Ch3: បើខ្ញុំមិនស្រលាញ់គេ

2.3K 167 18
                                    

ហេតុតែវាជាបញ្ចាម្ចាស់តូច ជុងហ្គុកមិនបានប្រកែកសូម្បីតែបន្តិចទោះដឹងថាគេអាចនឹងរករឿងធ្វើបាបខ្លួនបានគ្រប់ពេលតែនាយមិនខ្លាចស្លាប់ ផ្ទុយទៅវិញនាយគ្រាន់តែចង់តាមគេ ការពារគេខ្លាចថាគេអាចវង្វេងនៅក្នុងព្រៃជ្រៅ។
ក្រោយរៀបចំអីវ៉ាន់រួចរាល់ នាយក៏ផ្ដាំថេរីឲ្យខំហ្វឹកហាត់ពេលខ្លួនមិននៅមុននឹងចេញដំណើរទៅតាមគេដោយមានស្ពាយអីវ៉ាន់សំពោងសំពាយពេញខ្លួនព្រោះមិនមែនមានតែអីវ៉ាន់ម្ចាស់តូចមួយទេ សូម្បីតែអីវ៉ាន់មិត្តរបស់គេ ក៏នាយត្រូវស្ពាយឲ្យដែរ។ បើដឹងថាមានមិត្តគេនៅជាមួយនោះ នាយនឹងមិនយល់ព្រមលឿនដល់ម្លឹងទេ។
"ដើរឲ្យលឿនបន្តិចមក កុំយឺតយ៉ាវពេក!"
ដុងហាស្រែកដាក់ក្មេងបម្រើដែលដើរអូសជើងឡើងភ្នំតាមពួកគេពីក្រោយ មិនខ្វល់ទេថាគេកំពុងកាន់អីវ៉ាន់គ្រប់ដៃយ៉ាងនឿយហត់ប៉ុណ្ណាឡើយ។
"ថេយ៉ុង ឯងយ៉ាងម៉េចហើយ? ហត់ឬនៅ? ចង់ឈប់សម្រាកបន្តិចទេ?"
"អឹម! ពួកយើងឈប់អង្គុយត្រង់នោះសិនទៅ"
រាងតូចដាក់បង្គុយនៅលើដុំថ្មទម្រេតខ្លួនផ្អែកដើមឈើយ៉ាងនឿយហត់អស់កម្លាំងព្រោះមិនដែលប្រើថាមពលច្រើនដល់ថ្នាក់នេះ។
"អ្នកប្រុសញ៉ាំទឹកបន្តិចទៅ"
កំពុងតែស្រេកទឹកស្រាប់ផង ជុងហ្គុកក៏ហុចដបទឹកដែលមួលគម្របហើយមកឲ្យតែនាយមិនព្រមលូកដៃទទួលយកទាល់តែគេបញ្ចុកដល់មាត់ទើបព្រមផឹក។
"ហឺយ! ចុកជើងដល់ហើយ"
"អឺម... ឲ្យខ្ញុំជួយច្របាច់ជើងឲ្យទេអ្នកប្រុស?"
"ច្របាច់មក"
ជុងហ្គុកទ្រាប់ស្លឹកឈើអង្គុយនៅលើដីរួចលើកជើងអ្នកប្រុសខ្លួនដាក់លើភ្លៅដើម្បីបានម៉ាស្សាថ្នមៗឲ្យគេ។ តាមពិតស្រលាញ់គេ នាយមិនសុំអ្វីច្រើនទេក្រៅពីចង់ឱ្យគេសណ្ដោសប្រណី មិនស្អប់នាយទៅបានហើយ។ បើសិនជានាយអាចហ្វឹកហាត់ឡើងកម្រិតខ្លាំងក្លាជាងនេះ គេប្រហែលមិនស្អប់នាយទេ។
"ហាមខិតលើ!"
"បាទ អ្នកប្រុស"
រវល់តែគិតភ្លេចខ្លួន នាយក៏ប៉ះពាល់ដល់ភ្លៅរបស់គេ ធ្វើឲ្យគេគំហកដាក់ទាំងមិនពេញចិត្ត នរណាក៏ដឹងថាគេខ្មឺត ប៉ះមិនបាន។
"ម៉េចក៏ក្ដៅម្ល៉េះ?"
"ព្រោះនោះជាភ្នំភ្លើង កាន់តែចូលជិតកាន់តែក្ដៅអ៊ីចឹងហើយ"
"ក្រែងភ្នំភ្លើងនោះរលត់យូរហើយហេស??"
"ខ្ញុំថាមិនកើតទេ បើវាក្ដៅយ៉ាងនេះអាចនឹងមានរឿងក៏ថាបាន"
"និយាយតែផ្ដាស! ភ្នំភ្លើងអីក៏ភ្នំទៅ តោះឆាប់ឡើង!"
"ប៉ុន្តែអ្នកប្រុស..."
"បិទមាត់! ហើយតាមមក!"
មនុស្សដូចជាថេយ៉ុងនេះ កាន់តែហាមកាន់តែចង់ធ្វើ មិនព្រមស្ដាប់សម្ដីនរណានោះទេ មិនខ្វល់ឡើយថាគេចង់ប្រាប់ក្នុងបំណងល្អ។
ដោយសារតែជាការសម្រេចចិត្តររបស់ម្ចាស់តូចទៅហើយ ទើបគ្រប់គ្នាមិនហ៊ានតមាត់តកបានត្រឹមដើរតាមគេទាំងចិត្តរាងរារែក។
"ពួកយើងមកដល់ហើយ"
ទីបំផុត ពួកគេក៏បានឡើងមកដល់ភ្នំដែលថេយ៉ុងចង់មក។ ប៉ុន្តែនាយតូចព្យាយាមរកគ្រប់កន្លុកកន្លៀតហើយ ទីនេះដូចជាគ្មានអ្វីដែលខ្លួនចង់បានទាល់តែសោះ។
"អ្នកប្រុសចង់រកផ្កាភ្លើងនោះទៅធ្វើអី?"
"យើងចង់បានវាទុកធ្វើថ្នាំគេងលក់ឲ្យម្ចាស់ម៉ាក់ ព្រោះរាល់យប់គាត់សម្រាន្តមិនសូវលក់នោះទេ"
"ខ្ញុំមិនដែលដឹងថាផ្កានោះអាចធ្វើជាថ្នាំបានសោះ"
"ព្រោះឯងល្ងង់ហ្នឹងហើយ ម៉េចនឹងដឹងរឿងអស់នេះទៅ"
ត្បិតថាថេយ៍ជាមនុស្សរឹងរួសបន្តិចមែន តែរឿងព្យាបាលនិងប្រភេទថ្នាំសង្កូវអស់នេះ នាយដឹងច្រើនណាស់ទើបទំនេរៗក៏ចង់ដើរព្រៃបេះថ្នាំ។
"ថេយ៉ុង! ពួកយើងរកឃើញហើយ!"
"ថាម៉េច? នៅឯណា?"
តាមការពិត ផ្កាដែលនាយចង់ស្វែងរកវានៅកណ្តាលភ្នំភ្លើងដ៏ជ្រៅដែលហ៊ុំព័ទ្ធដោយកម្អែរភ្នំភ្លើងឆេះសន្ធោរសន្ធៅ អ៊ីចឹងតាសបានជានាយរកមិនឃើញ។ តើធ្វើយ៉ាងម៉េចទៅទើបចុះទៅយកវាបាន?
"ផ្កាភ្លើងនោះទាល់តែនៅកន្លែងក្ដៅបំផុតទើបអាចរស់បាន អ៊ីចឹងតាសបានជាវាដុះនៅត្រង់នោះ"
"ឃើញហើយ ឯងនៅតែចង់បេះវាទៀតឬអត់?"
លឺសំណួរមួយនេះ ថេយ៉ុងក៏មិនចង់ហ៊ានប្រថុយដែរ បើរបូតដៃធ្លាក់ចុះទៅប្រាកដជាគ្មានដល់សាកសពទេ។
"ជុងហ្គុក! មកនេះ!"
"បាទ! អ្នកប្រុស?"
អ្នកកំលោះខំរត់មកទាំងត្រហេបត្រហប ក្ដៅផងហត់ផងទៅរកអ្នកប្រុសខ្លួន។ នាយមិនដឹងថាគេមានបំណងអ្វីពេលសុខៗគេក៏ចាប់ផ្ដើមញញឹមផ្អែមល្ហែមដាក់នាយ ដើរមកជិតនាយហើយក៏និយាយប្រាប់តិចៗ។
"ឯងត្រូវចុះទៅបេះផ្កានោះឲ្យយើង!"
"ប៉ុន្តែវានៅជ្រៅណាស់ ខ្ញុំខ្លាចថាធ្វើមិនបាន"
"ធ្វើមិនបាន? ក្រែងឯងជាចចកភ្លើងហេស ទៅក្លាចក្ដៅធ្វើស្អី?"
"ខ្ញុំធ្វើមិនបានមែនណា៎ អ្នកប្រុស! អូយ!"
ជុងហ្គុកដួលនៅលើដីពេលថេយ៉ុងនិងគ្នីគ្នាចេះតែបង្ខំ ដាក់កំហិតឲ្យមនុស្សទន់ខ្សោយដូចជានាយចុះទៅក្នុងពេលពួកគេទាំងអស់ចាំតែទទួលផល។
"បើឯងមិនព្រមចុះទៅតាមសម្រួលទេ ពួកយើងនឹងបោះឯងចុះទៅ"
ដោយសារតែមិនអាចប្រកែកបាន ក្មេងបម្រើដូចជានាយមានតែត្រូវចុះទៅបេះផ្កាឲ្យម្ចាស់ខ្លួន។ ដើម្បីឲ្យទុកចិត្ត ថេយ៉ុងក៏បានចងខ្សែនៅចង្កេះនាយដើម្បីជួយយឺតយោងបន្តិចដែរ តែវានៅតែប្រថុយបើមានរឿងអីកើតឡើង។
"ចុះទៅបន្តិចទៀតទៅ!"
កាន់តែចុះមកដល់ខាងក្រោម បរិយាយកាសកាន់តែក្ដៅទៅៗរហូតធ្វើឲ្យសម្លៀកបំពាក់នាយសឹងតែឆេះរួមទាំងខ្សែរដែរ។
"បេះបានហើយ ជួយទាញខ្ញុំឡើងផង!"
"ទ្រាំបន្តិចទៅ!"
ជុងហ្គុកបែកញើសសស្រាក់ដៃម្ខាងកាន់ខ្សែ ដៃម្ខាងទៀតកាន់ផ្កាដែលម្ចាស់ខ្លួនចង់បាន។ តែអកុសលអ្វីឡើងជិតផុតទៅហើយស្រាប់តែភ្នំភ្លើងចាប់ផ្ដើមរង្គើរ ខ្សែក៏ចាប់ផ្តើមឆេះទៅៗរហូតដាច់ធ្លាក់ទាំងមនុស្ស។
"អុ៎! ជុងហ្គុក!"
ថេយ៉ុងស្រែកមួយទំហឹងហាក់តក់ស្លុតជាខ្លាំងនឹងអ្វីដែលខ្លួនបានឃើញ។ នាយគិតថាគេធ្លាប់ស្លាប់បាត់ទៅហើយ តែបន្តិចក្រោយមកក៏ឈឺសម្លេងគេដង្ហើយហៅនាយ។
"អ្នកប្រុស... អា៎ ខ្ញុំនៅទីនេះ!"
បើកុំតែនាយរហ័សនិងមានកម្លាំងគ្រប់គ្រាន់ចាប់តោងផ្ទាំងថ្មនៅជិតនោះជាប់ មិនអ៊ីចឹងពេលនេះរាងកាយនាយក្លាយជាផេះបាត់ហើយ។
"ជួយខ្ញុំផងអ្នកប្រុស"
ទោះក្នុងស្ថិតស្ថានភាពស្លាប់រស់ក៏ដោយ ក៏នាយមិនព្រមចោលផ្កាដែលនៅក្នុងដៃរបស់ខ្លួនដែរ។ ដឹងថាម្ចាស់តូចចង់បាន នាយប្រាកដជារកឲ្យគេទាល់តែបាន។
"ហុចដៃមក អាស"
ថេយ៍ចង់លូកឈោងចាប់គេតែព្រោះភ្នំភ្លើងចាប់ផ្ដើមធ្វើចលនាម្ដងទៀត គេក៏របូតដៃធ្លាក់ទៅមួយកន្លាក់ទៀតដែលនៅឆ្ងាយជាងរាល់ដងតែក៏អាចជាន់ច្រាំងថ្មរបេះៗទប់ខ្លួនបានបន្តិច។
"ថេយ៉ុង! ភ្នំភ្លើងដូចជិតផ្ទុះហើយពួកយើងប្រញាប់រត់ចេញទៅ"
"ប៉ុន្តែគេ... មិនកើតទេ!"
មិត្តរបស់នាយចង់នាំនាយរត់ទៅនៅពេលនេះដើម្បីជៀសវាងគ្រោះថ្នាក់ តែនាយស្រាប់តែមិនដាច់ចិត្តទុកគេចោលនៅត្រង់នេះ។
"ជុងហ្គុក! ឯងឆាប់លោតមក"
នាយតូចបោះដៃ ស្រែកប្រាប់ឲ្យគេលោតមកចាប់ដៃខ្លួន ហើយសកម្មភាពនិងក្ដីបារម្ភតិចតួចនោះហើយ ទោះជាគេខ្លាចយ៉ាងណាក៏មានអារម្មណ៍ថាកក់ក្ដៅនិងជឿជាក់អ្នកប្រុសខ្លួនអស់ពីចិត្តទើបគិតប្រថុយចង់លោតចេញពីត្រង់នេះ។
"ឲ្យឆាប់ឡើង! វាជិតផ្ទុះហើយ"
អស់ជម្រើស ជុងហ្គកមានតែសម្រេចទុកចិត្តលើមនុស្សដែលខ្លួនស្រលាញ់ម្ដងទៀត។ នាយក្ដាប់ផ្កាក្នុងដៃជាប់មុននឹងរាប់ដល់បីនៅក្នុងចិត្តលោតទៅចាប់ដៃគេប៉ុន្តែគ្រប់យ៉ាង...
~ប៊ូម
សម្លេងរង្គោះរង្គើរបស់ភ្នំភ្លើងបន្លឺឡើងស្របពេលដែលរាងកាយស្រាលស្ញើករបស់នាយធ្លាក់ចុះបន្តិចម្ដងៗទៅក្នុងភ្នក់ភ្លើង។ អម្បាញ់មិញតើនាយមានមើលច្រលំដែលទេ? មិញនេះច្បាស់ណាស់ថាគេមានឱកាសចាប់ដៃនាយបាន តែហេតុអីគេជ្រើសរើសចាប់ផ្កានៅនឹងដៃម្ខាងទៀតរបស់នាយទៅវិញ? ឬមួយជីវិតនាយថោកទាបមិនស្មើរនឹងផ្កានោះផង?
"អ្នកប្រុស អ្នកប្រុសស្អប់ខ្ញុំខ្លាំងណាស់មែនទេ?"
ខ្លួនប្រាណនាយធ្លាក់ចុះទៅខាងក្រោមយឺតៗ ហើយរូបភាពដែលនាយមើលឃើញចុងក្រោយគេបង្អស់គឺឃើញមនុស្សដែលខ្លួនស្រលាញ់រត់ចាកចេញទៅទាំងមិនងាកក្រោយ។
នេះជាលើកចុងក្រោយហើយដែលនាយទ្រាំនឹងការឈឺចាប់លែងបានតទៅទៀតហើយទឹកភ្នែកក៏ស្រក់ចុះជាហូរហែនឹកស្ដាយបំណងល្អនិងក្ដីស្រលាញ់ដែលមានចំពោះមនុស្សម្នាក់នោះហើយក៏ស្ដាយក្រោយដែលខ្លួនមិនអាចត្រឡប់ទៅមើលថែម្ដាយបង្កើតបាន។
"ខ្ញុំឈឺចាប់ណាស់ បើខ្ញុំមិនស្រលាញ់អ្នកប្រុស បើខ្ញុំគ្មានបេះដូងទន់ជ្រាយមួយនេះ ខ្ញុំក៏មិនឈឺដល់ថ្នាក់នេះដែរ"

To be continue 💗✨

ត្រឹមភាគទីបី បងតួសុំទៅបើកលុយមុនបាត់ 🙂🙂

ស្អប់បងដល់ឆ្អឹង ❤️‍🔥 [ENDED ✅]Where stories live. Discover now