ពេលអាហារទាំងប៉ុន្មានត្រូវរៀបចំដាក់នៅលើតុរួចរាល់អស់ហើយ រាងតូចក៏ញញឹមបិទមាត់មិនជិត។ នាយចង់សរសើរអ្នកធ្វើដែរតែកម្រើកមាត់មិនបាន តែបើហើបមាត់ញ៉ាំអាហារវិញគឺជំនាញតែម្ដង។
"ញ៉ាំអានេះដែរទៅ"
"អឹម"
មិត្តនិងប្អូនថ្លៃដែលនៅតុជាមួយគ្នាសុទ្ធតែមើលដឹងថាជុងហ្គុកពេញចិត្តមើលថែម្ចាស់តូចជាពិសេស។ ដើម្បីឃាត់គេឲ្យនៅជាមួយខ្លួន សុខចិត្តធ្វើម្ហូបដែលគេចូលចិត្ត ចាប់អាហារដែលគេចង់ញ៉ាំ បានស្វាមីល្អប៉ុណ្ណឹងហើយរកឯណាទៀត?
"ថ្វីដៃបងថ្លៃពិតជាអស្ចារ្យណាស់ ពូកែទាំងរឿងនៅសមរភូមិនិងរឿងផ្ទះបាយ"
ថេរីលើកសរសើរអ្នកកម្លោះមិនដាច់ពីមាត់ ឯគេក៏ងក់ក្បាលទទួលយក តែកុំមើលមុខអនាគតប្រពន្ធរបស់គេវិញគឺមុខមិនរីកទេពេលលឺពាក្យបងថ្លៃ។
"មានរឿងមួយទៀតក៏បងពូកែដែរ"
"រឿងអីទៅ?"
"សួរបងប្រុសឯងទៅ"
"*អឹក ខឹកៗ"
"អូនយ៉ាងម៉េចហើយ?"
ថេយ៉ុងឈ្លក់ទឹកឡើងក្រហមមុខពេលមនុស្សប្រុសជិតខ្លួនលើកយករឿងនោះមកនិយាយដៀមដាម។ ឃើញនាយទៅជាបែបនេះ គេសមចិត្តណាស់ហើយបានជាមុខឡើងពព្រាយ។
"ខ្ញុំគ្រាន់តែចង់ដឹងថាបងថ្លៃពូកែរឿងអីទៀតសោះ"
"ហៅគេបងថ្លៃពេញមាត់"
"ចុះបើគាត់ជិតក្លាយជាប្ដីបងទៅហើយហ្នឹង?"
"អ៊ីចឹងចាំបងរៀបការហើយចាំហៅ ព្រោះមិនប្រាកដថាបានរៀបការមែនឬអត់ផង"
"ហេតុអី? ឬបងចង់រត់ចោលរោងការ?"
គ្រាន់តែលឺសំណួរនេះ រាងក្រាស់ក៏ចាប់ផ្ដើមប្រែទឹកមុខជាម៉ូវមួយរំពេចថែមទាំងលូកដៃទៅខាងក្រោមច្របាច់ភ្លៅស្រឡូនខ្លាំងៗទុកជាការគម្រាម។
"អា៎ គ្មាន...គ្មានទេ"
"បងជឿ! ថាអូនមិនអាចរត់ទេ"
មុខគេញញឹមមែនតែធាតុពិតកំពុងធ្វើបាបនាយដោយឈាមត្រជាក់។ ឃើញមុខគេហើយ ថេយ៍អត់មិនបានចង់តែជះទឹកស៊ុបកណ្ដាលមុខនេះទេតែមិនចង់ធ្វើវិញព្រោះគ្រប់គ្នានឹងមិនកាន់ជើងនាយ។
"គឺខ្ញុំនិយាយនេះ គ្រាន់តែបារម្ភខ្លាចមិនបានរៀបការបើអនាគតលោកប្ដីជួបរឿងអកុសលមុនពេលថ្ងៃនោះមកដល់ គិតយ៉ាងម៉េច?"
"អស់បារម្ភបាន មនុស្សដូចបងមិនស្លាប់ងាយៗទេ"
"ត្រូវហើយ ភ្លេចទៅថាលោកប្រធានក្រុមស្បែកក្រាស់ជាងក្របីទៅទៀត ចាក់មិនចូល"
មិនត្រឹមតែនិយាយទេ ថេយ៍នៅប្រើដៃច្បិចថ្ពាល់ដែលនៅក្រហមរបស់គេខ្លាំងៗតែទោះយ៉ាងណាក៏គេមិនស្រែក មិនតបតជាមួយនាយឡើយ។
"ស្នេហាពួកបងគួរឲ្យស្រលាញ់ដល់ហើយ"
អ្នកនៅតុនេះ មើលទៅមានតែថេរីប៉ុណ្ណោះដែលមិនដឹងអី គិតថាពួកគេមានចិត្តស្មោះឲ្យគ្នា។
បន្ទាប់ញ៉ាំអាហាររួចរាល់ ថេយ៍ក៏ត្រូវចាប់អូសថេរីទៅភូមិគ្រឹះខ្លួនវិញព្រោះនៅទីនេះសុទ្ធតែមនុស្សមិនគួរឲ្យទុកចិត្ត ជាពិសេសគឺគេ!
"ចុះអូនមិនគិតចង់សម្រាកទីនេះជាមួយបងមួយយប់សិនទេ?"
រាងតូចងាកភ្នែកសម្លក់ភ្លែតទៅប្រុសមុខក្រាស់ដែលបបួលនាយដេកជាមួយគេទាំងនៅមុខគេមុខឯង។ សារភាពថាពួកគេជិតរៀបការហើយគ្មាននរណាមកប្រកាន់ទេ តែនាយខ្លួនឯងដែលប្រកាន់! មិនចង់ឲ្យគេប៉ះពាល់ដាច់ខាត។
"កូនក្រមុំកូនកម្លោះ គេមិនឲ្យនៅជាមួយគ្នាមុនថ្ងៃរៀបការទេ គេតំណម"
"ពិតមែនហេស? ហេតុអីបងមិនដឹង? ចុះបើនៅជាមួយគ្នាវាយ៉ាងម៉េច?"
"វាមិនត្រូវ! ប្រយ័ត្នមេបាកាច់កូនកម្លោះ"
"អ៎! មិនអីទេ បើអ៊ីចឹងអូនទៅចុះ តែសុំ..."
"សុំអី? *ជុប"
រាងស្ដើងចាប់ផ្តើមសភ្នែកធ្វើអីមិនត្រូវ ពេលត្រូវមនុស្សមាឌមាំទាញយកទៅឱបហើយថើបជញ្ជក់តាមចិត្តមិនគិតខ្មាស់ភ្នែកញាតិ។
"រាត្រីសួស្តីអូនសម្លាញ់"
ឃើញរូបភាពស្វីតៗ គួរឲ្យស្រលាញ់ដល់ថ្នាក់នេះនរណាក៏ជឿថាជេខេជាមនុស្សទន់ភ្លន់ ថ្នាក់ថ្នមតាមចិត្តអនាគតភរិយាតែមានតែថេយ៍ទេដែលដឹងការពិតថាគេចង់បានអី។
"មុនគេង កុំភ្លេចបិទបង្អួច បិទទ្វារឲ្យជិតផង បងបារម្ភ"
"អាចង្រៃ!"
អ្នកកំលោះសើចទាំងសប្បាយចិត្តពេលឃើញអ្នកម្ខាងទៀតខឹងឡើងក្រហមមុខ ក្រហមមាត់ពិសេសគឺធ្វើមាត់ជីបអូចជេរនាយមិនឈប់សូម្បីតែពេលដើរចេញទៅវិញ។
ពេលមកដល់ផ្ទះ ថេយ៍ពិតជាបានធ្វើតាមសម្ដីគេថាមែន គឺប្រាប់សម្ដេចប៉ាឲ្យបន្ថែមការយាមកាមទាំងក្នុងនិងក្រៅផ្ទះ មិនមែនខ្លាចបិសាចអីនោះទរ តែខ្លាចគេមករំលោភដល់បន្ទប់ច្រើនជាង។
"បើចូលមកបានទៀត គេមិនមែនមនុស្សទេ"
ថេយ៉ុងបិទទ្វារ បិទបង្អួចជិតយ៉ាងរៀបរយមុននឹងរៀបចូលគេងហើយថែមទាំងយកកាំបិតខ្លីយកដាក់លើក្បាលដំណេកទៀតផង គ្រាន់ការពារខ្លួន។
"កាំបិតលើកនេះមុតណាស់ មិនជឿថាធ្វើអីគេមិនកើតទេ"
ស្ងប់ចិត្តបានខ្លះហើយ រាងតូចក៏ប្រាស់ខ្លួនគេងយ៉ាងស្កប់ស្កល់ដោយមិនស្មានថាមានមនុស្សអាចចូលមកបន្ទប់ខ្លួនបានឡើយ។
"ស្ដាប់បង្គាប់មែន"
ឃើញមុខស្រស់ស្អាតត្រូវបិទបាំងដោយសក់រញ៉េរញ៉ៃ រាងក្រាស់ក៏ជួយវែកសក់ឲ្យគេថ្នមៗ ក្នុងចិត្តសែនៅស្រលាញ់ ហើយខ្នាញ់លើសអ្វីទាំងអស់។ ព្រោះតែស្រលាញ់ហ្នឹងហើយ ទើបតាមមកដល់លើគ្រែ ធ្វើស្រលាញ់ទើបចង់ធ្វើបាប។
"ហ៊ឹម"
អ្នកដែលគេងលក់ចាប់ជ្រួញចិញ្ចើម ដេកលែងសុខក្រោយភួយដែលកំពុងដណ្ដប់ត្រូវគេទាញចេញហើយក៏មានអារម្មណ៍ដូចត្រូវរបស់ធ្ងន់ម្យ៉ាងមកសង្កត់។
"គេងទ្រមក់ដល់ហើយ"
"អាស"
ថេយ៍ភ្ញាក់ដឹងខ្លួនបើកភ្នែកព្រឹមៗ ពេលដើមទ្រូងកំពុងត្រូវគេវាយលុកទាំងអណ្ដាតនិងបាតដៃ។ ពិតជាគេមែន!
"អាចោរបាតផ្សារ អាស៎"
កាំបិតដែលខំលាក់ទុកគ្រាន់ប្រើប្រាស់ពេលអាសន្ននោះត្រូវធ្លាក់ជ្រុះពីដៃពេលឃើញថាវាគ្មានសមត្ថភាពសូម្បីតែធ្វើឲ្យគេមានរបួសលើស្បែក។
"បងនឹកអូនពេក! បានចូលក្នុងខ្លួនអូនបែបនេះ ទើបបងអស់ចិត្ត"
"អាស កុំជ្រៅពេក"
"ឃើញទេ? គ្មានមេបាឯណាមកកាច់បងទេ អឹម"
ថេយ៍ចង់ស្រែកណាស់ តែវាដល់ដំណាក់កាលដែលនាយស្រែកលែងទាន់ព្រោះខ្លួនពួកគេកំពុងជាប់គ្នាបេះមិនចេញ ហើយច្បាស់ណាស់លើកនេះនាយមានតែត្រូវបណ្ដោយឲ្យគេធ្វើបាបប៉ុណ្ណោះ។
...
ពេលវេលាចេះតែរំកិលទៅមុខ មិនយូរប៉ុន្មានថ្ងៃរៀបការរបស់កូនប្រុសសំណព្វចិត្តលោកចៅហ្វាយក្រុងក៏បានមកដល់។ ថ្ងៃនេះថេយ៉ុងកាន់តែស្រស់ស្អាតជាងមុនទ្វេរដង ព្រោះតែការតុបតែងខ្លួនព្រមជាមួយនឹងគ្រឿងលំអរផ្សេងៗ។ ត្របកភ្នែកពណ៌ផ្កាឈូក ថ្ពាល់ក្រហមព្រឿងៗសាកសមនឹងបរបូមាត់រលោង ព្រមជាមួយឈុតសរៀបការដែលនៅលើខ្លួនកម្លោះតូចទៀតនោះ គ្រប់គ្នាដែលបានឃើញប្រាកដជាឈ្លក់វង្វេងនឹងម្ចាស់សម្រស់មួយនេះ។
"ហ៊ឹម!"
"កុំដកដង្ហើមធំអីកូន ថ្ងៃនេះជាថ្ងៃល្អ គួរតែញញឹមឲ្យបានច្រើន"
ព្រះនាងម្ចាស់យកស្បៃកូនក្រមុំមកបំពាក់ឲ្យកូននិងព្យាយាមនិយាយលើកទឹកចិត្តឲ្យគេប្រឹងញញឹមព្រោះថ្ងៃមង្គលមានតែម្ដងប៉ុណ្ណោះក្នុងឆាកជីវិត។
"ខ្ញុំដឹងហើយម្ចាស់ម៉ាក់"
"អ៊ីចឹងល្អហើយ ម៉ាក់ទៅខាងក្រៅមើលភ្ញៀវសិនណា កូននៅទីនេះហើយ"
"បាទម្ចាស់ម៉ាក់"
ប្រាប់តាមត្រង់! ក្នុងចិត្តនាយតូចដូចជាមិនសូវស្រួលសោះ ជាពិសេសពេលលឺសម្លេងផ្គរលាន់ក្រឹមៗពីទីក្រុងជិតខាង។ នាយដឹងថាទីនោះកំពុងមានបញ្ហា ហើយគេជាប្រធានក្រុមកម្ចាត់បិសាចទាំងមូលគួរតែនៅទីនោះ មិនអ៊ីចឹង?
~ក្រាក
កំពុងតែស្លុងគំនិត សម្លេងបើកទ្វារធ្វើឲ្យថេយ៍ភ្ញាក់ងាកទៅមើលដោយស្វ័យប្រវត្តិហើយអ្នកដែលចូលមករកនោះ គ្មាននរណាក្រៅពីមិត្តចាស់នាយទាំងពីរនាក់នោះទេ។
"មនុស្សខ្លះធ្វើដូចមិនចាប់អារម្មណ៍ទេ តែមានគំនិតចាប់គេធ្វើប្ដីទាល់តែបានសម្រេច"
ជូរីបោះពាក្យសម្ដីដៀមដាមទាំងក្ដៅក្រហាយ ចង់តែចូលទៅបោចស្បៃកូនក្រមុំចេញពីសក់អតីតមិត្តហើយក៏អុកឡុកពិធីនេះឲ្យខ្ទីចតាមចិត្តចង់។
"យើងគ្មានគំនិតចាប់គេធ្វើប្ដីទេ!"
"នរណាទៅជឿឯង? បើកុំតែឯងអាងអំណាចហើយជេខេខ្លាចចិត្តគ្រួសារឯងនោះ គេក៏មិនព្រមរៀបការជាមួយឯងដែរ"
"មែនហើយ! ជេខេមិនបានពេញចិត្តរៀបការជាមួយឯងទេ គេចូលចិត្តពួកយើង"
អេនណាទឹកភ្នែករហេមរហាម ប្រឹងបកស្រាយទាំងឈឺចាប់ពេញទ្រូង។ ដំបូងឡើង គឺគេពេញចិត្តនាងមុន លួចមើលនាងហើយបបួលនាងឡើងគ្រែទៀតផង គេម៉េចនឹងអាចមករៀបការជាមួយថេយ៍ស្រួលៗ បើថេយ៍មិនប្រើល្បិចបង្ខំគេនោះ។
"ពួកឯងឆ្កួតហើយ! គិតថាគេនឹងយកពួកឯងមែនទេ? គេគ្រាន់តែចង់សងសឹក..."
"បានហើយ! មនុស្សពុតត្បុតដូចឯង គេគ្រាន់តែយកធ្វើជាប្រពន្ធតែឈ្មោះប៉ុណ្ណោះ យើងនឹងចាំមើលថាឯងមានក្ដីសុខបានប៉ុន្មានថ្ងៃ?"
~ផាំង
សម្លេងបិទទ្វារខ្លាំងៗមិនបានធ្វើឲ្យថេយ៍ព្រិចភ្នែកសូម្បីតែបន្តិចតែកំពុងតែគាំងនឹងពាក្យជេរស្ដីរបស់ពួកគេ។ ម្រាមដៃស្រឡូនប្រែមកខ្ញាំភ្លៅខ្លួនឯងព្រោះតែកំហឹង ដែលធ្វើអ្វីអ្នកនៅក្រោយផែនការគ្រប់យ៉ាងមិនបាន។
ទឹកភ្នែកដែលត្រូវស្រក់ព្រោះគេ ក៏លែងហ៊ានស្រក់ព្រោះខ្លាចប្រតាកគ្រឿងសម្អាងដែលនៅលើមុខ គឺមានតែទ្រាំញញឹមស្ងួតក្រៀកដៃឪពុកដើរទៅរកគេទាំងចិត្តមិនចង់។
ពិធីមួយនេះ ធ្វើបែបប្រញាប់ប្រញាល់ខ្លាំងប្រហែលមកពីការចង់បានរបស់គេ គេរវល់ដល់ថ្នាក់នេះតែនៅតែមិនសុខចិត្តពន្យាពេលការរៀបការ។
រាងតូចតាមសម្លឹងមុខស្វាមីស្របច្បាប់របស់ខ្លួនមិនដាក់ភ្នែកព្រោះមើលទៅទឹកមុខគេមិនបានរីករាយនឹងរៀបការដូចជាមិត្តនាយនិយាយមែន គេធ្វើនេះគ្រាន់តែចង់បញ្ឃឺចិត្តនាយប៉ុណ្ណោះ។ គេសង្ហាក៏សង្ហា មានទាំងសមត្ថភាពពេញខ្លួន ស្រីណាដែលថាមិនចង់បានគេ? ចំណែកនាយពេលនេះគ្រាន់តែជាកូនក្រមុំដែលគេយកដើម្បីសងសឹកប៉ុណ្ណោះ តើអាចទ្រាំនៅជាមួយគ្នាបានយូរប៉ុណ្ណា?
"បងក្លាយជារបស់អូនហើយ មិនចាំបាច់សម្លឹងដល់ថ្នាក់នេះទេ"
ដៃក្រាស់លើកច្បិចថ្ពាល់កូនក្រមុំរបស់ខ្លួនទាំងក្នុងចិត្តមិនដាច់អាល័យទាល់តែសោះ។ មើលតាមស្ថានភាព នាយមិនអាចកំដរគេដល់ចប់កម្មវិធីបានទេ។
"តើឯង អា៎..."
"ហ៊ឹម?"
"តើលោកនឹងចេញទៅពេលនេះមែនទេ?"
"ត្រូវហើយ! មិនចាំបាច់យំតាមទេណា៎ នៅទីនេះហើយមានសុវត្ថិភាព"
"មិនបាននិយាយថាតាមលោកទៅទេ"
ឃើញប្រពន្ធធ្វើមុខងង៉ក់ដូចនេះ រាងក្រាស់ក៏ទាញគេមកឱបពេញដៃថែមទាំងថើបថ្ពាល់គេខ្សឺតៗមិនខ្មាសភ្នែកអ្នកដែលមកចូលរួមមង្គលការនេះទាល់តែសោះ។
"ខឹងព្រោះស្ដាយមិនបានផ្សំដំណេកជាមួយប្ដីហេស? អូយ៎"
"នែ៎! បើហ៊ានតែនិយាយឈ្លើយៗទៀត យើងនឹងមួលឲ្យដាច់សាច់"
ញ៉ោះបន្តិចសោះ ក៏មួលក្ដិចនាយក្រហមជាំពេញខ្លួន។ កាលមិនទាន់ការកាចឆ្នាស់ណាស់ទៅហើយ ការរួចប្រែក្លាយជាមេខ្លាតែម្ដង។
"អូនមិនស្ដាយទេហេស? តែប្ដីស្ដាយ"
"លែងទៅ! ចង់ទៅណាក៏ទៅៗ"
"ពិតជាចង់ឲ្យប្ដីទៅមែនហេស?"
ព្រះអើយ! នាយជាប់អន្ទាក់គេហើយមែនទេ? ម៉េចក៏យល់ថាមិនដាច់ចិត្តឲ្យគេទៅសោះអ៊ីចឹង? បេះដូងមួយនេះលោតញាប់សឹងតែធ្លាយទ្រូងពេលគិតថាគេត្រូវចេញទៅ ទឹកភ្នែកក៏ចាប់ផ្ដើមរលីងរលោង ហាក់សោកសៅខុសធម្មតាពេលគេចាកចេញ។
"វាជាការងាររបស់លោក ឆាប់ទៅៗ មិត្តលោកកំពុងមានគ្រោះថ្នាក់"
"អ៊ីចឹង បងទៅហើយ មើលថែខ្លួន"
មុនចាកចេញ នាយក៏មិនភ្លេចថ្នាក់ថ្នមបរបូមាត់ទន់ល្មើយរបស់ប្រពន្ធតូចទាល់តែអស់ចិត្តអស់ចង់សិនដែរ។ ទុកថាវាជាកម្លាំងចិត្តដែលគេផ្ដល់ឲ្យនាយមុនចូលសមរភូមិទៅចុះ។
"អឹម ប៉ុណ្ណឹងបានហើយ"
ថេយ៉ុងផ្ដាច់មាត់ចេញពីគេទាំងមុខក្រហម មិនហ៊ានសូម្បីងើយសម្លឹងមើលមុខគេ។ ហើយពេលគេហោះចាកចេញជាមួយនឹងសត្វវេទមន្តរបស់ជេយ៉ុន នាយតូចក៏បានត្រឹមមើលគេពីចម្ងាយ តាមមើលរហូតដល់គេចាកចេញទៅផុតពីកន្ទុយភ្នែក។
គេយកចិត្តទុកដាក់នឹងសុខទុក្ខប្រជារាស្ត្រដល់ថ្នាក់សូម្បីតែថ្ងៃរៀបការក៏ត្រូវចេញទៅជួយមនុស្សទាំងពាក់កណ្ដាលទីដែរ។ មានចិត្តដល់ថ្នាក់នេះ គេម៉េចនឹងអាចឃោរឃៅ សម្លាប់មនុស្សរាប់រយនាក់មិនពព្រិចភ្នែក? ឬមួយក៏នាយមើលគេខុស?To be continued 💗😘
Vote Cmt ម្នាក់មួយផងណា 😚💋
YOU ARE READING
ស្អប់បងដល់ឆ្អឹង ❤️🔥 [ENDED ✅]
Hayran Kurgu"យើងស្អប់ឯង!" នោះជាពាក្យសម្ដីដែលរាងក្រាស់តែងតែលឺចេញពីមាត់មនុស្សដែលខ្លួនស្រលាញ់អស់ពីបេះដូង។ បើជាជុងហ្គុកពីមុនប្រហែលជាអាចឈឺចាប់នឹងពាក្យនេះ តែពេលនេះឲ្យតែលឺថាអូននិយាយថាស្អប់បង បងកាន់តែចង់ចូលទៅជិតអូនលើសដើម ហើយចង់ដឹងថាអូននៅស្រែកថាស្អប់បងទៀតបានទេ ពេលនៅក្រ...