Ch30: ស្រលាញ់ដល់ឆ្អឹង 💕

3.9K 202 36
                                    

មនុស្សធ្លាប់តែស្រលាញ់គេខ្លាំងបាត់មិនបាន ពេលដឹងថាត្រូវផ្ដាច់ទំនាក់ទំនងរវាងគ្នាបែបនេះ នាយពិតធ្វើចិត្តមិនបានទេ។ ក្ដីស្រលាញ់របស់នាយចំពោះថេយ៍វាលើសលុបដល់ថ្នាក់នាយអាចស្លាប់ខ្លួនបានដើម្បីឲ្យគេសប្បាយចិត្ត។ នាយប្រឹងសន្សំក្ដីស្រលាញ់ចំពោះគេច្រើនឆ្នាំយ៉ាងនេះ ឲ្យបំភ្លេចត្រឹមប៉ុន្មានខែ វាទៅមិនរួចទេ។ តែឲ្យធ្វើបែបណា បើគេមិនដែលយកភ្នែកមើលនាយផង រស់នៅជាមួយគ្នាបន្តមានតែការបង្ខំនិងបំពេញចិត្តនាយតែម្ខាងប៉ុណ្ណោះ។
"ម៉េចក៏ខាងក្រៅរញ៉េរញ៉ៃយ៉ាងនេះ?"
ទម្រាំតែនាយដាច់ចិត្តដើរចេញពីអាគារស្នាក់ នាយធំក៏ឃើញថានៅក្នងទីក្រុងដូចកំពុងចលាចលនិងឃើញកូនចៅ អ្នកបម្រើរបស់ម្ចាស់តូចរត់ពេញផ្លួវ មិនដឹងឆ្លេឆ្លារកអីឲ្យប្រាកដ។
"អូយ៎"
សម្លេងនោះ គឺជាសម្លេងមីនឃ្យូដែលកំពុងតែដេញចាប់កូនឆ្កែមួយក្បាលតែក៏ត្រូវវាខាំដៃធ្វើឲ្យស្រែកផ្អើលពេញកណ្ដាលទីក្រុង។ ឃើញកូនឆ្កែនេះក្បាលខូចពេក ជុងហ្គុកក៏ចូលទៅជួយចាប់ ហើយចាប់បាននិងញ៉ឹងកញ្ចឹងកវាឡើងទើបវាខាំនាយមិនដល់។
"កូនឆ្កែមកពីណា? ម៉េចក៏ដើរតែខាំគេខាំឯង? ម្ចាស់មិនចេះមើលឆ្កែទេហេស?"
ពេលត្រូវស្ដីឲ្យ កូនឆ្កែនេះដូចជាស្ដាប់សម្ដីនាយយល់ហើយក៏ធ្វើមុខស្រពាប់ស្រពោនដូចកំពុងអន់ចិត្ត បែបនិយាយប៉ះពាល់បន្តិចមិនបាន។
"អុ៎ លោកប្រុសជេខេ!"
"នាងជាម្ចាស់របស់វានេះហេស?"
នាយធំចោតសួរទៅជំនិតរបស់ថេយ៍ពេលឃើញនាងរត់ទាំងត្រហេបត្រហេបមករកកូនឆ្កែមួយក្បាលនេះ។ គ្រាន់តែឆ្កែមួយក្បាលសោះ ហេតុអីអ្នកផ្ទះខាណាដិធ្វើដូចមានរឿងធំណាស់?
"គឺ... គឺមិនមែនទេ គេទើបជាម្ចាស់របស់ខ្ញុំ"
កាន់តែស្ដាប់កាន់តែមិនយល់ ម៉េចក៏មកនិយាយថាវាជាម្ចាស់របស់នាងទៅវិញ? អ៊ីចឹងកូនឆ្កែមួយនេះមានឋានៈអ្វីឲ្យប្រាកដទៅ?
"ជួយចាប់ៗ"
កំឡុងពេលដែលនាយកំពុងតែឆ្ងល់និងឆ្កែមួយក្បាលនេះ ក៏ស្រាប់តែឃើញជេយ៉ុននិងថេរីកំពុងរត់ដេញចាប់មួយក្បាលដូចគ្នា។ ម៉េចក៏មានច្រើនម្ល៉េះហើយសុទ្ធតែរប៉ិលរប៉ូចទៀតផង។
"ប្រយត្ន័! មួយនេះចេះព្រួសភ្លើង!"
ជេយ៉ុនស្រែកប្រាប់គ្រប់គ្នាឲ្យជៀសចេញរួចក៏ហក់ចាប់កូនឆ្កែមួយក្បាលនោះបានសម្រេចនិងឃុំវានៅក្នុងដុំទឹកកកធំល្មមមួយដែលនាយបានបង្កើតមុននេះ។
"មានរឿងអីឲ្យប្រាកដ? វាមិនមែនជាឆ្កែធម្មតាទេហេស? ឬមួយជាបិសាច?"
នាយធំរហ័សចូលទៅពិនិត្យកូនឆ្កែមួយទៀតតែមិនទទួលដឹងចំហាយបិសាចពីវាទាល់តែសោះ។ គ្នីគ្នារបស់នាយក៏មិនដឹងរឿងអីបានត្រឹមជួយចាប់ពួកវាឲ្យប៉ុណ្ណោះ ឯអ្នកបម្រើរបស់ថេយ៍ក៏មិនព្រមហើបមាត់សូម្បីតែបន្តិចទោះនាយជម្រិតសួរយ៉ាងម៉េចក៏ដោយ។
"វូវូ! វ៉ុនវ៉ុន! ម៉េចក៏រត់មកដល់ទីនេះ?"
រាងតូចរត់មកទាំងស្លន់ស្លោពេលភ័យបាត់កូនមកដឹងទៅដល់ទីណា។ កូនៗនាយទើបតែពីរខែប៉ុណ្ណោះ មិនមែនត្រឹមតែចេះដើរទេថែមទាំងចេះរត់ ឥឡូវចេះព្រួសភ្លើងធ្វើឲ្យឆេះផ្ទះផ្អើលអស់ហើយ។
"ឲ្យគេមកអូនមក!"
"បើចង់បាន ឆាប់បកស្រាយសិនមកថាពួកនេះជាស្អី?"
ដំបូងមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេតែពេលឃើញសូម្បីតែថេយ៉ុងក៏មករកកូនឆ្កែទាំងពីរក្បាលនេះដែរ នាយក៏ចាប់ផ្ដើមឆ្ងល់ហើយថារឿងវាបែបណា?
ឯថេយ៍ក៏មិនចង់លាក់បាំងអ្វីទៀតដែរដល់ដំណាក់កាលនេះទៅហើយគេគួរតែដឹងថាកូនរបស់គេគឺបង្ករឿងធ្វើឲ្យនាយឈឺក្បាលឲ្យរាល់តែថ្ងៃ។
"ពួកគេជាកូនរបស់អូន!"
"ថាម៉េច? កូនឆ្កែអស់នេះជាកូនអូន?"
"ឆ្កែៗពេញមាត់ចង់បានន័យថាយ៉ាងម៉េច?"
"បើពួកវាជាកូនឆ្កែមែនឲ្យបងហៅបែបណាវិញ?"
"ត្រូវហើយ! កូនអូនជាកូនឆ្កែព្រោះឪវាក៏ឆ្កែដែរ"
ស្អប់ណាស់នរណាក៏ដោយឲ្យតែហៅកូននាយជាកូនឆ្កែ នាយជេរស្ដីឲ្យទាំងអស់ហ្នឹង ហើយកូនគេឡើងចចកនៀក៎! វាប្រហែលជាកម្មពារដែលនាយដូចចិត្តដៀលប៉ាពួកគេបែបនេះដូចគ្នា។
ចំណែកអ្នកម្ខាងទៀតពេលត្រូវប្រពន្ធដៀលពេញមាត់បែបនេះក៏ចាប់ផ្ដើមភ្ញាក់ខ្លួន បើកភ្នែកធំៗព្រោះសម្ដីមួយឃ្លាពេះមានន័យថាពួកនេះជាកូនរបស់នាយ?
"អូនចង់ទៅណា? និយាយគ្នាឲ្យច្បាស់សិន?"
"អូនប្រញាប់ណាស់"
"ប៉ុន្តែ..."
"បងៗមានឃើញវីនវីនរបស់ខ្ញុំទេ គេនៅឯណា?"
ពេលបានឱបកូនប្រុសពីរនាក់ជាប់នឹងទ្រូងរួចហើយ ថេយ៍នៅសួររកម្នាក់ទៀតដែលគ្រប់គ្នាក៏ឆ្ងល់ដែរព្រោះតាមមិនទាន់នៅឡើយ ជាពិសេសគឺជុងហ្គុក នាយវិលវល់អស់ហើយ។ ធ្លាប់តែគិតថាថេយ៍មិនទុកកូនខ្លួនទៀត តែពេលនេះទើបតែដឹងថានាយមានកូនម្ដងពីរជាមួយគេ។
"អ្នកប្រុសតូចរត់ចូលទៅក្នុងព្រៃបាត់ហើយ ពួកយើងតាមមិនទាន់ទេ"
"ថា... ថាម៉េច? ហេតុអីក៏បែបនេះ? វីនវីន ហឹកៗ"
"ថេយ៍ អូនកើតអី?"
ឃើញមនុស្សដែលខ្លួនស្រលាញ់ស្រក់ទឹកភ្នែករហេមរហាមដោយមិនដឹងមូលហេតុ វាក៏ធ្វើឲ្យនាយធំឈឺចាប់ណាស់ដែរ។ ក្នុងកាលទេសបែបនេះនាយក៏ចិត្តទន់ ព្រមចូលទៅឱបលួងលោមប្រពន្ធនិងកូនៗដែលនៅក្នុងដៃរបស់គេ។
"មកពីអូន អូនមើលថែកូនមិនបានល្អទើបពួកគេរពឹសហើយរត់ចេញពីផ្ទះបាត់"
"ស្ងប់អារម្មណ៍សិនថេយ៍"
"កូន... កូនយើងម្នាក់ទៀត ហឹកៗ គេរត់ទៅក្នុងព្រៃបាត់ហើយ អូនខ្លាច អូនបារម្ភណាស់ខ្លាចថាគេមានគ្រោះថ្នាក់ ហឹកៗ"
"បងដឹងហើយ កុំយំអី ចាំបងចេញទៅរកកូនឲ្យ"
"ប៉ុន្តែ ហឹកៗ..."
"អូនត្រូវតែជឿលើបង កូនយើងមិនអីទេ បងនឹងនាំគេមកវិញ"
ខ្លួនប្រាណនាយតូចញ័រទទ្រើតព្រោះយំដល់រលាក់ខ្លួន បើកូនមានរឿងអីនាយមិនដឹងមានវិប្បដិសារីយ៉ាងណាទេ។ បើនាយមិនភ្លេចខ្លួនទុកគេនៅក្នុងផ្ទះជាមួយអ្នកបម្រើតែម្នាក់ ពួកគេក៏មិនបាត់ខ្លួនបែបនេះដែរ។
"អូនចង់ទៅរកកូនជាមួយបងដែរ ហឹកៗ"
"កុំអី អូននៅផ្ទះមើលកូនចុះ បងទៅតែមួយភ្លែតទេ នឹងប្រញាប់មកវិញ *សឺត"
សន្សាច្បាស់លាស់ហើយ នាយក៏ថើបថ្ងាសគេដើម្បីលួងលោមថែមទាំងទៅថើបកូនៗទាំងពីរផងដែរមុននឹងប្រញាប់ចេញទៅ។ រូបភាពផ្អែមល្ហែមរវាងអ្នកពីរ វាក៏មិនអាចគេចផុតពីក្រសែភ្នែកអ្នកផងដែលចង់ចេះចង់ដឹងរឿងអ្នកដទៃ។ ប៉ុណ្ណឹងហើយ បើគិតថាប្ដីប្រពន្ធគេមិនស្រលាញ់គ្នាទៀត មិនដឹងគួរបកស្រាយយ៉ាងម៉េចទៀតទេ។
ក្រោយពីស្វាមីអះអាងដូចនេះ ថេយ៉ុងក៏រាងស្ងប់ចិត្តព្រមពរកូនៗទៅផ្ទះវិញដើម្បីរង់ចាំដំណឹងល្អ។ ទោះក្នុងចិត្តអន្ទះ អន្ទែងតែក៏លែងសូវបារម្ភខ្លាំងដូចមុនព្រោះជឿជាក់លើស្វាមីរបស់ខ្លួន។
នាយអង្គុយបីកូនបណ្តើររង់ចាំស្វាមីបណ្ដើរតែក៏មានអ្នកមកអង្គុយកំដរនិងជួយមើលកូន រហូតទាល់តែល្ងាចបន្តិចទើបឃើញគេត្រឡប់ពីក្នុងព្រៃវិញព្រមជាមួយនឹងកូនប្រុសរបស់នាយ។
"វីនវីន! រត់ទៅដល់ណាខ្លះ ដឹងទេថាម៉ាម៉ាបារម្ភខ្លាំងណាស់?"
"អូនឈប់យំទៅ ពេលនេះគេមានសុវត្ថិភាពហើយ"
"អរគុណបង អរគុណអ្នកគ្រប់គ្នាដែលបានជួយខ្ញុំនៅថ្ងៃនេះ"
ដំបូងឡើយ មិត្តរបស់ជេខេក៏មិនពេញចិត្តដែលថេយ៍ក្បត់មិត្តរបស់ខ្លួនឡើយ។ តែឆ្លងកាត់រឿងថ្ងៃនេះ ឃើញថាគេមើលកូនតែម្នាក់ឯងលំបាកខ្លាំងណាស់ទើបម្នាក់ៗជិតទន់ព្រមលើកលែងនិងអាណិតគេបានយ៉ាងងាយ។
"ពួកយើងមិនអីទេ បើក្មេងៗរពឹសអាចយកមកផ្ញើពួកយើងបាន"
"អរគុណម្ដងទៀត"
"តែអូនមិនចាំបាច់អរគុណបងទេ ពួកគេក៏ជាកូនរបស់បងដែរ"
មិនថាពីមុនពួកយើងធ្លាប់មានរឿងរកាំរកូសនឹងគ្នាអ្វីខ្លះឡើយ ក៏នាយមិនប្រកាន់ មិនខឹង មិនចង់បែកផ្លូវជាមួយភរិយាជាទីស្រឡាញ់ទៀតឡើយ។ គ្រាន់តែគិតថាគេពពោះតែម្នាក់ឯង បង្កើតកូនតែម្នាក់ឯង នាយរអៀសខ្លួនណាស់ទៅហើយ ហេតុអីក៏លាក់នឹងនាយជិតដល់ថ្នាក់នេះ?
"បងមិនថាអ្វីទេហេសដែលអូនមិនបានស្ដាប់តាមការផ្ដែផ្ដាំរបស់បងឲ្យទម្លាក់ ហឹកៗ..."
"សុំទោស បងសុំទោសព្រោះបងគិតថាអូនមិនពេញចិត្តមានកូនឲ្យបង ទើបបងសម្រេចចិត្តដូច្នោះ"
"មិនពិតទេ អូនស្រលាញ់កូនយើងណាស់"
កន្លងមកនាយមិននឹកស្មានទេថាខ្លួនឯងអាចមានគ្រួសារធំបែបនេះជាមួយមនុស្សដែលខ្លួនស្រឡាញ់។ បើមិនមែនថេយ៍ នាយគ្មានថ្ងៃបានស្គាល់អារម្មណ៍មានក្ដីសុខដែលក្លាយជាប៉ាគេនេះឡើយ។
"អរគុណអូនហើយដែលទុកកូនរបស់ពួកយើងនិងបង្កើតបានកូនៗគួរឲ្យស្រលាញ់ឲ្យបងដល់ទៅបីនាក់"
"បី? អឺគឺ..."
ប្រហែលជុងហ្គុកមិនទាន់ដឹងទេថាពួកគេមានកូនជាមួយគ្នាដល់ទៅ៤នាក់។ តែគ្មានអ្វីប្លែកទេព្រោះនាយមិនទាន់បានប្រាប់គេនៅឡើយ។
"អ្នកប្រុសអ្នកនាងតូចដូចជាងងុយគេងហើយ"
"យកវីវីមកនេះបន្តិចមក"
នាយតូចលើកបីកូនស្រីមករកស្វាមីដើម្បីបង្ហាញថាពួកគេនៅមានកូនស្រីគួរឱ្យស្រឡាញ់ម្នាក់ទៀត។
"នាងតូចណាស់"
"អូនពរពោះពួកគេបាន៦ខែហើយក៏សម្រាលទើបនាងមានមាឌតូចហើយខ្សោយយ៉ាងនេះ"
"លំបាកអូនហើយ"
រាងក្រាស់លើកកូនស្រីមកបីលើដៃដោយការថ្នាក់ថ្នមព្រោះនាងតូចច្រម៉ក់ដូចជាមុខប៉ោងៗមែនមូលៗដូចជាថេយ៍យ៉ាងអ៊ីចឹងហើយទើបតែពីរខែធំប៉ុនដើមដៃនាយប៉ុណ្ណោះ។
"ចាំខ្ញុំបំពេរពួកគេឲ្យគេង អ្នកទាំងអស់គ្នាទៅសម្រាកចុះ"
"បាទ/ចាស"
ពេលគ្រប់គ្នាចេញទៅអស់ ពីរនាក់ប្ដីប្រពន្ធក៏នៅមើលថែកូនដោយមិនមាត់មិនកទោះមានរឿងច្រើនត្រូវនិយាយគ្នាតែមិនមែនពេលនេះ។ ប្ដីឆុងទឹកដោះគោឲ្យកូនស្រីនិងបំពេរឲ្យនាងគេង ចំណែកថេយ៍វិញក៏កំពុងបំបៅវីនវីនព្រោះមើលទៅក៏ដឹងថាគេឃ្លានណាស់។
"អា៎ កុំខាំមើស៎កូន!"
កូនហ្នឹងមិនដឹងយ៉ាងម៉េច អឹមពេលណាចេះតែខាំនាយឲ្យដូចប៉ាគេមិនខុស អ៊ីចឹងបានជាស្នាមពេញទ្រូងអស់ មិនងាយរលុប។
"បានបឺតហើយខាំទៀត ចាប់គាស់ធ្មេញអស់ឥឡូវហើយ"
ជុងហ្គុកដើរមកជិតគ្រែតាំងពីពេលណាក៏មិនដឹងតែសម្លេងគម្រាមនិងសម្លុតរបស់គេ ក៏ធ្វើឱ្យខ្លាចនិងស្ដាប់បង្គាប់ខ្លះដែរទើបជុងវីនព្រមនៅស្ងៀម អឹមបណ្ដើរបិទភ្នែកចង់គេងបណ្ដើរ។
កូនព្រមគេងហើយតែណាស់តែស្វាមីរបស់ខ្លួនដែលមិនព្រមទៅណាសោះ ចេះមកឈរមើលនាយបំបៅកូនទៅកើត។
"បងមិនទៅវិញទេឬ?"
"កូនប្រពន្ធបងនៅទីនេះ ចង់ឲ្យបងទៅណា?"
"បងអាចមកមើលកូននៅថ្ងៃស្អែកទៀតបាន"
"ថេយ៍!"
និយាយគ្នាក៏និយាយហើយតែភ្នែករបស់គេចេះតែតាមមើលដើមទ្រូងនាយពេក ទើបថេយ៍ព្រមងើបបីកូនទៅដាក់លើគ្រែពួកគេនិងទាញអាវមកសភាពរៀបរយទើបបែមកនិយាយគ្នាបន្ត។
"អូននៅមិនយល់ចិត្តបងទៀតហេស?"
"អូនមិនដឹងទេ អូនធ្វើខុសច្រើនយ៉ាងនេះ អូនមិនហ៊ានសុំបងត្រូវគ្នាវិញទេ"
"អ៊ីចឹង បងជាអ្នកសុំអូនត្រូវគ្នាវិញទៅចុះ"
ទោះជាគេខុសឬក៏នាយខុសក៏នៅ ដើម្បីគ្រួសារនេះមានសុភមង្គល នាយសុខចិត្តចាញ់ប្រពន្ធគ្រប់យ៉ាង។
"មិនមែនអ៊ីចឹងទេ អូនគ្រាន់តែខ្លាចបងនៅខឹងអូននិងឈប់ស្រលាញ់អូនហើយ"
"បងស្រលាញ់អូនយ៉ាងនេះ ម៉េចនឹងអាចខឹងអូនបានទៅ? ទោះអូនសម្លាប់បងរាប់ពាន់ដងទៀតក៏បងព្រមដែរព្រោះបងជាមនុស្សល្ងង់ ចេះស្រលាញ់អូនតែម្នាក់គត់"
"ទេ! អូនមិនអាចលើកដៃសម្លាប់មនុស្សដែលខ្លួនស្រលាញ់បានទេ អូនធ្វើមិនបាន អូនគ្មានថ្ងៃធ្វើបាបបងទៀតទេ បងលើកលែងឲ្យអូនណា៎លោកប្ដី"
ថេយ៍ចូលទៅឱបផ្ដេកផ្ដិតលើដើមទ្រូងស្វាមីទាំងទឹកភ្នែកអណ្តឺតអណ្តក។ អារម្មណ៍ដឹងខុសវាចាក់ស្រេះពេញបេះដូង នាយធ្វើបាប មើលងាយគេយ៉ាងណាក៏គេនៅស្រលាញ់នាយដែរ តើហេតុអីទៅ?
"បងលើកលែងឲ្យអូនគ្រប់យ៉ាងព្រោះយ៉ាងណាក៏បងរស់ខ្វះអូនមិនបានដែរ"
"ហឹកៗ ប្រុសសម្អប់ អូនស្រលាញ់បងខ្លាំងណាស់"
"បងក៏ស្រលាញ់អូន ស្រលាញ់ដល់ឆ្អឹង"
មិនដឹងថាថេយ៍បានរាយមន្ដស្នេហ៍អ្វីដាក់នាយទេបាននាយឈ្លក់វង្វេងនឹងគេដល់ថ្នាក់នេះ។ ដល់ថ្នាក់ស្លាប់ដើម្បីគេ ងើបពីស្លាប់ក៏ដើម្បីតែមកជួបគេម្ដងទៀតនេះឯង។
ទើបព្យាយាមរំលឹកខ្លួនឯងម្ដងហើយម្ដងទេថាត្រូវសងសឹក តែខួរក្បាលមួយនេះ វានៅតែចាញ់អំណាចបេះដូង។ បេះដូងប្រាប់ថាខ្វះគេមិនបាននិងចង់បានគេណាស់ មិនថាត្រូវប្រើវិធីបែបណាក៏ដោយ។

To be continued 💗

សរសេរមួយភាគនេះ អារម្មណ៍ដូចចូលទឹក រអាក់រអួល🫠 អធ្យាស្រ័យផង បើមានកំហុសឆ្គង ♥️

ស្អប់បងដល់ឆ្អឹង ❤️‍🔥 [ENDED ✅]Where stories live. Discover now