Ch37: ទៅផ្ទះយើងវិញ ❤️

2.5K 203 45
                                    

ទោះបីជាជុងហ្គុកបានដឹងខ្លួននិងមានអាការៈធូរស្បើយច្រើនហើយក៏ដោយ ក៏ពួកគេមិនទាន់ត្រឡប់ទៅវិញដែរព្រោះថេយ៍ចង់នៅមើលថែគេបន្ថែមទៀតដើម្បីឲ្យប្រាកដចិត្តថាគេត្រឡប់មករឹងមាំវិញពិតមែន។
ពេលរាត្រី នៅលើភ្នំពិតជាត្រជាក់ខ្លាំង បើមិនដោយសារផ្ទះតូចរបស់នាយមានវត្តមានរបស់គេ ពុំនោះទេប្រាកដជារងាខ្លាំងទប់មិនជាប់ឡើយ។
យប់ជ្រៅដល់ថ្នាក់នេះហើយ នាយតូចបែរជាឃើញគេគេងផ្អែកនៅលើសាឡុងឈើខាងមុខផ្ទះ ទឹកមុខសញ្ជប់សញ្ចឹងដូចកំពុងគិតច្រើន មិនព្រមចូលមកខាងក្នុងគេងទៀត ទើបនាយជួយយកទុកធុរៈដោយឆុងទឹកដោះគោក្ដៅៗឲ្យគេផឹកឲ្យឆាប់ងងុយ។
"ជុង! ម៉េចក៏មកអង្គុយទីនេះ?"
"អ៎ អ្នកប្រុស! ខ្ញុំកំពុងគិតនិងមិនយល់ទាល់តែសោះថាហេតុអីខ្លួនឯងមកដល់ទីនេះ? ពេលភ្ញាក់ដឹងខ្លួនឡើងវិញប្រៀបដូចពេលវេលាកន្លងផុត 10 ឆ្នាំទៅហើយអ៊ីចឹង"
គិតហើយគិតទៀតបានត្រឹមតែឈឺក្បាល គ្មានបានអ្វីមកវិញទាល់តែសោះអ្វីក៏នាយចាំមិនបានដែរ។
"កុំព្យាយាមគិតទៀតអីណា៎ វាមិនអីទេ ញ៉ាំទឹកដោះគោសិនទៅ"
រាងក្រាស់ងក់ក្បាលព្រមទទួលនិងធ្វើគ្រប់យ៉ាងតាមអ្វីដែលគេប្រាប់។ ប៉ុន្តែភ្លាមនោះ នាយស្រាប់តែចាប់អារម្មណ៍ស្នាមរលាកនៅលើដៃម្ចាស់តូចហើយក៏រហ័សទាញដៃគេមកមើលភ្លាម។
"ស្នាម? ស្នាមអី?"
"មិញនេះ ខ្ញុំមិនប្រយ័ត្នក៏ធ្វើឲ្យរលាកដៃទៅ"
"ហេតុអីក៏មានស្នាម? ខ្ញុំចាំច្បាស់ណាស់ថាអ្នកប្រុសមិនដែលមានស្លាកស្នាមលើខ្លួនទេ"
ពីមុនទោះបីជាមានរបួសខ្លាំងយ៉ាងណាក៏គេអាចព្យាបាលវាដោយខ្លួនឯងដែរ សូម្បីតែស្នាមក៏គ្មានផង។ តែហេតុអីរលាកបន្តិចមានស្នាមក្រហមដល់ថ្នាក់នេះ?
"គឺវាគង់តែជាទេ គ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ កុំបារម្ភអី"
ដើម្បីអាចឲ្យមនុស្សដែលខ្លួនស្រឡាញ់មានជីវិតឡើងវិញ ត្រឹមការលះបង់ប៉ុណ្ណេះនាយមិនស្ដាយក្រោយនោះទេ។
"មិនអាចទេ! អ្នកប្រុសមានរឿងអីលាក់បាំងនឹងខ្ញុំមែនទេ?"
"ខ្ញុំអាចមានរឿងអីលាក់បាំងនឹងឯងទៅ?"
ថេយ៉ុងចូលទៅអង្គុយក្បែរគេតែគេបែជាខិតចេញព្រមទាំងមើលមកនាយដោយក្រសែភ្នែកចម្លែកដូចមិនទុកចិត្ត។
"ខ្ញុំពិបាកជឿណាស់"
"មិនជឿខ្ញុំឬ?"
"អត់ទេ! ខ្ញុំមិនជឿខ្លួនឯង!"
រឿងប្រែប្រួលដល់ថ្នាក់នេះ វាម៉េចនឹងអាចជាការពិតទៅឬមួយនាយកំពុងស្រមើស្រមៃ?
"ឬមួយខ្ញុំស្លាប់បាត់ហើយ? នេះគ្រាន់តែជាការស្រមើស្រមៃដែលខ្ញុំចង់បានទេមែនទេ?"
"ជុង! កុំអ៊ីចឹងអី!"
"នៅសុខៗខ្ញុំក៏មកដល់ទីនេះហើយបានជួបអ្នកប្រុស អ្នកប្រុសក៏ល្អនឹងខ្ញុំទៀត ខ្ញុំមិនគិតថាវាជាការពិតទេ"
ឃើញគេស្មុគស្មាញ បង្ហាញទឹកមុខពិបាកមើលដល់ថ្នាក់នេះ ថេយ៍ក៏ក្រសោបថ្ពាល់គេទាំងសងខាងជាប់ចាប់ឱ្យសម្លឹងមករកខ្លួន។
"ជុងមិនបានស្រមើស្រមៃទេ នេះជាការពិត"
"អ៊ីចឹងពេលត្រឡប់ទៅទីក្រុងវិញ អ្នកប្រុសនៅល្អនឹងខ្ញុំទៀតឬអត់?"
នាយចង់ដឹងណាស់ហើយក៏ខ្លាចណាស់ដែរ ខ្លាចថាគេប្រែ បើបែបនោះមែនប្រហែលនាយទទួលយកមិនបានទេ។
"ប្រាកដណាស់ ខ្ញុំមិនធ្វើបាបជុងទៀតទេ"
"កុំប្រែចិត្តអីណា ដឹងទេខ្ញុំស្រលាញ់អ្នកប្រុសណាស់? ទោះអ្នកប្រុសមិនស្រឡាញ់ខ្ញុំវិញតែសូមកុំស្អប់ខ្ញុំអី"
និយាយដល់ពាក្យស្អប់ នាយធំក៏ចាប់ទឹកភ្នែករលីងរលោង នឹកឃើញពេលណាឈឺចិត្តពេលហ្នឹង។ នឹកឃើញទង្វើនិងពាក្យសម្ដីដែលថេយ៍ជេរស្ដីខ្លួនកន្លងមក វាហាក់ដូចនាយឋានៈមិនស្មើនឹងឆ្កែក្រោមផ្ទះរបស់គេផង។
"អត់ទេ ខ្ញុំមិនបានស្អប់ជុងទៀតទេ"
"មែនហេស? ខ្ញុំក្លាយជាមនុស្សល្អធ្វើឲ្យអ្នកប្រុសពេញចិត្តហើយឬ?"
"មិនមែនទេ! ជុងល្អតាំងពីដំបូង គ្រាន់តែខ្ញុំជាមនុស្សល្ងង់ ខ្ញុំលោភលន់ អាត្មានិយមធ្វើបាបជុងទាំងគ្មានហេតុផល! ខ្ញុំអ្នកខុស ខ្ញុំសូមទោស ហឹកៗ"
រាងតូចឱនមុខចុះស្រក់ទឹកភ្នែករហាមពេលគិតដល់កំហុសរបស់ខ្លួនតែជុងហ្គុកមិនដែលប្រកាន់ខឹងនោះទេ មានតែទាញគេមកឱបថ្នាក់ថ្នមលើសដើម។
"កុំយំអី ពេលឃើញទឹកភ្នែកអ្នកប្រុស ខ្ញុំក៏ឈឺចាប់ដែរ"
"ខ្ញុំស្ដាយក្រោយណាស់ជុង"
"ខ្ញុំមិនបន្ទោសអ្នកប្រុសទេ បន្តិចក៏អត់ដែរ"
"មកពីជុងល្អយ៉ាងហ្នឹង ទើបខ្ញុំចេះតែបានចិត្ត! ចាប់ពីពេលនេះទៅ ជុងកុំទ្រាំអី បើខ្ញុំកាចឆ្នាស់ គ្មានហេតុផលទៀត ជុងថាស្ដីឲ្យខ្ញុំមក"
ជុងហ្គុកជូតទឹកភ្នែកឲ្យមនុស្សជាទីស្រឡាញ់មុននឹងតបទាំងសំដីផ្អែមល្ហែមទៅគេ។
"ខ្ញុំស្រលាញ់ត្រង់កាចឆ្នាស់ឆ្នើមហ្នឹងហើយ ហើយក៏មិនចង់ឲ្យអ្នកប្រុសកែប្រែខ្លួនឯងដើម្បីខ្ញុំច្រើនពេកដែរ"
"ហឹកៗ សម្ដីផ្អែមណាស់"
ម្ដងនេះ គេបែជាធ្វើឱ្យនាយតូចសើចទាំងទឹកភ្នែក សើចនឹងភាពគួរឱ្យស្រឡាញ់ស្មោះត្រង់របស់គេ។
"អ៊ីចឹងស្អែកយើងត្រឡប់ទៅទីក្រុងវិញជាមួយគ្នាណា៎"
"បាទ អ្នកប្រុសទៅទីណាខ្ញុំទៅទីនោះ"
តែមុននឹងត្រឡប់ទៅវិញ ថេយ៉ុងក៏មិនភ្លេចប្រគល់ខ្លួនប្រាណឲ្យទៅគេនៅក្នុងយប់ដ៏សែនត្រជាក់មួយនេះដែរ។
រាងកាយអាក្រាតទាំងគូរមួល ពពាក់ពពូនគ្នាប្រៀបដូចជារាងកាយតែមួយ។ ថេយ៍យល់ថាមានក្ដីសុខណាស់ពេលនៅក្រោមដើមទ្រូងរបស់គេ ជាពិសេសគឺពាក្យថាស្រលាញ់ដែលគេតែងតែនិយាយពេលដែលដល់គោលដៅជាមួយគ្នា។
"ខ្ញុំស្រលាញ់អ្នកប្រុស"
"ខ្ញុំក៏ស្រលាញ់ជុងដូចគ្នា"
ថេយ៍ច្រត់ដៃនឹងខ្នើយមុននឹងឱនទៅថើបថ្ពាល់ទាំងសងខាង ព្រមជាមួយបបូរមាត់មាត់របស់គេទាំងអារម្មណ៍ស្រលាញ់ពេញបេះដូង។
"ស្រលាញ់ខ្ញុំខ្លាំងទេ?"
"អឹម ស្រលាញ់ជុងណាស់"
"ចុះរវាងខ្ញុំនិងស្វាមីអ្នកប្រុស តើអ្នកប្រុសស្រឡាញ់ម្នាក់ណាជាង?"
សំណួរចេញពីមាត់គេមួយៗធ្វើឱ្យនាយពិបាកឆ្លើយខ្លាំងណាស់។ បើប្រាប់ថាស្រឡាញ់ប្ដីមុនជាងខូចចិត្តឬអត់ណ៎?
"គឺប្រាកដជាស្រលាញ់ជុងហ្គុកជាងហើយ"
"ពិតមែនហេស? ហេតុអី?"
"ព្រោះជុងគួរឱ្យស្រឡាញ់មិនដូចគេនោះទេ"
"គេធ្វើអីអ្នកប្រុសឬ?"
"ហឹម! គេឃោរឃៅហើយហិង្សាដាក់ខ្ញុំណាស់"
មិនត្រឹមតែនិយាយទេ ថេយ៍នៅធ្វើមុខតូចចិត្ត បូញមាត់ង៉ក់ងរបែបគួរឲ្យអាណិតដាក់គេទៀតផង។
"អាក្រក់យ៉ាងនេះហេស? តែអ្នកប្រុសទុកចិត្តចុះ កុំខ្លាចទៀតអី ខ្ញុំមិនធ្វើរឿងអស់ហ្នឹងទេ"
កែវភ្នែកដ៏ស្រស់សេធជាមួយកូននេះបញ្ជាក់ថាគេពិតជានិយាយយ៉ាងប្រាកដប្រជាមែន។ ប្រហែលជាគេស្មានមិនដល់ទេ ថាមុនគេបាត់បង់ការចងចាំគេធ្លាប់ញាំញីនាយខ្លាំងប៉ុណ្ណា។
"អរគុណ អរគុណណាស់"
អរគុណគ្រប់យ៉ាង ជាពិសេសចំពោះសន្យាដែលថាបងនឹងត្រឡប់មករកអូនវិញ។ ទោះពេលនេះបងជាមនុស្សម្នាក់ថ្មីទៀតក៏ដោយ ក៏បងនៅតែជាបង ជាបុរសតែម្នាក់ដែលស្រឡាញ់អូនអស់ពីបេះដូងមិនខ្វល់ខ្វាយពីអ្វីទាំងអស់។
ពេញមួយយប់នេះ វាពោរពេញទៅដោយភាពផ្អែមល្ហែមនិងពាក្យសារភាពស្នេហ៍ដ៏ជ្រាលជ្រៅ មិនអាចបំភ្លេចបាន។
សូមឲ្យថ្ងៃស្អែក ថ្ងៃខានស្អែកនិងថ្ងៃតទៅមុខទៀតបងនៅតែស្រឡាញ់អូនបែបនេះ។
...
លុះដល់ថ្ងៃដែលត្រូវត្រឡប់ទៅទីក្រុងវិញ ជុងហ្គុកក៏នៅមិនសុខភ័យផងអរផង ដូចមិនស្រណុកខ្លួនទាល់តែសោះ។
"កុំភ័យអី! អូននៅជាមួយបងហើយតាស៎"
"បាទ"
ឃើញគេអារម្មណ៍មិនល្អ រហូតបែកញើសជោគថ្ងាសថេយ៍ក៏យកកន្សែងដៃជូនញើសឲ្យគេព្រមទាំងស៊កកាន់ម្រាមដៃរឹងមាំជាប់ដើម្បីជួយរម្ងាប់អារម្មណ៍។
"តោះយើង!"
គ្រាន់តែចេញពីផ្ទះលើភ្នំ គ្រប់យ៉ាងនៅជុំវិញខ្លួនទាំងអស់ក៏ចាប់ផ្ដើមផ្លាស់ប្ដូរ។ អ្នកទាំងពីរបែប្រែជាចេញពីច្រកទ្វាទីក្រុងទៅវិញដែលនៅតាមដងផ្លូវ មានមនុស្សជាច្រើន មានទាំងប្រជាជននិងក្រុមកម្ចាត់បិសាច ក្រុមណាយរង់ចាំអបអរនិងទទួលស្វាគមន៍ពួកគេដោយក្ដីរីករាយ។
ចំពោះថេយ៉ុងមិនអីទេ តែរាងក្រាស់វិញគឺភ្ញាក់ផ្អើលខ្លាំងណាស់ដូចមនុស្សក្នុងទីក្រុងកំពុងតែចេញមកស្វាគមន៍វត្តមាននាយយ៉ាងអញ្ចឹង។
"ម៉េចក៏ពួកគេមកទទួលពួកយើង?"
"ព្រោះបងជាមនុស្សសំខាន់ដែលបានជួយសង្គ្រោះមនុស្សគ្រប់គ្នានៅទីនេះ"
"បងនេះហេស?"
"មកតាមអូនមក"
ទោះជាមិនទាន់យល់សាច់ការអ្វី ក៏ជុងហ្គុកព្រមដើរតាមសំណព្វចិត្តរបស់ខ្លួនដែលគេកំពុងអូសដៃនាយចូលអាគារស្នាក់មួយកន្លែងដែលទើបតែត្រូវសាងសង់ថ្មីប៉ុន្តែការតុបតែងខាងក្នុងដូចជាប្រហែលៗណាស់។
"ទីនេះជា..."
"អូននាំបងមកជួបពួកគេ"
"នរណា?"
"ជេខេៗ! លោកគ្រូ! បងថ្លៃ!"
ថេយ៍មិនទាន់បកស្រាយអ្វីផងក៏មានមនុស្សមួយក្រុមរត់ទៅឱបគេព្រោងព្រាតហើយអ្នកទាំងនោះគ្មាននរណាក្រៅពីអ្នកជិតស្និទ្ធនឹងគេទេ។
"ឯងដឹងខ្លួនឡើងវិញគឺល្អណាស់"
"ស្មានថាពួកយើងលែងបានជួបគ្នាហើយ"
គ្រប់គ្នាបានទទួលដំណឹងហើយថាគេចាំអ្វីមិនបាន ប៉ុន្តែពេលបានមកជួបពិតនៅតែមិនអាចទប់អារម្មណ៍ឲ្យចូលទៅរកគេ។ គ្រប់គ្នាពិតជាបារម្ភពីគេខ្លាំងណាស់។
"អ្នកទាំងអស់គ្នាជានរណា? ហើយជេខេជានរណា?"
"..."
"អូនមិនមែនចង់ប្រាប់បងថាបងមុខដូចស្វាមីរបស់អូនទើបពួកគេយល់ច្រលំទេដឹង?"
"ហិហិ មិនមែនទេ! បងចូលអង្គុយសិនទៅ ពួកគេជាមិត្តចាស់របស់បងណា៎"
និយាយដល់មិត្តនាយកាន់តែមិនយល់ទៀតហើយ តាំងពីមករស់នៅទីនេះនាយមិនដែលមានមិត្តនឹងគេនោះទេ តែងតែត្រូវគ្រប់គ្នាមើលងាយមើលថោកគ្មាននរណាចង់រាប់នាយទេ តែហេតុអីក៏ពួកគេ...?
"អង្គុយចុះមក ញ៉ាំអាហារជាមួយគ្នាសិន"
នៅតុនេះ នាយនៅចាំប្អូនស្រីរបស់ថេយ៍ដែលជាថេរីម្នាក់គ្រាន់តែមិនចាំមុខច្បាស់។ ហើយចំណែកអ្នកផ្សេងគឺមិនចាំទាល់តែសោះ។
"បងកើតអីជុង?"
"បងចេះតែយល់ថាតុយើងដូចជាខ្វះមនុស្សម្នាក់"
នៅសុខៗនាយក៏មានអារម្មណ៍បែបហ្នឹង ហើយអារម្មណ៍មួយនេះគ្រប់គ្នាក៏យល់ដែរគ្រាន់តែមិនចង់និយាយចេញមក។ បើរំលឹកទៅនាំតែមានរឿងសោកសៅឈឺចាប់ទាំងអស់គ្នានោះទេ។
"គ្មានទេ! ពួកយើងមានតែប៉ុណ្ណឹង"
"អ៊ីចឹងប្រហែលជាបងច្រលំហើយ"
"នេះឆាប់ញ៉ាំទៅ បន្តិចទៀតចាំទៅមើលកូនៗពួកយើង"
កូនៗពួកយើង? ថេយ៍ចង់និយាយពីកូនៗគេជាមួយអតីតស្វាមីទេដឹង?
"ពួកគេនៅឯណា?"
"អូនផ្ញើពួកគេនៅភូមិគ្រឹះខាណាដិឲ្យម្ចាស់ប៉ានិងម្ចាស់ម៉ាក់ជួយមើលថែ"
បើកូនស្រីគឺងាយស្រួលមើលថែនោះទេចង់យកទៅផ្ញើនឹងនរណាក៏បានដែរ។ តែចំពោះកូនចចកតូចៗរបស់នាយវិញគឺប្រហែសមិនបានទេ ហ៊ានតែប្រហែសប្រាកដជារត់បាត់ស្រមោលជាមិនខាន អ៊ីចឹងហើយទើបការដែលយកពួកគេទៅផ្ទះធំមានអ្នកបម្រើមើលថែឆ្វេងស្ដាំ វាល្អបំផុត។
"ពួកយើងទៅយកកូនជាមួយគ្នាហើយចាំត្រឡប់ទៅផ្ទះ"
"ផ្ទះហេស?"
"អឹម គឺផ្ទះរបស់ពួកយើង"
គ្រប់យ៉ាងវាហាក់ដូចជារលូននិងភ្លាមៗពេកហើយនាយទទួលយកសឹងមិនបាន។ សុខៗក៏បានមនុស្សជាទីស្រលាញ់មកក្បែរខ្លួន ថែមកូនឲ្យបួន ហើយនៅមានផ្ទះផ្ទាល់ខ្លួនមួយខ្នងទៀត? ចំណេញលើចំណេញទេដឹង?

To be continued 💗

យកពោះម៉ាយចំណេញអ៊ីចឹង មានទាំងកូន មានទាំងផ្ទះប្ដីមុនទុកឲ្យ 🥱🥱

# និយាយទៅ admin បានឃើញផុសមួយពីក្នុង tik tok គាត់ចង់និយាយរឿងអ្នកសរសេររឿងតែងតែគម្រាមរឿង like cmt អីចឹង (ឈប់ផុស, លុបរឿងចោល, ...) បែបហ្នឹង 🤧 admin ក៏អត់ចូលចិត្ត drama ឬគម្រាមចឹងដែរនិយាយមែនតែគ្រាន់ចង់ប្រាប់ថាឃើញខំមិនអ្នកអាន admin សប្បាយចិត្ត ដេកញញឹមម៉ង ពេលខ្លះចូលអានពីរបីដង 🥲 ហ្នឹងជាហេតុផលដែលចង់ឲ្យគេចូលខំមិន 😪
# រាល់ថ្ងៃខ្ញុំធ្វើការហើយ អត់សូវមានពេលផុសទេចឹងហើយអធ្យាស្រ័យផង មួយថ្ងៃមួយភាគ ខំណាស់ដែរហើយជារឿងដែលអាចធ្វើបាន😂😘
# ប្រាប់រឿងមួយទៀត admin ឲ្យគេបោះពុម្ពសៀវភៅ star in the dark ឲ្យតាំងពីខែ២ ឥឡូវអត់ទាន់បានទៀត ចង់តែយំទេ🥲🥲 ជ្រើសរើសខុសហើយ ខូចចិត្តណាស់ 🫠💔

អរគុណដែលបានអានសំណេរទាំងអស់នេះ 💝

ស្អប់បងដល់ឆ្អឹង ❤️‍🔥 [ENDED ✅]Where stories live. Discover now