Part 1 [ Coffee x ប្រុសស្អាត ]

2.1K 75 0
                                        

જ⁀➴ចាប់ផ្តើម𑁤

ព្រះអាទិត្យនាពេលព្រឹកកំពុងរះយ៉ាងខ្ពស់បញ្ចេញរស្មីដើម្បីបំភ្លឺភពផែនដី មនុស្សម្នាគ្រប់គ្នាត្រូវភ្ញាក់ពីដំណេកដើម្បីទៅបំពេញភារកិច្ចនឹងតួនាទីរៀងៗខ្លួន។
នៅក្នុងហាងកាហ្វេតូចមួយដែលមានការរៀបចំយ៉ាងស្រស់ស្អាតនឹងមានរបៀបរៀបរយដែលទាក់ទាញភ្ញៀវឲចូលមកកម្មង់កាហ្វេជារៀងរាល់ថ្ងៃ ដូចថ្ងៃនេះអញ្ចឹងនេះទើបតែម៉ោង៧ព្រឹកតែប៉ុណ្ណោះ តែក្នុងហាងកាហ្វេមួយនេះក៏មានមនុស្សចេញចូលកម្មង់កាហ្វេផឹកជាហូរហែដោយសារតែកាហ្វេដែលមានរស់ជាតិឆ្ងាញ់ហើយអ្នកលក់ទៀតសោតក៏សម្ដីពិរោះគួរឲចង់ស្ដាប់ ថែមទាំងមានសម្រស់ស្រស់ស្អាត ដូច្នេះហើយមិនគួរឲឆ្ងល់នោះទេថាហេតុអ្វីក៏សម្បូរភ្ញៀវប្រុសស្រីមកកម្មង់កាហ្វេញឹកញាប់យ៉ាងនេះ។

"Jungwon ឯងសម្រាកសិនទៅទុកឲបងជាអ្នកលក់បន្ត នេះឯងមករៀបចំបើកហាងតាំងតែពីព្រលឹមផង ទៅអង្គុយត្រង់នោះទៅ" នាយតូចដែលជាម្ចាស់ហាងកាហ្វេមួយនេះក៏និយាយឡើងទៅកាន់បុគ្គលិករបស់ខ្លួន។ អ៎ូ!! បើនិយាយថាជាបុគ្គលិកធម្មតាក៏មិនសមដែលនេះនាយតូច Jungwon នឹងគេស្រឡាញ់រាប់អានគ្នាប្រៀបដូចជាបងប្អូនបង្កើតយ៉ាងអញ្ចឹង។

"មិនអីទេខ្ញុំមិនពិបាកនោះទេ បងកុំបារម្ភអី" Jungwon ក៏ឆ្លើយទៅកាន់នាយវិញជាមួយនឹងស្នាមញញឹមនៅលើផ្ទៃមុខយ៉ាងស្រស់ស្អាតប្រៀបដូចជាកូនក្មេង។

-ˋˏ✄សូមរៀបរាប់ពីតួអង្គបន្តិច >>
•Sim Jaeyun ហៅ Jake ឆ្នាំនេះគេមានអាយុ២២ឆ្នាំហើយ គេជាកូនទោលនៅក្នុងគ្រួសារ Sim ដែលជាអ្នកមានធូធារមួយរូបដែរ ប៉ុន្តែគេនេះសែនចំឡែកគ្រួសារជាអ្នកមាននឹងមានមុខជំនួញនៅក្នុងដៃសម្រាប់ឲគេកាន់កាប់បន្តតែគេបែរជាគ្មានចំណូលចិត្តទៅលើការងារទាំងអស់នោះឡើយ ក្រោយពេលរៀនចប់គេមិនបានបន្តការសិក្សានៅសកលវិទ្យាល័យនោះទេគេបានសុំប៉ាម៉ាក់ឈប់រៀនដើម្បីបើកហាងកាហ្វេតូចមួយសម្រាប់រកស៊ីខ្លួនឯងព្រោះវាជាក្ដីស្រម៉ៃរបស់គេតាំងតែពីតូចមកម្ល៉េះ ដែលចង់មានហាងកាហ្វេតូចមួយសម្រាប់ខ្លួនឯងនឹងរស់នៅជាមួយជីវិតដ៏សាមញ្ញតែពោរពេញទៅដោយសេចក្ដីសុខ។
•Yang Jungwon គេជាកូនកំព្រាឪពុកម្ដាយរបស់គេស្លាប់ចោលតាំងតែពីគេនៅតូចមកម្ល៉េះគេធំដឹងក្ដីឡើងនៅក្នុងមណ្ឌលកុមារកំព្រានៅឯទីក្រុង ក្វាងជូ នៃ ប្រទេសកូរ៉េខាងត្បូង។ នៅពេលគេមានអាយុ១៧ឆ្នាំ គេក៏សម្រេចចិត្តឈប់រៀនហើយនឹងចាកចេញពីមណ្ឌលកុមារកំព្រាដើម្បីមកកាន់ទីក្រុងសេអ៊ូលរកការងារធ្វើនឹងចាប់ផ្ដើមជីវិតថ្មីរបស់គេ ហេតុដូចនេះហើយទើបគេបានស្គាល់គ្នាជាមួយ Jake ហើយក៏បានមកធ្វើការជាបុគ្គលិកនៅហាងកាហ្វេរបស់ Jake រហូតដល់សព្វថ្ងៃនេះ។

Your heart is mine ¡! [ចប់]Where stories live. Discover now