Ch16: អនាគតប្រពន្ធ 🫶

2.6K 152 22
                                    

រឿងដែលបានកើតឡើងទាំងប៉ុន្មាន ទោះមិនចង់ជឿក៏ត្រូវតែជឿដែរព្រោះដំណឹងដែលម្ចាស់តូចខាណាដិរៀបការនឹងប្រធានក្រុមណាយគឺបានផ្សព្វផ្សាយពេញទីក្រុងទៅហើយ។ ពត៌មាននោះកាន់តែអាក្រក់ឡើងពេលគ្រប់គ្នាគិតថាថេយ៍ជាអ្នកចាប់គេរៀបការ ជាពិសេសពួកស្រីកំណាន់គេអស់នោះ នាំគ្នាកើតទុក្ខមិនសុខចិត្តនឹងមង្គលការនេះទេតែក៏មានមនុស្សមួយចំនួនដែរដែលជូនពរពួកនាយ។
គ្រប់យ៉ាងដើរដល់ដំណាក់កាលនេះ តើនាយទៅប្រឆាំងយ៉ាងម៉េចទៅ? បើនាយប្រឆាំងមិនព្រមរៀបការ គ្រួសារនិងអាប់មុខមិនខានព្រោះគ្រប់គ្នាដឹងថាពួកនាយមានទំនាក់ទំនងស៊ីជម្រៅរួចហើយ។
"ខ្ញូំញ៉ាំមិនចូលទេម៉ាក់"
ឲ្យតែគិតថាត្រូវចូលរោងការជាមួយគេនៅប៉ុន្មានថ្ងៃក្រោយ នាយតូចក៏ញ៉ាំអីមិនចូល គ្មានអារម្មណ៍ធ្វើអ្វីទាំងអស់ បើស្លាប់បាន នាយស្លាប់យូរហើយ។
"កូនមានរឿងអី ហេតុអីមិនចង់រៀបការជាមួយគេ?"
តាមគាត់មើលឃើញជេខេដូចមិនមែនមិនល្អអីទេ គេថែមទាំងសារភាពហើយចង់ដណ្ដឹងកូនគាត់ទៀត។ គេជាជំនិតព្រះអង្គ ថ្មីដៃក៏ខ្លាំងពូកែគ្រាន់តែល្បីរឿងស្រីបន្តិច។
"ប្រុសណាក៏ជៀសមិនផុតរឿងស្រីនេះដែរ តែគេបាននិយាយហើយថាដណ្ដឹងកូនពេញមុខពេញមាត់"
"ម៉ាក់! ខ្ញុំព្រមចែកប៉ាជាមួយអ្នកដទៃហើយ ឬចង់ឲ្យចែកស្វាមីជាមួយអ្នកដទៃដែរ?"
កាលនៅពីក្មេងៗ នាយមិនអាចទទួលយករឿងនោះបានភ្លាមៗទេទើបមានគំនិតស្អប់ មិនចូលចិត្តថេរីតែទោះនាយព្រមទទួលស្គាល់ក៏មិនប្រាកដថានាយពេញចិត្តនឹងរឿងនេះដែរ។
"ម្ចាស់ម៉ាក់សុំទោសណា៎ តែនេះគឺជាច្បាប់ក្នុងប្រទេស អ្នកខ្លាំងឬស្វាមីមានសិទ្ឌិយកប្រពន្ធប៉ុន្មាននាក់ក៏បាន យើងមិនអាចហាមឃាត់បានទេ"
"ខ្ញុំមិនឃាត់ទេ តែបើមានរឿងនោះពិតមែន ខ្ញុំនឹងលែងលះ!"
"លែងលះក៏មិនបានដែរកូន"
"ខ្ញុំមិនខ្វល់ទេថាមានអ្នកយកទៀតឬអត់ សំខាន់ខ្ញុំមិនបានអាចរស់នៅជាមួយប្រុសបែបហ្នឹងបានទេ"
"និយាយបែបនេះ មានន័យថាកូនព្រមរៀបការហើយហេស?"
"គឺ... យល់ព្រម!"
ព្រះនាងយល់ចិត្តកូនប្រុសដែរតែមិនអាចធ្វើអ្វីបានក្រៅពីទាញកូនប្រុសតែមួយគត់មកឱបលួងលោម។
"បើទ្រាំមិនបាន កូនលែងលះក៏លែងចុះហើយត្រឡប់មកនៅជាមួយម៉ាក់វិញ"
"បាទម្ចាស់ម៉ាក់"
សម្រាប់ថេយ៍អាចនឹងជាសុបិន្តអាក្រក់ប៉ុន្តែចំពោះរាងក្រាស់វិញ វាគឺជាថ្ងៃដែលនាយបានរង់ចាំយូរមកហើយ។ ដូច្នេះទើបបានជាយប់នេះមានការផឹកអបអរដ៏ធំមួយនៅអគារស្នាក់របស់នាយផ្ទាល់។
"យប់នេះយើងសប្បាយឲ្យណាណីតែម្ដង"
មីនឃ្យូទះស្មាមិត្តសម្លាញ់មុននឹងទៅរៀបចំស្រាដែលមានទាំងប៉ុន្មានយកមកគាស់ដាក់លើតុ មើលទៅដូចរំភើបជាងម្ចាស់ខ្លួនទៅទៀត។ តែក្ដីសុខរបស់នាយក៏លែងស្ថិតស្ថេរក្រោយលឺពាក្យដាស់តឿនរបស់ជេយ៉ុន។
"កុំប្រញាប់សប្បាយចិត្តពេក ឯងមិនដឹងឬយ៉ាងម៉េចថាថ្ងៃនេះមានអ្នកមកលេងពួកយើងជាពិសេស?"
"អ្នកណា? កុំប្រាប់ថា..."
"យប់នេះមានជប់លាងផងហេស យើងសូមចូលរួមផង"
គ្រាន់់តែលឺសម្លេងអ្នកដែលទើបមកដល់ភ្លាម មនុស្សប៉ប៉ាច់ប៉ប៉ោចក៏ស្ងាត់មាត់ច្រៀប ហើយក៏ដើរលបៗទៅពួនក្រោយខ្នងមិត្តទាំងបី។
"សូមអញ្ជើញរាជទាយាទ"
"ហៅយើងថាវ៉ុននីទៅបានហើយ"
មែនហើយ! នេះជារាជទាយាទវ៉ុនវូដែលជាបុត្ររបស់ព្រះអង្គដែលនឹងគ្រងឡើងស្នងរាជ្របន្ត។ ត្បិតថាឋានៈរបស់ទ្រង់ខ្ពង់ខ្ពស់ប៉ុន្តែពេលចេញពីរាជវាំងបែបនេះទ្រង់ក៏ធ្វើខ្លួនសមញ្ញៗណាមួយមកតាមពួកគេលើកនេះទ្រង់មានបំណងចូលក្នុងក្រុមណាយដែរក្នុងនាមជាសិស្សផ្ទាល់របស់ប្រធានក្រុមជេខេ។
"បែកគ្នាត្រឹមប៉ុន្មានថ្ងៃសោះ លោកគ្រូមានប្រពន្ធមួយបាត់ទៅហើយ"
"ត្រូវហើយ គ្រូជិតក្លាយជាបងថ្លៃឯងហើយ"
"អបអរផងដែលជិតបានបងប្រុសក្បាលរឹងរបស់ខ្ញូំធ្វើជាប្រពន្ធ"
រវាងនាយនិងថេយ៍ទោះនៅឈ្លាតគ្នាច្រើនឆ្នាំតែកាលពីតូចៗក៏ពួកគេធ្លាប់លេងជាមួយគ្នាដែរ អាចនិយាយបានថាពួកគេត្រូវគ្នាខាងចូលចិត្តធ្វើបាប ជិះជាន់អ្នកដែលមានឋានៈតូចជាងខ្លួន។
"ឆាប់អង្គុយចុះមក ញ៉ាំអីសិនទៅ"
"ចាក់ស្រាមក"
រាជទាយាទសម្លក់សម្លឹងមើលមីនឃ្យូមិនដាក់ភ្នែករហូតដល់គេលែងហ៊ានដាក់គូទអង្គុយបានត្រឹមឈរអែបៗ ចាំចាក់ស្រាឲ្យគេ។
"អង្គុយចុះមក"
បានលឺសម្ដីជេខេហើយ មីនឃ្យូដូចជារាងធូរទ្រូងបន្តិចមុននឹងព្រមដាក់ខ្លួនអង្គុយក្បែរប្រធានក្រុម ក្នុងចិត្តចេះតែខ្លាចមនុស្សកំណាចនៅចំពោះមុខ។
"យប់នេះ កុំភ្លេចឡើងទៅរកយើងផង"
មែនហើយ! វាសនារបស់នាយក៏មិនខុសពីជុងហ្គុកប៉ុន្មានដែរ នាយត្រូវអ្នកជាប្រពន្ធធ្វើបាបដូចតែគ្នាហ្នឹង។ គ្រាន់តែវ៉ុនវូធ្វើបាបនាយសូម្បីតែនៅលើគ្រែជាមួយគ្នា គេទុកនាយប្រៀបដូចឆ្កែបម្រើ។
"ខ្ញុំ... ខ្ញុំម្ចាស់ដឹងហើយ"
រឿងផ្ទាល់ខ្លួនបែបនេះ មិត្តនាយពិតជាមិនអាចជួយបានទេ នរណាឲ្យគេជាប្រភេទដែលរាជបុត្រចាប់អារម្មណ៍ធ្វើអី ឃើញទេថាគេចមិនរួច។
បន្ទាប់ពីផឹកស៊ីសប្បាយអស់ចិត្ត គ្រប់គ្នាក៏ត្រឡប់ទៅបន្ទប់វិញរៀងៗខ្លួន នៅតែជុងហ្គុកដែលនៅអង្គុយសម្លឹងមើលមេឃមើលផ្កាយ ដូចកំពុងនឹកមនុស្សម្នាក់ទៀតដែលគេមិនសូម្បីចង់រំលឹកឈ្មោះនាយ។
...

ស្អប់បងដល់ឆ្អឹង ❤️‍🔥 [ENDED ✅]Where stories live. Discover now