲ្យវត្ថុរឹងមាំនោះបះប៉ះត្រូវមុខនាយហើយនាយតូចក៏ប្រឹងគេចមុខចេញតែស្រាប់តែគេប្រើម្រាមដៃកៀបច្រមុះតូចស្ដើងជាប់ឲ្យនាយដកដង្ហើមមិនរួចទើបត្រូវហាមាត់ ហើយវិនាទីនោះហើយដែលគេមានឱកាសចាប់ញ៉ុកកូនប្រុសរបស់គេចូលមកក្នុងមាត់នាយស្រស់ៗ។
"អឹក អឹម"
ថេយ៉ុងរើបម្រះខ្វៃៗតែដូចចាញ់អំណាចគេពេលគេប្រើភ្នែកដ៏មុតស្រួចនោះមើលមកខ្លួន។ នាយដឹងខ្លួនច្បាស់ថាពេលណាគួរនិងពេលណាមិនគួរឆ្នាស់ដាក់គេ ដូចជាពេលនេះជាដើមបើនាយប្រកែកខ្លាចថានឹងត្រូវគេចាប់បង្ខំធ្វើឲ្យរបួស រហែកសាច់ទៀតនោះទេ។
សក់រលាស់រលើបរលោងត្រូវគេចាប់បោចពេញៗដៃក្នុងបំណងចង់ឲ្យថេយ៍ងើយមើលទៅគេក្នុងពេលដែលមាត់និងអណ្ដាតកំពុងបម្រើគេដូចគ្នា។ ទឹកភ្នែករហេមរហាមគួរឲ្យអាណិត មុខមាត់ក្រហមព្រោះតែខក់និងអួលពេញមាត់ វាធ្វើឲ្យរាងក្រាស់ពុះកញ្ជ្រោលខ្លាំងណាស់។
អណ្ដាតរបស់នាយតូចធ្វើការបានល្អ គ្រាន់តែមិនសូវប្រសព្វតែវាធ្វើឲ្យនាយមានក្ដីសុខក្រៃលែង។ មាត់គេតូចបន្តិច អណ្ដាតក៏តូច ខ្លួនក៏តូចដូច្នេះវាមិនប្លែកទេដែលគេតែងតែស្រែកយំពេលនាយធ្វើបាបម្ដងៗ។ បើគេជាមនុស្សធម្មតាវិញ ធានាថាមិនរស់បានយូរដល់ថ្ងៃនេះនោះទេ។
"អឹម ហឹម"
"លេបឲ្យអស់ បងកំពុងតែបញ្ចុកចំណីដែលល្អបំផុតសម្រាប់អូន"
ពេលថ្ងៃហ៊ានឲ្យនាយហូបចំណីឆ្កែ យប់នេះនាយនឹងឲ្យគេលេបកាកសំណល់របស់នាយទាល់តែនាយយល់ថាសមចិត្ត។ ធ្លាប់ប្រាប់រួចហើយបើគេហ៊ានធ្វើបាបនាយ នាយនឹងសងវិញមិនឲ្យគេបានចិត្តទៀតនោះទេ។
"អាមនុស្សពាល"
"ថាម៉េច?"
ថេយ៉ុងលួចជេរស្ងាត់ៗសោះតែគេបែជាស្ដាប់លឺហើយក៏ចាប់ថេយ៍ឲ្យក្រោកឡើងឲ្យប្រឈមមុខជាមួយ។ ដឹងហើយថានាយតូចកំពុងខ្លាច ចាញ់អំណាចគេតែគេនៅតែទាញនាយទៅជិត ឱនមុខសង្ហាមករកធ្វើឲ្យបេះដូចនាយលោតសឹងតែផ្ទុះចេញក្រៅ។
"អូនមិនបាននិយាយអីទេ អាស"
រាងស្ដើងត្រូវគេរុញផ្ទប់នឹងជញ្ជាំងរហូតរលីងរលោងទឹកភ្នែកពេលគេចាប់បណ្ដាច់ឈុតដេកយប់លើខ្លួនអស់រលីងសល់តែរាងកាយទរទេស្អាតបង្អួតភ្នែកគេ។ ដៃទាំងគូត្រូវចាប់ផ្គួបទៅខាងលើក្បាល រាងកាយក៏ញ័រទទ្រើកព្រោះឃើញភាពមហិមារនោះកំពុងនៅមាត់ច្រកប្រុងសម្រុកចូលខ្លួននាយឆៅៗមិនថ្នាក់ថ្នម។
"លែង! ឆ្កួតទេហេស? ម៉េចមិនចេះថ្នមសោះអ៊ីចឹង? ហឹកៗ"
គ្រាន់តែគេចូលបានក្បាលបន្តិច ថេយ៍ក៏ស្រែកចាច យំផង ជេរផងព្រោះឈឺត្រង់ចំណុចនោះខ្លាំងពេក។ មិនដែលជួបប្រទះទេ មនុស្សស្អីហិង្សាដល់ថ្នាក់នេះ បើមិនបានឲ្យនាយឈឺខ្លួនគេមិនស្កប់ចិត្តទេ។
"ក្រែងអូនធ្លាប់និយាយមិនអ៊ីចឹង ថាគង់តែព្យាបាលជាដដែល មិនចាំបាច់ខ្វល់ពីការឈឺចាប់នេះទេ"
"អឹក ហឹកៗ អាស"
ជើងទាំងគូរត្រូវគេលើកដាក់កៀវចង្កេះរឹងមាំ ក្នុងពេលដែលខ្នងសមដ្ឋរលោងចាប់ផ្ដើមកកិតនឹងមាត់ទ្វារបន្ទប់បង្កជាស្នាមក្រហមផង រលាត់ផងតែគេមិនខ្វល់គេគិតតែសម្រុកខ្លាំងៗឲ្យខ្លួនប្រាណនាយលោតចុះលោតឡើងលើវត្ថុរឹងមាំ។
"អាស អាឆ្កួត! អីក៏ដាច់ដាបខ្លាំងម្ល៉េះ! ហឹកៗ"
"ស្ងាត់មាត់!"
បើគម្រាមហើយគេមិនស្ងាត់ រាងក្រាស់មានតែចាប់គេបឺតមាត់ ជញ្ជក់យកៗរហូតធ្វើឲ្យថេយ៍ដកដង្ហើមលែងទាន់ទើបគេព្រមលែង។
"អឹស ហាស"
រាងតូចអស់កម្លាំងឱបគេលែងណែនតែក៏ត្រូវដៃរឹងមាំទាំងគូរបស់គេចាប់ទ្រខ្លួនជាប់មិនឲ្យរបូតទៅណា។ ខ្លួនប្រាណអ្នកទាំងពីរពេលនេះដូចកំពុងរមួលចូលគ្នាក្លាយជារាងកាយតែមួយ។ ថេយ៍ភ្លេចអស់ហើយពីអារម្មណ៍ដែលធ្លាប់ស្អប់គេប៉ុន្មាន ទោះគេកំពុងហិង្សាដាក់ក៏លែងខឹងគេ លែងស្អប់គេយល់ថាមានក្ដីសុខណាស់ពេលត្រូវគេប៉ះពាល់ម្ដងៗ។
"មនុស្សអាក្រក់"
ប្រុសម្នាក់នេះមានឥទ្វិពលអ្វី? ហេតុអីពេលនៅជាមួយគេយូរៗទៅក៏ធ្វើឲ្យនាយភ្លេចអ្វីៗគ្រប់យ៉ាង ភ្លេចល្អអាក្រក់អស់រលីង។ នាយមិនអាចលង់ស្នេហ៍គេបានទេ គេជាជាមនុស្សអាក្រក់ គេ... គេ...
"អាស លោកប្ដី!"
"បាទប្រពន្ធសម្លាញ់ អឹម"
ទឹកក្ដៅអ៊ុនៗដែលកំពុងតែបាញ់ចូលក្នុងចំណុចទន់ជ្រាយធ្វើឲ្យរាងតូចដកដង្ហើមផឺតផត រាងកាយញ័រទទ្រើក ស្រួលអស់ពេញទាំងប្រាណ។ បបូរមាត់នាយរីងស្ងួតអស់ហើយតែពេលគេឱនមកថើប ផ្ដិតបំបោសអង្អែលម្ដងទៀត វាក៏ហាក់មានសំណើម មិនថាមាត់នាយឬចំណុចខាងក្រោម។ គ្រាន់តែគេថើបបន្តិចនាយក៏ទោរទន់ ដូចកំពុងត្រៀមខ្លួនទទួលមេរៀនស្នេហ៍របស់គេសារជាថ្មីហើយប្រាកដណាស់យប់រវាងអ្នកទាំងពីរនឹងមិនបញ្ចប់ងាយៗនោះទេ។
...
បន្ទាប់ពីមានក្ដីសុខជាមួយគ្នាពេញមួយយប់ ថេយ៉ុងក៏ដឹងខ្លួនទាំងមមីមមើនៅលើគ្រែម្នាក់ឯង បាត់ស្រមោលស្វាមីឈឹងមិនដឹងថាគេទៅណា។ គេប្រែជាមនុស្សវិញហើយឬមួយយ៉ាងម៉េច?
"អាស ស្អីហ្នឹង?"
សុខៗថេយ៍ក៏យល់ថាដើមទ្រូងរបស់ខ្លួនកំពុងត្រូវនរណាលូកលាន់ គិតថាជាស្វាមីល្មោភកាមខ្លួនហើយពេលបើកភួយឡើងក៏ឃើញកូនចចកមួយក្បាលមែន នោះគ្មាននរណាក្រៅពីគេទេ។
"បានហើយ!"
រាងតូចចាប់កូនចចកដែលកំពុងបឺតចុងទ្រូងរបស់ខ្លួនចេញទាំងទឹកមុខក្រហមងាំង ហើយកាន់តែខឹងនោះគឺគេនៅហ៊ានធ្វើទឹកមុខគួរឲ្យអាណិតមកបោកបញ្ឆោតនាយទៀត។ អុកឡុកនាយពេញមួយយប់ហើយ ព្រឹកឡើងនៅមិនឆ្អែតទៀតហេស?
"បើមិនគិតថាជាប្ដី នឹងចាំច្របាច់កចោលយូរហើយ"
នាយធ្វើបាបគេទៀតមិនបានទេក្រោយពីការគម្រាមកាលពីយប់មិញ។ ចុះបើសិនជាប្រាប់គេថា នាយកំពុងពោរពោះកូនរបស់គេ តើគេអាចនឹងបន្ធូរដៃឲ្យនាយខ្លះទេ?
"ថ្ងៃនេះ អូនចាប់បងងូតទឹកម្ដង"
ជុងហ្គុកធ្វើមុខអេះអុញមិនពេញចិត្ត ត្បិតខ្លួនមិនសូវចូលចិត្តទឹកប៉ុន្មានទេ កាន់តែនៅក្នុងរូបរាងជាចចកទៀត កាន់តែលែងចង់ប៉ះទឹកតែម្ដង។
"បើមិនងូតទឹក យប់នេះអូននឹងចងបងឲ្យជាប់មិនឲ្យគេងជាមួយទេ"
មិនមែនខ្លាចការគម្រាមរបស់ថេយ៍ទេ តែធ្លាប់ដឹងថាថេយ៍ចូលចិត្តដៀលនាយរឿងក្លិននេះណាស់។ នាយមិនបានធំក្លិនខ្លាំងអីផង តែគេប្រកាន់ច្រើនទើបនាយត្រូវសម្របតាម។
ក្រោយពីងូតទឹករួច ថេយ៉ុងក៏ត្រូវរកសំលៀកបំពាក់ណាជិតៗមកបិទបាំងស្លាកស្នាមលើខ្លួនដែលប្ដីបន្សល់ទុកឲ្យកាលពីយប់មិញ។ ថ្ងៃនេះនាយទទួលបានការអញ្ជើញដោយផ្ទាល់ពីចៅហ្វាយក្រុងឲ្យទៅជួយព្យាបាលចៅៗរបស់គាត់ដល់ផ្ទះផងតែស្វាមីបែជាមិនជួយសហការ ហើយពេលនេះក៏ដេកស្ពីងមិនខ្វល់ពីអ្វីទាំងអស់។
"ឆាប់មកនេះ ទៅជាមួយអូន"
ទោះនាយចង់ពរគេទៅណា ក៏គេមិនងើបមិនកម្រើកអ្វីទាំងអស់។ ដល់អ៊ីចឹងទៅគួរឲ្យខ្នាញ់ណាស់ ចង់តែចាប់ក្រញិចទេ។
និយាយពីរឿងចៅរបស់ចៅហ្វាយក្រុងទាំងបីវិញ មើលទៅក្មេងៗដូចជាពុលអាហារតែថានាយមិនទាន់ដឹងប្រភពច្បាស់លាស់ជាអ្វីឡើយ អាចជាទឹកក៏ថាបាន! ចម្លែកណាស់ ក្មេងៗអស់នេះប៉ុនៗគ្នាល្អម្ល៉េះ ឬក៏ជាកូនភ្លោះ?
"អរគុណអ្នកប្រុសហើយដែលបានជួយចៅរបស់ខ្ញុំ"
និយាយហើយក៏មានក្មេងៗ៤នាក់ទៀតដែលមានអាយុ៥-៦ឆ្នាំ ស្របាលគ្នានិងក្មេងបីនាក់ដែលដេកឈឺមុននេះរត់មករកលោកតាចៅហ្វាយក្រុង។
"បាទ មិនអីទេ! តែពួកគេជាកូនភ្លោះឬយ៉ាងណា?"
មិនមែនមានតែរាងតូចទេដែលឆ្ងល់ សូម្បីតែមិត្តជុងហ្គុកនិងប្អូនៗនាយក៏ចង់ដឹងដែរ។
"ថាបែបហ្នឹងក៏ត្រូវដែរ ព្រោះពួកគេកើតចេញពីកូនស្រីខ្ញុំក្នុងពេលតែមួយ"
"ម៉េចនឹងអាចទៅ?"
វ៉ុនវូនិងថេរីលាន់មាត់ដំណើរគ្នាព្រោះមិនធ្លាប់បានជួបរឿងបែបនេះ។ ឬមួយនៅពិភពលោកខាងក្រៅវាមានរឿងជាច្រើនដែលពួកនាយមិនបានដឹងមែន?
"ប្រាកដជាអាច! កូនប្រសារខ្ញុំជានាគសមុទ្រកាត់មនុស្សហើយគេថែមទាំងជាអ្នកការពារដែលមានកម្រិតSទៀតផង ដូចនេះទើបអាចមានលទ្ធភាពបង្កើតកូនច្រើនយ៉ាងនេះ"
"ថា... ថាម៉េច?"
ថេយ៍មានអារម្មណ៍ថាចង់ខ្យល់គពេលលឺពាក្យពេចន៍អស់ទាំងនោះ។ តើនាយមានស្ដាប់ច្រឡំដែរទេ? អ៊ីចឹងមានន័យថា នាយក៏ប្រហែលជាអាចពពោះកូនឱ្យគេម្ដង៤-១០ដែរមែនទេ? នាយឆ្កួតមិនខានទេ បើមិនឆ្កួតដោយសារប្ដីក៏ឆ្កួតដោយសារមើលកូនដែរ!
"ស្ដាប់មិនខុសទេ! កូនប្រសារខ្ញុំជាពពួកសត្វកាត់មនុស្សដែលកម្រនិងអាចឡើងដល់កម្រិតSបាន"
"មិនមែនទេ! ចង់សួរពីរឿងកូន ម៉េចក៏មានកូនច្រើនម្ល៉េះ?"
"រឿងនេះខ្ញុំមិនដឹងដែល ទាល់តែសួរកូនប្រសា ប្រហែលមកពីតិចណិច"
"គឺ... បាទ"
ថេយ៉ុងសើចលែងសមចំំណែកអ្នកដែលដឹងរឿងទាំងអស់ក៏ធ្វើមុខញឹម មិនហ៊ានសើចចំអកចំៗមុខរបស់ថេយ៍។
នាងយល់ថាច្របូកច្របល់ណាស់តែព្រោះថ្ងៃនេះត្រូវជួយមនុស្សទូទាំងទីក្រុងទើបនាយព្យាយាមបំភ្លេចចោលហើយដើរតាមការណែនាំរបស់លោកចៅហ្វាយក្រុងដើម្បីទៅជួយពិនិត្យមើលក្មេងៗដទៃទៀត។ នៅទីនេះខ្សត់អ្នកព្យាបាលណាស់ហើយពេលអ្នកជំងឺច្រើនទៀតកាន់តែវីវក់។ ទុកថាសំណាងហើយដែលពួកគេមកជួបនាយ ព្រោះមានតែនាយម្នាក់គត់ដែលមានថាមពលអាចព្យាបាលមនុស្សទូទាំងក្រុងឲ្យជាសះស្បើយក្នុងពេលតែមួយ។
"បងប្រុសយ៉ាងម៉េចហើយ?"
រាងស្ដើងដើរសឹងតែចង់ដួលបើគ្មានថេរីមកជួយពេលខំប្រើថាមពលច្រើនពេកតែក៏យល់ថាការព្យាបាលរបស់នាយនឹងគ្មានន័យបើសិនជារកប្រភពវាមិនឃើញ។
"បងថ្លៃ!"
ថេរីរហ័សទៅចាប់កូនចចកដែលវិះនឹងធ្លាក់ទឹកអាងដែលជាអាងទុកច្រោះទឹកមកពីសមុទ្រដើម្បីប្រើប្រាស់ប្រចាំក្រុងនេះ។
"ទៅមើលអាងទឹកនោះទៅ"
អ៊ុនវូនាំគ្នីគ្នាចូលទៅមើលអាងទឹកក្រោយឃើញជុងហ្គុករត់ទៅក្រវែលក្បែរនោះ។ ហើយវាពិតជាដូចនាយគិតមែន ទឹកនេះមានបញ្ហាច្បាស់ណាស់។
"ទឹកមានបញ្ហា ម៉េចក៏គ្រប់គ្នាមិនដឹង? អ៊ីចឹងតាសបានជាក្មេងៗនិងចាស់ៗដែលមានប្រព័ន្ធភាពស៊ាំខ្សោយធ្លាក់ខ្លួនឈឺ! តើនរណាជាអ្នកមើលថែអាងទឹកនេះនេះ?"
មីនឃ្យូស្រែកក្តែងៗធ្វើឱ្យគ្រប់គ្នាចាប់ផ្ដើមភិតភ័យហើយមួយសន្ទុះក្រោយមកគ្រូវេទមន្តដែលពួកគេបានជួបតាំងពីដំបូងនោះក៏បង្ហាញខ្លួនមកប្រឆាំងនឹងពួកនាយយ៉ាងដាច់អហង្ការ។
"អាងទឹកនេះ ត្រូវខ្ញុំបញ្ចូលវេទមន្តគ្រប់គ្រងបានយ៉ាងល្អ កុំថាឡើយបិសាចសូម្បីតែមនុស្សធម្មតាក៏មិនអាចទៅជិតផង"
"ចុះម៉េចក៏កូនចចកអម្បាញ់មិញឡើងទៅលើនោះបាន?"
"គឺ... គឺថា..."
ដោយសារតែប្រជាជនទាំងអស់ជឿទុកចិត្តគាត់ ទើបគ្មាននរណាចាប់អារម្មណ៍នឹងអាងទឹកមួយនេះ។
"មកតាមពួកយើងតាមសម្រួល ពួកយើងត្រូវការចម្លើយសារភាពពីលោក"
"គិតថាពួកឯងជាស្អី? មានសិទ្ធិអីចង់ចាប់យើងសួរចម្លើយ? សូម្បីតែលោកចៅហ្វាយក្រុងក៏ទុកមុខឱ្យយើងដែរ ឲ្យដឹងផងទៅ!"
"ខ្ញុំជាដៃស្ដាំរបស់ព្រះអង្គ មកទីនេះមានតួនាទីដោះស្រាយរឿងក្នុងទីក្រុងនីមួយៗ ប៉ុណ្ណឹងអាចចាប់លោកបានឬនៅ?"
អ៊ុនវូលើកកាតសម្គាល់ខ្លួនបង្ហាញទើបម្នាក់ៗភ្ញាក់ផ្អើលនិងជ្រើសជឿទៅលើពួកនាយវិញ ចាប់ផ្ដើមលែងទុកចិត្តគ្រូវេទមន្តនោះ។
"ដេកយល់សប្តិទៅ!"
ត្រឹមមួយប្រព្រិចភ្នែកដោះ គ្រប់យ៉ាងក៏ប្រែជាចលាចល។ គ្មាននរណាស្មានដឹងឡើយថា គ្រូវេទមន្តកម្រិតSតាមពិតត្រូវបានបិសាចសមុទ្រគ្រប់គ្រងរាងកាយទៅហើយ។
ឃើញដូចនេះ ជេយ៉ុនក៏ប្រើវេទមន្តទឹកកករបស់ខ្លួនបាញ់ទៅគាត់តែគាត់បែជាគេចផុតលោតចូលទៅក្នុងអាងទឹកបាត់ស្រមោលបង្កើតបានជាទឹកខ្មៅពាសពេញក្នុងអាង។
វិនាទីនេះទើបថេយ៍បានយល់ថាគាត់ជាបិសាចមឹក សម្ងំនៅក្នុងទឹកនេះយូរៗទើបទឹកប្រែជាមានជាតិពុលបែបនេះ។
"ឆាប់រត់ទៅ!"
មនុស្សគ្រប់គ្នាចាប់ផ្ដើមរត់ចែកជើងរកកន្លែងសុវត្ថិភាព នៅសល់តែចៅហ្វាយក្រុងនិងក្រុមរបស់នាយតូចប៉ុណ្ណោះដែលនៅចាំទប់ទល់បិសាច។
"មិនកើតទេ! វាអាចចូលមកក្នុងភូមិឆ្លងកាត់របាំងការពារយើងបាន វាមិនមែនជាបិសាចធម្មតាទេ"
"វាអាចនឹងលើសពីសមត្ថភាពS ដូចពួកយើងទៅទៀត"
អ៊ុនវូនិយាយបន្ទរពីលោកចៅហ្វាយក្រុង ហើយបន្តិចក្រោយមកក៏មានកម្លាំងទឹកយ៉ាងខ្លាំងវាយបំបុកពួកគេឲ្យដេកដួលទាំងអស់គ្នា។
"អឹក កូន... កូនខ្ញុំ"
ថេយ៉ុងដេកឱបពោះ ខំការពារកូនរបស់ខ្លួនទោះបីជានៅក្នុងស្ថានភាពគ្រោះថ្នាក់យ៉ាងណាក៏ដោយ។ ជើងនាយហូរឈាមរហាចព្រោះតែកម្លាំងទឹកមុននេះវាយនាយធ្វើឲ្យនាយខ្ទាតទៅបុកនឹងវត្ថុរឹងរហូតរបួសជើងធ្ងន់ធ្ងរ។ តែមិនជាអ្វីព្រោះសំខាន់បំផុតគឺសុវត្ថិភាពកូន មិនមែនជីវិតនាយទេ។
"ជុង... បងនៅឯណា?"
បើមើលតាមស្ថានការណ៍ទោះបីជាអ្នកប្រយុទ្ធទាំងអស់រួមដៃគ្នាក៏មិនអាចយកឈ្នះបិសាចនោះដែរ នាយមានតែសង្ឃឹមថាស្វាមីអាចប្រែមកជារូបរាងដើមហើយកម្ចាត់វាបានជួយសង្គ្រោះនាយនិងកូន។ ប៉ុន្តែពេលនេះមិនឃើញស្រមោលគេនោះទេ ឬមួយនាយនិងមនុស្សទាំងអស់ដែលនៅក្នុងទីក្រុងនេះត្រូវចប់ដោយសារបិសាចមួយក្បាលនេះហើយមែនទេ?To be continued 💗😘
រឿងត្រូវសរសេរហើយៗ តែតិចពេកទើបត្រូវថែម😘😘
YOU ARE READING
ស្អប់បងដល់ឆ្អឹង ❤️🔥 [ENDED ✅]
أدب الهواة"យើងស្អប់ឯង!" នោះជាពាក្យសម្ដីដែលរាងក្រាស់តែងតែលឺចេញពីមាត់មនុស្សដែលខ្លួនស្រលាញ់អស់ពីបេះដូង។ បើជាជុងហ្គុកពីមុនប្រហែលជាអាចឈឺចាប់នឹងពាក្យនេះ តែពេលនេះឲ្យតែលឺថាអូននិយាយថាស្អប់បង បងកាន់តែចង់ចូលទៅជិតអូនលើសដើម ហើយចង់ដឹងថាអូននៅស្រែកថាស្អប់បងទៀតបានទេ ពេលនៅក្រ...