Ch12: អារម្មណ៍ត្រូវគេស្រលាញ់ ❣️

2.8K 143 11
                                    

មេឃនៅយប់នេះស្រស់ស្អាតខ្លាំងណាស់ តែកាន់តែមើលកាន់តែយល់ថាឯកាហើយតូចចិត្តនឹងខ្លួនឯងទើបគ្មានដំណោះស្រាយអ្វីក្រៅពីយកស្រាបំភ្លេចទុក្ខ។
មានមនុស្សច្រើនណាស់ តែហេតុអីក៏ត្រូវជាអូន? ហេតុអីត្រូវពង្រាត់អូនចេញពីបង?
"នៅមិនទាន់ភ្លេចគេបានទៀតហេស?"
អ៊ុនវូងាកមើលទៅម្ចាស់សម្លេងក៏ដឹងថាជាជេខេទើបនាយតបទៅគេវិញទាំងអស់សំណើច មិនស្មានថាពេលនេះគេក៏មិនទាន់ចូលគេងដូចនាយដែរ។
"មិនទាន់ដល់វេនឯងមកឡកឡឺយដាក់យើងទេ"
"ចង់ថាយើងអន់ជាងឯង?"
"ត្រូវហើយ! យ៉ាងហោចណាស់យើងក៏ដឹងថាគេស្រលាញ់យើង"
លឺពាក្យថាស្រលាញ់ រាងក្រាស់ក៏ចាប់ផ្តើមប្ដូរទឹកមុខព្រោះការពិត វាក៏ដូចជាពាក្យគេថា។
"ហើយអារម្មណ៍ដែលគេស្រលាញ់យើងវិញ វាបែបណាទៅ?"
"មានក្ដីសុខ! ទៅណាក៏ឃើញថាពិភពលោកពណ៌ផ្កាឈូកដែរ"
និយាយដល់ត្រឹមនេះ នាយក៏ញញឹមស្ងួតបន្តជូតកាំបិតស្នៀតគូរបស់ខ្លួន ក្នុងនោះមានមួយជារបស់ដែលម្ចាស់ស្នេហ៍នាយបន្សល់ទុកឲ្យ។
"តែពេលនេះយើងឃើញតែពណ៌ប្រផេះទាំងអស់"
"ចុះអារម្មណ៍ដែលបាននៅក្បែរមនុស្សជាទីស្រលាញ់ វាយ៉ាងម៉េចដែរ?"
"មានក្ដីសុខ... ផ្លូវភេទ"
"ចង្រៃយ៍!"
អ៊ុនវូក្រវីក្បាលសើចហួសចិត្តនឹងចម្លើយរបស់មិត្តហើយពួកគេក៏នាំគ្នាជល់កែវនិងផឹកជាមួយគ្នាក្រោមពន្លឺព្រះចន្ទបណ្ដើរនិយាយរឿងក្នុងចិត្តបណ្ដើរ។
"ឯងគិតថាធ្វើបាបគេហើយ ឯងនឹងសប្បាយចិត្តទេ?"
"យើងដឹង ដឹងថាខ្លួនឯងស្រលាញ់គេពេក ឃើញគេឈឺយើងឈឺជាងនោះទ្វេរដងប៉ុន្តែគេមិនសមឲ្យយើងលើកលែងទេ"
"នៅតែមិនជឿថាមនុស្សដូចគេចង់សម្លាប់ឯង"
"យើងក៏មិនចង់ជឿដែរ! បើគេគ្រាន់តែនិយាយមួយម៉ាត់ថាគេសុំទោស គេគ្មានចេតនា គេនឹកយើង តាមរកយើងរហូតមក ម្ល៉េះយើងអភ័យឲ្យគេបាត់ហើយ!"
"រម្ងាប់អារម្មណ៍ខ្លះទៅ!"
"តែឯងក៏បានឃើញ! ទាំងគេនិងមិត្តរបស់គេចាត់ទុកជីវិតយើងដូចសម្រាម ហើយរស់នៅយ៉ាងមានក្តីសុខ បំភ្លេចយើងចោល"
"..."
"យើងបានទៅធ្វើអាក្រក់អីដាក់គេ? យើងមានតែភាពស្មោះត្រង់និងការស្រលាញ់ចំពោះគេ ហេតុអីគេនៅស្អប់យើង?"
កែវស្រាត្រូវរមាលធ្លាក់ពីដៃ ពេលម្ចាស់ខ្លួនស្រវឹងទន់កដេកស្អាតនៅលើតុ តែទោះជាស្រវឹងមិនដឹងខ្លួនយ៉ាងណាក៏ក្នុងចិត្តនៅតែមិនព្រមបំភ្លេចរឿងអស់នោះងាយៗដែរ មាត់នៅតែទន្ទេញឈ្មោះរបស់គេមិនដាច់សូរ។
"ថេយ៍... ថេយ៉ុង"
មើលសភាពរបស់គេក៏ដឹងហើយថាគេឈឺចាប់ប៉ុណ្ណាក្រោយពេលត្រូវមនុស្សជាទីស្រឡាញ់ចាកមួយកាំបិតក្រោយខ្នង។ គេឆ្លងកាត់រឿងជាច្រើនទម្រាំអាចមានថ្ងៃនេះ គេម៉េចនឹងអាចលែងថេយ៍ដោយងាយៗ។
...

ស្អប់បងដល់ឆ្អឹង ❤️‍🔥 [ENDED ✅]Where stories live. Discover now