"អ្នកប្រុសនេះជារូបភាពដែលខ្ញុំថតបាន ហើយនឹងជីវប្រវត្តិមួយចំនួនទៀត" Win ដែលបានទទួលការងារដែលចៅហ្វាយខ្លួនដាក់ឲធ្វើរួចនោះក៏បានយកព័ត៌មានមកឲចៅហ្វាយវិញមិនឲខកចិត្តឡើយ។
"មិននឹកស្មានថានៅជិតដៃយ៉ាងនេះ ហេតុអ្វីយើងមិនដែលចាប់អារម្មណ៍សង្កេតមើលសោះអញ្ជឹង ហ៊ឹសៗ" នាយសង្ហារជាមួយនឹងការស្លៀកពាក់ឈុតខ្មៅដាក់ក្រវ៉ាត់កយ៉ាងត្រឹមត្រូវ អង្គុយគងអន្ទាក់ខ្លាលើកៅអីពណ៌ក្រហមធំមួយដែលមើលទៅពិតជាមានអំណាចខ្លាំងណាស់ គេបែរមុខទៅមើលទេសភាពព្រៃព្រឹក្សាជាយក្រុងដែលមានពណ៌ខៀវស្រងាត់តាមរយៈជញ្ជាំងកញ្ចក់ និយាយហើយក៏ឆ្លៀតសើចចុងមាត់បន្តិចដោយហាក់ហួសចិត្តនឹងខ្លួនឯង
-ˋˏ✄
•Park Jungseong ហៅ Jay នាយជាកូនប្រុសទី2នៃគ្រួសារ Park និយាយឲស្រួលស្ដាប់គេជាកូនពៅក្នុងគ្រួសារព្រោះគ្រួសារ Park មានកូនប្រុសតែពីរនាក់នេះឯង មិនបាច់ប្រាប់ក៏ដឹងដែលថាគេជានរណា > ប្អូនប្រុសសំណព្វចិត្តរបស់ Park Sunghoon<។ ឆ្នាំនេះគេមានអាយុ ២១ឆ្នាំ ចំណូលចិត្តរាងប្លែកបន្តិច គេមិនចូលចិត្តស្ដាប់បង្គាប់គ្រួសារពេកនោះទេនិយាយរួមគេជាមនុស្សម្នាក់ដែលឯករាជ្យលើខ្លួនឯងមិនចូលចិត្តឲអ្នកណាមកដាក់ដែនកំណត់លើជីវិតរបស់គេឡើយ គេបានបដិសេធនឹងប៉ាម៉ាក់ដែលចង់ឲគេទៅរៀនបន្តនៅក្រៅប្រទេសដើម្បីបើកកាស៊ីណូមួយកន្លែងនៅជាយក្រុងហើយក៏ទទួលបានភាពជោគជ័យមិនស្ទើរដែរ។ គ្រាន់តែគិតថាគេជាម្ចាស់កាស៊ីណូមែនទេ?? គេក៏ជាម៉ាហ្វៀម្នាក់ដែរ But...គ្មាននរណាបានដឹងឡើយក្រៅពីបងប្រុសរបស់គេ!! គេជាកូនអ្នកមានមុខមាត់មានមុខជំនួញធំដុំប្រចាំប្រទេសកូរ៉េខាងត្បូង មានបងប្រុសម្នាក់ដែលមានប្រជាប្រិយភាពតែគេវិញមិនសូវជាចង់ឲមហាជនដឹងពីគេច្រើននោះទេ គេបានចេញមុខចេញមាត់តាមសារព័ត៌មានខ្លះៗតាមរយៈឪពុកម្ដាយរបស់គេតែប៉ុណ្ណោះ។
"អ្នកប្រុសបើអស់កិច្ចការហើយខ្ញុំសុំលាសិនហើយទាន" Win
"អឹមទៅចោះ" Win បន្ទាប់ពីទទួលបានការអនុញ្ញាតពីនាយហើយនោះក៏បានឱនគំនាបបន្តិចមុននឹងចាកចេញ
"Jungwon បងបាននិយាយហើយថាបើអូនហ៊ានតែចាកចេញពីបង ទោះបីអូនទៅដល់ទីណាក៏ដោយបងនឹងតាមយកអូនត្រឡប់មកវិញឲបាន ហើយអូនគឺត្រូវតែជារបស់បងតែម្នាក់គត់" Jay ឧទានឡើងស្របពេលដៃកំពុងតែគ្រលែងកែវស្រាក្រហមមួយកែវមុននឹងលើកស្រានោះយកមកក្រេបបន្ត។
YOU ARE READING
Your heart is mine ¡! [ចប់]
De Todoស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...
![Your heart is mine ¡! [ចប់]](https://img.wattpad.com/cover/375210375-64-k575441.jpg)