//Morning☀️//
ងឺត!! សម្លេងហ្វាំងឡានបានឈប់ចតនៅក្បែរផ្ទះមាត់សមុទ្រមួយកន្លែងដែលយើងបានដឹងហើយថាវាជាផ្ទះលំហែររបស់ហ៊ីស៊ឹង។ ហ៊ីហ៊ឹងចុះពីលើឡានប្រមូលយករបស់របរជាច្រើនមានតាំងពីម្ហូបអាហារ បន្លែ ត្រីសាច់ សម្លៀកបំពាក់ នឹងសម្ភារៈប្រើប្រាស់ក្នុងផ្ទះខ្លះៗផងដែរ។
បន្ទាប់ពីជញ្ជូនឥវ៉ាន់រៀបចំទុកដាក់បានរួចរាល់ហើយគេក៏បានឡើងទៅបន្ទប់ដើម្បីសម្អាតខ្លួនជាមុនសិនសឹមចុះមកចម្អិនអាហារពេលព្រឹកសម្រាប់គេនឹងរាងតូច។
15 minutes later
"ហឹម~" ជុងវ៉ុនភ្ញាក់ពីគេងលើកដៃមកញីភ្នែកតិចៗឯក្បាលរបស់គេក៏មានអារម្មណ៍ថាឈឺផងដែរ
"ខ្ញុំនៅកន្លែងណាហ្នឹង?" ជុងវ៉ុនងើបអង្គុយសម្លឹងមើលបរិស្ថានជុំវិញខ្លួនគេដឹងច្បាស់ថាខ្លួនមិនមែននៅផ្ទះដែលធ្លាប់នៅនោះទេ គេចុះពីគ្រែដើរទៅមើលក្បែរមាត់បង្អួចឃើញទិដ្ឋភាពមាត់សមុទ្ររលកទឹកបក់បោកផ្ទប់ច្រាំងទើបខួរក្បាលគេចាប់ផ្តើមនឹករករឿងរ៉ាវកាលពីមុន
"បងហ៊ីស៊ឹង! គាត់ជាអ្នកចាប់ខ្ញុំមកប្រាកដណាស់" ជុងវ៉ុនចាប់ផ្តើមស្លន់ស្លោរភិតភ័យមួយរំពេច
"ភ្ញាក់ហើយឬ?" ជុងវ៉ុនងាកមើលទៅតាមប្រភពសម្លេងបានឃើញហ៊ីស៊ឹងដើរចេញពីបន្ទប់ទឹកមានត្រឹមកន្សែងរុំល្វែងខាងក្រោមបង្ហាញរាងកាយហាប់ណែននៅល្វែងលើ ដៃទាំងពីរកាន់កូនកន្សែងមកជូតសក់សើមរបស់គេតិចៗ*ស្រមៃមើលសង្ហារប៉ិនណាទៅណ៎🌚*
"បងហ៊ីស៊ឹង!" ជុងវ៉ុនប្រញាប់ងាកមុខចេញយ៉ាងលឿន គេម៉េចនឹងអាចឈរមើលនឹងភ្នែកទទេរបាននោះបើហ៊ីស៊ឹងមិនពាក់អាវពាក់អីបែបនេះ
"នេះ!? យប់មិញមានរឿងអីកើតឡើងឬអត់? ឬមួយខ្ញុំគិតវាតែឯង? បើមានមែនម៉េចក៏ខោអាវខ្ញុំ...នៅលើខ្លួនដដែលតើ!!" ការគិតជាច្រើនបានលោតឡើងពេញខួរក្បាលរបស់គេជុងវ៉ុនកំពុងគិតក្នុងចិត្តថាហ៊ីស៊ឹងនឹងគេមានអីៗជាមួយគ្នាឬអត់ព្រោះបើគេភ្ញាក់ឡើងឃើញហ៊ីស៊ឹងចេញពីបន្ទប់ទឹកក្នុងសភាពបែបនេះគេម៉េចនឹងអាចមិនគិតបាននោះ!
"ឆាប់ចូលទៅសម្អាតខ្លួនទៅ" ហ៊ីស៊ឹងដើរមកក្បែរជុងវ៉ុន ហើយបានហុចកន្សែងនឹងសម្លៀកបំពាក់ទៅឲគេឯជុងវ៉ុនមិនធ្វើអ្វីទាំងអស់នៅស្ងៀមត្រឹងដដែល
YOU ARE READING
Your heart is mine ¡! [ចប់]
Randomស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...
![Your heart is mine ¡! [ចប់]](https://img.wattpad.com/cover/375210375-64-k575441.jpg)