ក្តីស្នេហ៍ជានិរន្ត៍ ភាគទី១

371 12 0
                                    

ក្តីស្នេហ៍ជានិរន្ត៍
ភាគទី១
ឆ្នាំ១៩៦៥
នៅព្រលានយន្តហោះដែលនៅចំកណ្តាលទីក្រុងមានមនុស្សម្នាជាច្រើនកំពុងតែធ្វើដំណើរចេញចូលព្រោះមានភ្ញៀវខ្លះត្រូវធ្វើដំណើរចេញទៅក្រៅប្រទេស ចំណែកឯភ្ញៀវខ្លះទៀតក៏មកដើរលេងក្នុងប្រទេស ហើយអ្នកខ្លះក៏ត្រឡប់មកស្រុកកំណើតវិញ។ កម្លោះសង្ហាម្នាក់ដែលមានការតុបតែងខ្លួនយ៉ាងសង្ហាតាមបែបសម័យកាលមួយនោះគឺ រូបរាងគេពិតជាសក្តិសមជាមួយនឹងការស្លៀកពាក់អាវគ្រ័រសេមានទាំងក្រវ៉ាក់ក ស្លៀកខោសាច់ក្រណាត់រឹបរាងបង្ហាញភាពជាបុរសរបស់គេ ចំណែកស្បែកជើងវិញគឺថារលោងស្ទើរតែក្លាយជាកញ្ចក់ទៅហើយ ។ អ្នកកម្លោះកំពុងតែដើរចេញមករកក្រុមមនុស្សមួយក្រុមដែលកំពុងតែឈររងចាំគេ គេបានញញឹមចេញមកធ្វើអោយនារីក្បែរៗនោះស្ទើរតែលង់នឹងស្នាមញញឹមមួយនេះ។
«ជំនួសសួរម្ចាស់ម៉ែ និងម្ចាស់ពុក» កម្លោះសង្ហាក៏មិនភ្លេចដោះមួកព្រមទាំងលើកដៃសំពះនិងអោនគោរពអ្នកមានគុណទាំងពីររបស់ខ្លួន។
«ជំរាបសួរអ្នកអង្គម្ចាស់» មនុស្សស្រីម្នាក់ដែលតួខ្លួនជាបែបជាកូនស្រីអភិជនបានលើកដៃដើម្បីសំពះដើម្បីរាក់ទាក់គេជាមួយនឹងស្នាមញញឹម។
«បាទ!!សួស្តីរ៉ានី»
«ត្រឡប់មកវិញហើយកូន នឹកណាស់» អ្នកដែលជាម្តាយវិញក៏បានចូលអោបកូនប្រុរបស់ខ្លួនយ៉ាងណែនដោយក្តីនឹករលឹកព្រោះតែគាត់បានបែកពីគ្រួសារតែពីគេបានចូលវិទ្យាល័យម្លេះ។ អ្នកកម្លោះបានចេញទៅរស់នៅប្រទេសបារាំងតាំងពីវិទ្យាល័យរហូតដល់ចប់ថ្នាក់សាកល ។
«នឹកម្ចាស់ពុកដូចគ្នា» រាងមាំក៏បានចូលទៅក្បែរនឹងអោបគាត់យ៉ាងណែន។
«នេះមិនគិតនិយាយលែងជាមួយនឹងអ្នកម្នាងតូខ្លះទេកូនប្រុស ប្អូនខំមកទទួលណា»
«ហឹស....ហឹស....មិនបានជួបយូរធំពេញក្រមុំតែម្តង»  អ្នកកម្លោះក៏សរសើរនាងតូចធ្វើអោយនាងតូចញញឹមយ៉ាងស្រស់ទាំងពេញចិត្តព្រោះតែសប្បាយចិត្តនៅពេលបានអ្នកកម្លោះសរសើរអីបែបនេះ»
«តោះ....ឆាប់ឡើងនឹងឆាប់បានទៅសោយអាហារពេលថ្ងៃត្រង់ជាមួយគ្នា ថ្ងៃនេះអ្នកម្នាងរ៉ានីបានមកធ្វើត្រៀមសម្រាប់កូនណា»
«អរគុណច្រើនណាស់អ្នកម្នាង»
«ពួកឯងឆាប់មកយកវ៉ាលីមក»
«បាទលោកម្ចាស់» អ្នកបម្រើប្រុសក៏ប្រញាប់ដើរទៅចូលទៅយកវ៉ាលីពីដៃរបស់អ្នកអង្គម្ចាស់របស់គេ។ អ្នកទាំងបួនអ្នកក៏បានដើរមកចេញទៅខាងក្រៅសំដៅទៅឡានកាមេរីដែលមានតម្លៃនៅជំនាន់នោះ ពណ៍ខ្មៅយ៉ាងរលើបរលោងកំពុងតែបញ្ឆេះរងចាំពួកគេ។ នៅតាមដងផ្លូវអ្នកកម្លោះក៏បានសម្លឹងមើលទៅព្រៃប្រឹក្សានៅតាមដងផ្លូវភ្ជាប់ជាមួយនឹងស្នាមញញឹមព្រោះតែគេមិនបានឃើញទិដ្ឋភាពបែបនេះច្រើនឆ្នាំហើយ។ ចំណែកអ្នកម្នាងរ៉ានីវិញគឺថានាងក្រមុំបានសម្លឹងមើលអ្នកកម្លោះរហូតព្រោះថានាងពិតជាមានកូនចិត្តស្រឡាញ់គេតាំងពីនៅក្មេងម្លេះ។
«....» ប្រមាណកន្លះម៉ោងបានកន្លងផុតទៅរថយន្តទំនើបក៏បានបើកចូលមកតាមក្លោងទ្វារដែលធំដែលមានសួនច្បារអមតាមសងខាងផ្លូវមិនយូរប៉ុន្មានក៏ទៅដល់មុខភូមិគ្រឹះយ៉ាងធំដែលអ្នកនៅទីនោះតែងតែហៅថាជាវាំង។
«អ្នកអង្គម្ចាស់លីត្រឡប់មកវិញហើយ»  អ្នកបម្រើទាំងប្រុសទាំងស្រីមកឈររងចាំគេនៅក្នុងវាំងជាមួយនឹងស្នាមញញឹមយ៉ាងប៉ប្រឹមដោយក្តីនឹករលឹក។
«ជំរាបសួរអ្នកទាំងអស់គ្នា» ទោះបីជាគេមានឋានៈខ្ពស់ពិតមែនតែគេតែងតែគោរពដល់អ្នកដែលធ្វើការនៅក្នុងវាំងនិងអោយតម្លៃពួកគេណាស់។
«ម៉ែចាស់...នឹកណាស់»
«ម៉ែក៏នឹកអង្គម្ចាស់ដូចគ្នា...ជុប» នារីចំណាស់ជាងគេក្នុងចំណោមអ្នកបម្រើទាំងអស់គាត់ក៏បានអោបអ្នកម្ចាស់នឹងថើបថ្ពាល់របស់គេព្រោះថាគាត់ជាម៉ែដោះរបស់អ្នកកម្លោះនឹងមើលថែគេតាំងពីតូចម្លេះ។
«អរ...ខ្ញុំក៏មានរបស់ពីបារាំងមកជូនអ្នកទាំងអស់គ្នាដូចគ្នា» អ្នកកម្លោះក៏បានបើកវ៉ាលីរបស់ខ្លួនព្រមទាំងយករបស់ទាំងនោះមកអោយពួកគេ ។ក្រោយពីចែករួចរាល់ហើយគេក៏ស្រាប់តែព្យាយាមក្រឡែកមើលឆ្វេងស្តាំងដូចជាចង់រកអ្នកណាម្នាក់អញ្ចឹងតែមិនឃើញ។
«កូនរកអីមែនទេ?»
«អរ...អត់មានអីទេ»
«ហើយនេះសម្រាប់អ្នកម្នាង» អ្នកកម្លោះក៏ហុចអោយទៅនាង។ ការជួបជុំនិងទទួលរាក់ទាក់គេក៏បានបញ្ចប់អាហារពេលថ្ងៃក៏បានបញ្ចប់។
«កូនប្រុសជួយជូនអ្នកម្នាងទៅផ្ទះបន្តិចទៅណា»
«បាទម្ចាស់ម៉ែ»
«សូមអញ្ចើញអ្នកម្នាង» លីសាក៏បានបើកទ្វារឡានដើម្បីអោយនាងចូលទៅខាងក្នុង ។ ក្រោយពីអ្នកកម្លោះចូលទៅដល់ក្នុងឡានហើយទើបអ្នកបើកឡានរបស់ខ្លួនបានបើកចេញទៅ។ នៅតាមផ្លូវអ្នកម្នាងរ៉ានីបានព្យាយាមនិយាយគ្នាជាមួយនឹងលីសាយ៉ាងច្រើន ចំណែកគេវិញក៏តបទៅនាងក្រមុំវិញដើម្បីជាការគួរសម
ពេលរាត្រីក៏បានចូលមកដល់អ្នកកម្លោះតូចបានចេញមកអង្គុយនៅក្នុងសួនច្បាស់ខាងមុខដើម្បីស្រូបយកខ្យល់អាកាសពេលរាត្រី។ តែក្នុងចិតរបស់គេដូចជាកំពុងតែគិតអ្វីមួយអញ្ចឹង។
«នេះហេតុអ្វីក៏មិនឃើញមកទទួលខ្ញុំអញ្ចឹង នាងទៅណាទៅ?» អ្នកអង្គម្ចាស់ក៏បានចោទជាសំនួរសួរខ្លួនឯង ។
«អួយ....អង្គម្ចាស់មកអង្គុយអីហាលសន្សើមខ្យល់អីបែបនេះ ប្រយ័ត្នឈឺ»
«អ....ម៉ែចាស់» គេក៏ក្រឡែកទៅឃើញម៉ែដោះរបស់គេកំពុងតែដើរមកគេ។
«បាទ...មិនអីទេម៉ែ....គឺដោយសារតែចង់មកអង្គុយមើលផ្កាយមើលព្រះចន្ទនឹងណា»
«យ៉ាងម៉េចដែររស់នៅស្រុកទេ?»
«បាទ...ទៅដំបូងក៏រាងពិបាកព្រោះតែត្រូវរស់នៅនឹងធ្វើអ្វីម្នាក់ឯងតែយូរទៅក៏ធ្លាប់»
«អ៎....ម៉េចថ្ងៃមិញអត់ឃើញ...»
«ក្មួយឆេយ៉ុងមែនទេ?»
«បាទ»
«អ៎....នាងមិនបានមកទេម្តាយនាងឈឺទើបនាងត្រូវនៅផ្ទះមើលម្តាយនាង»
«ផ្ទះខាងក្រោយវាំងនឹងមែនទេ?»
«នឹងហើយមានឯណាទៀត វាជាផ្ទះសម្រាប់អ្នកបម្រើរស់នៅនោះអី។
«បាទ...» ពីរនាក់ម៉ែកូក៏អង្គុយនិយាយគ្នាយ៉ាងយូរទើបបំបែកផ្លូវគ្នាទៅគេង។ និយាយរួមទៅលីគឺមានភាពស្និទ្ធិស្នាលជាម្តាយឳពុកបង្កើតរបស់គេទៅទៀត។
«កុគីកងគឺត!!»សម្លេងមាន់រងាវក៏បានបន្លឺឡើងដែលបញ្ជាក់ថាវាជាព្រឹកព្រលឹមហើយ ចំណែកអ្នកមប្រើក៏នាំគ្នាក្រោករួតរៈមកធ្វើការងាររបស់ខ្លួន។ អ្នកខ្លះក៏ក្រោកមកធ្វើម្ហូបដើម្បីចំអិនអាហារទុកអោយចៅហ្វាយសោយ ។
«អ្ហឹក...អ្ហឹក» ព្រឹកម៉ោងប្រហែលជា១០ទៅហើយ មនុស្សស្រីម្នាក់កំពុងតែលោតចុះលោតឡើងដើម្បីទាញមែកឈើដែលមានផ្កា។
«អួយ....» ដោយមិនបានប្រយ័ត្នកក៏ធ្វើអោយនាងក្រមុំក្រឡាច់ជើងរកនឹងដួលទៅហើយស្រាប់តែមានដៃមួយបានទ្ររាងកាយនាងជាប់។ កែវភ្នែកទាំងពីរក៏សម្លឹងមើលគ្នាយ៉ាងយូរ នារីម្នាក់នេះគឺពិតជាស្រស់ស្អាតខ្លាំងទាំងមុខមាត់ សម្បុរទោះបីជានាងតែងខ្លួនសាមញ្ញតែស្រស់ស្អាតណាស់បែបធម្មជាតិ។ ដៃមាំក៏បានក្រសោបចង្កេះនាងតូចជាប់មិនហ៊ានលែងឡើយព្រោះតែខ្លាចនាងដួល ចំណែកកម្លោះម្នាក់នោះក៏បង្ហាញស្នាមញញឹមដាក់នាងតូចយ៉ាងស្រទន់ នេះបើមនុស្សស្រីដ៏ទៃប្រហែលជាសន្លប់នឹងស្នាមញញឹមនោះហើយសន្លប់ព្រោះលង់នឹងភាពស្រស់សង្ហារបស់គេ។
«អ៎...ខ្ញុំសូមទោស» នាងក៏ប្រញាប់រុញគេចេញយ៉ាងលឿន ខុសពីគេដែលមើលមុខនាងញញឹមមិនឈប់។
«នេះ...មិនស្គាល់បងទេ?» ពេលលឺបែបនេះហើយនាងក៏បានព្យាយាមសម្លឹងមើលមុខគេដើម្បីអោយប្រាដកថានាងនិងគេពិតជាធ្លាប់ស្គាល់គ្នាឬអត់។
#Aries

ក្តីស្នេហ៍ជានិរន្តិ៍Where stories live. Discover now