Ch36: គួរឱ្យស្រឡាញ់ 💕

2.6K 195 23
                                    

"អ្នកប្រុសងូតទឹកតាមសម្រួលចុះ"
ទោះខំអត់ធ្មត់យ៉ាងណាក៏ដោយតែនាយក៏ជាមនុស្សប្រុស ដូច្នេះរបស់ខ្លះដែលនៅក្នុងខ្លួនវាក៏មានប្រតិកម្មនឹងភាពស្និទ្ធស្នាលមួយនេះ។ បើបន្តទៀត អ្នកប្រុសប្រាកដជាដឹងថានាយគិតលើគេបែបណា នាយចង់ចូលក្នុងខ្លួនគេប៉ុណ្ណា!
"មិនឲ្យទៅទេ!"
"ប៉ុន្តែ អឹម..."
ជុងហ្គុកបើកភ្នែកធំៗប៉ិនពងមាន់ពេលត្រូវមនុស្សដែលខ្លួនលួចស្រលាញ់ឆ្មក់មកថើបបឺតជញ្ជក់បបូរមាត់នាយថ្នមៗធ្វើឲ្យនាយគាំងអស់ហើយ។ មាត់អ្នកប្រុសទន់ណាស់ហើយក៏ផ្អែមដូចចាហួយ នាយទប់អារម្មណ៍ខ្លួនឯងមិនបានទេ ទើបកម្រើកអណ្ដាតលូកក្រលាស់តបទៅគេវិញទាំងង៉េមង៉ាមមិនដឹងទិសតំបន់។ ហេតុអីយល់ថាទង្វើរមួយនេះហាក់មិនមែនជាលើកដំបូងសម្រាប់ពួកគេ?
"អា៎"
ឆ្លៀតពេលដែលកំពុងតែជាប់មាត់ ថេយ៍ក៏ប្រើដៃស្រឡូនលូកទៅលេងកូនប្រុសដែលនៅក្នុងខោរបស់នាយ ស្ទាបផងច្របាច់ផងដូចជំនាញខ្លាំងណាស់អ៊ីចឹង។
"វាមិនសមទេ កុំ..."
"មាត់បដិសេធ តែរាងកាយដូចមិនសហការសោះ"
វារីកធំដល់ថ្នាក់ហ្នឹងហើយ គេនៅប្រកែកមិនចង់ឲ្យនាយប៉ះពាល់ទៀត។ ជុងហ្គុកម្នាក់នេះពិតជាស្មោះនឹងនាយមែនមិនដូចជេខេទាល់តែសោះ។
ថេយ៍ញញឹមក្បួចមាត់ពេលឃើញគេកំពុងចូលអន្ទាក់ហើយក៏ងើបខ្លួនផុតពីផ្ទៃទឹកទៅអង្គុយច្រកកៀវលើភាពរឹងមាំទាំងមិនញញើត។
"អូននឹកបងណាស់ដឹងទេ? ហើយអូនដឹងថាបងក៏នឹកអូនដូចគ្នា"
នាយតូចចូលទៅខ្សឹបក្បែរត្រចៀកឲ្យគេស្រើបស្រាល បាត់បង់ម្ចាស់ការកាន់តែខ្លាំងមុននឹងហើបខ្លួនទាញវត្ថុរឹងមាំដែលរីកមាឌឡើងសរសៃររវាមនោះដោតចូលទៅក្នុងខ្លួនហើយក៏អុកយឺតៗទាល់តែវាចូលស៊ុបដល់គល់។
វាមិនមែនមិនឈឺទេតែព្រោះការស្រលាញ់និងការនឹកនា នាយក៏ទ្រាំនឹងការឈឺចាប់ដោយដោះដូរនឹងភាពសុខស្រួល។ វាចាប់ផ្ដើមឡើងកម្ដៅធ្វើឲ្យនាយពិបាកទ្រាំ អួលណែនផង ឈឺផង នាយតូចញ័រខ្លួនព្រឺព្រួចអស់ហើយតែមិនចង់ដកវាចេញសោះ។
"អឹក អាស"
ថេយ៍ស្រែកថ្ងួចថ្ងូរពេលដែលប្រឹងលើកចង្កេះអុកចុះឡើងលើភាពរឹងមាំ។ វាស្រៀវស្រាញដល់ថ្នាក់នាយទប់ជំហរលែងនឹងទើបត្រូវច្រត់ដៃនឹងស្មារឹងមាំឯគេពេលឃើញដើមទ្រូងទន់ៗលោតផ្លឹបៗនៅចំពោះមុខខ្លួនហើយ ក៏ទ្រាំលែងបានតទៅទៀតទើបចាប់ច្របាច់វាម្ខាងនិងបឺតជញ្ជក់ម្ខាងទៀតមិនដកមាត់ប្រៀបដូចដាច់ដាបយូរមកហើយ។
"អាស បឺតតិចៗមើស៎លោកប្ដី!"
ពាក្យសម្ដីថេយ៉ុងទាំងប៉ុន្មាន នាយស្ដាប់លែងចូលត្រចៀកហើយក៏លែងគោរពគេទៀតដែរ។ ព្រោះតណ្ហាបាំងមុខនាយក៏បឺត ខាំដើមទ្រូងនិងច្របាច់តាមចិត្តចង់ ឯដៃម្ខាងទៀតក៏ចាប់ចង្កេះតូចជួយលើកអុកខ្លាំងៗពីលើភាពរឹងមាំធ្វើឲ្យអ្នកម្ខាងទៀតស្រែកសឹងបែកសម្លេង។
"អាស ហាស"
នៅខាងក្នុងរាងកាយរបស់គេពិតជារួមរឹតណាស់ ពេលសាច់នឹងសាច់បុកប៉ះគ្នាពេលណាវាក៏ធ្វើឲ្យរាងក្រាស់ស្រៀវតាំងពីចុងដល់គល់។ រាងកាយពួកគេខុសគ្នាឆ្ងាយតែពេលបាននែបនិត្យក៏ស្អិតរមួតប្រៀបដូចជារាងកាយតែមួយ។
"អាស លោកប្ដី!"
មិនដឹងថាថេយ៍ចង់និយាយពីនរណាទេតែដូចមិនមែនចង់ហៅឈ្មោះរបស់នាយទើបក្នុងចិត្តចាប់ផ្ដើមកើតចិត្តខឹងប្រឹងសម្រុកទាល់តែរាងតូចចុកអួលទះស្មាឲ្យផ្អាក ឲ្យបន្ថយល្បឿនតែនាយមិនស្ដាប់ បុកផ្លាប់ៗតាមតែចិត្តខ្លួនឯងរហូតពួកគេផ្ទុះកាកសំណល់ដល់គោលដៅទាំងអស់គ្នា។
រឿងហេតុនេះធ្វើឲ្យជុងហ្គុកស្លុតចិត្តណាស់ព្រោះមិនគិតថានាយថ្លើមធំភ្លេចខ្លួន ហ៊ានធ្វើវាជាមួយម្ចាស់តូចថែមទាំងសម្រេចក្នុងខ្លួនគេទៀត។
"ខ្ញុំ... ខ្ញុំសុំទោស"
ខួរក្បាលគេស្រពិចស្រពិល បណ្ដោយឲ្យធ្វើរឿងដែលមិនគប្បីទើបរហ័សក្រោកឡើងទាញកន្សែងចេញពីបន្ទប់ទឹកបាត់។
"បងចង់ណា?"
គិតថាបានខ្លួននាយហើយក៏ដើរចេញស្រួលៗហេស? កាន់តែគេមិនទទួលយកការពិត នាយកាន់តែចង់ធ្វើបាបគេ។
"ខ្ញុំបានធ្វើស្អីហ្នឹង?"
នាយសង្ហាដាក់បង្គុយនៅលើគ្រែជ្រោងសក់ឡើងហាក់មិនយល់ទាំងខ្លួនឯងនិងម្ចាស់តូច ហេតុអីគេមកប្រគល់ខ្លួនឲ្យនាយស្រួលៗម៉្លេះ? ក្រែងស្អប់នាយណាស់ហេស?
"ម្ចាស់តូច? ចង់ធ្វើអី?"
ខំគេចមកដល់ក្នុងបន្ទប់វិញហើយថេយ៉ុងនៅតែតាមនាយមកថែមទាំងពេលនេះមកលត់ជង្គង់នៅចំពោះមុខនាយហើយនៅសម្លឹងត្រង់ប្រលោះភ្លៅរឹងមាំមិនដាក់ភ្នែក។
"ធ្វើដូចមិញនេះហ្នឹងណា៎ ខ្ញុំដឹងថាត្រឹមតែមួយទឹក ឯងប្រាកដជាមិនទាន់ស្ងប់ទេ"
ពាក្យមួយប្រយោគនេះហាក់ដូចគេស្គាល់នាយច្បាស់ណាស់អ៊ីចឹង ហើយវាពិតដូចគេថាមែន របស់នោះនៅរឹងត្រង់ឆ្កឹងនៅឡើយទេ។
"ខ្ញុំថាមិនសមទេ"
ពេលគេបើកកន្សែងរបស់នាយហើយប្រើដៃចាប់ច្បូតច្របាច់កូនប្រុសនាយលេងពេញដៃ នាយក៏បានតែខាំមាត់ងើយកក្រហឹមដោយភាពសុខស្រួល ប្រកែកលែងបាន។
"សម! សមនឹងមាត់ខ្ញុំដល់ហើយ"
វាធំខ្លាំងពិតមែនតែថេយ៉ុងមិនមែនមិនធ្លាប់ជួបឯណាទើបការប្រើមាត់នេះវាក្លាយជាជំនាញរបស់ខ្លួន។ ដៃច្បូតហើយមាត់ប្រឹងបឺតផងលេបខ្ជាក់ផង កាន់តែធ្វើឲ្យវារឹងរីកមាឌវែងហើយធំទៀតផង។
ត្បិតថាគេធ្វើបានល្អ តែជុងហ្គុកនៅតែយល់ថាមិនទាន់ស្កប់ស្កល់ ក្នុងចិត្តគិតផ្សេងតែដៃបែជាកម្រើកទៅចាប់បោចសក់គេដោយឯកឯងថែមទាំងចាប់ខ្លាំងៗច្រមុជឲ្យរាងតូចលេបត្របាក់នាយកាន់តែជ្រៅដល់គល់ ទោះគេខក់ គេស្រែក គេប្រកែកក៏នាយមិនបានស្ដាប់។
"ឆាប់ឡើង!"
មុខមាត់នាយឡើងក្រហម ដូចកំពុងត្រូវការរាងតូចកាន់តែខ្លាំងព្រោះត្រឹមតែការប្រើមាត់ វាមិនបានធ្វើឲ្យនាយស្កប់ស្កល់ឡើយ។
"អាស ជុង!"
ថេយ៍ព្រមអង្គុយបែខ្នងលើកត្រកៀកអុកលើគេតែគេនៅមិនទាន់ពេញចិត្តនឹងកាយវិការមួយៗបែបនេះទើបឱបពោះនាយតូចពីក្រោយលើកកន្រ្តាក់យកៗធ្វើឲ្យអ្នកនៅខាងលើចុកឆ្អល់ពោះសឹងតែស្រែកយំ។ គេបាត់បង់ការចងចាំទៅហើយ តែអាចរិតហិង្សាផ្លវភេទហ្នឹងដូចមិនបាត់សោះ។
"អឹស ហាស ឈប់ អាស"
ដល់ដំណាក់នេះទៅហើយ ឃាត់គេម៉េចនឹងស្ដាប់ទៅ? ពេលនេះដឹងខ្លួនច្បាស់ហើយថាការទាក់ទាញគេវាជារឿងមិនគួរធ្វើទៀតព្រោះគេមិនចាំរឿងកន្លងមកជាមួយនាយពិតមែន តែរឿងលើគ្រែគេនៅតែដដែល។
"ជ្រៅណាស់ កុំអី អាស"
ថេយ៍ស្រែកទាំងញ័រមាត់ហើយចាប់ផ្ដើមរឹងខ្លួនពេលគេងើបឈរលើកខ្លួននាយរលាក់កាន់តែខ្លាំងឲ្យអុកលើភាពរឹងមាំរបស់គេ។ នាយតូចស្លើភ្នែកនិយាយលែងចេញ ចាប់ផ្ដើមអស់ដៃអស់ជើងពេលគេប្រើក្បាច់មួយនេះ។
ទម្រាំតែគេដល់គោលដៅជាលើកទីពីរ ថេយ៍ក៏បាក់ស្បាត អស់កម្លាំងល្ហិតល្ហៃទម្លាក់ខ្លួនលើពូកទាំងរាងកាយចុកពេញមួយតួខ្លួន។
"អឹក ឈប់! កុំទាន់!"
ដាក់ខ្លួនដេកមិនទាន់បានប៉ុន្មានផង គេក៏លេងនាយពីក្រោយដោយមិនឲ្យដំណឹងធ្វើឲ្យនាយស្រែកហើយក៏ចាប់ទឹកភ្នែករលីងរលោង ឈឺហើយក៏អួលផងពិបាកពណ៌នាណាស់។ តែយ៉ាងណាក៏ត្រូវតែទ្រាំដែរព្រោះគេជាស្វាមីរបស់នាយ នាយរើសរួចហើយ បើគេត្រូវការនាយមានតែត្រូវបំពេញឲ្យគេ។
យូរៗទៅ ថេយ៍លែងចងចាំចំនួនដងដែលពួកគេមានអីនឹងគ្នា ភ្នែកមើលតែមាត់បង្អួចចង់ដឹងថាថ្ងៃរះឬនៅ ប៉ុន្តែគួរឲ្យសោកស្ដាយទោះថ្ងៃរះក៏គេមិនព្រមឈប់ដែរ។ តើគេដេកលក់កន្លងមកនេះដើម្បីសន្សំកម្លាំងធ្វើរឿងអស់នេះជាមួយនាយឬយ៉ាងម៉េច?
"*ព្រះអើយ! ឈឺស្រកៀពេញខ្លួន អឹស តើពេលណាគេឈប់ទៅ?"
...
ក្រោយពីសន្លប់មួយសន្ទុះធំ ថេយ៉ុងក៏ដឹងខ្លួនឡើងនៅពេលថ្ងៃលិចហើយក៏ចាប់ធំក្លិនឈ្ងុយឈ្ងប់របស់អាហារចេញពីក្នុងផ្ទះបាយ។ នាយបាក់កម្លាំងហើយអត់បាយប៉ុន្មានពេលទៅហើយទើបគ្រាន់តែធំក្លិនក៏ចាប់ផ្ដើមកូរពោះឃ្លានខ្លាំងតែម្ដង។
~ក្រាក
ពេលរាងតូចងើបចេញពីគ្រែដោយពាក់អាវឃ្លុំរួចរាល់ ជុងហ្គុកក៏បើកទ្វារចូលមកល្មមជាមួយអាហារពេញមួយថាស។ គេមិនហ៊ានសម្លឹងមុខនាយចំទេ មិនដឹងប្រឹងគេចធ្វើអី ឬនៅអៀនដែលពួកគេគេងជាមួយគ្នា?
"ខ្ញុំ... ខ្ញុំយកអាហារមកជូន"
"ទៅណា? មិនឃើញឬថាខ្ញុំងើបមិនរួចទេឬ?"
"សុំ... សុំទោស"
នាយរៀបអាហារលើតុរួចរាល់ទើបដើរទៅបីម្ចាស់តូចមកតុអាហារតែថាគេឱបកនាយជាប់មិនព្រមអង្គុយចុះលើកៅអីដោយខ្លួនឯងទេទាល់តែអង្គុយលើភ្លៅនាយទើបគេព្រម។
"ខ្ញុំនៅឈឺព្រោះតែឯង ដូច្នេះអង្គុយលើនេះស្រួលជាង"
"តែបើអង្គុយយូរអាចរឹតតែឈឺថែមក៏ថាបាន"
មិនដឹងរាងកាយនាយកើតស្អី ឲ្យតែនៅជិតគេចេះតែមានអារម្មណ៍ផ្លូវភេទឡើងមក។ វាឆឹបៗដូចជាដែកឆក់ គ្រាន់ប៉ះពាល់បន្តិចរបស់ខ្លះក៏ចាប់ផ្ដើមចង់រឹងទៀតហើយ។
មិនកើតទេៗ! ទប់អារម្មណ៍! អ្នកប្រុសកំពុងឈឺ!
"ថាម៉េច?"
"បាទ? គ្មានអីទេ"
នាយតូចលឺមិនច្បាស់ដែរថាគេរអ៊ូពីអីទើបមិនបានសួរនាំច្រើនតទៅទៀតបែមកផ្ដោតលើអាហារឆ្ងាញ់ៗនៅលើតុដែលសុទ្ធសឹងតែរបស់នាយចូលចិត្ត។
"ឆ្ងាញ់គ្រប់មុខទាំងអស់! នេះហាមាត់"
ញ៉ាំខ្លួនឯងមិនអស់ចិត្ត ថេយ៍នៅមានចិត្តបញ្ចុកឲ្យគេទៀតផងតែគេនៅធ្វើមុខងីងើ មិនយល់ការហើយទើបព្រមហាមាត់ញ៉ាំទាំងបង្ខំ។ ឃើញកាយវិការប្លែកៗរបស់ថេយ៍ តើនរណាមិនឆ្ងល់? មនុស្សធ្លាប់តែកាច ឆ្នាស់ ជេរនាយព្រឹកល្ងាចប្រែមកល្អ ផ្អែមល្ហែមដាក់ដូចប្ដីប្រពន្ធ?
"អ្នកប្រុស!"
"ហឹម? មានអី?"
"អ្នកប្រុសមានដួលបោលក្បាលឬមួយជួបគ្រោះថ្នាក់អ្វីមួយធ្វើឲ្យបាត់បង់ការចងចាំដែរទេ?"
មកពីគេល្អពេកទើបបានជានាយសង្ស័យថាគេប្រែប្រូលមកពីបាត់ការចងចាំតែសំណួររបស់នាយបានតែធ្វើឲ្យថេយ៍អស់សំណើចសើចកាច់កព្រោះមិនស្មានថាគេមកសួរអីបែបហ្នឹង។ ខ្លួនឯងឈឺហើយនៅមិនដឹងខ្លួន មកគិតថាមកពីនាយដួលបោកក្បាលទើបល្អដាក់គេទៀត!
"ម៉េចក៏គិតបែបហ្នឹង?"
"អ្នកប្រុសប្លែក! គឺ... ហេតុអីល្អនឹងខ្ញុំ?"
ថេយ៍សម្លឹងម្ចាស់មុខសង្ហាមិនដាក់ភ្នែក ពេលឃើញទឹកមុខមិនដឹងអីរបស់គេហើយនាយកាន់តែខ្នាញ់ ចង់តែអូសឡើងគ្រែដើម្បីរំលឹករឿងជាមួយគ្នាទៀតទេតែរាងកាយទៅមិនទាន់រួច។
"ព្រោះ... ព្រោះឯងមុខដូចស្វាមីរបស់ខ្ញុំ"
"ស្វាមី?"
ជុងហ្គុកចាប់ផ្ដើមទម្លាក់ទឹកមុខចុះពេលលឺគេរំលឹកពីរឿងប្ដី អ៊ីចឹងមានន័យថាថេយ៍បានរៀបការនិងមានស្វាមីរូចហើយ?
"ជាអតីតស្វាមី!"
"មានន័យថាពេលនេះលែងនៅជាមួយគ្នាហើយហេស?"
"អឹម!"
ឃើញគេមិនសប្បាយចិត្តប្រឹងឱនមុខគេចវេស នាយតូចក៏ក្រសោបមុខគេឡើងមកហើយថើបថ្ពាល់គេមួយដង្ហើមធំ។
"យ៉ាងម៉េច? ដឹងថាខ្ញុំធ្លាប់មានស្វាមី ឯងលែងត្រូវការខ្ញុំហើយមែនទេ?"
"អត់ទេ! មិនមែនអ៊ីចឹងទេ ទោះជាអ្នកប្រុសធ្លាប់មានស្វាមី មានកូនទៀតក៏ដោយក៏ខ្ញុំនៅតែនៅក្បែរអ្នកប្រុសដែរឲ្យតែអ្នកប្រុសត្រូវការនិងមិនបោះបង់ខ្ញុំ"
"ចុះហេតុអីក៏មិនសប្បាយចិត្ត?"
"ខ្ញុំ... ខ្ញុំមិនដឹងទេ ខ្ញុំគ្រាន់តែឈឺចាប់តិចតួចហើយអន់ចិត្តនឹងខ្លួនឯង"
ថេយ៉ុងខ្ទប់មាត់លួចសើចខឹកៗពេញចិត្តនឹងការប្រច័ណ្ឌដ៏គួរឲ្យស្រលាញ់របស់គេតែក៏អរសប្បាយណាស់ដែរដែលដឹងថាគេស្រលាញ់នាយដោយមិនខ្វល់ខ្វាយពីអ្វីទាំងអស់។
"ចុះបើប្រាប់ថាខ្ញុំមានកូនពិតមែននោះ?"
"មានកូន? អ៊ីចឹងខ្ញុំនឹងជួយចិញ្ចឹម! កូនមួយឬពីរ?"
"ហិហិ គឺបួន!"
"ថាម៉េច? បួន?"
នាយចាំមិនបានទាល់តែសោះថាមានរឿងអ្វីកើតឡើងក្រោយពីរឿងនៅលើភ្នំភ្លើង បែបនេះហើយទើបកាន់តែមិនយល់ថាតើពេលនោះនាយនៅកន្លែងណា ម៉េចមិនដឹងថាអ្នកប្រុសខ្លួនរៀបការមានកូន?
"ពិតមែនហើយ! យ៉ាងម៉េច? ចង់នៅក្បែរខ្ញុំទៀតឬអត់?"
"ចង់! ទោះមាន១០ ២០ទៀតក៏ខ្ញុំសន្បាជួយមើលកូនឲ្យអ្នកប្រុសដែរ"
"១០ ២០? ច្រើនពេកហើយ!"
គ្រាន់តែលឺថាកូនច្រើនដល់ថ្នាក់ហ្នឹងថេយ៍ចាប់ផ្ដើមជ្រួញចញ្ចើមចូលគ្នាបែបភ័យៗយ៉ាងម៉េចមិនដឹងហើយពេលនឹកឃើញរឿងកាលពីមុននេះដែលពួកគេមានអីនឹងគ្នាក៏កាន់តែមិនស្រួលចិត្តលើសដើម។
"មុននោះ ឯងមានការពារខ្លះដែរទេ?"
"អ៎ គឺខ្ញុំ ខ្ញុំបញ្ចូលក្នុងខ្លួនអ្នកប្រុសទាំងអស់"
"ចប់ហើយ! ខ្ញុំត្រូវទៅផឹកថ្នាំការពារសិន"
"ឈប់សិន!"
"អាស!"
ពេលនាយគិតចង់ងើបចេញពីភ្លៅគេ គេក៏ចាប់ដៃនាយជាប់រឹតបន្តឹងសឹងតែបាក់កដៃមិនដឹងខឹងក្ដៅក្រហាយមកពីណា។
"អ្នកប្រុសមិនចង់មានកូនជាមួយខ្ញុំទេឬ?"
តាមពិតគេខឹងរឿងនេះទេហេស? ចង់បានគឺចង់ហើយ តែបើកូនច្រើនពេកក៏មិនល្អដែរ។ ណាមួយកូននាយមិនទាន់បានមួយខួបផង ចង់បានអីទៀត?
"ចង់បាន តែពេលនេះខ្ញុំមិនទាន់ត្រៀមខ្លួននៅឡើយទេ រង់ចាំបន្តិចទៅបានទេ?"
"បាទបាន"
"បែបនេះទើបគួរឲ្យស្រលាញ់ *ជុប"
ថាហើយ ថេយ៉ុងក៏ចាប់មុខគេជាប់មុននឹងឱនទៅជញ្ជក់បបូរមាត់គេតិចៗបែបខ្នាញ់ផង ស្រលាញ់ផងដកចិត្តមិនបានទេ។ ពេលបានស្វាមីចេះយល់ទុកធុរៈបែបនេះ វាផ្ដល់ក្ដីសុខដល់ផ្លូវចិត្តជាពន់ពេក។ ឆ្លងកាត់រឿងលើកនេះជាមួយគ្នារួចហើយ នាយកាន់តែច្បាស់ក្នុងចិត្តថានាយយកស្វាមីមិនខុសទេ ទាំងស្រលាញ់ ទាំងថ្នាក់ថ្នម យល់ចិត្តប្រពន្ធ គួរឲ្យស្រលាញ់បំផុត។

To be continued 💗

ពេលផុសញឹក បាត់vote បាត់cmt អស់រលីង 🥲🥲 ខឹងមែនតាស 🫠🫠

ស្អប់បងដល់ឆ្អឹង ❤️‍🔥 [ENDED ✅]Where stories live. Discover now