កម្លាំងបិសាចនោះគឺខ្លាំងក្លាពេកហើយ រហូតធ្វើឲ្យរបាំងការពារនៅក្នុងភូមិត្រូវបានប្រេះហើយនោះជាអ្វីដែលវាចង់បានយូរមកហើយក្នុងពេលដែលសម្ងំលាក់ខ្លួននៅក្នុងទីក្រុងនេះ។ របាំងការពារនេះខ្លាំងមែនប៉ុន្តែបិសាចនេះដឹងចំណុចខ្សោយវាបាត់ទៅហើយថាចំណុចខ្លាំងគឺនៅខាងក្រៅឯវាបំបែកពីខាងក្នុង ប្រាកដណាស់វានឹងបែកជាមិនខាន។
"កុំឲ្យវាបំបែករបាំងការពារបាន!"
លោកចៅហ្វាយស្រែកប្រាប់គ្រប់គ្នាលែងទាន់ព្រោះគ្រប់យ៉ាងវាបានកើតឡើងភ្លាមៗ។ រួចបន្ទាប់ពីបំបែករបាំងការពារ វាក៏លោតចូលក្នុងសមុទ្រហើយងើបឡើងមកវិញក្នុងរូបរាងថ្មីដ៏ពេញលេញ មានក្បាលជាមនុស្ស ខ្លួនមឹកបង្ហាញចេញមកកាន់តែធ្វើឲ្យគ្រប់គ្នាតក់ស្លុត មិនដឹងរត់ទៅទីណា។ បើនៅលើគោកវាគ្រប់គ្រងបានហើយចុះទម្រាំតែនាំគ្នារត់តាមផ្លូវទឹកនោះ?
"វីវរហើយ! ថេរីចាប់នាំវ៉ុនវូនិងថេយ៉ុងរត់ទៅ!"
ជេយ៉ុនរហ័សប្រើប្រាស់វេទមន្តរបស់ខ្លួនទាំងប៉ុន្មានវាយបកទៅកាន់បិសាចនោះខណៈមានមីនឃ្យូជាអ្នកការពារវាយបើកមុខតែនាយនៅតែដឹងថាមិនអាចទៅរួចទើបស្រែកប្រាប់ពួកគេឱ្យនាំគ្នារត់។
"ខ្ញុំមិនទៅទេ!"
ឃើញមីនឃ្យូកំពុងមានគ្រោះថ្នាក់បែបនេះ ព្រះបុត្រាម៉េចនឹងអាចទុកគេចោលទៅ? ទោះត្រូវប្ដូរជីវិតក៏វាត្រូវនៅជាមួយគេដែរ។
"ជុង! បងនៅឯណា? ជួយផង ជួយពួកគេផង!"
សម្រាប់ថេយ៍ផ្ទាល់ វាមិនអីទេតែមនុស្សជាទីស្រឡាញ់ដទៃទៀតអាចនឹងរបួសធ្ងន់និងបាត់បង់ជីវិតបើសង្គ្រាមនេះនៅតែបន្ត។
"ពួកឯងនៅក្នុងទីក្រុងមួយនេះទាំងអស់ ត្រៀមស្លាប់ឲ្យហើយទៅ"
សម្រែកសន្ធឹករបស់បិសាចមួយនោះមិនថាអ្នកដែលកំពុងប្រយុទ្ធនោះទេ សូម្បីតែអ្នកដែលកំពុងគេចខ្លួនក៏ភ័យរន្ធត់ជាមួយដែរ។ ថេយ៍ក៏មិនធ្លាប់ជួបបិសាចកាចសាហាវបែបនេះដូចគ្នា វាមានដែរហេសដែលសូម្បីតែអ្នកកម្រិតSក៏មិនអាចចាត់ការបាន?
មិនយូរប៉ុន្មានកោះមួយនេះក៏ត្រូវបានរង្គោះរង្គើរដោយសារតែកម្លាំងបោកបក់ទឹកសមុទ្របង្កើតជាព្យុះដ៏ធំតែនៅសុខៗវាក៏បាត់ទៅវិញ ឃើញតែអណ្ដាតភ្លើងរុំព័ទ្ធជុំជិតទីនេះប៉ុណ្ណោះ។
"ចង្រៃយ៍! ហ៊ានប៉ះពាល់មនុស្សរបស់យើងផង"
សម្លេងក្រហឹមដោយក្ដីខឹងសំបារព្រមជាមួយម្ចាស់មាឌមាំដែលកំពុងដើរអូសដាវមកយ៉ាងសង្ហាធ្វើឲ្យបិសាចមួយនោះចាប់ផ្ដើមប្រែទឹកមុខតែក៏មិនរាថយ យល់ថាក៏ល្អដែរដែលជួបដៃគូដ៏សាកសម មិនដូចជាពពួកកម្ទេចមនុស្សទាំងនេះ។
"បិសាចសមុទ្រផងហេស? យើងនឹងធ្វើឲ្យឯងក្លាយជាអាហារសមុទ្រ"
និយាយហើយ ជុងហ្គុកក៏ទាញដាវរបស់ខ្លួនឡើងចូលទៅប្រយុទ្ឌជាមួយបិសាចនោះមួយស្មើដោយមិនឲ្យចាញ់ដៃគ្នា។
"អាក៎"
ក្រោយពីត្រូវដាវភ្លើងនោះកាប់ឲ្យមានរបួស បិសាចនោះក៏ប្រុងហក់ចូលទៅក្នុងសមុទ្រចង់គេចខ្លួនតែមនុស្សដូចជាជុងហ្គុកម៉េចនឹងអាចឲ្យវាគេចខ្លួនបានងាយៗ។
"ចង់រត់ហេស?"
ទោះបិសាចនោះប្រើប្រាស់កម្លាំងអស់ពីខ្លួន យកទឹកមកធ្វើជាខែលរារាំងកម្ដៅភ្លើង ក៏វាមិនអាចទៅរួចព្រោះសូម្បីតែទឹកនោះក៏ត្រូវរាងក្រាស់ដុតរហូតក្លាយជាទឹកពុះដែលវាមិនអាចទ្រាំទ្របាន។
"កុំអី! ជុងបានហើយ"
ថេយ៍ប្រឹងស្រែកឃាត់ព្រោះមើលទៅជុំវិញខ្លួនឃើញភ្លើងឆេះខ្លាំងពេក សឹងតែធ្វើឲ្យទីក្រុងទាំងមូលខ្ទិចខ្ទី។
រូបភាពដែលនៅទីក្រុងមួយនេះ ធ្វើឲ្យរាងតូចនឹកឃើញដល់សុបិន្តរបស់ខ្លួន សុបិន្តដែលដូចជាការពិត។ គឺនាយបានឃើញទីក្រុងរបស់ខ្លួនឆាបឆេះគ្មានសល់ដោយសារតែអំណាចចចកភ្លើង។ ហើយគឺគេ គេជាអ្នកដុតទីក្រុងរបស់ខ្លួនចោលទាំងមូល ទោះកន្លងទៅ១០ឆ្នាំហើយក្ដីប៉ុន្តែសុបិន្តរបស់នាយមិនដែលមានមួយណាមិនកើតឡើងពិតនោះទេ។
"ខ្ញុំមិនអាចឲ្យគេបំផ្លាញទីក្រុងបានទេ"
ថេយ៍គិតឡើងស្រពិចស្រពិលអស់ កែវភ្នែកមានតែទឹកថ្លាៗដែលហូរចុះមកព្រោះរន្ធត់នឹងរូបភាពទីក្រុងដែលកំពុងឆេះខ្លោចនៅក្នុងមុខខ្លាំងពេក។ នាយមិនចង់ឲ្យវាកើតឡើងទេ តែបែរជាជួយអីមិនបានក្រៅពីមើលវាឆេះក្លាយជាផេះផងនៅចំពោះមុខ។
"ជុង... កុំអី"
គ្រប់យ៉ាងវាក៏ហួសពេលអស់ នាយតូចបានត្រឹមគេងដួលមើលទីក្រុងទាំងមូលត្រូវរលំរលាយនៅក្នុងដៃគេ។ វាមិនខុសអីពីទីក្រុងរបស់នាយទេ បើនៅមានវត្តមានរបស់គេ ទីក្រុងរបស់នាយក៏នឹងមានវាសនាដូចគ្នា។
...
YOU ARE READING
ស្អប់បងដល់ឆ្អឹង ❤️🔥 [ENDED ✅]
Hayran Kurgu"យើងស្អប់ឯង!" នោះជាពាក្យសម្ដីដែលរាងក្រាស់តែងតែលឺចេញពីមាត់មនុស្សដែលខ្លួនស្រលាញ់អស់ពីបេះដូង។ បើជាជុងហ្គុកពីមុនប្រហែលជាអាចឈឺចាប់នឹងពាក្យនេះ តែពេលនេះឲ្យតែលឺថាអូននិយាយថាស្អប់បង បងកាន់តែចង់ចូលទៅជិតអូនលើសដើម ហើយចង់ដឹងថាអូននៅស្រែកថាស្អប់បងទៀតបានទេ ពេលនៅក្រ...