Ch29: អូនឈប់ស្អប់បងហើយ

3.1K 187 27
                                    

"អាស បាន... បានហើយ"
សារភាពថារាងកាយរបស់នាយស៊ាំនឹងគេបានច្រើនតាំងពីដំបូងតែបើថាមិនឈឺក៏វាចម្លែកព្រោះត្រង់នោះនៅតែហូរឈាមតិចៗ។
~ឆ្វោក
"កុំអី! លែងអូនទៅ ហឹកៗ"
គេចាប់ផ្ដើមបញ្ចេញចង្កូមសស្ញាចម្ដងទៀតហើយមើលទៅលើកនេះគេខឹងខ្លាំងណាស់ពេលឃើញដើមទ្រូងរបស់នាយមានស្នាមខាំ ស្នាមក្រចកទាំងដែលគេខានប៉ះពាល់នាយជាយូរ។
"អា៎ ឈឺ! កុំខាំៗ លែងអូន!"
គេលែងចេះស្ដាប់ភាសាមនុស្សហើយ កាន់តែហាមកាន់តែបានចិត្ត។ ជាពិសេសទៀតនោះគឺគេប្រឹងខាំបឺតជញ្ជក់ដើមទ្រូងនាយទាល់តែសមចិត្តក្នុងពេលដែលផ្នែកខាងក្រោមក៏កម្រើកខ្លាំងៗតាមកម្លាំងធ្វើឲ្យនាយតូចស្រែកពេញព្រៃជាច្រើនម៉ោងមុននឹងបាត់បង់ស្មារតីសន្លប់បាត់ទៅ។
ហើយទម្រាំតែគ្រប់គ្នាចូលមកជួយទាន់ ថេយ៉ុងក៏ស្ថិតក្នុងស្ថានភាពពិបាកភ្នែកទៅហើយ។ ថេរីស្រណោះបងប្រុសណាស់ព្រោះមិនធ្លាប់គិតថាគាត់រងទុក្ខវេទនាដល់ថ្នាក់នេះ។ ជុងហ្គុកអាងថាថេយ៍មិនចេះស្លាប់ក៏ចាប់បង្ខំបំពានគេយ៉ាងព្រៃផ្សៃរហូតដាច់រលាត់ ហូរឈាមពេញទាំងខ្លួន។
បន្ទាប់ពីនេះ រាងតូចក៏ត្រូវគ្រប់គ្នាលួចរំដោះចេញមកក្រៅបានសម្រេចពេលដែលជុងហ្គុកកំពុងជាប់ទម្លុះកម្រិតរបស់ខ្លួនឡើងរហូតទៅដល់SSS។ រឿងកម្រិតរបស់នាយមួយនេះត្រូវលាក់បាំងបានជិតល្អណាស់ មានតែមិត្តខ្លួន៣នាក់ទៀតប៉ុណ្ណោះដែលដឹងច្បាស់។
...
រួចក្រោយពីត្រូវមនុស្សព្រៃម្នាក់នោះធ្វើបាបឆ្អែតឆ្អន់ ថេយ៉ុងក៏ត្រូវប្អូនស្រីជូនមកសម្រាកនៅក្នុងបន្ទប់ដើម្បីសន្សំកម្លាំងព្យាបាលខ្លួនឯង ចំណែកនាងនិងអ្នកផ្សេងទៀតក៏កំពុងរកវិធីជួយពុករបស់ខ្លួនព្រោះគាត់កំពុងត្រូវបិសាចគ្រប់គ្រងសឹងតែទាំងស្រុង។
ទោះពួកនាងមានគ្នាច្រើនប៉ុណ្ណាក៏ដោយ តែបើមិនហៅជុងហ្គុកមកទេ ប្រហែលដេញបិសាចក្នុងខ្លួនគាត់មិនបានទេ។
សម្លេងប្រយុទ្ធគ្នានៅក្នុងភូមិគ្រិះធ្វើឲ្យអ្នកដែលទើបតែងើបពីឈឺត្រូវរហ័សវាចេញទៅក្រៅបន្ទប់។ នាយខ្លាចថាជំងឺរបស់លោកប៉ារើឡើងហើយធ្វើបាបមនុស្សនៅក្នុងផ្ទះណាស់។
"លោកប៉ា!"
នាយតូចចេញទៅក្រៅទាំងត្រដាបត្រដួសហើយពេលមកដល់ក៏ឃើញផ្ទាល់ភ្នែកថាវាដូចជាសុបិន្តរបស់នាយបេះបិតដែលឃើញលោកប៉ាត្រូវស្វាមីខ្លួនចាប់ច្របាច់កហើយក៏ដុតគាត់ទាំងរស់មិនប្រណីសូម្បីតែបន្តិច។
"លោកប៉ាៗ!"
ថេយ៉ុងចង់ស្ទុះចូលទៅជួយគាត់និងឃាត់មិនឲ្យគេធ្វើបែបហ្នឹងតែបែជាត្រូវគ្រប់គ្នាចូលមកឃាត់ជាប់។ នាយបានត្រឹមឈរមើលពីចម្ងាយ មើលគេដុតប៉ាបង្កើតរបស់ខ្លួនដោយភ្លើងរបស់គេ។ តើគេពិតជាដាច់ចិត្តសកសឹកប៉ារបស់នាយដោយបែបនេះ?
"អឹក អា៎"
"ប៉ា? ប៉ាយ៉ាងម៉េចហើយ?"
ពេលឃើញប៉ារបស់ខ្លួនត្រូវគេដោះលែងមកវិញដោយសភាពដូចដើម ថេយ៉ុងក៏ប្រយ័ត្នរត់ទៅពិនិត្យមើលព្រមទាំងប្រើថាមពលរបស់ខ្លួនដើម្បីជួយព្យាបាលនិងការពារគាត់។ គាត់មិនបានកើតអីទេ គឺគេបានជួយគាត់ដេញបិសាចក្នុងខ្លួនរបស់គាត់បានសម្រេចហើយ។
"ប៉ាមិនអីទេ គួរតែអរគុណកូនប្រសាដែលបានជួយ"
ជុងហ្គុកឈរសើចហួសចិត្តពេលលឺពាក្យថាកូនប្រសាចេញពីមាត់គាត់។ ដំបូងឡើយគឺចង់សម្លាប់នាយច្បាស់ណាស់ តែពេលនេះក៏ចង់រាប់ញាតិនាយទៅវិញ។
"ជុង! ឈប់សិន"
នាយតូចប្រឹងងើបដើរអូសជើងដើម្បីទៅរកគេព្រោះចង់អរគុណនិងសុំទោសរឿងគ្រប់យ៉ាងដែលបានយល់ច្រលំ។ ការពិតអ្វីដែលនាយមើលឃើញទៅថ្ងៃអនាគត វាមិនដូចអ្វីដែលនាយគិតសោះឡើង។ គេមិនមែនធ្វើទង្វើរអស់នោះដើម្បីសម្លាប់ប៉ានាយ តែព្រោះចង់ជួយគាត់ទៅវិញទេ។
"អរគុណបងហើយក៏ចង់សុំទោសម្ដងទៀតដែលអូនយល់ច្រលំ គិតថាបងជាមនុស្សអាក្រក់រួចក៏ស្អប់បង ចង់សម្លាប់បងតែពេលនេះអូនដឹងការពិតហើយ អូនស្ដាយក្រោយដែលមិនជឿលើបង"
"ចុះគិតថាពាក្យសុំទោសរបស់អូនអាចដោះស្រាយបានគ្រប់យ៉ាងហេស?"
"អូនដឹងទោះនិយាយបែបណា ធ្វើបែបណាក៏មិនអាចប្រែចិត្តបងឲ្យមកស្រលាញ់អូនដូចដើមដែរ"
"..."
"បើបងយល់ថាពួកយើងបន្តទៅមុខលែងបានហើយ អូននឹងស៊ីញ៉េលិខិតលែងលះឲ្យបង"
ជុងហ្គុកក្ដាប់ដៃជាប់ឡើងចេញសរសៃក្រោយបានលឺពាក្យលែងលះចេញពីមាត់គេ។ គេក្បត់នាយ ស្អប់នាយ មិនដែលមានចិត្តស្រលាញ់នាយសូម្បីបន្តិច ហេតុអីក៏នាយនៅក្ដៅក្រហាយពេលគេសុំចែកផ្លូវ?
"លែងក៏លែងទៅ! បងក៏លែងចង់បង្ខំអូនឲ្យទ្រាំរស់ជាមួយមនុស្សដែលអូនស្អប់ដែរ"
"អត់ទេ! អូន... អូនឈប់ស្អប់បងហើយ"
គេល្អនឹងនាយមករហូត តើឲ្យនាយរក្សាចិត្តស្អប់ចំពោះគេម៉េចនឹងបាន? ទោះគេអាក្រក់ដាក់នាយខ្លះមែន តែទង្វើអស់នោះនាយក៏មិនទុកក្នុងចិត្ត សឹងតែមិនបំភ្លេចចោលបានសូម្បីតែរឿងនៅក្នុងព្រៃមុននោះ។
"ឈប់ស្អប់? តែក៏មិនបានន័យថាស្រលាញ់ដែរមែនទេ?"
នៅចំពោះមុខគ្រប់គ្នា នាយចង់ស្ដាប់ចម្លើយចេញពីមាត់គេដោយផ្ទាល់ថានាយមានតំណែងអ្វីឲ្យប្រាកដនៅក្នុងចិត្តគេ។
"គឺ... អូន... អូនហឹកៗ"
"មិនចាំបាច់ទេ បងដឹងមុនហើយ"
ឃើញទឹកមុខស្ទាក់ស្ទើរបស់រាងតូច នាយក៏ដឹងរួចមកហើយថាខ្លួនគ្មានថ្ងៃអាចឈ្នះបេះដូងគេបានទេ។ តាំងពីដើមមក នាយបានត្រឹមតែជាមនុស្សដែលគេស្រួលប្រើប្រាស់ ខំធ្វើល្អ យកចិត្តគេប៉ុណ្ណាក៏គេមិនដែលមើលឃើញដែរ។
ដឹងហើយឮហើយ ម៉េចក៏នៅល្ងង់ទៅសួរសំណួរមួយនេះទៀត?
ដើមឡើយ គិតថាល្អណាស់គ្រាន់តែបាននៅក្បែរស្និទ្ធស្នាលនឹងគ្នាតែធាតុពិតបេះដូងរបស់នាយ វាទាមទារលើសពីនេះ។ នាយចង់ឲ្យគេនៅក្បែរនាយដោយចិត្តនឹងចិត្ត ស្រលាញ់គ្នាទៅវិញទៅមក ព្រោះស្នេហ៍តែម្ខាងវាឈឺចាប់ណាស់។ លទ្ធផលចុងក្រោយ នាយមានតែញញឹមខ្សោះដើរចេញ ព្រមទទួលស្គាល់ថាខ្លួនចាញ់ មិនអាចទទួលស្នេហាពីគេបាន។
...
~ប្រាវ
ក្រោយពីត្រឡប់មកអគារស្នាក់របស់ខ្លួនវិញ សូម្បីតែកែវទឹកក៏ជុងហ្គុកកាន់លែងជាប់ វារបូតធ្លាក់ពីដៃនាយដោយមិនដឹងខ្លួន។ អារម្មណ៍របស់នាយកំពុងតែហោះហើរ ទោះអ្នកដទៃមួយនិយាយអ្វីក៏នាយស្ដាប់លែងចូលត្រចៀក ខួរក្បាលមិនអាចឆ្លើយតបបានភ្លាមៗទាល់តែសោះ។ ក្នុងទ្រូងនេះ វាឈឺចាប់វេទនាជាជាងថ្ងៃដែលនាយផ្ញើលិខិតលែងលះឲ្យគេទៅទៀត។
"នេះទឹកដោះគោរបស់លោកប្រធាន"
ពេលមេការលើកទឹកដោះគោឲ្យ មិត្តរបស់នាយក៏ចាប់ផ្ដើមមើលមុខគ្នា គិតថាគេប្រែជាឆ្កួតមកប្រែចេះផឹកទឹកដោះគោជំនួសកាហ្វេក្រោយពេលត្រូវប្រពន្ធលែងចោល។
"យើងថាបើឯងស្រលាញ់គេ ខ្វះមិនបានដល់ថ្នាក់នេះ ព្រមលែងលះធ្វើអី?"
"យកគេមកដេកឱបឲ្យត្រជាក់ចិត្តទៅ មិនបាច់គិតរឿងស្រលាញ់ឬមិនស្រលាញ់ទេ"
មីនឃ្យូនិងជេយ៉ុនប្រឹងផ្ដល់ដំបូន្មានឲ្យដែរតែនាយនៅមិនត្រជាក់ចិត្ត គិតហើយក៏ឈឺក្បាលទើបលើកទឹកដោះគោដែលមេការលើកឲ្យមកផឹកឲ្យត្រជាក់ចិត្ត ប៉ុន្តែវាមិនដូចអ្វីដែលនាយរំពឹងទុកទាល់តែសោះ។
"រសជាតិស្អីហ្នឹង? ម៉េចមិនត្រូវមាត់សោះអ៊ីចឹង?"
"ផឹកកាហ្វេវិញទៅអ៊ីចឹង"
"អត់ទេ! យើងចាំច្បាស់ណាស់ ថាពេលថ្ងៃមិនមែនរសជាតិហ្នឹង"
"ឯងមិនដែលផឹកទឹកដោះគោទេ ច្រលំហើយ"
ឬមួយក៏នាយខូចចិត្តដល់ថ្នាក់វង្វេងវង្វាន់ពិតមែន? ប៉ុន្តែរសជាតិទឹកដោះដែលនាយបានភ្លក់វានៅជាប់អណ្ដាតនៅឡើយទេ ម៉េចនឹងអាចភ្លេចទៅ? តើនាយទៅផឹកវាតាំងពីពេលណា នៅឯណា ម៉េចក៏ចាំមិនបានសោះ?
"វាសាបៗតែឆ្ងាញ់ដិតជាប់មាត់ ឬមួយនោះមិនមែនទឹកដោះគោ?"
"បើមិនមែនទឹកដោះគោ ទឹកដោះអីវិញ?"
"មួយថ្ងៃនេះ ពួកយើងនៅជាមួយឯងរហូតលើកលែងតែពេលឯងជួបនឹងម្ចាស់តូច ពួកយើងមិនឃើញឯងផឹកទឹកដោះស្អីទេ"
"បានហើយ! បំបែកគ្នាទៅ ថ្ងៃស្អែកមានការងារត្រូវធ្វើច្រើនទៀត មានរឿងអីចាំស្អែកចាំនិយាយគ្នា"
ពេលអ៊ុនវូហាមាត់បំបែកទាំងអស់គ្នា ម្នាក់ៗក៏ដើរចេញទៅបន្ទប់រៀងខ្លួនព្រមទាំងជុងហ្គុកផងដែរ។
ប៉ុន្តែចិត្តនាយនៅតែមិនស្ងប់ នៅតែគិតពីរឿងអម្បាញ់មិញ ថាតើនាយទៅបានភ្លក់រសជាតិនោះមកពីណា?
~ង៉ាៗ
"ពុទ្ធោៗ! កូនសម្លាញ់ កុំយំៗណា៎ ចាំម៉ាម៉ាឆុងទឹកដោះគោឲ្យ"
ថេយ៉ុងបីកូនស្រីតូចដែលទើបតែកើតបានពីរខែមកបី យោលតិចៗពេលនាងយំមិនឈប់ ទាមទាររកទឹកដោះទាំងដែលពេលនេះ នាយគ្មានសល់អ្វីមួយតំណក់ឲ្យកូន។ បើកុំតែប៉ាពួកគេបឺតជញ្ជក់អស់សឹងតែទ្រូងនាយសំប៉ែតខ្សោះ កុំអីក៏កូនមិនអត់អីបៅហើយយំដល់ថ្នាក់នេះដែរ។
"បងៗឆុងហើយឬនៅ ជួយមើលនាងផង ខ្ញុំទៅមើលកូនបីនាក់ទៀត"
ក្រោយពីប្រាប់អ្នកបម្រើឲ្យមើលកូនស្រីរបស់ខ្លួន ថេយ៉ុងក៏រត់ទៅមើលកូនប្រុសដែមានរូបរាងជាចចកតូចៗពណ៌ប្រផេះបីក្បាលដែលត្រូវដាក់ឲ្យនៅក្នុងគ្រែយោលធំល្មោមមួយ។ បើគ្រែនេះហ៊ានតែធ្វើតូចនិងមានរបាំងជុំវិញទាបពេក ពួកគេប្រាកដជាលួចរត់ចេញទៅខាងក្រៅបានទៀតមិនខាន។
"ម៉េចក៏មិនព្រមបៅទឹកដោះគោសោះអ៊ីចឹង? ម៉ាម៉ាគ្មានទឹកដោះឲ្យទៀតទេ"
កូនបីនាក់នេះពិបាកប្រដៅ ពិបាកមើលថែណាស់តែប្រហែសមិនទាន់ប្រាកដជារត់បាត់ស្រមោលហើយណាមួយអ្នកបម្រើក៏ខ្លាច មិនសូវហ៊ានចូលជិតពួកគេទៀត បើចេះតែដើរខាំគេ ខាំឯងបែបនេះ ដូច្នេះហើយបានជានាយមិនចង់ទៅធ្វើការឆ្ងាយពីផ្ទះ។
"កុំខូចណា៎ ប្រយ័ត្នម៉ាម៉ាកាត់កាល់ចោលឲ្យទៅនៅជាមួយប៉ាកូនវិញ! ប៉ាកូនគ្មានទឹកដោះឲ្យបឺតទេ ប្រាប់ឲ្យដឹង"
មិនដឹងថាកាលដែលនាយប្រឹងនិយាយទៅ ពួកគេស្ដាប់បានដែរឬអត់ទេ ដឹងត្រឹមថាស្ដាប់ហើយ ពួកគេក៏ព្រមបៅទឹកដោះគោជាបណ្ដោះសន្នសិន។ បើឆ្លាត ស្ដាប់បង្គាប់ដល់ថ្នាក់នេះ នាយក៏មិនចាំបាច់ហត់ចិត្ត ហត់កាយរាល់ថ្ងៃដែរ។
ហ៊ឹម! ពេលបានមកឱប បីបមថ្នាក់ថ្នមកូនបែបនេះ នាយក៏នឹកដល់ស្វាមីភ្លាម ហើយក៏ចិត្តមិនដាច់នឹងព្រមលែងលះគេទាល់តែសោះ។ តើនាយគួរតែទៅបកស្រាយប្រាប់គេបែបណា? នាយធ្វើខុសច្រើនកន្លងមកទើបរអៀសខ្លួនខ្លាំង មិនហ៊ានសារភាពតែរឹតតែមិនចង់បាត់បង់គេ។
"តើបងព្រមទទួលយកអូននិងកូនដែរទេ? អូនខ្លាច ខ្លាចបងមិនពេញចិត្តព្រោះអូនមិនបានធ្វើតាមសម្ដីបងដែលឲ្យទម្លាក់កូនចោល"

To be continued 💗

ដើម្បីសំណូមពរអ្នកអាន admin សុខចិត្តសរសេរដាច់យប់ 🤧💋

ស្អប់បងដល់ឆ្អឹង ❤️‍🔥 [ENDED ✅]Where stories live. Discover now