Ch11: ពេញចិត្តឲ្យអូនទះ 🤭

2.9K 156 18
                                    

ត្រឹមរយៈពេលមួយថ្ងៃសោះ  នៅទីក្រុងបែជាមានរឿងប្រែប្រួលច្រើនយ៉ាងនេះ។ ដោយសារតែថេយ៍មិននៅ ក្រុមមិត្តរបស់នាយក៏ចេញទៅក្នុងព្រៃក្រៅក្រុងដើម្បីប្រមាញ់បិសាចយកត្បូងមានតម្លៃដែលនៅក្នុងល្អាងរបស់វា ប៉ុន្តែនរណាទៅដឹងថាទៅហើយមិនអាចត្រឡប់មកវិញនោះ។ ពេលនេះក្រុមរបស់នាយនៅសល់់តែដុងហា អេនណានិងជូរីម្នាក់ទៀតប៉ុណ្ណោះដែលនៅមានជីវិត។
"ថេយ៍! ដុងហាមករកកូន ប្រាប់ថាចង់បបួលកូនទៅជាមួយ"
ម្ចាស់ស្រីខាណាដិព្យាយាមចូលមកលួងលោមកូនម្ដងហើយម្ដងទៀតក្រោយឃើញគេចេះតែបដិសេធមិនព្រមចេញពីបន្ទប់ មិនស្ដីថែមទាំងមិនខ្ចីប៉ះពាល់អាហារដែលបានរៀបចំទៀតផង។
"កូនមិនចង់ជួបគេនោះទេ"
"គេមានបេសកកម្មទៅកម្ចាត់បិសាចនៅខាងក្រៅទើបចង់បបួលកូនទៅជាមួយ"
"ខ្ញុំ... ខ្ញុំទៅមិនបានទេ"
"អ៊ីចឹងក៏ត្រូវចុះទៅជួបគេបន្តិចដែរ គេបារម្ភពីកូនណាស់"
ដឹងថាការបាត់ខ្លួនរបស់នាយប្រាកដជាធ្វើឲ្យគេបារម្ភណាស់ហើយប៉ុន្តែសភាពនាយពេលនេះគឺគ្មានមុខអីទៅជួបគេទេ។
"បើកូនមិនចង់ទៅ គ្រាន់តែទៅលើកទឹកចិត្តពួកគេបន្តិចទៅ។ ក្រុមកូនទើបតែបាត់បង់គ្នាប៉ុន្មាននាក់ផង ពួកគេត្រូវការកូនដឹងទេ"
"បាទ ខ្ញុំយល់ហើយ"
បើនាយគិតតែសម្ងំក្នុងបន្ទប់មិនព្រមចេញទៅណា នាយនៅតែនឹករឿងរ៉ាវទាំងប៉ុន្មានដែលបានកើតឡើងនៅផ្ទះក្នុងព្រៃនោះ។ មកដល់ពេលនេះ ថេយ៍នៅតែគិតមិនចេញថាគេរៀបចំរឿងដែលបានកើតឡើងដោយរបៀបណា។ តើគេចេះបង្វិលពេលវេលាឬយ៉ាងម៉េច?
ទម្រាំតែថេយ៉ុងធ្វើចិត្តបាន ដើរចេញពីបន្ទប់វាក៏ចំណាយពេលរាប់ម៉ោងតែដុងហានៅមិនទាន់ទៅណានៅឡើយព្រោះពួកគេក៏ត្រូវជួបជុំគ្នានៅភូមិគ្រឹះសម្ដេចស្រាប់។
"ដុងហា"
អ្នកកំលោះងើបឈរពេញកម្ពស់និងសម្លឹងមិនដាក់ភ្នែកទៅម្ចាស់សម្លេងព្រោះគេមើលទៅមិនស្រស់បស់ដូចពេលដែលនាយបានឃើញគេចុងក្រោយឡើយ។
"ថេយ៉ុង! ឯងកើតអី?"
ដំបូងនាយគិតចង់បញ្ចុះបញ្ចូលគេឲ្យទៅជាមួយពិតមែនតែពេលមកឃើញសភាពគេពេលនេះ នាយក៏ប្ដូរលែងចង់ឲ្យគេទៅប្រឈមនឹងគ្រោះថ្នាក់ជាមួយទៀតហើយ។
"យើងមិនអីទេ គ្រាន់តែមិនស្រួលខ្លួនតិចតួច"
"ឯងមិនដែលបែបនេះទេ! មើលចុះមុខមាត់ស្លេកស្លាំងអស់ហើយ"
ដៃក្រាស់លើកស្ទាបថ្ពាល់នាយតូចថ្នមៗដោយយកចិត្តទុកដាក់ត្បិតនាយមិនដែលឃើញគេឈឺដល់ថ្នាក់នេះតាំងតែពីស្គាល់គ្នាមក។ នៅមានកែវភ្នែកស្រគត់ស្រគំបៀមទុក្ខនេះទៀត វាកាន់តែធ្វើឲ្យនាយមិនដាច់ចិត្តទុកគេឲ្យនៅផ្ទះតែឯង។
"ប្រាប់ហើយថាមិនអី"
"តែបើមានរឿងអីមែន ឯងអាចប្រាប់យើងបានដឹងទេ?"
ថេយ៍មើលទៅអ្នកម្ខាងទៀតទាំងទឹកភ្នែករលីងរលោងទោះដឹងថាគេកំពុងយកចិត្តទុកដាក់លើនាយ តែរឿងរបស់នាយគ្មាននរណាអាចជួយបាននោះទេ។
"គឺយើង..."
"មើលថែខ្លួនដឹងទេ? ពេលត្រឡប់មកវិញ យើងមានរឿងចង់សារភាពប្រាប់ឯង"
ថាហើយនាយក៏ទាញរាងតូចមកឱបជាប់ទ្រូងទាំងមិនដាច់អាល័យ ហាក់មិនចង់ចាកចេញពីគេទាល់តែសោះ។ ឆ្លងកាត់រឿងជាច្រើន ធ្វើឲ្យដឹងថានាយខ្លាចបាត់គេ ខ្លាចគេមានរឿងអីកើតឡើង។ វាជាសញ្ញានៃស្នេហាមិនមែនត្រឹមតែមិត្តភាព តើវាយឺតពេលពេកទេដែលគិតចង់សារភាពពេលនេះ?
"*យើងដឹងថាឯងគិតមកលើយើងបែបណា ប៉ុន្តែពេលនេះវាហួសពេលបាត់ទៅហើយ"
ថេយ៍ក្រសោបឱបគេវិញទាំងអារម្មណ៍ក្ដុកក្ដួល ក្នុងចិត្តមានតែការអាណិតនិងស្រលាញ់រាប់អានត្រឹមមិត្ត វាមិនអាចលើសពីនេះទៀតឡើយ។
គ្រប់សកម្មភាពស្និទ្ធិស្នាលរបស់ពួកគេ វាមិនអាចគេចផុតពីក្រសែភ្នែកមុតថ្លារបស់ម្ចាស់មាឌមាំដែលឈរមើលពួកគេពីចម្ងាយនោះឡើយ។
"ហាមសម្លាប់មនុស្សឲ្យសោះ"
ក្រោយលឺពាក្យសម្ដីដាស់តឿនពីអ៊ុនវូ ជុងហ្គុកក៏ព្យាយាមរម្ងាប់អារម្មណ៍ដែលចង់សម្លាប់មនុស្សទាំងដែលក្នុងទ្រូងនៅតែក្ដៅដូចភ្លើង។
"មនុស្សដូចជាវា យើងមិនឲ្យស្លាប់ងាយៗទេ"
សកម្មភាពរបស់នាយដែលឈរមើលពួកគេមិនដាក់ភ្នែក ត្រូវថេយ៉ុងមើលឃើញហើយពួកគេក៏ប្រសព្វភ្នែកនឹងគេអស់មួយសន្ទុះមុននឹងថេយ៍សម្រេចងាកមុខចេញ ឈរបាំងខ្នងដុងហាគេចពីនាយទាំងភាពភ័យខ្លាច។
"ដុងហា ឯងត្រូវប្រយ័ត្នខ្លួន កុំទុកចិត្តអ្នកដែលទើបស្គាល់ឲ្យសោះ ដឹងទេ?"
"ឯងនិយាយអី?"
"សន្យាមកថាត្រូវតែត្រឡប់មកវិញ"
"អឹម ដឹងហើយ! សន្យា"
ទោះមិនស្រលាញ់ ក៏ដុងហានៅតែជាមនុស្សម្នាក់ដែលនាយទុកចិត្តនិងជឿថាគេក៏ស្មោះត្រង់នឹងខ្លួន មិនដែលមានគំនិតអាក្រក់លើនាយឡើយ។ ជាពិសេស អ្វីដែលនាយបារម្ភគឺជុងហ្គុកអាចនឹងមានគំនិតសងសឹកទាំងនាយនិងមិត្តទាំងអស់របស់ខ្លួន។ រឿងរវាងអ្នកទាំងពីរ នាយនឹងចាត់ការដោយខ្លួនឯង តបស្នងគេដោយខ្លួនឯង នាយមិនឲ្យគេរស់នៅទីនេះមានក្ដីសុខនោះទេ។
គិតទៅ មនុស្សទើបតែស្អិតរមួតនឹងគ្នានៅលើគ្រែថ្ងៃមុនសោះ ថ្ងៃនេះបែជាទៅល្អូកល្អូននឹងប្រុសផ្សេងនៅចំពោះមុខគ្រប់គ្នា។ គេនៅតែមិនចាំឬយ៉ាងម៉េចថាគេក្លាយជារបស់នាយហើយ ក្លាយជារបស់ជុងហ្គុកម្នាក់នេះ គ្មានសិទ្ធិឲ្យប្រុសណាមកប៉ះពាល់តាមចិត្តទេ!
...

ស្អប់បងដល់ឆ្អឹង ❤️‍🔥 [ENDED ✅]Where stories live. Discover now