+ពេលល្ងាច
បន្ទាប់ពីការញ៉ាំអាហារពេលល្ងាចរួច Jungwon ក៏បានឡើងមកបន្ទប់ដើម្បីងូតទឹកសម្អាតខ្លួនមុននឹងចូលគេង។
ពេលនេះរាងតូចបានចេញពីបន្ទប់ទឹកជាមួយនឹងឈុតដេកខ្លីពណ៌ខ្មៅ ឯដៃក៏កាន់កូនកន្សែងដើរជូតសក់ គ្រាន់តែចេញមិនទាន់ផុតពីទ្វារបន្ទប់ទឹកផងរាងតូចស្ទើរតែលួសព្រលឹងនឹងវត្តមានរាងក្រាសដែលអង្គុយនៅចុងគ្រែដោយរាងតូចមិនដឹងថាគេចូលមកតាំងពីពេលណានោះទេ
"ហូយ~នេះលោកមកតាំងពីពេលណាមិនផ្ដល់ជាសម្លេងអីបន្តិចសោះដឹងថាខ្ញុំភ័យដែរទេ!!" រាងតូចនិយាយផងនឹងលើកដៃមករីតទ្រូងផង ព្រោះអម្បាញ់មិញនេះខ្លួនពិតជាភ័យមែនគិតស្មានថាជាខ្មោចលងហើយតើ
"មកពីអូនរវល់តែងូតទឹកច្រៀងទើបមិនឮសម្លេងបងចូលមក" Jay នាយរាងអស់សំណើចនឹងរាងតូចបន្តិចដែរព្រោះមើលចរិតចុះងូតទឹកផងច្រៀងផងឡើងអាឡូអាឡាពេញបន្ទប់ទឹក*ដូចណាគេហ្នឹង*
"ទម្លាប់អាក្រក់!!ចេះមកលួចស្ដាប់គេច្រៀងទៅកើត" Jungwon ច្រត់ចង្កេះស្ដីឲរាងក្រាសប៉ាច់ៗឯរាងក្រាសអង្គុយអស់សំណើចនឹងរាងតូចទាំងមិននិយាយអ្វី
"សើចអី!? ហើយលោកចូលមកបន្ទប់នេះធ្វើអី? ឆាប់ចេញទៅវិញទៅខ្ញុំត្រូវការដេក" Jungwon នេះកាចគ្រាន់បើហ៊ានដេញម្ចាស់បន្ទប់គេឲចេញទៀតចាំមើលមិនដឹងអ្នកណាជាអ្នកត្រូវចេញឲប្រាកដ
"ហេតុអ្វីបងត្រូវចេញនេះជាបន្ទប់របស់បង" Jay
"បន្ទប់លោក!!ចុះខ្ញុំ??" jungwon
"ក៏គេងទីនេះជាមួយបងហ្នឹងហើយ" Jay និយាយបណ្ដើរយកដៃទះលើពូកតិចៗហើយក៏មិនភ្លេចងាកមកញាក់ចិញ្ចើមដាក់រាងតូចផងដែរ
"ស្អីគេ?!ខ្ញុំមិនដេកទេ" Jungwon
"ចុះអូនប្រុងយ៉ាងម៉េច!!" Jay
"លោកឆាប់ចេញទៅ! ទៅដេកនៅបន្ទប់ផ្សេងទៅ" Jungwon
"អត់ចង់" ថារួចរាងក្រាសក៏ដើរចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនធ្វើមិនដឹង
"ហូយ~ចំមែនប្រុសសម្អុយ!នេះខ្ញុំមានតែដេកលើសាឡុង!!" និយាយរួចក៏ដើរសំដៅទៅសាឡុងក្បែរនោះទាំងមុខស្អុយប៉ែរ
YOU ARE READING
Your heart is mine ¡! [ចប់]
Разноеស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...
![Your heart is mine ¡! [ចប់]](https://img.wattpad.com/cover/375210375-64-k575441.jpg)