ក្រឡែកមកមើលនៅក្នុងបន្ទប់ដ៏ធំមួយយើងឃើញមានក្មេងប្រុសម្នាក់កំពុងឈរសញ្ជឹងគិតពីអ្វីម្យ៉ាងនៅក្បែរមាត់បង្អួច
"ចាំមើលបើខ្ញុំចេញពីទីនេះបានខ្ញុំនឹងលាក់ខ្លួនមិនឲលោករកខ្ញុំឃើញម្ដងទៀតជាដាច់ខាត" Jungwon ឈររអ៊ូរងូវៗតែម្នាក់ឯង
"តែគួរចេញពីទីនេះដោយរបៀបណាទៅមើលចោះសូម្បីតែមុខផ្ទះក៏មានអង្គរក្សឈរយាមដែរ"
"បើលោតពីបង្អួចនេះចុះទៅខាងក្រោមអាចស្លាប់ដែលទេ? ឬមួយបាក់ដៃ? បាក់ជើង? ចោះបើបាក់កស្លាប់វិញនោះ? ហ៎!!អត់ទេៗរកវិធីផ្សេង"
តុក!! តុក!!
កំពុងតែសញ្ជឹងគិតសុខៗស្រាប់តែមានសម្លេងគោះទ្វារធ្វើឲរាងតូចភ្ញាក់ខ្លួនឲព្រើតស្លន់ស្លោរដូចមាន់រកពង ព្រោះខ្លាចថា Jay នឹងមកម្ដងទៀត
"អ្នកប្រុស Jungwon ខ្ញុំសុំអនុញ្ញាតចូលទៅខាងក្នុងបានទេ" អ្នកបម្រើ
"អ្នកណា?" jungwon
ក្រាក ទ្វារក៏បានបើកឡើងដោយដៃរបស់អ្នកបម្រើស្រីម្នាក់មុននឹងនាងដើរចូលមកខាងក្នុងដោយមានអ្នកបម្រើពីរបីនាក់ដើរមកពីក្រោយជាមួយនឹងដៃកាន់សម្លៀកបំពាក់ជាច្រើនឈុតនឹងគ្រឿងតុបតែងលម្អខ្លួនមួយចំនួនផងដែរ
"អ្វីនឹង!!ពួកបងជាអ្នកណា?" Jungwon
"លោកប្រុសបញ្ជាឲពួកខ្ញុំមករៀបចំខ្លួនឲអ្នកប្រុស" អ្នកបម្រើស្រីម្នាក់ក្នុងចំណោមអ្នកបម្រើផ្សេងទៀតបាននិយាយតបទៅរាងតូចដោយសម្ដីទន់ភ្លន់រមទម្យ
"អ្នកប្រុសឆាប់ចូលទៅសម្អាតខ្លួនទៅខ្ញុំបានរៀបចំជូនរួចរាល់ហើយ" អ្នកបម្រើ
"ពួកបងចេញទៅវិញទៅខ្ញុំអាចធ្វើវាដោយខ្លួនឯងបាន" Jungwon
"ម៉េចនឹងបានទៅអ្នកប្រុសបើលោកប្រុស Jay ដឹងថាពួកខ្ញុំមិនធ្វើតាមបញ្ជារបស់គាត់នោះ ពួកខ្ញុំច្បាស់ជាស្លាប់មិនខាន" អ្នកបម្រើ
"មិនអីទេខ្ញុំប្រាប់ថាឲចេញក៏ចេញទៅឬមួយចង់ឲខ្ញុំទៅប្រាប់លោកប្រុសរបស់ពួកបងថាពួកបងមិនធ្វើតាមខ្ញុំ!!" *ស្អប់គេតែយកឈ្មោះគេមកអាង💁🏻♀️* អ្នកបម្រើស្រីទាំងនោះគ្រាន់តែឮបែបនេះក៏នាំគ្នាចេញទៅវិញតាមដែល Jungwon បានប្រាប់
YOU ARE READING
Your heart is mine ¡! [ចប់]
De Todoស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...
![Your heart is mine ¡! [ចប់]](https://img.wattpad.com/cover/375210375-64-k575441.jpg)