ព្រោះតែស្នេហាឬយ៉ាងណាទើបបានជារាងក្រាស់អាចទទួលយកគ្រប់យ៉ាងពីមនុស្សដែលខ្លួនស្រលាញ់។ មិនថាគេធ្លាប់មានស្វាមីហើយក្ដី មានកូន៤ហើយក្ដី ក៏នាយយល់ថាគ្មានបញ្ហា ជាពិសេសទៅទៀតនោះពេលបានឃើញកូនរបស់គេហើយ កាន់តែយល់ថាពួកគេគួរឲ្យខ្នាញ់ ប៉ុន្តែក៏ចម្លែកក្នុងចិត្តបន្តិចដែរដែលដឹងថាកូនគេមិនមែនជាមនុស្សធម្មតា។
"កូនឆ្កែទាំងអស់នេះជាកូនរបស់អូន?"
"នែ៎ ហាមហៅកូនអូនជាកូនឆ្កែ! ពួកគេជាចចកច្បាស់ណាស់មើលទៅ!"
ប្រាប់ហើយឲ្យតែនរណាថាកូននាយឆ្កែមួយម៉ាត់ ថេយ៍ក៏ខឹងឆូងឆាងភ្លាមហើយស្ដីឲ្យមិនគិតប្ដីមិនគិតអីទេ ឲ្យចាំផងទៅ។
"កូនចចក? មានន័យថាអតីតស្វាមីអូនជាមនុស្សកាត់ចចក?"
"មែនហើយ"
"ម៉េចនឹងអាចទៅ?"
ដើម្បីកុំឲ្យអស់ចម្ងល់ នាយធំក៏លើកកូនចចកនោះមកមើលហើយវាក៏តាមលិតដៃនាយ ផ្ដេកផ្ដួលនឹងទ្រូងនាយដូចកូននឹកឪពុក ដែលបែកគ្នាអស់ជាយូរ។ បើថេយ៍ប្រាប់ថាពួកគេជាកូនរបស់នាយក៏នាយជឿដែរ ណាមួយពូជចចកភ្លើងនេះក្រែងនៅរស់រានមានជីវិតតែនាយម្នាក់ទេហេស ម៉េចនឹងអាចមានម្នាក់ទៀតដែលដូចនាយយ៉ាងនេះ?
"ពួកគេគួរឲ្យស្រលាញ់ណាស់មែនទេ?"
ដៃបីកូនតូចៗឱបជាប់ទ្រូងតែខួរក្បាលកំពុងតែគិតពីរឿងរ៉ាវទាំងអស់ដែលបានកើតឡើងតាំងពីនៅលើភ្នំមកដល់ទីនេះ។
"គួរឲ្យស្រលាញ់ណាស់"
នាយពរកូនមកថើបខ្សឺតៗហាក់នឹកនាកូនខ្លាំងបំផុត ថើបចេញពីចិត្តពិតក្នុងនាមជាឪពុកមួយរូប។
"តើពួកគេ... ពួកគេជាកូនរបស់បងមែនទេ?"
ជុងហ្គុកចាប់ផ្ដើមរលីងរលោងទឹកភ្នែក នឹកសួរសំណួរដែលមិនសមហេតុផលទៅថេយ៍តែគេក៏តបមកវិញទាំងស្នាមញញឹមតិចៗហើយក៏ងក់ក្បាលតបមកនាយវិញ។
"បងចាំបានខ្លះៗហើយឬ?"
"បងមិនដឹងទេ គ្រាន់តែមានអារម្មណ៍ថាពួកគេដូចជាកូនរបស់បង"
"មិនអីទេ គិតតាមសម្រួលទៅ កុំបង្ខំអី"
"មានន័យថាពួកគេជាកូនបងមែនហេស? តើមានរឿងអីឲ្យប្រាកដទៅ? បងវង្វេងអស់ហើយ"
"ចាំអូននាំបងទៅផ្ទះពួកយើង"
មួយសន្ទុះក្រោយមក គ្រួសាររបស់ពួកគេក៏ត្រឡប់មកដល់ផ្ទះវិញដែលជាផ្ទះដែលជុងហ្គុកត្រៀបទុកក្រោយពេលរៀបការនោះឯង។ គេមិនពេញចិត្តរស់នៅភូមិគ្រិះទើបថេយ៍ស្ម័គ្រមករស់នៅទីនេះតែពីរនាក់ជាមួយគេព្រមទាំងកូនៗ។
រាងក្រាស់ដើរពិនិត្យមើលជុំវិញទាំងអស់តាំងពីនៅមាត់ទ្វាររហូតដល់ក្នុងបន្ទប់ទទួលភ្ញៀវ។ ការតុបតែងលាបពណ៌សខ្មៅ មានតាំងពីកន្លែងក្មេងលេងដាក់រៀបចំដាក់ក្នុងបន្ទប់ទទួលភ្ញៀវ មានរូបថតអាពាហ៍ពិពាហ៍របស់ប្ដីប្រពន្ធ វាសុទ្ធសឹងតែជាការស្រមៃដែលនាយចង់បាន ចង់ធ្វើពេលបានរៀបការជាមួយម្ចាស់តូច។ វាប្រែក្លាយជាការពិតតាំងពីពេលណា?
រូបថតដែលនៅលើជញ្ជាំងនិងតាំងលើតុទាំងអស់សុទ្ធសឹងតែរូបថតពួកគេទាំងពីរ។ មនុស្សប្រុសម្នាក់នោះមើលពីចំហៀងណាក៏ដូចនាយគ្រប់ជ្រុងគ្រប់ជ្រោយ ទាំងមុខទាំងស្នាមសាក់ហើយព្រមជាមួយកែវភ្នែករបស់គេ កែវភ្នែកដែលសម្លឹងទៅថេយ៍ដោយក្ដីស្រលាញ់។
"បងជាប្ដីមុនរបស់អូន? ពួកយើង... ពួកយើងធ្លាប់រៀបការជាមួយគ្នាមែនទេ?"
បើមិនមែនជានាយអាចជានរណាទៀត? តែហេតុអីនាយចាំមិនបានទាល់តែសោះ តើមានរឿងអីកើតឡើងទៅ?
"អឹម មកដល់ពេលនេះយើងបានរៀបការជាមួយគ្នាជិតមួយឆ្នាំហើយ"
"វាមិនអាចទៅរួចទេ"
"ម៉េចក៏ថាមិនអាចទៅរួច? បងមិនចង់រៀបការជាមួយអូនទេឬ?"
ជុងហ្គុកក្រវីក្បាលញាប់ស្អេក បដិសេដនូវសម្ដីទាំងអស់នេះ។ នោះមិនមែនជារឿងដែលនាយមិនចង់ឡើយគ្រាន់តែ...
"បងចង់រៀបការជាមួយអូន ចង់មានកូនហើយរស់នៅក្នុងផ្ទះក្ដីស្រមៃមួយនេះ តែបងគ្រាន់តែមិននឹកស្មានថាអូនព្រមរៀបការជាមួយមនុស្សដូចជាបង"
"កុំគិតបែបហ្នឹង! ដឹងទេថាបងល្អចំពោះអូនប៉ុណ្ណាកន្លងមក? អូនទៅវិញទេដែលមិនសាកសមទទួលយកស្នេហាបង"
"អត់ទេ! ចំពោះបង អូនល្អគ្រប់យ៉ាង! តែសុំទោសផងអូនសម្លាញ់ដែលបងចាំអ្វីមិនបាន"
ប្រាកដណាស់ថាពេលគេដឹងរឿងនេះហើយ នឹងមិនសប្បាយចិត្តដែលមិនអាចចងចាំរឿងកន្លងមក។ ប៉ុន្តែទោះជាយ៉ាងណាក៏នាយមិនប្រកាន់ខឹងនឹងគេដែរ។
"បងមិនចាំក៏មិនអីដែរ គ្រាន់តែបងត្រឡប់មកអូនវិញ អូនសប្បាយចិត្តណាស់ទៅហើយ"
"បងនឹកមិនឃើញពិតមែន"
"ទោះបងនឹកមិនឃើញក៏នៅមានអូនម្នាក់ចាំមើលថែនិងរំលឹករឿងរ៉ាវគ្រប់យ៉ាងជាមួយបង"
"អូនមិនខឹង មិនអន់នឹងបងទេឬ?"
"ព្រោះអូនយល់ហេតុផលរបស់បង ដឹងថាបងក្លាយជាបែបនេះដោយសារអ្វីទើបអូនមិនអាចខឹងអន់ចិត្តនឹងបងបានទេ"
គេបានលះបង់ជីវិតខ្លួនឯងដើម្បីជួយសួរថាប្រទេសជាតិ នាយធ្វើម្ដេចនឹងបន្ទោសគេទៅ?
"អរគុណអូនហើយ"
"លោកប្ដី..."
ពេលនិយាយត្រូវគ្នា ម្នាក់ៗក៏លោមុខទៅរកគ្នាម្ដងបន្តិចៗក្នុងពេលដែលកែវភ្នែកទាំងគូក៏ចេញពន្លឺភ្លឺផ្លេកបើកភ្លើងខៀវឲ្យគ្នាទៅវិញទៅមកមុននឹងថើបផ្ដោះផ្ដងដោយក្ដីស្នេហា។
"បងកាន់តែចង់ដឹងហើយ ថាហេតុអីអូនព្រមរៀបការជាមួយបង?"
"ចុះបើអូនប្រាប់ថាបងចាប់បង្ខំអូន បងជឿដែរទេ?"
"បងនេះហេសចាប់បង្ខំអូន?"
"ឬមួយបងមិនជឿសម្ដីអូនទេ?"
មិនមែនថាមិនចង់ជឿទេ តែនាយគោរពស្រលាញ់គេយ៉ាងនេះ មានរឿងអីដែលនាយត្រូវធ្វើរឿងប៉ះពាល់ដល់ចិត្តគេនោះ?
"ចុះបងបានធ្វើអីដាក់អូនខ្លះ?"
ទឹកមុខរបស់គេបានបញ្ជាក់ថាគេខ្លាចខ្លួនឯងបានធ្វើខុសលើនាយធ្ងន់ធ្ងរ វាធ្វើឲ្យនាយតូចកាន់តែចង់ញ៉ោះគេថែម ចង់ដឹងណាស់ថាគេមានអារម្មណ៍បែបណាវិញ?
"មកពីបងលួចចូលបន្ទប់អូន ចាប់រំលោភអូន ប៉ាម៉ាក់ចាប់បានទើបពួកយើងបានរៀបការជាមួយគ្នា"
ស្ដាប់ហើយនាយក៏ងក់ក្បាលបានត្រឹមយល់ៗ តែដូចមិនបញ្ចេញអាការៈថាស្ដាយក្រោយនឹងទង្វើរខ្លួនឯងបន្តិចទាល់តែសោះ។
"យ៉ាងម៉េច? បងគ្មានអារម្មណ៍ថាខុសចំពោះអូនទេហេស?"
"ដូចជាអត់ទេ! បងគិតថាបងធ្វើត្រូវហើយ បើបងមិនរំលោភអូន ពួកយើងម៉េចនឹងមានថ្ងៃនេះ?"
ថេយ៉ុងជ្រួញចិញ្ចើមហាក់ហួសចិត្តនឹងចម្លើយរបស់គេដែលឆ្លើយទាំងមុខស្មើរ។ ខ្នាញ់ពេកក៏លើកដៃមួលក្ដិចទ្រូងគេខ្លាំងៗតាមចិត្តខឹងគុំ។
"អូយ៎ ថេយ៍!"
"បងមិនប្រែសោះ!"
"ហើយអូនចង់ឲ្យបងទៅជាបែបណាវិញ?"
"បែបណាក៏បានឲ្យតែស្រលាញ់អូន"
"អ៊ីចឹងកុំបារម្ភអី ទោះបងបាត់ការចងចាំមែនតែបេះដូងរបស់បងនៅតែមានអូន វាមិនអាចលុបអូនចេញបានទេ"
"អូនដឹង! ដឹងថាបងគេចពីមន្តស្នេហ៍អូនមិនបានទេ"
"បងស្រលាញ់អូនដល់ថ្នាក់ធ្វើឲ្យអូនដឹងចិត្តអស់ហើយ អ៊ីចឹងបានជាចូលចិត្តធ្វើបាបបងណាស់"
និយាយហើយ នាយសង្ហាក៏បីប្រពន្ធជាទីស្រលាញ់ចូលក្នុងបន្ទប់ដើម្បីរំលឹកអអនុស្សាវរីយ៍ក៏ដូចជាការចងចាំដែលធ្លាប់មានជាមួយគ្នានៅទីនេះ។
~ភឹប
"មិនបានទេ! ប្រយ័ត្នកូនភ្ញាក់ឡើងយំទារមឹម!"
"ឃ្លានអីតែកូន បងក៏ឃ្លានដែរ"
ដល់អ៊ីចឹងពេកទៅ ថេយ៍មិនដឹងគួរនិយាយជាមួយគេបែបណាទៀតទេ។ មិនដឹងថាជាប់ចិត្តអីណាស់ណាជាមួយទឹកដោះរបស់នាយ បានជាអត់មួយថ្ងៃមិនបាន សឹងតែប្រាប់លែងស្ដាប់ ក្បាលរឹងពិបាកប្រដៅជាងកូនទៅទៀត។
"តិចអស់របស់កូន!"
"ឲ្យកូនបៅទឹកដោះគោវិញទៅ មួយគូនេះទុកឲ្យប្ដី ថាមិនត្រូវមឹមហើយមានការចងចាំវិញក៏ថាបាន"
"បោក! អូនមិនជឿបងទេ!"
"បងកំពុងឈឺ អូនមិនថ្នមចិត្តបងខ្លះទេហេស?"
"បាន! តែបើកូនភ្ញាក់ បងត្រូវតែឈប់ណា"
"យល់ព្រម"
គេចេះតែងក់ក្បាលយល់ព្រមឲ្យរួចតែពីមាត់ តែពេលមែនទែន គេក៏មិនព្រមឈប់ ធ្វើមិនដឹងថាខ្លួនឯងបាននិយាយផ្ទាល់មាត់ថានឹងលែងនាយ។
នៅក្នុងភួយពេលនេះមិនមែនមានតែនាយពីរនាក់ប្ដីប្រពន្ធទេតែនៅមានកូនចចកតូចៗនៅគេងជាមួយដែរចំណែកឯកូនស្រីគឺកំពុងនៅគេងលើគ្រែយោលឯចុងជើង។
កូនចចកនេះគួរឲ្យខ្នាញ់ណាស់ទាស់ត្រង់ថាខូចខិលបន្តិចនិងប៉ិនមឹម បើឆុងទឹកដោះគោឲ្យផឹករហូតវិញប្រាកដជាក្រខ្លួនមិនខានទេ។
"កូនកាត់រកបងដល់ហើយ"
"បងគួរឲ្យស្រលាញ់ណាស់ហេស?"
"កូនខូចកាត់រកបងទើបត្រូវ"
"ល្អកាត់រកអូន ខូចៗកាត់រកបង?"
"អឹមហឹម!"
និយាយមិនឈ្នះប្រពន្ធ នាយក៏ទាញគេយកឱបពេញដៃនិងចាប់ផ្ដើមលិតមាត់ លិតថ្ពាល់របស់គេ ឯកូនៗឃើញប៉ាធ្វើបែបនេះក៏ធ្វើតាមនាំគ្នាចូលទៅលិតមាត់ថេយ៍ជាមួយប៉ាប៉ាដែរ នាំឲ្យនាយតូចរសើបសើចកក្អឹកកាច់ក។
មានតែប្ដីមួយកូន៤ សប្បាយយកទៅណាមិនអស់ នាយមិនចង់បានអ្វីឬចង់បាត់បង់អ្វីទៀតនោះទេ ចង់ឲ្យនាយនិងគ្រួសារមានក្ដីសុខជាមួយនឹងគ្នាបែបនេះរហូត។To be continued 💗💕
រឿងជិតចប់ហើយ😚😚 រឿងក្រោយៗ យក red flag🚩 ក៏ black flag 🏴 😂
តែអាចនឹងខ្សែក្រវ៉ាត់រាល់ថ្ងៃក៏ថាបាន ☺️
YOU ARE READING
ស្អប់បងដល់ឆ្អឹង ❤️🔥 [ENDED ✅]
Fanfiction"យើងស្អប់ឯង!" នោះជាពាក្យសម្ដីដែលរាងក្រាស់តែងតែលឺចេញពីមាត់មនុស្សដែលខ្លួនស្រលាញ់អស់ពីបេះដូង។ បើជាជុងហ្គុកពីមុនប្រហែលជាអាចឈឺចាប់នឹងពាក្យនេះ តែពេលនេះឲ្យតែលឺថាអូននិយាយថាស្អប់បង បងកាន់តែចង់ចូលទៅជិតអូនលើសដើម ហើយចង់ដឹងថាអូននៅស្រែកថាស្អប់បងទៀតបានទេ ពេលនៅក្រ...