Ch7: លោកជានរណា?

2.6K 153 23
                                    

~តុកៗ
"អាស៎!"
សម្លេងគោះទ្វារធ្វើឲ្យមនុស្សខ្លួនតូចដែលកំពុងតែរសាប់រសល់នៅលើគ្រែ ស្ទុះងើបឡើងយ៉ាងលឿនទាំងបេះដូងលោតកន្ទ្រាក់ស្ទើរធ្លាយទ្រូង។
"ម្ចាស់តូច! ដល់ម៉ោងញ៉ាំអាហារពេលព្រឹកហើយ"
"ខ្ញុំ... ខ្ញុំដឹងហើយ បន្តិចទៀតនឹងចុះទៅ"
"ចាស"
ថេយ៉ុងលើកដៃស្ទាបខ្លួនប្រាណរបស់ខ្លួនដូចខ្លាចថាត្រូវបាត់បង់អ្វីម៉្យាងតែវាដូចជាគ្មានអ្វីគួរឲ្យកត់សម្គាល់នោះទេ។ វាគ្រាន់តែជាការយល់សប្តិប៉ុណ្ណោះ ប៉ុន្តែ... ហេតុអីក៏វាសើម?
"ខ្ញុំឆ្កួតមិនខានទេ"
មិនធ្លាប់មានរឿងអស់នេះកើតឡើងលើនាយទេពីមុនមក ព្រោះនាយជាមនុស្សបរិសុទ្ធទាំងកាយទាំងចិត្ត តែសុខៗយប់មិញក៏ស្រមៃឃើញធ្វើទង្វើរអនាចារជាមួយប្រុសម្នាក់នោះ ពិតជាគួរឲ្យអាម៉ាស់ណាស់។
រាងតូចព្យាយាមបំភ្លេចគ្រប់យ៉ាងដែលកើតឡើងកាលពីយប់មិញ តែពេលងូតទឹកឆ្លុះកញ្ចក់បែជាមកឃើញបបូរមាត់ខ្លួនឯងឡើងហើមជាំដូចត្រូវនរណាបឺតជញ្ជក់ខ្លាំងៗ។
"ខ្ញុំខាំខ្លួនឯងដល់ថ្នាក់នេះហេស?"
មានហេតុផលជាច្រើនដែលធ្វើឲ្យនាយខ្លាច ខ្លាចថាវាមិនមែនត្រឹមជាយល់សប្តិព្រោះអារម្មណ៍ស្រើបស្រាលមួយនោះ វាដូចជាការពិតពេកហើយ។ នាយមិនបានគិតអីលើគេទេ ហេតុអីក៏ស្រាប់តែព្រមធ្វើរឿងអស់នោះជាមួយគ្នាទៅវិញ?
...

ពេញមួយថ្ងៃនេះហាក់ចម្លែកបន្តិចដែលគ្រប់គ្នានៅក្នុងក្រុមមើលឃើញស្នាមញញឹមរបស់ជេខេតាំងពីព្រឹកដល់ព្រលប់ មិនដឹងថាយប់មិញគេបានទៅធ្វើស្អីខ្លះទេបានជាត្រឡប់មកវិញអារម្មណ៍ល្អពេញមួយថ្ងៃ។
"យប់មិញបានសម្រេចហើយមែនទេ បានជារីកមុខដល់ថ្នាក់នេះ?"
"គ្មានទេ!"
រាងក្រាស់ប្រកែកញាប់មាត់ពេលមីនឃ្យូចូលមកញ៉ោះឲ្យដាច់អារម្មណ៍ដែលកំពុងរវើរវាយអស់។ នាយចង់ដើរចេញប៉ុន្តែមិត្តនាយឯទៀតក៏មកកាក់មុខ ម្នាក់ៗគ្មានការងារធ្វើ ចង់ដឹងតែរឿងគេ។
"យប់មិញ គ្រាន់តែទៅកេញចំណេញគេតិចតួច មិនទាន់ធ្វើអីលើសលួសទេ"
វាជាការពិតដែលនាយបានលួចចូលក្នុងបន្ទប់គេហើយលួចធ្វើអីផ្ដេសផ្ដាសដាក់រាងកាយគេទាំងម្ចាស់ខ្លួនមិនដឹងខ្យល់អី ប៉ុន្តែមិនទាន់បានស៊ីជម្រៅអីនោះទេ។
"ស្មានថាឯងចាត់ការហើយតាស"
"វាមិនសប្បាយទេបើយើងចាត់ការគេក្នុងពេលដែលគេមិនដឹងខ្លួន"
"ចង់ធ្វើជាសុភាពបុរសហេស?"
"ទេ! តែយើងចង់ឃើញគេយំអង្វរ សុំក្ដីមេត្តាពីយើង បែបនោះវារំជួលចិត្តជាង"
"ថោកដដែល"
ទោះជាប្រើល្បិចថោកទាបអ្វីក៏ដោយ ក៏នាយត្រូវតែយកគេឲ្យបាន។ ថេយ៉ុងត្រូវតែក្លាយជារបស់នាយ បើយកបេះដូងគេមិនបាន ក៏ត្រូវតែយកខ្លួនប្រាណគេឲ្យបានដែរ។
...
លុះដល់យប់ឡើង ក្នុងទីក្រុងទាំងមូលត្រូវបានបំភ្លីដោយអំពូលភ្លើងតូចៗជាច្រើននៅតាមដងផ្លូវរហូតដល់មុខភូមិគ្រិះខាណាដិ។ មនុស្សក្នុងក្រុមរបស់ខាណាដិបានពួនកម្លាំងគ្នាបង្កើតបានជារបាំងការពារបិសាចការពារទីក្រុងនេះបន្ទាប់ពីទំនប់ទឹកត្រូវបានបាក់ ហើយថ្ងៃនេះពួកគេក៏អាចរៀបចំកម្មវិធីដ៏អធិកអធមមួយនេះឡើង។
"សួស្ដីអ្នកទាំងអស់គ្នា"
សម្ដេចខាណាដិឈរចាំទទួលគ្រប់គ្នាដែលអញ្ជើញមកចូលរួមត្បិតថាកម្មវិធីរបស់គាត់មួយនេះ មិនមែនមានគោលបំណងតែមួយនោះទេ។
"ខ្ញុំលឺពីពួកលោកច្រើនណាស់ថ្មីៗនេះ សង្ឃឹមថាពួកយើងអាចសហការណ៍ជាមួយគ្នាជួយសង្គ្រោះប្រជាជន"
ក្រុមដែលព្រះអង្គបញ្ជូនមក មើលទៅពិតជាមិនធម្មតាដូចជាគ្រប់គ្នានិយាយមែន។ ថ្វៃដៃល្អថ្នាក់នេះ មិនដឹងថាព្រះអង្គប្រមូលបានពីណាមកទេ។
"បាទ ពួកខ្ញូំមានកិត្តិយសណាស់ដែលបានធ្វើការជាមួយលោក"
អ៊ុនវូបន្តណែនាំខ្លួននិងមិត្តទៅកាន់សម្ដេចនិងចៅហ្វាយក្រុងផ្សេងៗទៀតព្រោះក្នុងក្រុមនេះមានតែនាយទេដែលពូកែទំនាក់ទំនងបែបផ្លូវការ។
"អញ្ជើញចូលខាងក្នុងសិនទៅ"
"បាទលោក"
ជុងហ្គុកទាក់ទើពេលដើរចូលពិធីជប់លៀងក្នុងនាមជាភ្ញៀវម្នាក់ដែលគ្រប់គ្នាយកចិត្តទុកដាក់និងតាមមើលមិនដាច់ពីក្រសែភ្នែក។ គ្រប់យ៉ាងវាបានប្រែប្រួលដូចមេឃនិងដី។ ដប់ឆ្នាំមុននាយគ្រាន់តែជាក្មេងបម្រើ ជួយរៀបចានរៀបកែវក្នុងកម្មវិធីនេះតែថ្ងៃនេះនាយក៏ក្លាយជាភ្ញៀវពិសេសរបស់គេទៅវិញ។ គិតទៅ គ្រាន់តែនាយផ្លាស់ប្ដូរមុខមាត់និងឋានៈបន្តិច គ្រប់គ្នាក៏កែប្រែការគិតចំពោះនាយដូចគ្នា។
"ស្អាតខ្លាំងណាស់"
"មែនហើយ ស្រស់ស្អាតណាស់"
សម្លេងអ៊ូអរធ្វើឲ្យរាងក្រាស់ងាកមកផ្ដោតអារម្មណ៍ជាមួយនឹងវត្តមានម្ចាស់កម្មវិធី ដែលថ្ងៃនេះគេនៅតែស្រស់ដូចថ្ងៃមុន ឆ្នាំមុន ១០ឆ្នាំមុន។
ស្នាមញញឹមរបស់គេជាចំណុចខ្សោយរបស់នាយ កែវភ្នែករបស់គេធ្វើឲ្យនាយឈរលែងនឹងហើយជើងស្រឡូនដែលលេចចេញពីខោជើងវែងឆែកដល់ភ្លៅមួយនោះ វាសឹងតែធ្វើឲ្យនាយកញ្ជ្រោល ចង់ស្ទុះទៅរកគេភ្លាមៗ។
"មិនដឹងជាប្រឹងតែងខ្លួនធ្វើស្អីទេ!"
នាយឈរផឹកស្រារអ៊ូតែម្នាក់ឯងសោះតែមិត្តដែលស្ដាប់លឺក៏លួចសើចចម្អក។ មិនទាន់ដឹងស្អីផងប្រច័ណ្ឌគេដល់ថ្នាក់ហ្នឹងទៅហើយ។
"ឯងប្រញាប់បន្តិចទៅ បើទុកយូរតិចលោត្រូវគេបេះបាត់"
"នរណាហ៊ានកាត់មុខយើង វាងាប់មិនស្អាតទេ!"
រវល់តែជជែកជាមួយមិត្ត ស្រាប់តែមានកន្សែងដៃដែលនាយធ្លាប់ស្គាល់ក្លិនយ៉ាងច្បាស់នោះបានហើរកាត់មុខហើយនាយក៏លើកដៃចាប់វាបានដោយងាយស្រួល រួចទើបតែដឹងពេលសម្ដេចប្រកាសថាអ្នកដែលចាប់បានកន្សែងដៃនោះអាចមានសិទ្ធិឡើងរាំជាមួយកូនប្រុសសំណព្វចិត្តគាត់។
"ហឹស! សូម្បីតែទេវតាក៏នៅខាងយើងដែរ"
វាប្រហែលជាដល់ពេលដែលនាយត្រូវធ្វើឲ្យគេក្លាយជារបស់នាយពេញសិទ្ធិហើយ នាយនឹងឲ្យគេភ្លក់រសជាតិដែលត្រូវជិះជាន់ តើវាមានអារម្មណ៍បែបណាវិញ?
"ពួកយើងមាននិស្ស័យជាមួយគ្នាច្បាស់ណាស់"
"គឺលោក?"
កំពុងតែចង់គេងមុខគេផង ហេតុអីក៏មកជួបមុខហើយបានល្អជាគូរជាមួយទៀត?
"បើលោកមិនពេញចិត្ត អាចបដិសេធមិនរាំបាន"
"នរណាថា?"
គឺមុខរឹងដូចថ្មមិនចេះរីករបស់គេហ្នឹងហើយដែលបង្ហាញច្បាស់ៗថាមិនបានពេញចិត្តមករាំជាមួយនាយ។
ប៉ុន្តែឬមួយនាយស្មានខុស? ព្រោះគ្រាន់តែភ្លេងបានចាប់ផ្ដើម គេក៏ចូលមកក្រសោបចង្កេះនាយ រាំតាមចង្វាក់របស់នាយខ្ញុំបានយ៉ាងស្ទាត់ជំនាញ។ គេស្គាល់នាយច្បាស់ដល់ម្ល៉ឹង?
"ញញឹមបន្តិចទៅ ក្រែងបទនេះជាបទដែលម្ចាស់តូចចូលចិត្តហេស?"
"ម៉េចក៏លោកដឹង? លោកជានរណាឲ្យប្រាកដ?"
"ហឹស! ខ្ញុំដូចជាបានណែនាំខ្លួនប្រាប់ម្ចាស់តូចម្ដងហើយ"
គេឆ្លើយហីៗធ្វើជាមិនដឹងមិនលឺ តែថេយ៍នៅតែព្យាយាមជីកកកាយសាវតាពិតប្រាកដរបស់គេ។ ព្រោះនាយនៅតែជឿថាគេជាមនុស្សដែលនាយធ្លាប់ស្គាល់។
"ឈ្មោះរបស់លោកខ្ញុំស្គាល់ ប៉ុន្តែចុះត្រកូលវិញនោះ?"
"ហេតុអីចង់ដឹង? ឬចង់ប្រើត្រកូលជាមួយខ្ញុំ?"
"ខ្ញុំលែងចង់រាំហើយ អាស៎"
ពេលនាយចង់គេច លែងចង់ប្រឈមមុខជាមួយនឹងគេ គេក៏ចាប់ចង្កេះនាយជាប់មិនឲ្យរើទៅណា។ ការប៉ះពាល់ស្និទ្ធស្នាលហួសហេតុរបស់គេធ្វើឲ្យនាយស្អប់ខ្ពើមជាខ្លាំង។
"លែងដៃ! កុំគិតថាលោកជាភ្ញៀវសម្ដេចប៉ា ខ្ញុំមិនហ៊ានធ្វើអីលោក"
"ប្លែកម្ល៉េះ! យប់មិញដូចមិនឃើញប្រកែក"
"យប់មិញ... យប់មិញលោកធ្វើស្អីខ្ញុំ?"
"មិនចាំឬមួយចង់ឲ្យរំលឹក?"
សម្ដីគេ កាយវិការរបស់គេវាធ្វើឲ្យនាយអត់នឹងគិតមិនបានថាគេបានប្រើមន្តអាគមអ្វីលើនាយ បានជានាយសុបិន្តឃើញរឿងអស់នោះ។
"មានគេប្រាប់ថាមានផ្កាម្យ៉ាងដែលយើងអាចយកមកដាំធ្វើជាតែបាន ផឹកហើយអាចធ្វើឲ្យយើងគេងលក់ស្រួលទៀតផង"
"លោកឲ្យខ្ញុំផឹកតែនោះ?"
"មែនហើយ! យ៉ាងម៉េចដែរ គេងលក់ស្រួលដែរទេយប់មិញ? លក់ស្រួលយ៉ាងហ្នឹង ប្រហែលមិនដឹងថាមានអ្នកលួចចូលក្នុងបន្ទប់ផងមើលទៅ!"
និយាយហើយរាងក្រាស់ក៏លិតបបូរមាត់ខ្លួនឯងទាំងស្នាមញញឹមលាក់កំណួច វាធ្វើឲ្យរាងតូចទ្រាំមិនបានដល់ថ្នាក់លើកដៃចង់ទះគេតែក៏ត្រូវគេចាប់ជាប់រកតែធ្វើអីគេមិនកើត។
"ថោកទាប! លោកឯងមានបំណងអី?"
ថេយ៉ុងច្របាច់ខ្ញាំដើមដៃរបស់គេ ខឹងរហូតខ្លួនប្រាណញ័រទទ្រើក។ គេប្រមាថនាយ នាយគ្មានថ្ងៃលើកលែងឲ្យគេទេ។
"ចាំបាច់ខ្លាចខ្ញុំដល់ថ្នាក់ញ័រខ្លួនផងហេស? ឬត្រឹមតែប៉ុណ្ណឹងក៏បាក់ស្បាតហើយ អ្នកប្រុស?"
ពាក្យថាអ្នកប្រុសដែលគេនិយាយដោយសម្លេងផ្អែមល្ហែមមុននេះ វាមិនខុសអ្វីបន្តិចពីសម្លេងដែលនាយធ្លាប់ស្គាល់។ គេ... គេម្នាក់នេះអាចជាជុងហ្គុក?
"ឈប់ភ្លាម! ចង់ទៅណា?"
"បទចម្រៀងនេះចប់ហើយ ខ្ញុំក៏លែងចង់រាំដូចគ្នា"
សកម្មភាពរបស់អ្នកទាំងពីរ បើអ្នកដទៃមើលមកប្រាកដជាគិតថាថេយ៉ុងចង់ចាប់គេឲ្យនៅជាមួយខ្លួន ហើយនោះហើយជាអ្វីដែលរាងក្រាស់កំពុងតែចង់បាន។
"លោកគិតថារឿងនឹងចប់ត្រឹមនេះហេស?"
"ហើយម្ចាស់តូចចង់ធ្វើយ៉ាងម៉េច? ឬស្រែកប្រាប់គ្រប់គ្នានៅទីនេះពីរឿងកាលពីយប់មិញ?"
"គិតថាខ្ញុំខ្លាចលោកហេស? ខ្ញុំមិនខ្វល់ថាលោកជានរណានោះទេ ខ្ញុំនឹងមិនលើកលែងលោកដោយងាយឡើយ!"
"ពិតជាមិនខ្វល់ថាខ្ញុំជានរណាមែន?"
ជាថ្មីម្ដងទៀតដែលសម្ដីរបស់គេធ្វើឲ្យនាយតូចស្ងៀមទ្រឹង។ ក្រៅពីចង់ដឹងថាគេជានរណា នាយកាន់តែចង់ដឹងថាគេមានពាក់ព័ន្ធអីជាមួយនឹងជុងហ្គុកដែរឬអត់?
"និយាយមក! លោកត្រូវជាអីនឹងគេ?"
សំណួរមួយនេះនៅតែធ្វើឲ្យរាងក្រាស់អស់សំណើច ព្រោះនាយយោគយល់ ព្រមបង្ហើបប្រាប់គេដល់ថ្នាក់ហ្នឹងហើយ គេនៅតែល្ងង់ មិនដឹងរឿងអីទៀត។
"ខ្ញុំគ្មានពេលបកស្រាយច្រើនទេ សូមលាទៅវិញសិនហើយ"
"ចង់ទៅដោយងាយៗអ៊ីចឹងហេស?"
ថេយ៉ុងចង់ឃាត់គេ ចង់ទៅតាមគេតែក៏ត្រូវម្ដាយចូលមកឃាត់ទាន់ពេលឃើញថាមានក្រសែភ្នែកមើលមកពួកគេច្រើនពេក។ គ្រប់គ្នាប្រហែលជាគិតថានាយលង់នឹងគេដូចស្រីៗដទៃ តែការពិតនាយកំពុងតែចាប់ផ្ដើមស្អប់គេ ស្អប់កាន់តែខ្លាំងពេលដឹងធាតុពិតគេ។
"គិតថាខ្ញុំនឹងបញ្ចប់ត្រឹមហ្នឹងហេស?"
បើយប់នេះនាយមិនទៅរកគេដើម្បីនិយាយគ្នាឲ្យដាច់ស្រេចទេនោះ នាយដេកមិនលក់បក់មិនល្ហើយឡើយ។
"បើជាជុងហ្គុកមែនតើវាយ៉ាងម៉េច? ឆ្កែចិញ្ចឹមនៅតែជាឆ្កែចិញ្ចឹម!"

To be continued 💗😘

បើនៅតែឆ្នាស់ចឹង គេចាក់កុំថាគេខូច 🥲😞

ស្អប់បងដល់ឆ្អឹង ❤️‍🔥 [ENDED ✅]Where stories live. Discover now