Ch2: អ្នកប្រុសឃោរឃៅ 💔

1.9K 114 18
                                    

"យើងទុកពេលឲ្យឯងរត់ពីមួយដល់ដប់ បើរត់មិនទាន់ទេ យើងនឹងបាញ់បំបាក់ជើងឯងម្ខាងទៀត"
ថេយ៉ុងបែខ្នងទុកពេលឲ្យគេរត់ទាំងមិនទាន់ទទួលពាក្យយល់ព្រមពីផងថាគេនឹងស្ម័គ្រចិត្តទទួលលេងល្បែងនេះ។
"អ្នកប្រុស សុំអង្វរ! ដោះលែងពួកខ្ញុំទៅ!"
"១!"
ដល់ដំណាក់កាលនេះហើយទោះមិនចង់រត់ក៏ត្រូវតែរត់ដែរ។ ដោយសារតែសម្ដីរបស់ខ្លួនស្ដាប់មិនចូលត្រចៀកអ្នកម្ខាងទៀត ជុងហ្គុកក៏ឱនទន្សាយតូចរត់គេចទាំងជើងនៅឈឺមិនទាន់ជានៅឡើង។
"៩ ១០!"
"វារត់មិនបានឆ្ងាយប៉ុន្មានទេ"
មិត្តរបស់ថេយ៍ញញឹមឡើងមុននឹងរាយការណ៍ប្រាប់គេហើយក៏ទាញព្រួញឡើងបាញ់បញ្ឆិតទៅអ្នកកំពុងរត់ឲ្យគេដួលត្រឡប់ត្រឡិនហើយពួកគេក៏នាំគ្នាសើចទុកជាការកំសាន្ត។
"នេះហេស អ្នកពូកែបាញ់ធ្នូ?"
រាងតូចងាកសួរទៅជូរី មិត្តសម្លាញ់ដែលជាអ្នកបាញ់ធ្នូកម្រិតB តែបែជាបាញ់មិនត្រូវគោលដៅទៅវិញ។
"យើងគ្រាន់តែចង់លេងជាមួយអ្នកបម្រើឯងប៉ុណ្ណោះ ចុះពួកឯងមិនសាកទៅ?"
និយាយហើយពួកគេក៏នាំគ្នាដេញតាមកំលោះតូចរបស់យើងជាប់តែបាញ់មិនត្រូវទើបជូរីលេងមែនទែនដោយការបាញ់ចំជើងស្ដាំគេដែលធ្លាប់មានរបួសស្រាប់នោះ។
"អា៎!"
ជុងហ្គុកស្រែកដោយការឈឺចាប់ ដួលខ្ពោករបូតកូនទន្សាយឲ្យវាភ័យរត់ចេញពីដៃនាយ។
"គិតថាឯងអាចរត់ពីដៃយើងរួចហេស?"
ថេយ៉ុងយារធ្នូប្រុងនឹងបាញ់អ្នកដែលដួលលើដីធ្វើឲ្យម្ខាងទៀតបិទភ្នែកចាំទទួលសេចក្ដីស្លាប់ទៅហើយប៉ុន្តែសុខៗនាយតូចស្រាប់តែដូរចិត្តបែជាទៅបាញ់ទន្សាយដែលរត់ចេញនោះទៅវិញ។
"អ្នកប្រុស? ហេតុអីក៏អ្នកប្រុសបាញ់វា?"
ទន្សាយដ៏គួរឲ្យអាណិតត្រូវកំលោះតូចលើកបីវាថ្នមៗ មើលទៅវាទាំងទឹកមុខសោកសៅបំផុតព្រោះឃើញវាដកដង្ហើមចង្រិតឈឺជិតស្លាប់ម្ដងៗ។
"ព្រោះសប្បាយ"
"ក្រុមអ្នកប្រុសសម្លាប់ជីវិតអ្នកដទៃដើម្បីតែសប្បាយអ៊ីចឹងហេស?"
"នរណាថាយើងសម្លាប់វា?"
និយាយហើយថេយ៉ុងក៏ប្រើវិជ្ជាព្យាបាលរបស់ខ្លួនជួយព្យាបាលកូនទន្សាយនោះរហូតទាល់តែជាសះស្បើយ។
"ឃើញហើយនៅ? យើងគ្រាន់តែលេងសើចជាមួយវាប៉ុណ្ណោះ វានៅរស់តាស៎"
"មែន! វានៅរស់ តែពេលអ្នកប្រុសបាញ់វា វាមិនចេះឈឺទេហេស? អ្នកប្រុសឃោរឃៅ គ្មានហេតុផល"
~ផាច់
"អា៎!"
"ឆ្កែអនាថា! ឯងគិតថាខ្លួនឯងជានរណាហ៊ានមកប្រដៅយើង?"
សម្ដីរបស់ក្មេងម្នាក់នេះធ្វើឲ្យម្ចាស់តូចខឹងខ្លាំងណាស់ដល់ថ្នាក់ចាប់បោចសក់ហើយទះមាត់គេមិនដកដៃ។
"ខ្ញុំ... ខ្ញុំមិនហ៊ានទេ"
ជុងហ្គុកហូរឈាមរហាមចេញពីមាត់ដោយសារស្នាដៃមនុស្សដែលខ្លួនគោរពស្រលាញ់បំផុត។ ទង្វើព្រៃផ្សៃរបស់គេពិតជាធ្វើឲ្យនាយខកចិត្តខ្លាំងណាស់ ហេតុអីនាយស្រលាញ់មនុស្សចិត្តសាមាន្យដូចជាគេ ល្អស្អាតតែសម្បកខាងក្រៅ?
"យើងធ្លាប់ប្រមានឯងហើយតែឯងនៅតែល្មើសបញ្ជារបស់យើង ម្ដងនេះយើងនឹងប្រដៅឯងឲ្យដឹងដៃម្ដង"
ត្រឹមសម្ដីនាយតែប៉ុន្មានម៉ាត់ មិត្តរបស់នាយតូចក៏ដឹងចិត្តចាប់ដៃក្មេងប្រុសដ៏គួរឲ្យអាណិតទាំងសងខាងឲ្យលុតជង្គង់នៅចំពោះមុខម្ចាស់តូច។
"អ្នកប្រុសចង់ធ្វើអី?"
"ទុកចិត្តចុះ ម្ដងនេះចាំយើងព្យាបាលឲ្យឯងបានសះស្បើយដូចជាកូនទន្សាយមួយក្បាលអម្បាញ់មិញ មិនឲ្យមានស្លាកស្នាមឲ្យសម្ដេចប៉ាដឹងទៀតទេ"
"កុំ! កុំអីអ្នកប្រុស អា៎!"
ព្រួញដែលគេយកប្រើបរបាញ់សត្វ ពេលនេះត្រូវប្រើដើម្បីចាក់ដើមទ្រូងខាងឆ្វេងរបស់កំលោះតូចឲ្យគេស្រែករំពងពេញព្រៃ។
"ស្រែកទៅ! យើងចូលចិត្តពេលឃើញទឹកមុខឯងបែបនេះ"
ភ្នែកធំៗ កែវភ្នែកខ្មៅនិលដែលព្យាយាមខំទប់ទឹកភ្នែកមួយគូនេះធ្វើឲ្យម្ចាស់តូចដែលយកតែចិត្តខ្លួនឯងដូចជាគេញញឹមដោយការពេញចិត្តបំផុត។ គេជាមនុស្សដែលគួរឲ្យចង់ធ្វើបាប ជាពិសេសពេលគេខាំមាត់ អត់ទ្រាំ មិនស្រក់ទឹកភ្នែកសូម្បីតែមួយដំណក់។
"ល្អណាស់ ពូកែអត់ទ្រាំមែនកូនឆ្កែ"
"អា៎ ឈឺណាស់"
នាយតូចប្រើកម្លាំងដៃចាក់ដើមទ្រូងគេកាន់តែជ្រៅ ចង់មើលថាគេអាចអត់ទ្រាំមិនយំដល់ពេលណាទៀត។
"ដកចេញទៅ ខ្ញុំឈឺណាស់អ្នកប្រុស អូយ៎! ជួយផង!"
សម្លេងស្រែកដោយការឈឺចាប់របស់នាយប្រែក្លាយជាការកំប្លែងរបស់ពួកកូនអ្នកមានដូចជាពួកគេ។
"ហាហា ស្រែកទៅ! គិតថាមាននរណាមកជួយឯងហេស?"
"ថេយ៉ុងបានហើយ! គេជិតស្លាប់ហើយណា"
អេណាដែលជាអ្នកព្យាបាលកម្រិតB ក៏ដូចជាមិត្តរបស់ថេយ៍ព្យាយាមនិយាយអង្វរកឲ្យជុងហ្គុកព្រោះនាងអាណិតគេ មិនយល់ដូចគ្នាហេតុអីពួកគេចូលចិត្តធ្វើបាបមនុស្សទន់ខ្សោយយ៉ាងនេះ?
"និយាយនេះ ឬមួយក៏នាងចង់ត្រូវជំនួសគេ?"
"អត់ទេ ខ្ញុំមិនហ៊ានទេ"
ដោយសារតែអេណាស្ថិតនៅក្នុងគ្រួសារដែលមានឋានៈតូចទាបជាងពួកគេទើបនាងជួយអីមិនបានក្រៅពីឈរនៅម្ខាង។
"ឈប់ភ្លាម! *ផាំង"
កំពុងតែលេងសប្បាយផងស្រាប់តែមានដាវមួយហោះមកកាត់ចង្វាក់ធ្វើឲ្យពួកគេប្រញាប់គេចនិងធ្វើឲ្យជុងហ្គុកអាចរំដោះខ្លួនបានមួយរយៈ។
"នាងកូនប្រពន្ធចុង!"
"ត្រូវហើយ គឺខ្ញុំថេរី"
ថេរី ខាន់ណាដិគឺជាអ្នកនាងស្រស់ស្អាត ចិត្តធម៌ជាកូនម្នាក់ទៀតរបស់សម្ដេចជាមួយប្រពន្ធចុង ហើយក៏មនុស្សម្នាក់ដែលថេយ៉ុងស្អប់ផងដែរ។
"ប្រហើនណាស់ ឯងហ៊ានប្រឆាំងនឹងយើង!"
"ខ្ញុំមកជួយមនុស្សទៅវិញទេ មេត្តាដោះលែងគេផងទៅ"
"គិតថាយើងនឹងស្ដាប់សម្ដីឯងហេស?"
"បើបងមិនលែងគេ ខ្ញុំនឹងយករឿងនេះទៅប្រាប់សម្ដេចប៉ា!"
"អ៊ីចឹងហេស?"
គិតថាមនុស្សដូចថេយ៉ុងខ្លាចនឹងសម្ដីគម្រាមប៉ុណ្ណឹង? មិនខ្វល់ថាគេជាអ្នកប្រយុទ្ធកម្រិតCអីនោះទេ ក្នុងភ្នែកនាយនាងនៅតែជាសម្រាមដែលនាយអាចជាន់ពេលណាក៏បាន បោចសក់ពេលណាក៏បាន។
"អូយ! បងប្រុស?"
"ក្លាយជាអ្នកប្រយុទ្ធ គិតថាឯងដុះស្លាបហើយមែនទេ? ហើយគិតថាយើងខ្លាចឯងហេស នាងច្រម៉ក់?"
"ហឹកៗ បងប្រុស"
មិនមែននាងខ្សោយមិនហ៊ានតដៃ តែព្រោះតែគាត់មានអំណាចពេកហើយ នាយមិនអាចប៉ះពាល់គាត់បានទេ។ នាងមកនេះគ្រាន់តែចង់ជួយជីវិតមនុស្សមិនចង់ប្រឆាំងនឹងគាត់ទេ។
"ថេយ៉ុង? កូននៅឯណា?"
"សម្ដេចប៉ា?"
គ្រាន់តែលឺសម្លេងសម្ដេចភ្លាមថេយ៉ុងក៏ព្រមលែងដៃចេញពីសក់របស់ប្អូនហើយទឹកមុខក៏ចាប់ផ្ដើមប្រែប្រួលមួយរំពេចក្រោយឃើញវត្តមានម្ដាយខ្លួនមកជាមួយដែរ។
"ម្ចាស់ម៉ាក់!"
"កូនថេយ៍! មកធ្វើក្នុងព្រៃជ្រៅបែបនេះ?" ភរិយាទី១របស់សម្ដេចក៏ដូចជាព្រះនាងម្ចាស់របស់នគរនេះក្រសោបឱបកូនប្រុសសំណព្វពេលឃើញគេបង្ហាញទឹកមុខគួរឲ្យអាណិតរត់មកឱបគាត់។ មិនដឹងថាគេត្រូវនរណាធ្វើបាបទេ បានជាខ្លួនប្រាណកខ្វក់ដល់ថ្នាក់នេះ ប្រឡាក់ដីអស់ហើយ។
"ហឹក គឺកូនមកប្រមាញ់សត្វ តែចៃដន្យក៏បាញ់ត្រូវអ្នកបម្រើសម្ដេចប៉ា កូនភ័យខ្លាំងណាស់"
"កូនម៉ាក់កុំយំ មិនអីទេណា៎"
"ចុះជុងហ្គុកយ៉ាងម៉េចទៅហើយ? ឯងមិនអីទេឬ?"
សម្រាប់ព្រះនាងដែលស្រឡាញ់កូនជ្រុលហួសហេតុប្រាកដជាជឿសំដីគេតែសម្រាប់សម្ដេចវិញគាត់មិនយល់ដូច្នេះទេ។
"ខ្ញុំ... ខ្ញុំមិនអីទេសម្ដេច"
"ពួកឯង! ឆាប់គ្រាគេយកទៅព្យាបាលទៅ"
"បាទសម្ដេច"
"ឈប់សិនសម្ដេចប៉ា! ខ្ញុំមានរឿងចង់ប្រាប់"
ថេរីមិនសុខចិត្តទេ ទោះថ្ងៃក្រោយត្រូវបងប្រុសធ្វើបាបក៏នាងត្រូវប្រាប់ការពិតដើម្បីរកយុត្តិធម៌ឲ្យក្មេងបម្រើនោះដែរ។
"ឯង? ឯងមកធ្វើអីនៅក្នុងព្រៃនេះដែរ? ម៉េចមិននៅសម្ងំហ្វឹកហាត់?"
"គឺខ្ញុំមកដើម្បី..."
"ឆាប់ទៅហ្វឹកហាត់ភ្លាមទៅ ដឹងហើយមែនទេថាផ្ទះនេះមិនស្វាគមន៍មនុស្សអន់ៗនោះទេ!"
ព្រះនាងប្រញាប់បន្ទោរមួយប្រយោគទៀតថែមពីលើសម្ដីសម្ដេច មិនឲ្យនាងតវ៉ាឬមួលបង្កាច់កូនប្រុសខ្លួនទាន់នោះទេ។
"ចាស ខ្ញុំដឹងហើយ"
ក្នុងនាមជាកូនចុង នាងធ្វើអ្វីមិនបានក្រៅពីមើលឪពុកខ្លួនបណ្ដើរគ្រួសាររបស់គាត់ចេញទៅ។ បើនាងគ្មានសមត្ថភាពប្រយុទ្ធទេនោះ ប្រហែលជានាងមិនបានចូលមកក្នុងផ្ទះគាត់ឬសមាគមកម្ចាត់បិសាចខាន់ណាដិមួយនេះនោះទេ។
បន្ទាប់ពីមានរឿងមួយនោះកើតឡើង ជុងហ្គុកក៏ត្រូវសម្ដេចចាត់ឲ្យមកបម្រើថេរីវិញព្រោះគេក៏មានសមត្ថភាពប្រយុទ្ធដូចគ្នាគ្រាន់តែកម្រិតទាប ដូច្នេះទោះមិនបានជួយអីច្រើន ក៏អាចជួយជាដៃគូថេរីហ្វឹកហាត់ជាមួយគ្នាបានខ្លះដែរ។ គាត់មិនបានចិត្តអាក្រក់ ចិត្តដាច់ដាក់អ្នកទាំងពីរនោះទេ គ្រាន់តែគាត់ស្រឡាញ់កូនប្រុសខ្លាំង មិនហ៊ានឲ្យថេយ៉ុងអន់ចិត្តប៉ុណ្ណោះ។
ប៉ុន្តែព្រហ្មលិខិត ទោះជាគាត់ខំគិតគូរឲ្យកំលោះតូចបានគេចផុតពីថេយ៉ុងបានមួយរយៈក៏ដោយ ទីបំផុតវានៅតែជៀសមិនរួច។
"អ្នកនាងថេរីពូកែខ្លាំងណាស់"
"មកពីបងប្រុសជុងហ្គកបង្រៀនបានល្អ"
អ្នកទាំងពីរអង្គុយជជែកគ្នាលេងក្រោយពីហ្វឹកហាត់ជាមួយគ្នាអស់កន្លះថ្ងៃ។ ទោះជាជុងហ្គុកទន់ខ្សោយ ហាត់យ៉ាងណាក៏មិនអាចឡើងកម្រិតបាន តែគេជាមនុស្សឆ្លាតវាងវៃជួយបង្រៀន ជួយពន្យល់ឲ្យនាងឆាប់ចាប់បានខ្លាំងណាស់ពីជំនាញនិងវិជ្ជាផ្សេងៗ។
"ខ្ញុំមិនហ៊ានទទួលទេ"
"ខ្ញុំនិយាយមែនណា ខ្ញុំពិតជាចង់បានបងធ្វើជាគ្រូណាស់"
"អ៊ីចឹង ខ្ញុំព្រមធ្វើជាគ្រូអ្នកនាងទៅចុះ"
"យេ៎! អរគុណលោកគ្រូ! ខ្ញុំនឹងប្រឹងហ្វឹកហាត់ មិនយូរទេ ខ្ញុំនឹងឡើងដល់កម្រិតSមិនខាន"
"បាទ ថេរីពូកែខ្លាំងណាស់"
ថេរីលោតហក់ចុះឡើងដោយការសប្បាយចិត្តហើយក៏មកឱបលោកគ្រូដោយនាយកំលោះក៏អង្អែលក្បាលនាងដោយការស្រលាញ់ដូចគ្នា។ ប៉ុន្តែសប្បាយអរមិនបានប៉ុន្មានផង ក៏មានគេចូលមកកាត់ចង្វាក់!
"ជុងហ្គុក!"
"អុ៎ បាទ?"
នាយភ័តភ័យមិនស្ទើរទេពេលដែលបានឃើញវត្តមានមនុស្សរបស់អ្នកប្រុសថេយ៉ុងចូលមករកខ្លួនដល់កន្លែងរបស់អ្នកនាង។ នាយខ្លាចថាពួកគេចូលមករករឿងនាយដល់ទីនេះ។
"អ្នកប្រុសចង់ជួបឯង មានការចង់ប្រើ"
"អឺ... បាទ ខ្ញុំនឹងទៅភ្លាម"
ថេរីខំឃាត់ណាស់ដែរខ្លាចថាបងប្រុសខ្លួនអាចនឹងមានកម្រោងការអាក្រក់អ្វីចង់ធ្វើបាបគេទៀតព្រោះគាត់ប្រាកដជានៅមិនសុខទេពេលឃើញមនុស្សដែលខ្លួនស្អប់មានក្ដីសុខ។ តែនាងឃាត់មិនជាប់ឡើយ មើលទៅជុងហ្គុកនៅតែចង់ទៅ គេមិនដែលហ៊ានប្រឆាំងបងប្រុសទេ។
...
~តុកៗ
"អ្នកប្រុស?"
ដោយសារលឺថាអ្នកប្រុសចង់ជួបខ្លួននៅក្នុងបន្ទប់ទើបជុងហ្គុកក្លាហានបើកទ្វារចូលបន្ទប់ថេយ៉ុងបន្ទាប់ពីគោះទ្វារគ្មានការឆ្លើយតប។
"អឺ... អ្នក..."
"អ្នកបម្រើ? មកនេះ! យកអាវឃ្លុំឲ្យយើង"
អ្នកកំលោះឈរស្ងៀមទ្រឹង ស្លន់ស្លោពេលដឹងថាថេយ៉ុងកំពុងតែងូតទឹកនៅក្នុងអាងដែលបាំងដោយវាំងននពណ៌ប្រផេះនៅចំពោះមុខ។
"ឈរស្ងៀមដល់ណា មិនលឺយើងប្រើទេហេស?"
ដោយសារតែម្ចាស់តូចសម្លុតខ្លាំងពេកទោះមិនចង់ក៏ត្រូវតែយកអាវឃ្លុំហុចឲ្យគេដែរតែណាស់អីគ្រាន់តែបានអាវភ្លាមថេយ៉ុងក៏ដឹងថាជានាយទើបងើបក្រោសស្រែកសម្លុតឲ្យនាយដួលអុកគូទភ្លាមៗតែម្ដង។
"ផ្ដេសផ្ដាស! គឺជាឯងទេហេស?"
"ខ្ញុំ... ខ្ញុំ"
ដែលនិយាយត្រដិតនេះ មិនមែននាយខ្លាចម្ចាស់តូចសម្លាប់ខ្លួននោះទេតែព្រោះតែអៀនពេលឃើញសភាពថេយ៉ុងនៅក្នុងអាវឃ្លូំ។ សក់គេសើមដោយដំណក់ទឹក បបូរមាត់ផ្កាឈូកសាច់សដូចក្រដាស មើលហើយក៏ក្រហមមុខ ក្ដៅមុខភាយៗ។
"មើលស្អីហាស?"
"ខ្ញុំមិនហ៊ានទេ"
ថេយ៉ុងលើកជើងស្រឡូនទៅជាន់លើដើមទ្រូងរឹងមាំរបស់នាយ ធ្វើឲ្យនាយបានឃើញជើងស្រឡូនវែងរបស់គេបានកាន់តែច្បាស់ ជាពិសេសពេលមើលខិតលើទៅៗ...
"អូយ!"
"សួរថាមើលស្អី?"
បើមិនបានត្រូវនាយធាក់មួយជើងទេ ជុងហ្គុកនៅតែភ្លេចខ្លួនសម្លឹងមើលសាច់នាយដោយមិនញញើតតែម្ដង។
"សុំទោសអ្នកប្រុស"
"យើងហៅឯងមកព្រោះចង់ឲ្យឯងនាំយើងដើរព្រៃ ឡើងភ្នំ"
"តែវាគ្រោះថ្នាក់ណាស់"
"ស្ងាត់! យើងបញ្ជាឯង! មិនមែនកំពុងអង្វរឯងទេ!"
"បាទអ្នកប្រុស"
"ឆាប់ទៅរៀបចំអីវ៉ាន់ឲ្យយើង! ហើយទៅជាមួយយើងស្អែកព្រឹកនេះ រួចកុំប្រាប់រឿងនេះដល់ប៉ាម៉ាក់យើងឲ្យសោះ ឮទេ?"
"បាទ ខ្ញុំយល់ហើយ តែហេតុអីក៏ជាខ្ញុំ?"
"គិតថាយើងចង់ជួបមុខឯង ចង់រំខានក្ដីសុខឯង? ហឹស! យើងគ្រាន់តែចង់ប្រើឯងព្រោះដឹងថាឯងជាពពួកសត្វព្រៃ ចូលព្រៃលើកនេះជាជំនាញឯងហើយ"
"ខ្ញុំមិនហ៊ានទេ អូយ"
អស់ពីលើកជើងជាន់ ថេយ៉ុងចាប់បោចសក់នាយទៀតហើយតែលើកនេះបោចហើយទាញយកទៅហិតទៀតផង។
"នាងច្រម៉ក់នោះងូតទឹកឲ្យឯងផងហេស? ខ្លួនប្រាណដូចមិនសូវធំក្លិនដូចមុន"
"គឺមិនមែនទេ"
"ណ្ហើយចុះ! ឆាប់ទៅរៀបចំអីវ៉ាន់ភ្លាមទៅ"
"បាទ"
ក្លិនខ្លួនរបស់នាយ នាយមិនសូវចាប់អារម្មណ៍ប៉ុន្មានទេ តែបើក្លិនម្ចាស់តូចវិញគឺក្រអូបខ្លាំងណាស់់។ ថ្នាក់នាយនៅឆ្ងាយពីគេមួយរយៈ កាត់ចិត្តបានខ្លះទៅហើយ គ្រាន់តែបានជួបគេម្ដងទៀតនៅថ្ងៃនេះ នាយប្រែជាលង់នឹងគេទ្វេរដង។

To be continue 💗🌟

Before:
JK: "ខ្ញុំឈឺណាស់ ដកចេញទៅ" 😥💔

After:
Tae: "ហឹកៗ ឈឺណាស់ ដកចេញទៅ" 🥵🥵

ម្នាក់ម្ដងទេ😛 រឿងថ្មីនេះអានហើយមានអារម្មណ៍ម៉េចដែរ? ហាហា😂😂

ស្អប់បងដល់ឆ្អឹង ❤️‍🔥 [ENDED ✅]Where stories live. Discover now